ep15: [ហុី មិចរាជបុត្រនឹងមិនរត់មកតាម]

Background color
Font
Font size
Line height

ep15: [ហុី មិចរាជបុត្រនឹងមិនរត់មកតាម]

" ខ្ញុំម្ចាស់រីករាយណាស់ដែលបានជួបទ្រង់ នារីអាថ៌កំបាំង " អោនគោរពរាជ្យបុត្រទាំងស្នាមញញឹម

" ជានាងមែនទេ? " អ្នកនាងរ៉ូលីនិយាយទាំងទឹកមុខមិនពេញចិត្ត

" មែនហើយ " ជុងគុកបន្ទាប់ពីភ្លឹកនឹងសម្រស់ល្អឯកក៏ភ្ញាក់ដឹងខ្លួនមកវិញ

" តើអ្នកនាងអាចធ្វើជាដៃគូររាំរបស់យើងបានទេ " រាងក្រាសអោនបន្ទន់ជង្គង់សុំនារីអាថ៌កំបាំងរាំ

" ព្រះពរ "

នារីអាថ៌កំបាំងចាប់ដៃរាជបុត្រ អ្នកទាំងពីក៏បណ្តើរគ្នាទៅកាន់វង់រាំនៅកណ្តាល ដោយមិនថាមានក្រសែរភ្នែកព័ណ៌ទឹកសមុទ្រមួយគូរ ខ្លួនគ្រប់ដណ្តប់ដោយកំណាត់ខ្មៅ ឃើញតែសក់ព័ណ៌មាសបន្តិច

" វាគួរតែជាកន្លែងរបស់ខ្ញុំទេ ឯងដណ្តើមកន្លែងរបស់យើង " (Who?)

យើងក្រឡេកមកកាន់វង់រាំវិញ

" ព្រះរាជបុត្រ ខ្ញុំម្ចាស់អត់ចេះរាំទេណា "
" មិនអីទេ "
" បើចឹង មានរឿងអីខ្ញុំម្ចាស់សូមរាជទានទោសជាមុន "

ភ្លេងចាប់ផ្តើមប្រគំ ចង្វាក់ដន្រ្តីលេងយ៉ាងពិរសរណ្តំ រាងកាយទាំងពីចាប់ផ្តើមធ្វើសកម្មភាព រាជបុត្ររាំដោយចាប់ចង្កេះតូច នារីអាថ៌កំបាំងយើងវិញ ក៏ចេះតែរាំញាក់ទៅវិញទៅមក

" អូយ~~~" រាំលឿនពេកក៏ជាន់ជើងរាងក្រាស់
" ទ្រង់ៗយ៉ាងមិចហើយ "
" មិនអីទេ រាំទៀត "
សកម្មភាពរាំចាប់ផ្តើមម្តងទៀត
"អូយ "
"អូយ"
"អូយ"

" អឺ មិនអីទេ " នារីអាថ៌កំបាំងក៏ស្ញេញមិនសម ជាន់ជើងជិត10ដងហើយនៅថាមិនអីទៀត។

" ទ្រង់ប្រាកដហើយមែនទេ "
"ហឹម យើងរាំជាមួយអ្នកនាងយូរហើយ តើយើងអាចដឹងឈ្មេាះអ្នកនាងបានទេ"

" អឺ~~~វាមិនសំខាន់ទេ រាជបុត្រ "
" មែនហើយវាមិនសំខាន់ទេ យើងជួបគ្នាម្តងទៀតហើយអ្នកនាង ធ្លាប់គប់យើងបែកក្បាលនេាះ "

នារីអាថ៌កំបាំងបែកញើសចុងសក់ បេះដូងលោតញាប់មិនស្ទើរ នេះកុំប្រាប់ណាថាត្រូវគេចាប់បាន?

