ភាគ17 : ចេញទៅ😢💔

Background color
Font
Font size
Line height

                 

     មិនដឹងថាគួនិយាយអ្វីទេ វាជាជម្រើសនាយដែររើសយកនឹងទទួលគេមកធ្វើជាម្ចាស់បេះដូង នាយមិនដឹងថាគួប្រើពាក្យអ្វីសម យ៉ាងណា៎ក៏ នាយតូច ជាម្ចាស់ជីវិតនាយ ។

"ហិក ហិក អាប្រុសចង្រៃ អាចោលផ្លោកជាំ ហិក បើយើងជាតួស្រីយើងនឹងកាត់របស់ឯងចោល ហិក"ដើមឡើយនាយមិនចង់ជេទេតែកាន់តែមើលកាន់តែខឹងទើបជេយកៗ អុីបូឯណេះត្រូវប្រពន្ធនិយាយចំបែបនេះក៏គិតដល់រឿងស៊ាវចាន់ នឹង តួប្រុសម្នាក់នេះធ្លាប់ស្គាល់គ្នា ។

" ម្ដេចក៏ឯង ដឹងថាជាំ "តារាម្នាក់នេះមិនមែននាយមិនស្គាល់ទេទើបសួទាំងមុខក្រហម ព្រោះតែមានអារម្មណ៍ប្រច័ណ្ឌ មិនចង់ឲ្យគរលើកប្រុសផ្សេងមកនិយាយ ស៊ាវចាន់ងាក់មកសម្លឹងមើលនាយទាំងមិនមុខស្អុយ នាយចេះតែនិយាយទៅ ចេះមកប្រច័ណ្ឌកើតដែរ។

"ហិុម..ក៏ទាយទៅ ស្រីច្រើនបែបនេះបើមិនជាំ ក៏ អេដស៍ដែរ "មិនជាំយ៉ាងមិចបើស្រីធ្លាប់ភ្លេចបែបនេះ ធ្វើស្រីទាល់តែជាំក៏បាន ដែរមិនបាច់ទាយ។

"ហឺស "ក្រោយពេលឮសម្ដីមាសរបស់ប្រពន្ធ នាយក៏ក្រវីក្បាលទាំងហួសចិត្តមិនដឹងគួលើកពាក្យអ្វីមកនិយាយបន្តរទៀត ចុចទូរទស្សន៍បិទ បើនៅទៀតស៊ាវចាន់ប្រាកដជាយំទៀត មិនខាន ស៊ាវចាន់ឃើញគេបិទទូរទស្សន៍បែបនេះក៏យំទៀតហើយ ព្រោះតែជក់មើលផង វត្គនេះមិនអាចខានទេ គេកំពុងចាក់ខ្ចៅផង។

"ហិក ហិក អាប្ដីហេងស៊យ ម្ដេចក៏បងបិទទូរទស្សន៍បែបនេះដឹងទេគេរៀបនឹង...ហិក "អ្នកណា៎មិនខឹង បើត្រូវប្ដីចុចបិទទូរទស្សន៍ទាំងបែបនេះ នាយខំតាមដានមកកន្លែងគេចាក់ខ្ចៅទៅគេបែជាចុចបិទ ខឹងចិត្ត។

"លើកក្រោយ មិនបាច់មើលទេ "រាល់ពេលមើលរឿងម្ដងៗបើមិនយំក៏ជេ ចឹងហើយបិទបែបនេះទើបរាងសុភាពបន្តិចបើនៅបើកទៀតប្រហែលខឹងតួវាយបំបាក់ផ្ទះដែរប៉ុក់នេះមិនខាន អុីបូនិយាយយ៉ាងខ្លី ហើយដើរចេញយ៉ាងប្រងើយធ្វើឲ្យស៊ាវចាន់ពេបមាត់ឈឺចាប់ ប្ដីលែងឲ្យមើលទូរទស្សន៍ទៀតហើយ បានស្អីតភាគទៀត។

"ហិក ហិក កន្លែង ចាក់ខ្ចៅ ហិក "ស្ដាយណាស់គេជិតនឹងបានដាំបាយហើយមកបិទទូរទស្សន៍ ស៊ាវចាន់ក្រហឹមពេបមាត់យំទាំងអន់ចិត្តវត្គគេដាំបាយហើយនឹងហ៎ាស។

