ពេលល្ងាច.....!
ងឺត...!
ឡានបានឈប់នៅក្នុងភូមិគ្រឹះត្រកូលសាន់ហ្កាអ្នកដែលបើកឡាននោះបញ្ឈប់ឡានហើយក៏បើកទ្វាចុះចេញមក ។ នាយជេកចុះពីក្នុងឡានដោយដោះវ៉ែនតាចេញពីភ្នែកផង នាយមិនបង្អង់យូរបន្តទៀតក៏រចូលមកខាងក្នុង ។
« ចៅហ្វាយទាន » ចូលមកដល់ហើយក៏បានឃើញថេយ៉ុងអង្គុយលើសាឡុងកន្លែងទទួលភ្ញៀវគេនិយាយរាក់ទាក់ជាមួយនាយមុន ។
« ហ៊ឹម... » គេមោនបាននិយាយអ្វីក្រៅពីក្រហឹមនៅដើមកទឹកមុខឡើងស្រពោបស្រពោន នាយជេកក៏ទាញដឹងភ្លាមថាមានរឿងអីកើតឡើងពេលគេមិននៅនោះ ។
« ចៅហ្វាយមានរឿងអី? ឬមួយឡាគីរ៉ាត្រូវបានគេចាប់? » នាយជេកសួរប្រថុយប្រថានទេបើវាមិនពិតគេក៏ធូរទ្រូង ។
« មែន ! នាងបានចាកចេញពីយើងទៀតហើយអាជេក » ថេយ៉ុងនាយឆ្លើយម៉ាល្មមអាចលឺតែគេនិងកូនចៅនៅជិតខ្លួននិងប៉ុណ្ណោះ ។
« អ្នកណាដែលចូលមកចាប់នាងដល់ក្នុងវីឡាទៅទាន បើតាមខ្ញុំដឹងកន្លែងមួយនោះមិនសូវជាមានអ្នកណាបានស្គាល់ឬដឹងឡើយថាវាជារបស់ចៅហ្វាយនោះ តែបើសិនជាពួកវាមិនស៊ើប? អូ...! មែនហើយពួកវាប្រកដជាឲ្យមនុស្សតាមដានចៅហ្វាយហើយបានជាស្គាល់កន្លែងមួយនិង »
« យើងក៏សង្ស័យរឿងនេះដែរ »
« ចុះកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងវីឡានោះទានចៅហ្វាយឆែកមើលហើយឬនៅ? វាក៏អាចជាតម្រុយឲ្យពួកយ់ងបានដឹងថាជាអ្នកណាបានដែរណា » នាយជេកឲ្យយោបល់មួយទៀតដែលគេបានឹកឃើញនៅពេលនេះ មិនគួរសោះគេបាត់ទៅតែប៉ុន្មានថ្ងៃមកវិញក៏មានរឿងទៅហើយឲ្យគេជួយដោះស្រាយបែបណាបន្ត?
« ឯងមើលខ្លួនឯងទៅ យើងមើលមិនដឹងសោះថាវាជាអ្នកណានោះ ចំណែកឡាគីរ៉ាមើលតាមកាម៉េរ៉ាបែបនេះនាងដូចជាគ្មានការភិតភ័យអ្វីសោះ យើងសង្ស័យថាជា រិកគី ហ្វៀឌីណា ម្នាក់នោះហើយ » គេបង្វែកុំព្យូទ័រដែលនៅចំពោះគេឲ្យទៅនាយជេកមើលគេនៅតែមានការសង្ស័យទៅលើម្នាក់ ឈ្មោះ រិកគី និងណាស់ គ្មានអ្នកណាផ្សេងក្រៅពីគេឡើយ ។
« ប្រហែលហើយទានតាមខ្ញុំមើលនេះ បើវាពិតប្រាកដមែនចៅហ្វាយកុំបារម្ភអីណា ឡាគីបាននៅជាមួយបងប្រុសវិញហើយ ឯចៅហ្វាយនៅស្ងៀមៗសិនទៅហើយកុំទាន់ចេញទៅណាផ្ដេសផ្ដាសពរលនេះជីវិតរបស់ចៅហ្វាយកំពុងតែមានគ្រោះថ្នាក់ហើយ » ថេយ៉ុងជ្រួញចិញ្ចើមមានអ្វីទៀតដែលគេមិនទាន់បានដឹងមែនទេ? គេនិយាយមកដូចទ្រង់បារម្ភម្លេះ? អ្នកណាចង់ធ្វើអ្វីគេឬ? បើមែនគេក៏មិនខ្លាចដែរសុំប្រាប់ឲ្យដឹងទៅ !