" ហាសហា ទ្រង់ប្រហែលជាច្រឡំមនុស្សហើយ ខ្ញុំម្ចាស់មិនធ្លាប់ជួបទ្រង់ពីមុនឡើយ "

" យើងពិតជាច្រឡំមែនហេស ? "

ជុងគុកសួរ ទាំងការពិតនាយដឹងទាំងអស់ហើយ សុីនដឺរេឡានិងថេយ៉ុងជាមនុស្សតែមួយ គ្រាន់តែមិននិយាយ ចង់អោយនាងជាអ្នកប្រាប់ដោយខ្លួនឯង ។

" មែនហើយព្រះពរ " នារីអាថ៌កំបាំងធូរទ្រូងខ្សាក់ពេលអ្នកម្ខាងទៀតមិនសួរដេញដោលច្រើនទៀត

អ្នកទាំងពីរក៏បន្តរាំងយ៉ាងរស់រវើក មើលទៅការរាំបានល្អជាងមុន រាំបានបន្តិចនារីអាថ៌កំបាំងនឹកឃើញរឿងដែលត្រូវធ្វើបន្ទាប់។

" ខ្ញុំម្ចាស់សុំទៅនេាះមួយភ្លេត " និយាយរួចនារីអាថ៌កំបាំងរត់ចេញយ៉ាងលឿន មកដល់កន្លែងស្ងាត់ក៏មើលឆ្វេងមើលស្តាំ ដេាះរូបដេាះរបាំងមុខ ស្លៀកពាក់ជាថេយ៉ុងវិញ ដើម្បីជួប
ផីតយុតាមការណាត់

" អាមិចអាម៉ាទេ អញ " ផ្លាស់រួចរត់ចេញយ៉ាងប្រញាប់

skip~~~

" ផីតយុ ហូហូ ~~~ " ថេយ៉ុងទើបរត់មកដល់ដកដង្ហើមញាប់ៗ

" ថេយ៍~~~មកហើយ " ផីតយុញញឹមចំពេាះថេយ៉ុងដូចឮទេពធីតាកំពុងដើរមករកខ្លួនចឹង

" បាទ ផីតយុចាំខ្ញុំយូរទេ "
" មិនយូរទេ ថេយ៍មកអង្គុយទីនេះមក " ផីតយុចង្អុលទៅក្បែរខ្លួន មិនចាំយូររាឮងតូចក៏ទៅអង្គុយ

" ហើយខួប ផីតយុអត់មានអីទេ ? " ថេយ៉ុងនិយាយទាំងឆ្ងល់វាមិនដែលម៉ែអាណាខួបទាំងមូលមិនឃើញមានអីសេាះ មានតែខ្លួន២នាក់អោយគត់

" គឺខ្ញុំគ្រាន់តែធ្វើតិចតួចតែប៉ុណ្ណេាះ មានយើងទាំងពីរនាក់ "
" មានតែ២នាក់ " ដល់ត្រឹមនេះថេយ៉ុងស្ញេញមិនស្ទើរ
"បាទ "
" រីករាយថ្ងៃ កំណើត " មិនចង់ធ្វើជាមនុស្សអាក្រក់ឲថេយ៉ុងក៏ហុចកន្សែងតូចព័ណទឹកក្រូច ដែលមានប៉ាក់រូបព្រះច័ន្ទនៅចុងកន្សែងអោយអ្នកម្ខាងទៀត

" អគុណ ថេយ៍...." ផីតយុទទួលយកកន្សែងទាំងស្នាមញញឹម

" ស្នាដៃខ្ញុំវាមិនសូវស្អាតទេ បើវាមិនស្អាតកុំប្រកាន់ "

" ទេ ស្នាដៃរបស់ថេយ៍ស្អាតខ្លាំងណាស់ គ្មានអ្នកណាប្រៀបបានឡើយនៅក្នុងចិត្តខ្ញុំ ថេយ៍ខ្ញុំមានរឿងចង់ប្រាប់ថេយ៍ គឺខ្ញុំ......" ផីតយុនិយាយទាំងស្នាមញញឹម ចង់រៀបរាប់រឿងរ៉ាវនៅក្នុងចិត្តប្រាប់អោយរាងតូចដឹង បម្រុងនឹងប្រាប់

" ផីតយុ ខ្ញុំសូមទៅមួយភ្លេត "
"បាទ "
"អរគុណ " និយាយរួចរត់ទៅយ៉ាងលឿនដោយមិនចាប់អារម្មណ៍ផីតយុកាន់កន្សែងអង្អែរតិចៗព្រមទាំងទឹកមុខស្រពោន ។

ថេយ៉ុងរត់ដល់កន្លែងដដែលក៏យករ៉ូបដែលលាក់ក្រោមផ្ការនេាះស្លៀកយ៉ាងលឿន ហើយក៏រត់ទៅជួបបុិគុកម្តង

