ពាក្យសម្ដីដែលរីហ្វីដានិយាយជាមួយគ្នា ឡាគីនាងបានស្ដាប់លឺគ្រប់ពាក្យពេចន៍របស់អ្នកទាំងពីរ នាងរត់មកក្នុងបន្ទប់មុនរីហ្វីដានាងចូលទៅបន្ទប់របស់នាង ។ នាងតូចអង្គុយលើឥដ្ឋការ៉ូទាំងទឹកភ្នែក នាងដូចជាអន់ចិត្ត តូចចិត្តណាស់ នាងលួចមកយំក្នុងបន្ទប់ម្នាក់ឯងចាក់សោរចាក់គន្លឹះទ្វាឡើងជាប់ ។
« បងទៅហើយ បងចង់ទៅចោលខ្ញុំទាំងហេតុផលទាំងអស់នេះមែនទេ? រឿងតែប៉ុណ្ណឹងបងក៏ចង់ទៅចោលខ្ញុំ បងគិតច្រើនដោយខ្លួនឯងបងថាខ្ញុំជាមនុស្សគ្មានទំនួលខុសត្រូវលើខ្លួនឯងណាស់ឬ? ខ្ញុំសុំទោសហើយ ខ្ញុំដឹងខុសហើយ ហ៊ឹកៗៗៗ បងហ្វីដា...ហ៊ឹកៗៗៗ » នាងចង់តែស្រែកសួរ ចង់ដឹងហេតុផលឲ្យប្រាកដប្រជាជាងនេះទេ នាងចង់បានចម្លើយឆ្លើយពីមាត់របស់រីហ្វីដា នាងគិតថាកំហុសមកពីនាងបងស្រីនាងខឹងជាមួយនាងព្រោះតែនាងដែរ ពិភពលោកមួយនេះអាត្មានិយមខ្លាំងណាស់ មិនសន្ដោសប្រោសប្រណីដល់នាងសោះហើយមែនទេ? នាងក៏ចេះយំ ចេះឈឺ គ្មានអ្នកណាទេដឹងទេ !
« ហ៊ឹកៗៗៗ » គ្មានអ្វីត្រូវរៀបរាប់គ្នាបន្តទៀតទេមានតែសម្លេងយំខ្សឹបខ្សួល អួលណែនក្នុងទ្រូងបរិយាយប្រាប់អ្នកណាឲ្យបានដឹងទេ ។ នាងយំឡើងដង្ហក់ដកដង្ហើមសឹងមិនចង់ដល់គ្នា នាងយំឡើងខ្លាំងរហូតដល់ទន់ភ្នែកគេងលក់ផ្អែកក្បាលនិងចុងគ្រែបាត់ទៅ ឯថ្ពាល់សងខាងនៅជាប់ដំណក់ទឹកភ្នែកដដែល ។
ព្រឹកថ្មីចូលមកដល់រីហ្វីដានាងអូសវ៉ាលីចុះពីលើកាំជណ្ដើរទាំងទឹកមុខមិនសូវញញឹមស្រស់ប៉ុណ្ណាទេ នាងចូលមកអង្គុយជិតបងដែលនៅកន្លែងទទួលភ្ញៀវ ។
« អារុណសួស្ដីបងប្រុស » នាងព្យាយាមញញឹមដាក់បងប្រុសកុំឲ្យគាត់សួរដេញដោលច្រើន
« បាទអារុណសួស្ដីប្អូនស្រី » គេលើកដៃមកអង្អែលក្បាលរបសៀនាងទាំងគ្រឺតខ្នាញ់
« បងខ្ញុំគិតថាដល់ពេលហើយ ខ្ញុំសុំលាបងទៅសិនហើយណា » នាងតូចលើកនាឡិការដៃមើលវាម៉ោង7ព្រឹកទៅហើយណាមួយយន្តហោះចេញដំណើរនៅម៉ោង8ព្រឹក ។
« ហ៊ឹម ! ចឹងទៅឲ្យសុវត្ថិភាពតាមផ្លូវលឺនៅ ហើយបងជូនទៅដែរអត់ » រិកគីងក់ក្បាលមុននិងនិយាយបន្តជាមួយប្អូន
« មិនចាំបាច់ទេបង ខ្ញុំអាចទៅខ្លួនឯងបាន » នាងញញឹមហើយសម្លក់មុខគេបន្តិច មកធ្វើជាឯងចង់ជូនដំណើរស្អីទាំងរាល់ដងមិនដែលបែបនេះផងនោះ ទោះនាងទៅនៅទីណារាប់ឆ្នាំក៏គេមិនដែលរវីរវល់ជាមួយរហូតដល់នាងបាត់ខ្លួនរហូតបាននឹកឃើញតាមរក នេះហើយជាបងប្រុសរបស់នាង ។
