Part 5:កុំយកដាក់ក្នុងចិត្តអី

Background color
Font
Font size
Line height

ជុងហ្គុកក្តាប់ដៃជាប់នឹងសាឡុង ខាំធ្មេញសម្លឹងមើលអ្នកក្រោមទ្រូងដោយភាពក្តៅក្រហាយ ក្មេងនេះធ្វើល្អតិចតួចដាក់ក៏ឡើងចាងហ៊ានជេរគេមិនរអែងគេទៅហើយ

"ខ្ញុំ…ខ្ញុំមិនបាន… ជេរទេអ្នកប្រុសទេជឿខ្ញុំទៅ"ថេយ៉ុងលេបទឹកមាត់ផ្សើមបំពង់កពេលដែលគេអោនមុខចុះមកកៀកនឹងខ្លួនខ្លាំងពេក អណ្តាតក៏ក្រលាស់និយាយពាក្យដោះសារទាំងរដិរដុប ព្រោះបើឆ្លើយត្រង់ថាជេរគេច្បាស់ជាត្រូវធ្ងន់

"យើងមិនបានល្ងង់អោយឯងបោកបានទេ !!"ថេយ៉ុងធ្មិចភ្នែកមិនហ៊ានបើកពេលត្រូវគេគំហកដាក់ សារភាពតាមត្រង់ថាបេះដូងគេធ្លាក់ដល់ចុងជើងបាត់ផងក៏មិនដឹងបើលែងស្រែកដាក់ខ្លាំងម្លឹងៗនោះ

"តែខ្ញុំពិតជាមិនជេរពិតមែន… ខ្ញុំគ្រាន់តែសួរធម្មតាប៉ុណ្ណោះ អ្នកប្រុសមានញាណមែនទេ ទើបដឹងថាខ្ញុំជេរក្នុងចិត្តនោះ"គេធ្វើមុខភ្លើៗដោះសារបែបមិនដឹង កាយវិការរួមទាំងទឹកមុខធ្វើអោយអ្នកដែលឃើញហើយក្រឺតសឹងតែចាប់បោកអោយដូចកង្កែបបោកទេ

"នេះឯង… "គេមិនទាំងទាន់បានបន្តប្រយោគផងទូរស័ព្ទក៏លាន់រោទ៏ឡើងដែលតម្រូវអោយជុងហ្គុកត្រូវងើបចេញទៅទទួលទូរស័ព្ទ ទុកអោយថេយ៉ុងលួចដកដង្ហើមធូរទ្រូងសម្លឹងមើលជុងហ្គុកដែលឈរនិយាយការងារទើបដាក់ខ្លួនអង្គុយលើកៅធ្វើការបន្ត ប្រហែលជាភ្លេចថាត្រូវរករឿងគេហើយទេដឹង?

ថេយ៉ុងអង្គុយស្ងៀមមិនហ៊ានងើប គេសម្លឹងមើលទ្រនិចនាឡិកាដែលរំកិលទ្រនិចម្តងមួយនាទីៗ តឹងចិត្តសឹងស្លាប់ទៅហើយបន់អោយតែដល់ពេលដែលអ្នកនាងទី2 និងអ្នកប្រុសទី4ចុះចតអោយបានលឿននឹងបានគេចចេញពីអូហ្វីសរបស់ជុងហ្គុក ទោះបីជាស្រលាញ់ចង់នៅក្បែរប៉ុន្តែបើនៅក្បែរហើយគេមានតែធ្វើបាបអោយយំខ្លួនក៏ខ្លាចរអាមិនហ៊ាននៅដូចគ្នា

មិនយូរមិនឆាប់បីម៉ោងក៏បានកន្លងផុត ជុងហ្គុកដែលកំពុងមើលឯកសារគរដូចភ្នំក្រលេកមើលទូរស័ព្ទដែលមានកាលខលចូលមកពីម្តាយ ទើបលើកមកចុចទទួលដើម្បីនិយាយជាមួយគាត់

"ម៉ាក់មានការអីមែនទេ? "

(យន្តហោះបងកូនចុះចតហើយ ម៉ាក់កំពុងចាំពួកគេនៅកន្លែងតែម្តង កូនអាចនាំថេយ៉ុងចុះមកបានដែរទេ?)ជុងហ្គុកមិនមាត់តែក៏សម្លឹងមើលអ្នកដែលគេងអោបដៃនៅលើសាឡុង គេហាក់ស្ងៀមសម្លឹងមើលនាយតូចមិនព្រិចភ្នែករហូតដល់មិនចាប់អារម្មណ៏អ្នកជាម្តាយកំពុងតែហៅគេទៅហើយ

(ជុង…កូនលឺម៉ាក់និយាយដែរទេ?)