"ហិក លោកប្ដី..ហ៎ាៗ.."គេទុកនាយចោលទៀតហើយចំជាប្ដីហេងស៊យពិតមែន ស៊ាវចាន់សម្លឹងមើលដំណើរស្វាមីដែរដើរចេញនោះទាំងទឹកភ្នែករហាម នាយបានចេញទៅតាមព្រោះខ្លាចត្រូវត្រី
ឬ ដើមឈើរ ឆក់យកប្ដីបាត់។

  កាត់មកមើលអុីបូឯណេះវិញនាយមិនបានខឹងអ្វីស៊ាវចាន់ឡើយគ្រាន់តែចង់ចេញដើរលេងនៅខាងក្រៅ គេតាំងពីព្រឹកមកដល់ពេលល្ងាច គិតតែមើលទូរទស្សន៍មិនបានចំណាយពេលដើរមើលកំសាន្តនៅលើ សមុទ្រខ្សាច់នោះទេ។

"(ម៉ាក់..កូនមកទីនេះទៀតហើយ កូនមករំខាន់ម៉ាក់ដែរទេ?) "មកដល់ផ្ទះនាយនឹកដល់ម៉ាក់ខ្លាំងណាស់ នឹកណាស់ ទោះមិនដែរឃើញមុខដោយផ្ទាល់ក៏ នាយនៅតែស្រឡាញស្រីម្នាក់នេះខ្លាំង អុីបូសម្លឹងមើលទៅផ្ទៃសមុទ្យដែរមានទឹកជ្រៅនោះ រលកធំបក់ រវិញនៅមុខជ្រាំង ។

"( ម៉ាក់កូនរៀបការរួចហើយ គេជាប្រុស ហឺស ទោះគេជាប្រុសតែលោកប៉ា ថាគេអាចបង្កកំណើតបាន គេដូចម៉ាក់ចឹង ស្អាតឆ្លាត ដូចម៉ាក់ កូននឹកម៉ាក់ណាស់ ) "កាលពីក្មេងនាយតែងតែមក ជាប្រចាំព្រោះនេះជាផ្ទះរបស់ម្ដាយនាយ មានរបស់របរក្មេងលេងដែរនាយចូលចិត្ត នឹង រូបថតដែរនាយថតជាមួយម្ដាយ នៅពេលនាយចូលធ្វើការ នាយក៏កម្របានមកទៀត  ព្រោះរវល់តែនាយនឹកដល់ម៉ាក់ណាស់។

"(ម៉ាក់ដឹងទេ គេល្អណាស់ ហិក មិនប្រកាន់កូនដែរជាជនពិកានោះទេ ទោះល្ងង់បន្តិច ឆ្នាស់បន្តិច និយាយមិនដឹងអី ល្ងង់បន្តិច តែគេស្រឡាញ់កូនណាស់ កូន ហិក កូនក៏ស្រឡាញ់គេ ) "ទំនាក់ទំនងនាយ នឹង គេកាន់តែរឹងមាំកាត់មិនបាន ពេលមានអីនឹងគ្នារួច បេះដូងនាយបានទទួលយកគេតែម្នាក់ លែងទទួលយកអ្នកណា៎ទៀតហើយក្រៅពីគេ នាយមិនអាចទទួលយកអ្នកផ្សេងនោះទេ។

"(ម៉ាក់ ហិក កូនរស់បានសុខណាស់ ម៉ាក់នៅទីនោះឲ្យមានក្ដីសុខចុះកុំបារម្ភពីកូនអី ហិក ហិក) "អុីបូសម្រក់ទឹកភ្នែកសម្លឹងមើលសមុទ្ររាល់ពេលនិយាយជាមួយ នាយតែងកក់ក្ដៅប្រៀបដូចម្ដាយនៅទីនេះដែរចឹង នាយនឹកគាត់ ចង់ឱបគាត់តែ នាយនៅតែមិនចង់ឲ្យគាត់នៅវិលវ៉ល់នៅទីនេះ ចង់ឲ្យគាត់ទៅចាប់ជាតិចុះ។