« ក៏បាន មិចក៏មិនឃើញឡាគីចុះមកជូនដំណើរអូនចឹងឬមួយប្អូនមិនដឹងថាឯងត្រូវទៅប្រទេសកូរ៉េនោះ? »
« ច៎ាសបង ខ្ញុំមិនបាននិយាយប្រាប់ឡាគីឡើយប៉ុន្តែបងកុំខ្វល់អីឡាគីប្រហែលជាចង់នៅម្នាក់ឯងច្រើនជាងព្រោះនាងមិនសូវជាអារម្មណ៍ល្អឡើយខ្ញុំគិតថាបងកុំទាល់និយាយជាមួយអី ! បើអស់អ្វីហលយខ្ញុំសុំទៅសិនហើយបង ចំណែកបងនៅទីនេះជួយមើលថែឡាគីជំនួសខ្ញុំផង បើឡាគីមានរឿងអីមិនលហអកើតឡើងបងចប់របស់ខ្ញុំមិនខានទេ » នាងចង្អុលប្រាប់រិកគីទាំងអាការ:ឆ្នាស់ឆ្នលុមរបស់នាងទឹកមុខនាងគួរឲ្យស្រឡាញ់ណាស់ពេលចឹងទៅ ។
« បានទទួលបញ្ជាទានស្រី » នាយវាយចិញ្ចើមនិយាយឌឺដាក់កុំខ្លាំងតែឯងគេក៏ចេះដែរ តែរីហ្វីដានាងពេបមាត់ជ្រេញខ្លាំងណាស់ មានអ្នកមកជួយអូសវ៉ាលីទៅដាក់គូថឡាននាងត្រូវបានគេបើកទ្វាឡានឲ្យរួចជាស្រេចផងដូចគ្នា ។ រិកគីចេញមកខាងក្រៅលើកដៃក្រវីបាយៗដាក់អ្នកជាប្អូនរីហ្វីដាក៏ធ្វើដៃបាយៗដាក់វិញដូចគ្នា ។
« ថែខ្លួនផងណាបង » ឡាគីនាងមើលទៅឡានដែលបានបើកចេញពីភូមិគ្រឹះមួយនេះទាំងទឹកភ្នែកស្រក់មកម្ដងទៀតនាងមិនចង់ចេញទៅឡើយខ្លាចបងស្រីរបស់នាងចរញទៅទាំងគ្មានអារម្មណ៍ល្អពេលបានឃើញមុខរបស់នាង ។
« ខ្ញុំនៅចាំបងរហូតណា » នាងញញឹមលើកដៃក្រវីបាយៗទាំងគ្មានអ្នកណាបានឃើញពាក្យសម្ដី កាយវិការរបស់នាងឡើយព្រោះនាងនៅក្នុងបន្ទប់ចាំលបមើលរីហ្វីដាចេញទៅតាមបង្អួចរបស់នាងប៉ុណ្ណោះ ។
តាមផ្លូវរីហ្វីដានាងអង្គុយទាំងមិនហាស្ដីអីមួយម៉ាត់នាងមើលតែទេសភាពនៅតាមផ្លូវដោយគិតរឿងមួយចំនួន ។
« ឯងខឹងបងហើយដែរឬក៏អត់? បងគ្មានចេតនា បងសុំទោស » នាងនិយាយខ្សឹបៗម្នាក់ឯងនាងស្មានតែឡាគីចេញមកជូនដំណើរនាងដែរហើយតែគឺអត់ទេនាងមិនបានចេញមកទេ ។ រីហ្វីដានាងជូតទឹកភ្នែកដែលវាបានស្រក់មួយដំណក់មិញនេះចេញយ៉ាងលឿនព្រោះមិនចង់ឲ្យមានអ្នកណាមកឃើញដឹងថានាងយំ ។
តាំងពីថ្ងៃដែលថេយ៉ុងបានឲ្យម៉ារ៉ានាងចូលមកក្នុងក្រុមហ៊ុនមួយនេះមក និយាយពីថានាងដើរតាមគេមិនឈប់សឹងតែគេដកខ្លួនចូលទៅបន្ទប់ទឹកខ្លះមិនចង់បាន។ ថេយ៉ុងនាយពិតជាធុញថប់ណាស់ពេលមានអ្នកមកដើរតាមគេមិនលួសសូម្បីមួយជំហ៊ាន ក្រាក...!
