ភាគ:៤១

Background color
Font
Font size
Line height

បរិយាកាសព្រឹកនេះ ស្រស់ស្រាយជាងសព្វមួយដង លោកជំទាវចន ក្រោកពីព្រឹកព្រលឹម បញ្ជាឱ្យមេផ្ទះឱ្យធ្វើបបរគ្រឿងសាច់ក្តាម និងរម្ងាស់ស៊ុបយិនសិនពិសេស ទាំងនេះសុទ្ធសឹង តែជាប្រភេទអាហារប៉ូវកម្លាំង គាត់បានចូលផ្ទះបាយត្រួតពិនិត្យដោយផ្ទាល់ មុននិងមុខម្ហូបមួយមុខៗចេញឱ្យចៅស្រីសំណព្វចិត្ត និងកូនប្រុសតែម្នាក់ របស់គាត់ញ៉ាំ ជួនជាថ្ងៃនេះលោកជំទាវ មានទំនេរ មិនបានចេញទៅ ធ្វើធុរៈនៅឯសមាគមន៍ ក៏ចង់ឆ្លៀតពេល ចងនៅផ្ទះមួយថ្ងៃ មើលថែកូន មើលថែចៅ និងរៀបចំកែតម្រូវ វិន័យក្នុងផ្ទះ។

" ញាប់ដៃញាប់ជើងទៅ ចៅស្រីយើងចុះមកឥលូវហើយ
រៀបចំបាយប្រអប់ ទឹកផ្លែឈើស្រស់ ឱ្យរួចរាល់មុននិងចៅយើងចុះមក " លោកជំទាវចន ដោះអៀមធ្វើអាហារចេញពីខ្លួន ឫកពាឆ្មើងឆ្មៃ ទោះបីជាលោកជំទាវមានអាយុច្រើនក៏ដោយ តែលោកជំទាវកាចឆ្នាសមិនប្រែប្រួល សម្តីសម្តៅបញ្ជាអ្នកបម្រើពេញផ្ទះ។

" ចាសលោកជំទាវ ចុះម្ចាស់តូច ពួកយើង..." អ៊ំមេផ្ទះដែលមានវ័យចំណាស់ជាងគេ កំពុងរៀបប្រអប់បាយឱ្យអ្នកនាងតូចហ្វីយ៉ា គាត់ក៏ឆ្លៀតសួរពីម្ចាស់តូច ព្រោះរាល់ដងម្ចាស់តូចមិនដែលញ៉ាំអាហារពេលព្រឹកទេ។

" អ៊ំធ្វើការនៅវិមានចន រាប់ឆ្នាំហើយ មិនដឹងទម្លាប់ប្រុសតូច
ទៀត? " បម្រុងនិងដើរចាកចេញទៅសាឡុងហើយ លោកជំទាវ
ក៏បង្វិលខ្លួនងាកតាមប្រភពសំឡេង សួរនាំមុននេះ ថែមទាំងបានស្តីថាឱ្យអ៊ំស្រីមេផ្ទះ។

" សុំទោសលោកជំទាវ ព្រោះម្ចាស់តូចទើបតែមកនៅទីនេះវិញ ខ្ញុំភ្លេចភ្លាំងច្រើន " គាត់ឱនមុខចុះ បន្តរៀបចំអាហារដាក់ចានត្រៀមសម្រាប់នាងតូចហ្វីយ៉ានិងម្ចាស់តូច។

" ប្រុសតូច កូនខ្ញុំស្រួលទេ ញ៉ាំទឹកដោះគោក្តៅមួយកែវ
និងនំប័ងអ៊ីតាលីគៀប ប៉ុណ្ណឹងក៏មិនចាំដែរ តែព្រឹកនេះត្រូវបង្ខំឱ្យគេញាំស៊ុបយិនសិនផង អ៊ំយល់បានទេ? " លោកជំទាវដើរត្រឡប់មកវិញក៏លើកថាសអាហារត្រៀម សម្រាប់កូនប្រុសទៅមុន ទឹកមុខមិនសូវរីកពេលអ្នកបម្រើ មិនចេះរៀបចំទុកដាក់អាហារ ម្ចាស់ផ្ទះតាមចំណូលចិត្ត ពេលងាកទៅវិញជុងហ្គុកក៏ចុះមកដល់ល្មម ឱបចង្កេះលោកជំទាវ រួចថើបថ្ពាល់គាត់មួយខ្សឺតទៀត។

" ជុប!! លោកជំទាវចន មួម៉ៅទាំងព្រឹកមិនល្អបាទ អ្ហឹម...
កូនលារសិនហើយ កូនទៅធ្វើការហើយណាបាទ ម្ចាស់ក្សត្រិយ៍របស់កូន " បុិនយកចិត្តថ្លើមម្តាយទាំងព្រឹក ឱបរឹតថើបម្តាយមួយខ្សឺតរួច យកពែងទឹកដោះគោក្តៅ ក្រេបមួយដង្ហើម រួចប្រញាប់ដើរញាប់ៗ សម្តៅទៅរកម៉ូតូធំនៅខាងក្រៅវិមាន។