« ម៉េច?ឯងមានរឿងអីក៏និយាយមកនៅអូសក្រឡាយូរនៅនឹង » ថេយ៉ុងសម្លក់មុខនាយជេកបន្តិវរួចនិយាយគម្រោះគម្រើយតាមទម្លាប់គេវិញ ។
« ខ្ញុំរកបានតម្រុញថ្មីហើយទានហើយវាក៏អាចឲ្យចៅហ្វាយជួបជាមួយឡាគីរ៉ាបានយ៉ាងស្រួលតែម្ដង ចៅហ្វាយសាកដែរទេ ? » នាយជេកបង្វែរសំណួរមិនឲ្យថេយ៉ុងចាប់បានទេគេមិនទាន់ចង់និយាយប្រាប់ចៅហ្វាយនៅពេលនេះទេចាំនិយាយរឿងល្អសម្រាប់គេឲ្យស្ដាប់សិន។
« ពិតមែន? »
« ឯងឲ្យយើងធ្វើអី? »
« សម្លេងដែលលោកស៊ីនម៉ាបញ្ជាបុរសម្នាក់នោះនៅក្នុងទូរស័ព្ទនេះទាំងអស់ហើយ បើចៅហ្វាយចង់ជួបឡាគីរ៉ាពិតមែនចៅហ្វាយត្រូវទៅប្រទេសអ៊ីតាលីរួចរកអាស័យដ្ឋានរបស់ត្រកូល ហ្វៀឌីណា ហើយគឺឃើញហើយ ចៅហ្វាយគ្រាន់តែនិយាយប្រាប់ថាបានដឹងថាអ្នកណានៅពីក្រោយរឿងរ៉ាវទាំងអស់នេះហើយនោះគេនិងព្រមចាំស្ដាប់ចៅហ្វាយនិយាយទាំងអស់ហើយរួចឲ្យគេស្ដាប់សម្លេងដែលថតជាប់នេះទៅ »
« ល្អ..! ឯងនៅតែជាកូនចៅដែលយល់ចិត្តរបស់យើងជាងគេហូតណាអាជេក » ថេយ៉ុងលេចស្នាមញញឹមកទាំងសប្បាយចិត្ត ហើយក៏មិនភ្លេចសរសើរកូនចៅកំពូលយល់ចិត្តគេគ្រប់កាល:ទេស:នេះឡើយ ធ្វើអីក៏ល្អិតល្អន់ទៀតបែបនេះហើយបានជាគេស្រឡាញ់នយជេកដូចជាបងប្អូន ។
« ខ្ញុំនៅជាមួយចៅហ្វាយយូរហើយរឿងអីដែលខ្ញុំមិនដឹងទៀតនោះ ហ៊ឹម...! ហើយចៅហ្វាយគិតចងទៅរកឡាគីរ៉ានៅពេលណាដែរ? » នាយជេកគេព្រមទទួលពាក្យសរសើររបស់ចៅហ្វាយទាំងញញឹមតបតមកថេយ៉ុង ។
« យើងគិតថានិងទៅពីរបីថ្ងៃទៀត ទោះយើងចងជួបមុខនាងយ៉ាងណាក៏ដោយយើងត្រូវតែចាំមើលស្ថានភាពល្អសិនយើងនឹកនាងណាស់បែកគ្នាមិនបាមឃើញមុខតែប៉ុន្មានថ្ងៃក៏នឹកនាងទៅហើយ »
« តាមតែចៅហ្វាយសម្រេចចុះខ្ញុំសុំទៅបន្ទប់គេងសិនហើយព្រោះរាងហត់បន្តិចបើកឡានមកយូរដែរហើយ »
« ទៅចុះ » នាយជេកគេដើរចេញទៅរកបន្ទប់គេងរបស់គេ ថេយ៉ុងនាយអង្គុយលើសាឡុងនោះតាមមើលនាយជេករហូតដាច់កន្ទុយភ្នែកទើបឈប់តាមមើលគេ ។
« មើលទៅឯងកាត់ចិត្តមិនទាន់បានទេ » នាយដកដង្ហើមធំមើលក៏ដឹងហើយថាគេមិនអាចកាត់ចិត្តពីរីហ្វីដាបាននៅពេលឥឡូវនេះបានឡើយបើអាចគេមានតែតាមពេលវេលាប៉ុណ្ណោះ ។
You are reading the story above: TeenFic.Net