"ខ្ញុំរវល់ការងារប្រហែលជាមិនបានទៅទទួលបងស្រី និងបងប្រុសទាន់ទេ ម៉ាក់ទៅទទួលពួកគាត់ចុះ"

(រួចចុះក្មួយថេយ៏... កូនអោយនរណានាំគេមករកមកក៏បានដែរ)

"គ្មាននរណាទំនេរព្រោះជូនក្មេងនេះទៅទេ ម៉ាក់ទទួលបងប្រុសនិងបងស្រីហើយអាចត្រលប់ទៅផ្ទះមុនចុះ"និយាយចប់គេបិតទូរស័ព្ទភ្លាមមិនចាំអោយម្តាយឆ្លើយទាន់ គេទុកទូរស័ព្ទទៅម្ខាងហើយងាកមកធ្វើការបន្ត តែទោះបីជាខកខានមិនបានទៅទទួលបងតែគេក៏បានអោយហានវ៉ូលរៀបចំការទទួលគ្រួសាររបស់គេនៅពេលចុះចតបានយ៉ាងល្អហើយងាយស្រួលដូចគ្នា ម្យ៉ាងដំណឹងនៃការមកដល់នៃបងៗរបស់គេច្បាស់ជាធ្វើអោយអ្នកកាសែតមកចាំថតត្រៀបត្រាទៀត ទើបត្រូវតែចាត់ចែងជម្លៀសគ្រួសារចេញពីហ្វូងអ្នកកាសែត មិនចឹងចុះពីលើយន្តហោះហើយបែរមិនបានទៅផ្ទះទេ

---------------------

"ជុងហ្គុកមិនមកទេត្រូវដែរទេម៉ាក់? "ហូសុកចោទសួរពេលដែលចូលមកអង្គុយក្នុងឡានដោយមានហានវ៉ូលជាអ្នកបញ្ជាឡានបើកត្រលប់ទៅភូមិគ្រិះ ហើយពេលឃើញម្តាយងក់ក្បាលទើបឡាយរ៉ាដែលអង្គុយចុចអាយផេតមើលការងារក៏សើចដើមកបន្តិច់

"បើសិនជាលេចមុខមកទទួលមែន ប្រហែលជាមេឃរលំចុះមកមិនខាន"ឡាយរ៉ា និយាយឡើងដោយមានហូសុកលើកមេដៃយល់ស្របតាមពីក្រោយ អ្នកទាំងពីរឈប់សើចពេលដែលម្តាយងាកមកសម្លឹងមុខបំណងមិនចង់អោយនិយាយពីប្អូនបែបនេះ

"បើថាមិនមកតែឯងទៅអត់ទេ ហេតុអីចាំបាច់ឃុំថេយ៉ុងមិនអោយមកដែរទេ? "ហូសុកនៅតែមិនយល់កាលបើមិនបានឃើញអាល្អិតមកចាំទទួលទាំងដែលម្តាយប្រាប់ថាគេក៏មក តែពេលចុះយន្តហោះមកក៏លឺដំណឹងថ្មីចែសមួយទៀតថាប្អូនប្រុសមិនព្រមអោយថេយ៉ុងចុះមកទៅវិញ

"មែនហើយ…ខ្ញុំមានរបស់ច្រើនណាស់ផ្ញើរអាល្អិតនោះតែបែរជាមិនបានជួបមុខព្រោះតែជុងហ្គុកមិនអោយចុះមកទៅវិញ"ឡាយរ៉ាក៏ម៉ួម៉ៅមិនចាញ់ប្អូនប្រុស នាងស្រលាញ់ថេយ៉ុងប្រៀបបាននិងប្អូនប្រុសតូចម្នាក់របស់នាងហើយមកវិញលើកនេះក៏មានកាដូមកផ្ញើរជាច្រើនសន្ធឹកអោយដូចគ្នាតែបែរជាមិនបានជួប