" អ្ហេ៎!! ប្រុសតូច កូនមិនញ៉ាំស៊ុបយិនសិនមួយពែងសិនទេ
ហ្អេស? "

" ទៅហើយបាទ លោកជំទាវសាច់ខ្ចី "

" អ្ហេ៎!! រាល់ដងមិនជិះម៉ូតូទេ ហេតុម្តេចថ្ងៃនេះជិះម៉ូតូទៅធ្វើការ? " រកតែលោកជំទាវឃាត់មិនទាន់ កូនប្រុសកំហូចរបស់គាត់ប្រញាប់ប្រញាល បើកម៉ូតូចាកចេញទៅយ៉ាងលឿន សំឡេងម៉ូតូមុននេះ ធ្វើឱ្យនាងតូច ដែលស្ពាយកាតាបចេញមក ដើរមកឱបចង្កេះលោកយាយ ថែមទាំងឆ្មក់ថើបថ្ពាល់លោកយាយម្ខាង ដោយសម្លឹងមើលទៅខាងមុខវិមាន ៖

" សឺត!! ក្រអូបណាស់ ជំទាវយាយ លោកប៉ាទៅធ្វើការឬនៅ មុននេះចៅឮសំឡេងម៉ូតូ " នាងតូចថើបថ្ពាល់លោកជំទាវរួចសួរនាំគាត់ ក្រោយពីឮសំឡេងម៉ូតូ មុននេះ នាងគ្រាន់តែស្មានថាអាចជាសំឡេងម៉ូតូលោកប៉ា។

" គេប្រញាប់ប្រញាលទៅមុននេះឯង មិនដឹងជាកើតអ្វីទេ រាល់ដងមិនធ្លាប់ជិះម៉ូតូផង ចាំយាយប្រាប់អង្គរក្ស ឱ្យជូនចៅយាយទៅសាលា ជុប!! " លោកជំទាវ នៅតែកើតចម្ងល់ក្រោយឃើញឫកពាកូនប្រុសប្លែកៗ ខុសថ្ងៃធម្មតា តែខ្លួនសង្ហាដូចតារា ជិះម៉ូតូធំទៅធ្វើការ មិនស័ក្តិសម ត្រូវបន្ទាន់មានប្រជុំសោះ បន្ទាប់មកគាត់ក៏ បានដឹកដៃចៅស្រីតម្រង់មកតុអាហារ ដែលរៀបចំរួចជាស្រេច ដើម្បីទទួលទានអាហារពេលព្រឹកជាមួយចៅស្រី និងបានរៀបចំប្រអប់ផ្លែឈើស្រស់ដាក់ឱ្យនាងទៅសាលា។

មន្ទីពេទ្យ...
ក្នុងបន្ទប់ពិសេស ពិគ្រោះជម្ងឺប្រព័ន្ធផ្លូវភេទ មានលោកដុកទ័រជំនាញខាងរោគជម្ងឺសុខភាពផ្លូវភេទ និងបន្តពូជ ពេលនេះម្ចាស់តូចកំពុងគេងលើគ្រែអ្នកជម្ងឺ រងចាំឱ្យដុកទ័រ ពិនិត្យប្រដាប់ភេទ ម្ចាស់តូចជាបុរសល្អិតល្អន់ណាស់ ទាក់ទងនិងសុខភាពប្រចាំកាយ ក្រោយ១រាត្រីកន្លងហួស ព្រឹកឡើងក៏មានអារម្មណ៍ អួលចុកលើតតំបន់ថ្ងាស ទើបម្ចាស់តូចត្រូវមកពិភាក្សាជាមួយដុកទ័រ ជំនាញ ៖

" នៅអាចប្រើការបានដែរទេ? " ម្ចាស់តូចក្រោកពីលើគ្រែគេងសម្រាក របស់អ្នកជម្ងឺ រួចរៀបចំខ្លួនស្លៀកខោរឱ្យបានត្រឹមត្រូវវិញ មុននិងបើកវ៉ាំងនន ចេញមកខាងក្រៅ អង្គុយលើកៅអីទល់មុខ លោកដុកទ័រ ដែលកំពុងតែ សរសេរបាយការណ៍ចេញថ្នាំឱ្យម្ចាស់តូច។

" ហ្អឺស!! ម្ចាស់តូចកម្លែងពិតមែន " លោកដុកទ័រសើចដើមកបន្តិច មើលមុខម្ចាស់តូចចុះ ភ័យៗ ខ្លាចតែរបស់មានតម្លៃប្រើការលែងបានអ៊ីចឹង គ្រូពេទ្យមិនទាន់ និយាយរៀបរាប់អាការៈរោគច្បាស់ផង។

" គឺសួរដោយត្រង់ ថាវាអាចប្រើការបានដែរទេ? ចំណែកទឹកស្ពែមរបស់យើងនោះ ធានាទេថាវានៅល្អដូចមុនដែរឬអត់? " សំណួរមួយម៉ាត់ៗ សួរមកទាំងព្រួយបារម្ភ វាមិនមែនជាការលែងសើចទេ ក្រោយលទ្ធិផលកូនស្រីធាក់ទម្លាក់ពីលើគ្រែ មួួជើងចំចន្លោះភ្លៅមក វាបន្សល់ការឈឺចាប់ ចុកអួលត្រង់តំបន់ សម្ងាត់រហូតដល់ព្រឹក

