ep:22 [រីករាយដែលបានជួបគ្នាម្តងទៀត ប្អូនស្រីសម្លាញ់ទាំងពីរ ]
ព្រឹកឡើងដូចជាសព្វដងថេយ៉ុងភ្ញាក់ពីដំណេក ដៃចាប់ពត់ពែនខ្លួន ស្វាគមន៍នាពេលព្រឹកថ្មី ។ ក្រឡេកទៅម្ខាងទៀតក៏មិនមានអ្នកគេងជាមួយកាលពីយប់ដែរ ។
" មិនចេះ sweetអីសេាះ តាបុិមុខកញ្ចាស់អើយ..."
បបូរមាត់តូចច្បូញចូលគ្នាដោយការខឹងងក់ងរ ឃើញគូរស្នេហ៍គេភ្ញាក់ពីគេងសុទ្ធតែmorinng kissងាកមើលឯងវិញទៅបាត់ស្រមោលឈឹង ។
" ហឹស ... កុំអោយរកឃើញអោយសេាះ " ថេយ៉ុងនិយាយដោយភាពងក់ងរ មុននឹងរៀបចំគ្រែគេង លុបមុខមាត់រួចក៏ចេញពីដំណាក់។
&នៅក្នុងវាំង
ថេយ៉ុងដើរបណ្តើរស្ងាបបណ្តើរមិនទាន់អស់ងងុយ ដើរតម្រង់ទៅបន្ទប់ខ្លួន។រកចូលបន្ទប់ទៅហើយ ស្រាប់តែមានដៃមាំមកចាប់ដៃខ្លួនអោយមើលទៅម្ចាស់ដៃនេាះ
" អាក* ផីតយុ ទេ" ថេយ៉ុងរាងធូរទ្រូងពេលដឹងថាជាផីតយុ
"ថេយ៍ បាត់ទៅណាពេញ១ថ្ងៃ ដឹងទេថាខ្ញុំបារម្មណ៍ពីថេយ៍ប៉ុនណ្ណា" ផីតយុនិយាយដោយការព្រួយបារម្មណ៍ក្នុងចិត្តនៅមិនសុខឡើយពេលមិនឃើញម្ចាស់ចិត្ត
"គឺ...គ្មានអីទេ " ដោយមិនចង់ត្រូវសួរនាំច្រើនថេយ៉ុងក៏មិនឆ្លើយតែម្តង
" ក.កថេយ៍ទៅត្រូវនឹងស្អី " ផីតយុគាំងអណ្តាតនិយាយមិនចង់ចេញព្រេាះឃើញក៏មនុស្សនៅចំពេាះមុខមានស្នាមក្រហមជាំ
" គ្មាន.គ្មានអីទេ " ថេយ៉ុងក៏ទាញអាវបិទកដើរចូលទៅបន្ទប់បិទទ្វារមិនអោយផីតយុបាននិយាយចប់ឡើយ។
" ថេយ៍......" និយាយដល់ត្រឹមនេះទឹកភ្នែកកូនប្រុសធ្លាក់មកតក់ៗ
&ត្រឡប់ថយក្រោយ
នៅក្នុងសួនច្បារនាពេលយប់ ផីតយុអង្គុយចាំថេយ៉ុងទាំងស្នាមញញឹម។នៅថ្ងៃនេះគម្រោងនឹងសារភាពដាក់មនុស្សជាទីស្រឡាញ់ ចង់ប្រាប់ទំហំចិត្តស្រឡាញ់ទៅកាន់មនុស្សម្នាក់នេាះអោយបានយល់។
" រីករាយថ្ងៃ កំណើត " មិនចង់ធ្វើជាមនុស្សអាក្រក់ឲថេយ៉ុងក៏ហុចកន្សែងតូចព័ណទឹកក្រូច ដែលមានប៉ាក់រូបព្រះច័ន្ទនៅចុងកន្សែងអោយអ្នកម្ខាងទៀត
" អគុណ ថេយ៍...." ផីតយុទទួលយកកន្សែងទាំងស្នាមញញឹម
" ស្នាដៃខ្ញុំវាមិនសូវស្អាតទេ បើវាមិនស្អាតកុំប្រកាន់ "
" ទេ ស្នាដៃរបស់ថេយ៍ស្អាតខ្លាំងណាស់ គ្មានអ្នកណាប្រៀបបានឡើយនៅក្នុងចិត្តខ្ញុំ ថេយ៍ខ្ញុំមានរឿងចង់ប្រាប់ថេយ៍ គឺខ្ញុំ......" ផីតយុនិយាយទាំងស្នាមញញឹម ចង់រៀបរាប់រឿងរ៉ាវនៅក្នុងចិត្តប្រាប់អោយរាងតូចដឹង បម្រុងនឹងប្រាប់
" ផីតយុ ខ្ញុំសូមទៅមួយភ្លេត "
"បាទ "
"អរគុណ " និយាយរួចរត់ទៅយ៉ាងលឿនដោយមិនចាប់អារម្មណ៍ផីតយុកាន់កន្សែងអង្អែរតិចៗព្រមទាំងទឹកមុខស្រពោន ។
ប៉ុន្មាននាទីក្រោយមក ផីតយុក៏ចូលទៅបម្រើនៅក្នុងពិធីជប់លៀង ប៉ុន្តែត្រូវឈប់ស្ងៀមនៅជ្រុងម្ខាងពេលឃើញមនុស្សដែលទើបនឹងចេញពីខ្លួនមកនៅទីនេះ
ថេយ៉ុងដែលចំពេាះមុខកំពុងរាំជាមួយរាជ្យបុត្រយ៉ាងស្និតស្នាល កាយវិការទាំងនេះស្ថិតនៅក្នុងភ្នែក