"ទៅដល់ផ្ទះក៏គង់តែបានជួប យ៉ាងណាជុងហ្គុកក៏គង់តែនាំថេយ៉ុងមកវិញទេ"លឺហើយហូសុកសើចឡើងហាក់វាជារឿងកំប្លែង ចំណែកឡាយរ៉ាក៏ក្រលាប់ភ្នែកឡើងលើទើបតបនឹងម្តាយ

"ខ្ញុំថាម៉ាក់ទុកចិត្តកូនប្រុសពៅម៉ាក់ពេកទេហើយ ថាមិនត្រូវទុកកូនខ្លាខ្ញុំអោយដើរមកវិញចំណែកខ្លួនឯងក៏បណ្តើរតារាម៉ូឌែលណាមួយទៀតបង្កព័ត៏មានក៏មិនដឹង"

"ឡាយរ៉ា!! "

"ខ្ញុំនិយាយការពិត"នាងក្រមុំងាកមកចុចអាយផេតវិញហាក់មិនខ្វល់ពីភ្នែកម្តាយដែលកំពុងសម្លឹងមើលមកនាងដោយភាពហួសចិត្តឡើយ តែថាឃើញនាងនិយាយឡកឡើយប្អូនបែបនេះមែនតែជុងហ្គុកនេះហើយជាប្អូនដែលនាងtake careគេជាងបងប្អូនផ្សេងៗទៅទៀត គ្រាន់តែពេលខ្លះនាងក្រឺតនឹងចរឹកប្អូនពេកទើបអត់នឹងមិននិយាយមិនបានពិតមែន
-----------------------

ថេយ៉ុងដឹងខ្លួនឡើងក្រោយមានអារម្មណ៏គេដូចជាបានគេងលើគ្រែដណ្តប់ភួយទន់ៗយ៉ាងម៉េចក៏មិនដឹងហើយពេលដែលបើកភ្នែកឡើងក៏ធ្វើអោយគេភ្ញាក់ក្រញាងពេលដែលដឹងថាខ្លួនឯងកំពុងស្ថិតនៅក្នុងបន្ទប់នរណាក៏មិនដឹង តែថាវាដូចជាផេនហោស៏ដែលអាចមើលឃើទេសភាពទីក្រុងទាំងមូលបានយ៉ាងច្បាស់

"យប់ហើយ?ចុះ….ចុះលោកជំទាវនិងអ្នកនាង ហើយអ្នកប្រុសនោះ? "ថេយ៉ុងងេមងាមមិនដឹងថាខ្លួនឯងនៅឯណា ទើបរហ័សបើកភួយបម្រុងនឹងរត់ចេញពីទីនេះតែក៏វ៉ាក់អើនឹងជុងហ្គុកដែលឈរស្លៀកតែកន្សែងជាប់ចង្កេះបង្ហាញរាងកាយហាប់ណែនខាងលើចោលអោយទទេរស្អាតកំពុងឈរផឹកទឹកសម្លឹងមើលព័ត៏មានដែលចាក់ផ្សាយពីការមកដល់របស់ហូសុក និងឡាយរ៉ា

"ដឹងខ្លួនហើយ? យើងស្មានតែឯងស្លាប់ហើយតើឃើញដេកមិនងើបសោះ"ជុងហ្គុកដើរជិតអ្នកដែរថយជំហានជើងមិនហ៊ានមើលមុខគេចំ ទើបជុងហ្គុកញោចស្នាមញញឹមចុងមាត់ឈានជើងដេញគេរហូតដល់ជញ្ជាំងទើបយកដៃម្ខាងទៅឃាំងជញ្ជាំងជាប់ ខណ:ដៃម្ខាងទៀតក៏នៅកាន់កែវទឹកផឹកនៅឡើយ

"អ្នក…អ្នកប្រុសចង់ធ្វើអី"ថេយ៉ុងក្តៅមុខភាយអោនមុខចុះមិនហ៊ានងាកមើលចំ ព្រោះមិនចង់អោយគេចាប់បានថាខ្លួនកំពុងតែក្តៅមុខពេលឃើញរាងកាយនាយនោះឡើយ