នេះ នាយក៏ប្រញាប់ បន្ទាន់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ផ្ទាល់ខ្លួន នៅមន្ទីពេទ្យ ខ្លាចក្រែមេជីវិត របស់ខ្លួន មិនអាចបង្ក
រកំណើតបានក្នុងប្រការណាមួយ។

" គ្រាន់តែមានការប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ ម្ចាស់តូចកុំបារម្ភអី តេស្តមើលទឹកស្ពែមរួចហើយ គ្រប់យ៉ាអូខេ " ក្រោយពិនិត្យ សង្កេតមើលល្អិតល្អន់ហើយ គ្រូពេទ្យវិនិច្ឆ័យរោគប្រាប់ទៅកាន់ម្ចាស់តូចវិញ ថាមិនមានផលប៉ះពាល់ទេ សូម្បីតែទឹកស្ពែមក៏នៅល្អប្រក្រតីដែរ ដោយសារការប៉ះទង្គិច មិនសូវជាខ្លាំង បណ្តាលឱ្យក្រហមជាំឬហើមឡើយ ទម្រង់ប្រដាប់ភេទ នៅល្អប្រសើរនៅឡើយ។

" តិចតួចហ្អេស? ដេកអួលមួយយប់យើងហើយហ្នឹង " ម្ចាស់តូចស្រាប់តែភ្ញាក់ផ្អើល យកដៃស្ទាបខោររបស់ខ្លួនឯងត្រង់ចំណុចសំខាន់ ឱ្យតែស្រមៃដល់យប់មិញ តែងតែស្រៀវពេញមួយតួខ្លួន ចុកអួលខ្លាំងណាស់ នៅខណៈនាងតូចជាកូន ធាក់ទម្លាក់ពីលើគ្រែមក។

" លោកទៅត្រូវនិងអ្វីមក " លោកដុកទ័រ ញញឹមសម្លឹងមើលទឹកមុខម្ចាស់តូច ដូចជាមិនជឿលើសម្តីគ្រូពេទ្យ ពន្យល់ប្រាប់សោះ តែសួររកមូលហេតុថាត្រូវនិងអ្វីមក ម្ចាស់តូចលាក់លៀម។

" គឺ...ហ្អើយ...មិនចង់រំលឹក នាំឈឺចាប់ មិនទាន់ស្គាល់រស់ជាតិ
ប្រពន្ធបែរមុខទៅខាងណាផង របស់ក៏ប្រើការលែងកើត "
ម្ចាស់តូចនិងលោកដុកទ័រស្និតស្នាលគ្នា ជាហេតុម្ចាស់តូចនិយាយ ជាមួយលោកដុកទ័រ មិនក្រែងចិត្ត រៀបរាប់សោកសៅខ្លាចតែរស់ មិនដល់ថ្ងៃស្គាល់រស់ជាតិប្រពន្ធ ព្រោះឥលូវកំពុងតែលួងលោម ប្រពន្ធបណ្តើរៗហើយ តែនាងមិនទាន់ព្រមទេ មើលទៅ។

" លើកក្រោយត្រូវឱ្យខាងស្រីថ្នមបន្តិចណា បើប៉ះទង្គិចខ្លាំង
ជាងនេះអាចចុកអួល ដល់សន្លប់បានណា " ដូចពាក្យសម្តីលោកគ្រូពេទ្យ បានបញ្ជាក់អ៊ីចឹង នេះមិនមែនជាល្បែងក្មេងលេងទេ ធាក់ទម្លាក់ពីលើគ្រែ ឬធ្វើអ្វីក៏ដោយ បើប៉ះទង្គិចនិងប្រដាប់ភេទ ខ្លាំងធ្ងន់ធ្ងរជាងនេះ អាចឱ្យសាមីខ្លួន ឈឺចុកចាប់រហូតដល់សន្លប់បាន នេះជាការផ្តល់ដំបូន្មានល្អៗពីលោកដុកទ័រជំនាញ ខាងសុខភាពផ្លូវភេទ។

" នាងនៅក្មេង នាងមិនសូវដឹងអីទេ "

" ទាំងនេះជាប្រភេទថ្នាំជំនួស និងវីតាមីនប៉ូវកម្លាំង "

" អគុណ លើកក្រោយមិនមកទេ ខ្មាសលោកណាស់ ខលតាមទូរស័ព្ទវិញ លារសិនហើយ អូហ៌!!ភ្លេច សុំស្រោមមួយប្រអប់ផង
ក្រែងលោត្រូវតេស្ត របស់ខ្លះ "

" មានអ្វីត្រូវខ្មាស រីករាយស្វាគមន៍ជានិច្ច សម្រាប់ម្ចាស់តូច "

______
និពន្ធដោយ: មីនស៍ហ្វា

To be continue


You are reading the story above: TeenFic.Net