  ទោះបីជាចិត្តមិនដាច់ក៏នាយនៅតែមិនអាចឲ្យគាត់នៅទាំងបែបនេះទើបនាយព្យាយាមកាត់ចិត្ត ទោះពិបាកក៏ដោយ អំឡុងពិបាកចិត្តស្រាប់តែមានសម្លេងមួយ បន្លឺឡើងពីក្រោយ។

"លោកប្ដីហ៎ា.." សម្លេងល្វើយៗរបស់កម្លោះតូចស៊ាវចាន់ បានបន្លឺឡើងស៊ាវចាន់ពាក់អាវសស្ដើងរបស់អុីបូ នាយមកតាម នាយក្រាស់ទាំងមិនពាក់ស្បែកជើងនោះទេ ព្រោះគិតនឹងមិនមែនអ្វីតែនៅពេលដើរបានបន្តិចគេក៏...។

"អួយ.."សម្លេងស្រែកម្ដងទៀតទាំងឈឺចាប់ ធ្វើឲ្យអុីបូដែរសោកសៅស្ទុះវឹងទៅមើលស៊ាវចាន់ដែរពេបមាត់ ព្រោះថានាយមុតជើងព្រោះតែសំបកងាវ មើលចុះជ្រៅណាស់ហើយមានឈាមច្រើនទៀតផង ដោយសារតែចិត្តនាយបារម្ភផង ណា៎មួយជើងនាយតូចហូឈាមច្រើនផង នាយក៏រហ័សបីគេចូលទៅខាងក្នុងមុននឹងដាក់គេទៅលើសាឡុងថ្នមៗ..។

"ចាំបន្តិច បងជូតជើងអូនឲ្យស្អាតសិន "អុីបូដាក់កាយតូចទៅលើសាឡុងមុនយកកន្សែងស មកជូតសម្អាតជើងនោះថ្នមៗកុំឲ្យជាប់ខ្សាច់មុននឹងទាញប្រអប់ថ្នាំមក..។

"ហិក វាឈឺដែរទេ ហិក  "នៅពេលដែលអុីបូបម្រុងនឹងចាក់ទឹកអាល់កុលទៅលើជើងស៊ាវចាន់ភ្លាមនោះ ស៊ាវចាន់ក៏ចាប់ដៃគេជាប់ព្រោះនាយខ្លាចឈឺ..ពិតមែន។

"ទ្រាំ " មិនទ្រាំម្ដេចនឹងជាទៅ ស៊ាវចាន់ពេបមាត់ក្រវីក្បាលមិនចង់ឲ្យគេលាងវាទេ អុីបូឃើញបែបនេះក៏រកនឹកឃើញវិធីមួយនាយបានទម្លាក់បបូរមាត់ថើបគេថ្នមៗ ស៊ាវចាន់មិនបានប្រកែកព្រោះតែវាថ្នាក់ថ្នមទើបបណ្ដោយឲ្យគេស៊កអណ្ដាតមកប្រលែងនឹង នឹងអណ្ដាតខ្លួន។

"អា៎ក..."សម្លេងស្រែកចាចធ្វើឲ្យស៊ាវចាន់ដាច់អារម្មណ៍អស់រួចងាក់មកមើល អុីបូបានលាងទឹកអាល់កុលលើជើងនោះថ្នមៗមុននឹងលេបថ្នាំក្រហមមួយតង់ទៀត មុននឹងរុំរបួស។

" បែបនេះទើបមិនរពិស "ក្មេងក្បាលខីចនៅមិនចេះស្ងៀមរពិសដូចស្វាទាល់តែត្រូវបែបនេះ ទើបនៅស្ងៀមស៊ាវចាន់ ឮប្ដីថាឲ្យចឹងក៏ពេបមាត់អន់ចិត្ត។

"អូន..អូនមានរពិសឯណា៎ "គេអង្គុយនៅឡើងស្ងៀមមកថាគេរពិស អុីបូដកដង្ហើមធំមុននឹងទាញមកអង្គុយលើភ្លៅ នាយស្រឡាញ់គេយ៉ាងនេះហើយ អ្នកណា៎ទៅដាច់ចិត្តឲ្យយំទៅ។