ថេយ៉ុងបើកទ្វាចូលមកក្នុងអូហ្វីសក៏មានកូនចាបកូនព្រាបចូលមកជាមួយតាមក្រោយគេទាំងញញឹមស្ញេញ ។
« ខ្ញុំសួរនាងមួយទៅម៉ារ៉ា » នាងចូលមកឈរទល់មុខរបស់គេហើយថេយ៉ុងក៏ចង់សួរនាងពីរឿងខ្លះដែើគេមិនយល់
« ច៎ាសអាចសួរបានគ្រប់យ៉ាង »នាងលឺអញ្ចឹងហើយក៏ញញឹមខ្ចិប ចង់ឲ្យគេសួរ 100សំណួរ1000សំណួរទៀតក៏គ្មានបញ្ហាឡើយនាងរីករាយចាំឆ្លើយគ្រប់សំណួររបស់គេសួរទោះវាពិបាកនិងឆ្លើយក៏ដោយ ។
« ហ៊ឹស ! ខ្ញុំសួរនាងត្រង់ចុះ នាងដែលហត់ឬអត់ដែលដើរតាមខ្ញុំគ្រប់ពេលនោះ?នាងដែលគិតថាធុញជាមួយនិងខ្ញុំដែរឬក៏អត់? តាមខ្ញុំមើលទៅនាងណាខ្ញុំសុំហត់ជំនួសនាងម៉ារ៉ា នាងដើរតាមខ្ញុំសឹងតែគ្រប់ចន្លោះកន្លៀកហើយ ក្រែងនាងមកដើម្បីរៀនការងារមិនចឹងហេតុអ្វីក៏មិនរៀន? នាងចាំតែតាមខ្ញុំគ្រប់ជំហ៊ាន ខ្ញុំសុំសួរនាងឆោតចុះនាងគិតអ្វីរាល់ថ្ងៃនិង?? នាងចង់ធ្វើអីឲ្យប្រកដទៅ? » ថេយ៉ុងនាងដាក់មកម៊ាំងៗតាមសម្ដីដែលគេបញ្ចេញមកតាមចិត្តម៉ួម៉ៅគេឆ្ងល់អើយសែនឆ្ងល់
នាងគិតតែពីខ្លួនឯងចង់ឲ្យគេតាមទៅខ្លួននាងជានិច្ច គេកំពុងស្មុកស្មាញមកជួបរឿងបែបនេះទៀត ចង់តែយកកាំភ្លើងមកបាញ់នារីចំពោះមុខរបស់គេនេះឲ្យបានស្លាប់ភ្លាមៗមិនឲ្យលឺសម្លេងដកដង្ហើមទេ គេកាន់តែនៅជិតនាង គេក៏កាន់តែធុញស្អប់នាងទៅវិញគេមិនដឹងថាវាមកពីអីទេ ។