ភាគ: ២០

Background color
Font
Font size
Line height

រងចាំកូនស្រីយូរពេក ម្ចាស់តូចក៏បានក្រោកឈរ អស់កម្ពស់ ទៅតាមកូនស្រី នៅខាងលើបន្ទប់ ពេលរុញទ្វាចូលទៅដល់កំពុងឃើញលោកយាយ ឈរក្រងសក់ឱ្យចៅស្រី បន្ទាប់មកជុងហ្គុកក៏បានផ្តល់សញ្ញាទៅអ្នកម៉ាក់ ទើបនាយ ទៅឈរពីខាងក្រោយកូនស្រី ក្រងសក់មួយចំហៀងទៀតឱ្យនាង រួចរាល់ហើយ នាយក៏ឱនឆ្មក់ថើបថ្ពាល់ រលោងស្រិលកូនស្រីមួយខ្សឺត ៖
" សឺត!! ថ្ពាល់កូនប៉ាក្រអូបម្លេះទេ ប៉ាក្រងសក់ឱ្យកូនរួចហើយ
ព្រះនាងតូច កូនប៉ាស្អាតណាស់យប់នេះ " ជុងហ្គុកឆ្មក់ថើបថ្ពាល់កូនមួយខ្សឺត យ៉ាងកំហូច ក្រោយពេលក្រងសក់ឱ្យនាងរួច តែនាងតូចមិនបានដឹងថាលោកប៉ាក្រងសក់ឱ្យនាងមួយចំហៀងទៀតទេ ព្រោះនាងកំពុងរវល់លេងហ្គែម ក្នុងទូរស័ព្ទ នាងស្រាប់តែដឹងនៅពេល លោកប៉ាថើបនាងមួយខ្សឺតរួច មានអារម្មណ៍ថា អ្វីមួយប៉ះថ្ពាល់នាង។

" អាប៉ា ហ្អឹក!! ប៉ាលួចថើបកូន ឌឹប!!ឌឹប!! " នាងតូចបង្វិលខ្លួនមក ប្រសព្វមុខនិងលោកប៉ា នាងសម្លក់មុខលោកប៉ាខាំមាត់ ពេបមាត់
យំសសិត ខឹងលោកប៉ាចូលមកថើបនាងស្ងាត់ៗ។

" កូនខ្លួនឯងមិនថើប ឱ្យថើបអ្នកណា ហ្អឹម..."

" គឺថើបកូន អ្ហាយ!! អត់ទេកូនច្រឡំមាត់ "

" អ៊ួយ!! មុននេះប៉ាក៏ច្រឡំដែរ "

" ច្រឡំអ្វី? "

" ច្រឡំថើបថ្ពាល់កូន ថើបមាត់កូនទើបត្រូវ " ឃើញទេលោកប៉ាក៏ខូចមិនចាញ់គ្នាដែរ និយាយលេងបន្លំធ្វើមែន នាយសង្ហាច្បិចចុងច្រមុះកូនស្រី ដោយកាយវិការ ក្នក់ក្នាញ់ មុននិងឱនមុខទៅរក
បបូរមាត់កូនស្រី បំណងថើបនាង។

" អត់ទេអត់ទេ កូនមិនឱ្យថើប ជាដាច់ខាត គឺមិនឱ្យ ហ្អឹក!! "
នាងតូចអៀនប្រៀន ភ័យស្លោស្លន់ យកដៃផ្ទប់មាត់ ទធាក់ជើងមិនឱ្យលោកប៉ាមកជិតនាង មិនឱ្យលោកប៉ាថើបនាង តែអត់នោះទេ លោកប៉ាក៏លួចញញឹមស្រស់ ដកប្រអប់កាំម្ញីពណ៌ក្រហមមកបង្ហាញនាង។

" ឈប់ងរទៅ ប៉ាពាក់ខ្សែកឱ្យកូន " ជុងហ្គុកបើកបង្ហាញខ្សែកពេជ្រមួយខ្សែ ដល់កូនស្រី រួចចាប់បង្វិលខ្លួននាងឱ្យអង្គុយទល់មុខកញ្ចក់ ទើបនាយដោះទំពក់ខ្សែក មកពាក់ឱ្យកូនស្រី។

" អ្ហា៎...ស្អាតណាស់ ប៉ាតូច? YJមានអត្តន័យថាម៉េច? " នាងមើលបណ្តោងខ្សែកក្នុងកញ្ចក់ នាងញញឹមសប្បាយចិត្ត ងើបមុខសួរ
លោកប៉ា ពេលឃើញបណ្តោងខ្សែក មានអក្សរកាត់ពីរតួ។