តំណក់ទឹកភ្នែកក៏ស្រក់មកមិនព្រៀងទុក្ខវាជាអារម្មណ៍ឈឺចាប់ណាស់ពេលដែលឃើញមនុស្សជាទីស្រឡាញ់នៅជាមួយនឹងនាក់ផ្សេងយ៉ាងស្និតស្នាលយ៉ាងនេះ គេមានសំណាងណាស់ មិនដូចខ្លួនសូម្បីតែនិយាយថេយ៉ុងមិនចង់និយាយជាមួយផង ។
&ត្រឡប់មកវិញ
" ថេយ៉ុងពិតជាមិនទុកអោយកាសអោយខ្ញុំបន្តិចទេមែនទេ?ខ្ញុំគួរតែដកខ្លួនតាំងពីដំបូង ហាសហាមែនហើយ ត្រឹមជាអ្នកបម្រើម្នាក់មិចនឹងអាចយកឈ្នះរាជ្យបុត្របានទៅ ខ្ញុំនៅតែស្រឡាញ់ថេយ៉ុងណា ជូនពរអោយបានសុខ" និយាយហើយផីតយុក៏ដើរចាកចេញដូចមនុស្សគ្មានវិញ្ញាណទាំងស្រក់ដំណក់ទឹកភ្នែក ទ្រូងឈឺប្រេះបែកខ្ទិចខ្ទី ជាមួយការឈឺចាប់ឥតព្រំដែន។
&នៅក្នុងបន្ទប់
" ហូយ~~~ខ្មាស់គេណាស់មិញនេះ " ថេយ៉ុងអង្អែរកថើរៗដោយអារម្មណ៍ខ្មាស់អៀន ។
" តែថាតាបុិមុខកញ្ចាស់នឹងទៅណាមិនឃើញសេាះ គិតចង់សុីឯងហើយទាត់ចោលយ៉ាងមិច ហឹស~~~ឈប់ខ្វល់ហើយដេកវិញស្រួលជាង " ថាហើយថេយ៉ុងក៏ផ្តួលខ្លួនគេងលើព្រូកទាំងស្នាមញញឹម។
Next 2 Hours..........
" ហឹម~~~" សម្លេងគ្រហឹមដោយការមិនពេញចិត្តផ្ទៃមុខតូចច្រមិចងាកចុះឡើងៗពេលមិនដឹងអ្វីមករំខានដំណេកខ្លួន។
" កូនជ្រូក ងើបឡើង សឺតៗ ~~~"សម្លេងនេះមិនមានអ្នកណាក្រៅពីរាជ្យបុត្រយើងឡើយ ចំណាំតែហៅកាត់ តាបុិមុខកញ្ចាស់ពីមាត់អូនថេយ៍។
" មើស* កុំរំខានថេយ៍ "បបូរមាត់តូចច្រមិចនិយាយដោយការមិនពេញចិត្ត
" ហឹស~~~ បងចង់រំខានយ៉ាងមិច សឺតៗ~សឹតៗ " ជុងគុកសើចក្នុងបំពង់ក ហើយចាប់ថើបក្រញិចរង្វង់មុខតូចដោយភាពខ្នក់ខ្នាញ់ ហេតុអីក៏មានមនុស្សគួរអោយស្រឡាញ់យ៉ាងនេះលោកអើយ....ខ្នាញ់មុខប៉ោងៗនេះណាស់
" អាយ~~~ខឹងណាស់ៗ " ថេយ៉ុងប្រកាច់ពេញពូកខឹងអើយខឹង ងើបឡើងហក់ទៅសង្គ្របពីលើជុងគុក ទះតប់ បោចសក់យកៗ តាមចិត្តខឹង ។
" អូយ~~~ឈឺកូនជ្រូក "
" អ្នកណាកូនជ្រូក យកទៅៗ" ថាហើយថេយ៉ុងក៏ប្រតិប្តការទះតប់បណ្តើរ
" បានហើយៗ" ជុងគុកក៏ចាប់ដៃរាងតូចជាប់ងើបអង្គុយវិញ ត្រៀមនិយាយលួងកូនជ្រូកបណ្តូលចិត្ត
" ខឹងហើយហេស~~~កូនជ្រូក"
" ខឹងហៃ ..."
" ឈប់ខឹងទៅណា សឺតៗ បងមានដំណឹងល្អប្រាប់អូន"
"មិនចង់ដឹងទេស~~មើសលែង" ថេយ៉ុងប្រាប់ពេលជុងគុកមកអោបខ្លួន នៅឈ្លៀតថើបថ្ពាល់ខ្សឺតៗទៀត
" ក្រែងអូនចង់បានប្អូនចុងអូនជាអ្នកបម្រើ ពេលនេះពួកគេជាអ្នកបម្រើអូនហើយណា "
" មែន ហេស~~~" ថេយ៉ុងងាកក្រោយមើលមុខជុងគុកទាំងញញឹម
" បាទ មែនហើយ ពេលនេះពួកគេនៅកំពុងនៅខាងក្រៅបន្ទប់អូន "
" ហាស~~~តេាះយើងប្រញាប់ទៅ " មិនចាំយូរថេយ៉ុងក៏ប្រញាប់ទាញដៃរាងក្រាស់ដើរចេញពីបន្ទប់យ៉ាងលឿន ។
ក្រាក~~~
គ្រាន់តែបើកទ្វារឃើញប្អូនស្រីចុងទាំងពីរនៅពីមុខភ្លាម ថេយ៉ុងញញឹមសប្បាយចិត្តយ៉ាងសមបំណង។
" រីករាយដែលបានជួបគ្នាម្តងទៀត ប្អូនស្រីសម្លាញ់ទាំងពីរ "
______________________________________
សូមរង់ចាំភាគបន្ត..............
You are reading the story above: TeenFic.Net