"យ៉ាងម៉េចរំជួលចិត្តដល់ថ្នាក់នេះឬ?? "គេអោនមុខសួរឯអ្នកដែលត្រូវគេសួរបែបនេះបានត្រឹមតែឆ្លើយមិនចេញ តែក៏សម្រួលចិត្តបានឆ្លើយមកកាន់នាយវិញដូចគ្នា

"ខ្ញុំមិនបានរំជួលចិត្ត គ្រាន់តែក្តៅប៉ុណ្ណោះ"ស្តាប់ពាក្យដោះសាររបស់គធ្វើអោយជុងហ្គុកសើចឡើងមកចំពោះពាក្យកុហករាក់កំផែលបែបនេះទើបអោនមុខទៅផ្ញើយចង្ការគេអោយងើបមកមើលខ្លួនព្រមទាំងជាមួយប្រយោគដែលសឹងតែធ្វើអោយបេះដូងក្នុងខ្លួននាយតូចស្ទើរតែលោតចេញមកក្រៅ

"ក្តៅឬ?បើចឹងផឹកទឹកសិនទៅក្រែងលោត្រជាក់ចាំយើងទៅបន្ថយម៉ាស៊ីនត្រជាក់អោយវាចុះត្រជាក់"សម្តីយកចិត្តប៉ុន្តែដូចមានបំណងអ្វីយ៉ាងម៉េចមិនដឹង កែវទឹកដែលខ្លួនកាន់ផឹកមុននេះក៏លើកមកបញ្ចុកមាត់ថេយ៉ុងបន្ត ធ្វើអោយថេយ៉ុងកាន់តែអៀនពេលត្រូវគេបញ្ចុកទឹកអោយផឹកបែបនេះ តែក៏លួចភ័យពេលសុខៗនាយក៏ស្រាប់តែល្អខុសស្រលះពីរាល់ដង

"អេហ៏…ផឹកហើយម៉េចក៏មុខនៅតែក្រហម?មិនទាន់បាត់ក្តៅហ្ហេស? "ថេយ៉ុងងក់ក្បាលតិចៗខ្ញាំជាយអាវខ្លួនជាប់ តែក៏បុកពោះផឹបពេលឃើញជុងហ្គុកធ្វើមុខឆ្ងល់លើកកែវទឹកមកផ្អៀងផ្អងមើល

"ចម្លែកណាស់…យើងដាក់ថ្នាំសម្រើបតែមួយចុងស្លាបព្រាកាហ្វេទេ តែហេតុអីក៏ឯងក្តៅដល់ក្រហមមុខបែបនេះទៅ? "ថេយ៉ុងស្លន់បែកញើសស្រាក់ពេលស្តាប់សម្តីគេចប់ នេះកុំប្រាប់ថាទឹកមុននេះមាន…

"យកកែវទៅទុកទៅ ហើយកុំភ្លេចធ្វើអាហារអោយយើងផង"ជុងហ្គុកធ្វើមុខស្មើរវិញហុចកែវទឹកអោយថេយ៉ុងទើបបើកទ្វារចូលបន្ទប់យ៉ាងរំភើយធ្វើអោយថេយ៉ុងដែលឈរភ័យមុននេះចាប់ផ្តើមមិនយល់ពីគេកាន់តែខ្លាំង

"អ្នកប្រុសមិនបាន…  "ជុងហ្គុកងាកមកមើលមុខស្លេកៗរបស់ថេយ៉ុងទើបចោលប្រយោគមួយឃ្លាសឹងតែធ្វើអោយថេយ៉ុងរកពាក្យនិយាយមិនចេញក្រៅពីហួសចិត្ត

"រឿងថ្នាំសម្រើប?សម្តែងចោលទេ កុំយកគិតក្នុងចិត្តអី"គេទាញទ្វារបិតស្របពេលដែលថេយ៉ុងបានត្រឹមខាំមាត់ក្រឺតគេសឹងតែគប់ក្បាលនាយមួយកែវនេះអោយបែក

កុំយកដាក់ក្នុងចិត្ត?ដឹងទេថាមុននេះគេស្លន់កម្រិតណា មិនគួរណាមកចាញ់បោកនាយចឹងទេខឹងខ្លួនឯងណាស់-__-


You are reading the story above: TeenFic.Net