" ហត់ចង់ងាប់ " 😭
មកដល់កន្លែងពិធីជប់លៀងវិញ

" ព្រះរាជបុត្រ " សម្លេងតូចឆ្មេរស្រទន់និយាយដោយរាងតូចដែលបន្លំខ្លួនជាមនុស្សស្រី

" អ្នកនាងមកវិញហើយ" រាងក្រាសជុងគុក ងាកទៅនិយាយជាមួយនារីអាថ៏កំបាំងនេាះ

" រាជទានទោសអោយខ្ញុំម្ចាស់ផង ដែលធ្វើទ្រង់រង់ចាំយូរ​"

" មិនអីទេអ្នកនាងខ្ញុំក៏មានដៃគូររាំម្នាក់ទៀតហើយ "

" ជាអ្នកណាព្រះរាជបុត្រ " ថេយ៉ុងនិយាយទាំងឆ្ងល់ តាបិុនឹងមានដៃគូរមកពីណាទៀត បើតាមសាច់រឿងដើមក្រែងមានតែម្នាក់ទេ ហី....

" កឺជាថេយ៉ុង មិនដឹងពេលនេះគេនៅឯណាទេ យើងរកមិនឃើញសេាះ " ជុងគុកធ្វើជានិយាយទាំងដឹងថាអ្នកនៅចំពេាះមុខជាថេយ៉ុងនេះហើយ

(​ចប់ ចប់ហើយ អាថេយ៍ )

"អឺៗ ព្រះអង្គខ្ញុំម្ចាស់សូមលាទ្រង់សិនហើយ​"

" អ្នកនាងប្រញាប់ទៅម្លេះ"

" គឺខ្ញុំម្ចាស់មានរឿងបន្ទាន់​" និយាយមិនទាន់ចប់ស្រួលបួលផង​ថេយ៉ុងក៏ប្រញាប់រត់ទៅ ជុងគុកវិញក៏នៅនឹងដដែល

" ហុី មិចរាជបុត្រនឹងមិនរត់មកតាម " ថេយ៉ុងរត់ដល់ពាក់កណ្តាលកាំជណ្តើរ ងាកក្រោយមិនឃើញក្រាស់រត់មកតាម ក្រែងប្លង់ដើមតួជារាជបុត្រត្រូវរត់តាមសុីនដឺរេឡា ហី.....គិតដល់ត្រឹមនេះថេយ៉ុងក៏ឡើងទៅលើវិញដេាះស្បែកជើងកែងគប់ចំកណ្តាលមុខជុងគុកយកតែម្តង ហើយក៏រត់ចេញឡើងលឿន អ្នកនៅក្នុងពិធីមើលហេតុការណ៍ដោយការភ្ញាក់ផ្អើល ។

" អួយ....." រាងកាយមនុស្សស្រីម្នាក់សុខៗក៏ស្រាប់តែលិចឡើងដួលនៅលើស្មៅ

" អូយ...នេះខ្ញុំនៅណា ក្រែងមុននឹងនៅក្នុងបន្ទប់ពុងអាន​novelហី....ហើយនេះនៅណា "នាងតូចក្រឡេកមើលទិដ្ឋភាពជុំវិញខ្លួនទាំងភ្ញាក់់ផ្អើល

" នេះៗ កុំប្រាប់ថាឆ្លងភពចូលមកណា យេយេទីបំផុតក្តីស្រម៉ៃក្លាយជាការពិតហើយ នាងតីកញ្ញាប្រិមប្រិយ "កំពុងតែសប្បាយៗអរទាហាន២នាក់ក៏ចូលមកចាប់

" លែងៗ​ចាប់ខ្ញុំធ្វើអី​"

" នាងប្រហែលជាឃាតករហើយចាប់បញ្ជូលចូលគុកទៅសួរចម្លើយភ្លាម" ជុងគុកនិយាយទាំងសម្លេងមាំ

" ហ្ហឹក..ជុងគុក idol សុំប៉ះតិចមក ហ្ហឹក....លែង​សុំថើបតិចមកទាន់ការថេយ៍អត់នៅ ហ្ហឹកៗ " ខំប្រឹងនិយាយបណ្តើរទាំងគេចាប់អូស តែមាត់នៅដង្ហើយសុំbbជុងគុក ១ទៀត ។

( ចូលរួមសោកស្តាយផង កញ្ញាប្រិមប្រិយចូលខុសពេលហើយ😂)

_____________________________________
សូមរង់ចាំភាគបន្ត.......


You are reading the story above: TeenFic.Net