" Yជាឈ្មោះកូនយ៉ា Jជាឈ្មោះលោកប៉ា ចូលចិត្តទេ? " ជុងហ្គុកបន្ទន់ជង្គង់ និយាយសម្តីទន់ភ្លន់ដាក់កូនស្រី អង្អែលក្បាលនាង រួចបកស្រាយពីអត្តន័យបណ្តោងខ្សែក នៅលើករបស់នាង ហ្ចីយ៉ាក៏
ងក់ក្បាល រួចឱបកលោកប៉ា ដោឆ្មក់ថើបសៀតផ្កាគាត់ភ្លាម។

" កូនអគុណ កូនស្រលាញ់វាខ្លាំងណាស់ចាស អ្ហឹក!! "

" តោះ!! ពួកយើងអាចទៅបានទេ អ្នកនាងតូច "

កម្មវិធីបង្ហាញម៉ូត...

ឡានម៉ាសាដេសពណ៌ខ្មៅ រលោងស្រិលស៊េរីទំនើប ចុងក្រោយបានឈប់សំចត នៅខាងមុខផ្លូវចូល កម្រាលព្រំក្រហម រាងសង្ហា
ខ្ពស់ស្រឡះ ស្ថិតក្នុងឈុតគ្រ័រហ្សេពណ៌ទឹកប៊ិចចាស់ ឈានជើងចុះពីលើឡាន ដោយមានកាំមេរ៉ាឆ្វេងស្តាំ កំពុងតែចុចថតយក
ទិដ្ឋភាពមហាសេដ្ឋីរូបនេះ ម្ចាស់តូចបានបោះសោរឡានឱ្យ
អង្គរក្សសាយាមកាមនៅទីនោះ បន្ទាប់មក ក៏លូកដៃទៅទទួល
ស្រីតូចនៅខាងក្នុងឡាន ទាំងដែលអ្នកសារព័ត៌មាន កំពុងរងចាំ មើលថាតើរាត្រីស្រមោលស យប់នេះម្ចាស់តូច និងបង្ហាញវត្តមាន
គូរស្នេហ៍ ដែរឬទេ។

" ជុប!! សួរស្តីម្ចាស់តូច " កូនស្រីអគ្គនាយកប្រែនCeline នាងជាអ្នកឆ្នៃម៉ូតដ៏ល្បីមួយរូប ក្រោយឃើញវត្តមានម្ចាស់តូចឈានជើងចូលមក នាងក៏ដើរសម្តៅទៅទទួលរាក់ទាក់ ម្ចាស់តូចដោយ
ឱបក្រសោបម្ចាស់តូច ចង្អើតជើងថើបថ្ពាល់ ម្ចាស់តូចនៅខាងមុខផ្លូវចូលកម្មវិធី ធ្វើឱ្យមនុស្សគ្រប់គ្នា ចោលភ្នែកសម្លឹងមើលមកគូរ ម្ចាស់តូចនិងម៉ាដាមវ័យក្មេង រូបនេះ។

" បាទសួរស្តី ម៉ាដាម ជុប!! " ម្ចាស់តូចពរកូនតូចក្នុងដៃ នាយ

សង្ហាងក់ក្បាលញញឹមរាក់ទាក់ ម៉ាដាមវ័យក្មេងរូបនេះវិញ បន្ទាប់មកក៏ចាប់ដៃនាង យកមកថើបមួយខ្សឺត ទង្វើនិងសកម្មភាពទាំងនេះជៀសមិនផុតពី ក្រសែភ្នែកអ្នកជុំវិញខ្លួន ជាពិសេសស្រីតូចហ្វីយ៉ាស្ថិតក្នុងដៃលោកប៉ា។

" នេះជា..." ហ្វីយ៉ាសម្លឹងមុខម៉ាដាបវ័យក្មេង ភ្លឹះៗខណៈដែលម៉ាដាម ចង្អុលមុខនាងសួរនាំទាំងមានចម្ងល់ ទៅកាន់ម្ចាស់តូចវិញ ព្រោះធម្មតាកម្មវិធីលំដាប់ថ្នាក់ ពិភពលោកម្តេច និងអាចឱ្យក្មេងចូលរួមបាននោះ តែមិនថ្វីទេ ម្ចាស់តូចជាភ្ញៀវពិសេស ជាងគេធ្វើអ្វី ក៏ដោយក៏មិន មានការខុសឆ្គងដែរ។