"ហិុម.លើក ក្រោយត្រូវប្រយ័ត្ន កុំនាំទុកដាក់ខ្លួនទៀត "សម្ដីនាយពោលពេញទៅដោយការបារម្ភខ្លាច គេមានគ្រោះថ្នាក់ នឹងហើយទើបចេះ តែស្ដីឲ្យគេចូលចិត្តនាំទុកដាក់ខ្លួនណាស់ ។

"ហិក ពេលឈឺមានបងមើល ថែបែបនេះអូនប្រាកដជាសប្បាយចិត្តហើយ "របួសបន្តិចគេថ្នាក់ថ្នម របួសបន្តិចគេមើលថែយកចិត្ត នាយចង់តែរបួសឲ្យច្រើនៗ បែបនេះគេនឹងលង់ងើបក្បាលលែងរួច។

" ហិិុម..យើងក៏មិនដឹងថា មានឱកាសមើលថែឯងបែបនេះដល់ពេលណា៎នោះទេ "នៅក្បែនាយមានតែគ្រោះថ្នាក់ដល់ថ្នាក់ពេលខ្លះ នាយចង់ដេញគេចេញព្រោះមិនចង់នាំទុក តែគេនេះណា៎ តាមស្អិតដូចជ័រកៅស៊ូ។

"បងត្រូវតែមានឱកាស បងត្រូវមើលថែអូន នឹងកូន កូនយើងនៅក្នុងនេះ ហិហិ "ស៊ាវចាន់មើលដឹងថាគេកំពុងមានទុកកង្វល់ទើប លើកអាវឲ្យគេមើល វាមិនត្រឹមតែឃើញពោះគេនៅផ្នែកខាងក្រោមទៀតផង។

" ហិុម...កូនប៉ា.."ម្រាមដៃក្រាស់ក្មឹកស្ទាបលើពោះនោះថ្នមៗ កូនៗរបស់ពួកគេគឺនៅក្នុងនេះ ស៊ាវចាន់តោងកគេប្ដីរួចថែថើបថ្នមៗអុីបូសម្លឹងមើលគេបន្តិចមុននឹង..។

"ពួកយើង បន្តយកកូនទៀតទៅ លោកប្ដី ម៉េវ... "ម្ដងនេះនាយតូចជាអ្នកធ្វើវាម្ដង ព្រោះនាយរង់ចាំកូនចូលមកក្នុងពោះមុនមិនបានទេត្រូវតែខំ ទាញដៃកូនមកចាប់កំណើត អុីបូត្រេត
តាមកម្លាំយនាយតូច ឲ្យគេធ្វើតាមចិត្តដែរចង់នាយជិះជាន់ទាល់តែឆ្អែតទើបព្រមឈប់ សង្គ្រាមស្នេហ៍បានបន្តរតហូតដល់ពេលល្ងាច។

កាត់មកត្រគូលយុងឯណេះវិញ  ថ្ងៃនេះអការៈរបស់ខុងយួរក៏បានរាងធូ នាយក្រាស់នៅតែរៀនធ្វើស៊ុបនោះរហូតទាល់តែមុតដៃ តែនាយមិនរអ៊ូទេធ្វើទាល់តែរួច ទើបលើកមកបន្ទប់ខុងយួរដែរគេងសម្រាក។

  ក្រាក~

  សម្លេងបានបើកទ្វា ខុងយួរសម្លឹងមើលទៅមុខទ្វាទាំងទឹកមុខស្រពោនស្លេកៗដូចមនុស្សឈឺជិតស្លាប់ ខវីបានលើកស៊ុបនោះចូលមកក្បែនាយតូច។

"ឯងភ្ញាក់ហើយហេ៎ស  យើងស្ទាបបន្តិច "គ្រាន់តែឃើញខុងយួរបានដឹងខ្លួននាយក្រាស់ក៏ រហ័សចូលមកស្ទាបស្ទង់ដោយក្ដៅបារម្ភ ដោយលែកខុងយួរមិនមាត់មិនកម្រើកនៅស្ងៀមដូចរូបម៉ារ៉ាកាំង។

"ហិុម..រាងឱនក្ដៅបន្តិចហើយ ណេះញាំុស៊ុបបន្តិចទៅនឹងអាលបាន ញាំុថ្នាំ "អការៈនាយតូចបានអន់ថយបន្តិចហើយ ទើបនាយបានធូចិត្ត នាយមើលថែគេប្ដូទឹកនឹងបញ្ចុកថ្នាំជាប់លាប់ណាស់ខ្លាចគេឈឺទៀត.។

