ភាគ 18 : ខ្ញុំស្អប់លោកណាស់ ?

Background color
Font
Font size
Line height


កន្លែងញាំអី៚៚

« មែនហើយជីមីនបងប្រាប់ណាកុំសូវនិយាយជាមួយអាម្នាក់និងអីមិនល្អទេ ? » ជុងហ្គុកដែលទើបមកពីយកបាយអោយថេយ៉ុងនិងជីមីនក៏ប្រាប់ទៅជីមីន មនុស្សដែលគេនិយាយនេះគឺចង់សម្តៅទៅYoongiនិងឯងគ្មានអ្នកណាទេ

« បាទ ខ្ញុំមិនចង់និយាយជាមួយផង » ពេលដែលលឺជុងហ្គុកនិយាយបែបនេះជីមីនក៏តបទៅវិញទាំងញញឹមពេលដែលជុងហ្គុកខ្វល់ខ្វាយពីគេបែបនេះ

« អឹម » ពេលដែលជីមីនតបហើយជុងហ្គុកក៏ងក់ក្បាលហើយបម្រុងនិងញាំបាយទៅហើយតែក៏មានមនុស្សស្រីម្នាក់មកស្រែកហៅឈ្មោះជុងហ្គុកធ្វើអោយពួកគេទាំងបីងាកទៅមើល

« ជុងហ្គុក » ម្នាក់នោះគ្មានអ្នកណាគេក្រៅពី Yeong Na ទេ

« ជាឈ្លើងឬយ៉ាងមិចនិង ? » ពេលដែលឃើញ Yeong Na មកភ្លាមថេយ៉ុងក៏មិនខ្វល់តែក៏មិនភ្លេចនិយាយតិចៗខ្លួនឯងដែល

« ជួបមុខលើកណាចង់តាទៅចាប់ទះទេ » ជីមីនក៏ចឹងដែលគេមិនសូវជាចូលចិត្ត Yeong Na ប៉ុន្មានទេមិនមែនមិនសូវចូលចិត្តទេគឺស្អប់តែម្តង ជីមីននិយាយតិចៗហើយក៏យកបាយមកញាំ

« មើលចេញមើល » គ្រាន់តែYeong Naមកភ្លាមមាងក៏ចូលទៅច្រានថេយ៉ុងចេញហើយក៏ចូលទៅអង្គុយចិត្តជុងហ្គុក

« ថេយ៍ » គ្រាន់តែYeong Na ច្រានថេយ៉ុងភ្លាមជុងហ្គុកនិងជីមីនក៏ទៅជួយលើកភ្លាម ថ្វីត្បិតតែជីមីនមិនចូលចិត្តថេយ៉ុងមែនតែមិនមែនថាគេឃើញបែបនេះហើយនៅអង្គុយស្ងៀមទេ មិនចូលចិត្តគឺមិនចូលចិត្តតែបើគេឃើញបែបនេះហើយមិនជួយមិនបានទេ

« ថេយ៍ មិនអីទេមែនទេ ? » ជីមីននិងជុងហ្គុកក៏សួរទៅថេយ៉ុងព្រោះមិញនេះYeong Na ច្រានក៏មិនតិចដែលមិញនេះ

« នែ!នាងឆ្កួតឬយ៉ាងមិច កន្លែងគេអង្គុយហើយយ៉ាងមិចក៏មកច្រានគេបែបនេះ ? ខ្វះកន្លែងអង្គុយណាស់ឬយ៉ាងមិច ? » គ្រាន់តែលើកថេយ៉ុងហើយភ្លាមជីមីនក៏ស្រែកទៅអោយYeong Na ភ្លាម

« យ៉ាងមិចគ្រាន់តែពិននិងសោះនិងហា ឈឺដែល ? » Yeong Na

« ចង់សាកទេ ? » ជីមីន

« មិនអីទេ ខ្ញុំមិនអីទេ ទុកកន្លែងនិងអោយឈ្លើងទៅខ្ញុំមិនទៅដណ្តើមកន្លែងជាមួយឈ្លើងទេ » ថេយ៉ុងក៏ចូលមកនិយាយព្រោះមិនចង់អោយមានរឿង តែសម្តីគេនិយាយនេះYeong Na ស្តាប់ហើយក្តៅតែម្តង

« ឯងថាអោយអ្នកណា ? » Yeong Na ស្រែកទៅវិញទាំងចង្អុលមុខ

« កុំចង្អុលមុខថេយ៉ុង» ជុងហ្គុកដែលឈរជិតនិងពេលដែលឃើញYeong Na ចង្អុលមុខថេយ៉ុងបែបនេះក៏និយាយឡើង ព្រោះគេដឹងថាថេយ៉ុងនេះមិនចូលចិត្តអោយអ្នកណាចង្អុលមុខទេបើមិនចឹងទេគេអាចនិងវ៉ៃYeong Naក៏ថាបានដែល កាលដែលគេធ្វើបែបនេះមិនមែនគេការពារYeong Naទេតែគេការពារថេយ៉ុងវិញទេព្រោះថេយ៉ុងក៏ជាសិស្សពូកែម្នាក់ដែលបានមានរឿងបែបនេះច្បាស់ជាមិនល្អទេ