" ចេញទៅ  "សម្លេងស្អកៗស្ដាប់មិនចង់ឮ ខវីសម្លឹងមើលទឹកខុងយួរក៏ដឹងថាគេកំពុងតែខឹងស្អប់នាយ តែនាយមិនបានឈឺចាប់អ្វីនោះឡើយគិតតែញញឹុមរួចហុចចានស៊ុបឲ្យនាយតូច។

"ញាំុវាបន្តិចទៅបានទេ ចង់ស្អប់យើងក៏ស្អប់ទៅតែកុំបង្អន់ខ្លួនឯងអិី" ស្អប់នាយក៏ស្អប់ចុះ តែកុំធ្វើបាបខ្លួនឯងអី នាយបារម្ភ ពាក្យដែរគេនិយាយវាដូចជារឿងកំប្លែងសម្រាប់នាយតួចយ៉ាងចឹង។

" ចេញទៅ "មួយម៉ាត់ម្ដងទៀត តែខវីនៅតែមិនព្រមចេញទឹកភ្នែករបស់ខុងយួរចង់ស្រក់តែប្រឹងទប់ នាយស្ដាប់ឮអ្នកបម្រើនិយាយថា អុីបូ នឹង ស៊ាវចាន់ ធ្លាក់ជ្រោះព្រោះតែជួយខ្លួន ត្រូវខវីបង្ខំរហូតលូតទៅក្នុងជ្រោះ។

"យើង..."ប្រាវ "ចានស៊ុបបានធ្លាក់ទៅឥដ្ឋ ព្រោះតែកម្លាំងដៃច្រាន ចានដែលបែកដូចបំបែកបេះដូងនាយក្រាស់ឲ្យខ្ទេច ខវីបានត្រឹមខាំមាត់ខកចិត្ត ព្រោះតែវាជាស្នាដៃដំបូងនាយរៀនធ្វើវាយួរនេះមើលដៃនាយ ចុះមុខឡើងសុះ។

"ចេញទៅកុំឲ្យខ្ញុំស្អប់លោក ខ្លាំងជាងនេះអី ខ្ញុំស្អប់លោកដល់ថ្នាក់របស់ដែរលោកយកវាគួឲ្យខ្ពើមណាស់ "មួយម៉ាត់ៗចុកដូចកាំបិត ខវីបានត្រឹមសំងំសម្រក់ទឹកភ្នែក តែមិនស្រែកមួយអឹកឲ្យគេបានឮ..។

"ចេញទៅ ខ្ញុំមិនចង់ជួបលោកទេ ខ្ញុំរឹតតែមិនចង់មានជីវិតរស់ព្រោះតែខ្ញុំបានក្លាយជារបស់លោក ហិក  លោកបានសម្លាប់បងប្រុសនឹង មនុស្សជាទីស្រឡាញ់របស់ខ្ញុំ ហិក ខ្ញុំស្អប់លោកណាស់"

"អាយួ ស្ដាប់យើងសិនយើង មិនបាន...."គ្រាន់តែឮថានាយបានសម្លាប់អុីបូនឹង ស៊ាវចាន់ភ្លាមនាយក៏រហ័សចេញមកបដិសេដតែ ខុងយួរពេលនេះលែងស្ដាប់ហើយទើបលើកដៃខ្ទប់ត្រចៀកនាយមិនចង់ស្ដាប់សម្ដីដោះសាររបស់គេនោះឡើយ។

"មិនបាន តែក៏ធ្វើរួចហើយ ហិក ចេញទៅ  ចេញទៅ ហិក "ខុងយួដែរទើបតែងើបពីសន្លប់ ក៏ សន្លប់ម្ដងទៀតព្រោះតែឈឺចាប់ខ្លាំង យ៉ាងណា៎ នាយស្រឡាញ់ស៊ាវចាន់ខ្លាំងណាស់ ពេលទទួលដំណឹងមួយនេះ នាយឈឺចាប់។