« ថាអោយឈ្លើង » ពេលដែលជុងហ្គុកនិយាយចប់ជីមីនក៏និយាយថែមពីក្រោយទៀត ដែលហេតុធ្វើអោយYeong Na ក្តៅលើសដើម

« អាយយ...ឯង..ឯង » Yeong Na បម្រុងនិងស្រែកទៅហើយតែថេយ៉ុងក៏និយាយកាត់មុន

« តោះដល់ម៉ោងចូលរៀនហើយ » ថេយ៉ុងនិយាយហើយក៏ដើរទៅជាមួយជុងហ្គុកបាត់ទៅ

« លាហើយឈ្លើង » មុននិងទៅជីមីនក៏ដាក់ពីក្រោយថែមរួចក៏ទៅបាត់ទៅ

« អាយយយយ » Yeong Na ស្រែកទន្រាំជើងធ្វើអោយអ្នកនៅទីកន្លែងនិងដែលមើលមុខ

ក្នុងថ្នាក់៚៚៚

« ខ្ញុំអរគុណអ្នកទាំងពីរណា »ពេលមកដល់ថ្នាក់ភ្លាមថេយ៉ុងក៏និយាយអរគុណទៅ2អ្នកគេ

« មិនបាច់ » ជីមីននិយាយហើយក៏ដើរទៅកន្លែងអង្គុយបាត់ទៅ

« សៀវភៅហើយនៅ » មកដល់កន្លែងអង្គុយភ្លាមជីមីនក៏ទាសៀវភៅពីYoongi ភ្លាម

«មិនទាន់បានសរសេរមួយអក្សរផង » Yoongi ក៏តបទៅវិញទាំងភ្នែកកំពុងមើកទូរស័ព្ទ

« បើមិនសរសេរខ្ញុំយកវិញហើយ » ជីមីននិយាយហើយក៏យកសៀវភៅមកវិញ

ចង់ដឹងហេតុអីបានYoongiសុខៗក៏ចូលរៀនទេ ម៉ោះមកដឹងហេតុផល

ហេតុផលដែលគេចូលមករៀននេះហាមិនមែនថាគេកែខ្លួនឬអីទេ តែគេចូលថ្នាក់នេះគឺដើម្បីមកញ៉ែជីមីននិងឯង ព្រោះមានតែវិធីនេះទេដែលគេអាចនៅជិតជីមីនបានហើយស្រួលញ៉ែទៀតមិនចាប់បាច់ដើររក ដំបូងគេមិនដឹងដូចគ្នាថាគេន៨ងជីមីនរៀនថ្នាក់ជាមួយគ្នាបែបនេះពេលដែលគេដឹងហើយគេក៏ចូលមកថ្នាក់តែម្តង ប៉ុន្តែចង់ប្រាប់ថាគេចូលមកថ្នាក់នេះគឺគ្មានកាតាបមកជាប់ខ្លួនទេសូម្បីតែប៊ិចមួយក៏គ្មានផង ចំណែកព្រឹកមិញបោកកាតាបនិងមិនមែនជាកាតាបរបស់គេទេគឺរបស់គ្នាគេទេ គេធ្វើបែបនេះគ្មានស្អីទេក្រៅពីចង់ឌឺគ្រូហើយsurpriseជីមីននិងឯង ( ក្បាច់និងsurprise សាហាវណាស់ )

ចេញទៅផ្ទះ

ថេយ៉ុងនិងជុងហ្គុកពីរអ្នកគេកំពុងដើរទៅកន្លែងផ្ញើរកង់ម៉ូតូដើម្បីយកកង់ចេញទៅផ្ទះ ពេលពួកគេមកដល់ភ្លាមបម្រុងនិងយកកង់ទៅហើយតែYeong Na ក៏មកដល់

« ជុងហ្គុកឈប់សិន » Yeong Na រត់មកដល់ក៏ចាបើដៃជុងហ្គុកជាប់

« មានការអីមែនទេ ? » ជុងហ្គុកនិយាយបណ្តើរព្យយាមបេះដៃរបស់Yeong Na បណ្តើរ

« គឺ...ខ្ញុំចង់សុំទោសរឿងថ្ងៃមិញនិងណា » Yeong Na និយាយតែមាត់ចំណេកភ្នែកវិញគឺសម្លក់សម្លឹងថេយ៉ុងមិនឈប់

« សុំទោសមិនមែនជាខ្ញុំទេ អ្នកដែលYeong Na ត្រូវសុំទោសនោះគឺជីមីននិងថេយ៉ុងមិនមែនជាខ្ញុំទេ » ជុងហ្គុកនិយាយទៅទាំងមើលមុខរបស់ថេយ៉ុង

សុំទោសចំពោះអក្ខុរាវិរុទ្ធ
Writer by : Eunbi

You are reading the story above: TeenFic.Net