"អាយួរ.ហៅគ្រូពេទ្យ ឆាប់ឡើង "គ្រាន់តែឃើញ ខុងយួរដួលសន្លប់ទៅលើពូក ព្រោះតែពិបាកទទួលយកកាពិតខ្លាំង ខវីក៏ចូលទៅក្រសោបកាយនោះជាប់មុន នឹង ហៅឲ្យឡុងយៀនទៅហៅគ្រូពេទ្យឲ្យ ចូលមកពិនិត្យជំងឺនាយតូច។

   10នាទីក្រោយមកគ្រូពេទ្យក៏ចេញមកជាមួយនឹងទឹកមុខមិនស្រស់បស់ ព្រោះតែគាត់ពិនិត្យសុខភាពខុងយួរគឺគេខ្សោយខ្លាំងហើយប៉ះពាល់ដល់ផ្លូវចិត្តខ្លាំងទៀតផង ពិបាកទទួលយកផង នឹកម្ដាយផង។

"អ្នកប្រុសតូចខុងយួរអស់អីហើយ លោកម្ចាស់ ខ្ញុំបានផ្សំថ្នាំឲ្យគាត់រួចហើយ តែថាអាការៈរបស់គាត់គឺមានសម្ពាធផ្លូវចិត្តខ្លាំង  សូមលោកជួយកុំដាក់បន្ទុកគាត់ពេក ឧហ្សានាំគាត់ទៅដើរលេងលំហែលកាយផង កុំឲ្យគាត់ពបាកចិត្តមិនចឹងវានឹងកាន់តែធ្ងន់ធ្ងរ"លោកគ្រូពេទ្យ។

"បាទ "ខវីងក់ក្បាលនាយយល់ហើយ ទើបគ្រូពេទ្យចាក់ចេញទៅបាត់ នាយសម្លឹងមើលអ្នកនៅខាងក្នុងនោះទាំងទឹកមុខបារម្ភ នឹងយល់ថាខ្លួនខុសខ្លាំងដែរធ្វើបាប អុីបូ និង ស៊ាវចាន់។

"អាយៀន យើងផ្ញើមើលថែ គេឲ្យយើងផងយើងទៅហើយ "នាយចង់នៅមើលថែគេដែរ តែគេស្អប់មុខនាយយ៉ាងនេះទៅហើយ បើនៅទៀត គេនឹងស្អប់នាយកាន់តែខ្លាំង ឡុងយៀនបានត្រឹមអាណិតចៅហ្វាយមិនដឹងជួយបែបណា៎។

"បាទ ទាន"បន្ទាប់ពីទទួលបញ្ជារួចនាយក្រាស់ក៏ ចេញទៅខាងក្រៅបាត់ទៅទុកឲ្យកូនចៅមើលថែបន្តររហូតដល់ពេលយប់ ក៏មកដល់ ។
 
  តាំងពីពីថ្ងៃត្រង់មកដល់ពេលល្ងាច ពួកគេចំណាយពេលវេលាមើលថែគ្នាយ៉ាងល្អស៊ាវចាន់គេងលើកន្ទេលមើលផ្កាយថ្ងៃនេះមិនមានព្រិល ដូចម្សិលមិញនោះទេ ទើបពួកគេមកគេងនៅខាងក្រៅឱបគ្នា។

"ព្រះច័ន្ទស្អាតណាស់ "ស៊ាវចាន់ញញឹមយ៉ាងកំហោច ព្រោះតែព្រះច័ន្ទនោះស្អាតខ្លាំងលាយឡំជាមួយនឹងខ្យល់ត្រចៀក នឹងរលកសមុទ្រ។

"ស្អាតចាញ់អូន "មែនហើយសមុទ្រស្អាតយ៉ាងណា៎ក៏ នៅចាញ់អ្នកនៅលើនាយ ស៊ាវចាន់ញញឹមអៀនព្រះអើយប្រុសចាស់ចេះស្វីត ។

"បងប្ដីហ៎.."ដឹងអីទេស មកបញ្ជូរគេ ធ្វើឲ្យគេអៀនទាំងយប់អុីបូចាប់គេឲ្យនៅស្ងៀមរួចថើបលើថ្ងាស់ថ្នមៗ ស៊ាវចាន់ញញឹមអៀនប្រុសចាស់បុិនថ្នាក់ថ្នម។

"ពេលណា៎ អូនមានកូនឲ្យបងទៅ....."


You are reading the story above: TeenFic.Net