" កូនស្រីពៅរបស់យើង "

" ម្ចាស់តូចមានប្រពន្ធទាំងពីពេលណា? "

" មានកូនដោយមិនមានប្រពន្ធ មិនបានឬម៉ាដាម " ម្ចាស់តូចនិយាយលេងបន្លំមែន ដោយមិនបកស្រាយច្រើន ឱ្យនាងបានយល់ថា នាងតូចក្នុងដៃជាកូនរបស់បងប្រុសគេ ដែលមិនមែនជាកូនបង្កើតគេឯណា។

" នាងខ្ញុំនិយាយលេងទេ ស្រីស្រីប៉ែកអឺរ៉ុបខកចិត្តអស់ ពេលម្ចាស់តូច បង្ហាញវត្តមានមកជាមួយកូនស្រី បែបនេះ " ម៉ាដាមញញឹមអឹមអៀន រអៀសចិត្ត ក្រោយម្ចាស់តូចពោលមួយប្រយោគ ដូចថាឱ្យនាង ចេះដឹងរឿងផ្ទាល់ខ្លួនអ៊ីចឹង អ្នកណាមិនដឹងថាម្ចាស់តូចជា
បុរសសង្ហា មហាសេដ្ឋីប្រាក់លាន នារីៗប៉ងប្រាថ្នាចង់បានគ្រប់គ្នា ឥលូវបង្ហាញខ្លួនជាថ្មី ដោយមានកូនមកតាមពេលចូលរួមកម្មវិធី ថ្នាក់ធំទៀត អាចនិងមានការយល់ច្រឡំណា។

" ពួកនាងត្រូវតែទទួលយក រឿងនេះប្រសិនបើស្រឡាញ់យើង " ពួកគេសន្ទនាគ្នាបណ្តើរ ដើរចូលមកខាងក្នុងបណ្តើរ ម្ចាស់តូចនៅតែនិយាយ ថាហ្វីយ៉ាជាកូនស្រីដដែល ទោះម៉ាដាមព្យាយាម ចង់ដឹងពីព័តមានហ្វីយ៉ា ជាកូនឬក្មួយឱ្យប្រាកដ ក៏គ្មានសិទ្ធសួរជីកឬសចាក់គល់នាយដែរ។

" អញ្ជើញខាងនេះចាស តាមសប្បាយណា បន្តិចទៀតថេយ៉ុងមកដល់ហើយ " នាងបាននាំជុងហ្គុក មកខាងមុខវេទិការ ត្រៀមរងចាំមើលការបង្ហាញម៉ូតនាពេលបន្តិចទៀតនេះ កម្មវិធីទាំងមូលនិងចាប់ផ្តើម ចំណែកថេយ៉ុងក៏ចូលរួមដែរ ស្ថិតក្រោមនាមជាឯក
អគ្គរដ្ឋទូតសុឆន្ទៈ តំណាងឱ្យក្រុុមហ៊ុន ដោយសារថេយ៉ុងជាបុគ្គលល្បី ធ្លាប់ជាតារាសម្តែងរឿងម្នាក់ តែបានលារឈប់ពីសិល្បះហើយ មកដល់ពេលនេះ។

" បាទអគុណ "

" ប៉ាប៉ា "

" បាទ ហេតុអីក៏ចង់យំដូច្នេះកូន? " ជុងហ្គុកដាក់កូនអង្គុយកៅអីក្បែរនោះ តែមើលទឹកមុខកូនស្រីចុះ មិនស្រស់បោះសោះ
នាងយំពេបមាន កម្សត់ដាក់គេ ចេញទឹកភ្នែកមក ក្រហមរលីងរលោងថ្ពាល់អស់ លោកប៉ាម្នាក់នេះឃើញហើយ កាន់តែអាណិត
ក្តុកក្តួលក្នុងចិត្ត ហេតុអីក៏កូនយំ? កូនយំរឿងអ្វី?

" ហ្អឹក!! អ្នកមីងនោះថើបប៉ាប៉ា អ្ហឹក!! " ម្រាមដៃតូចល្អិត លើកទៅស្ទាបថ្ពាល់ រលោងសខ្ចីលោកប៉ា យកដៃជូតស្នាមក្រែម ក្រហម របស់អ្នកមីងម្នាក់នោះចេញ ហ្វីយ៉ាយំកម្សត់ សសិត
ហូរទឹកភ្នែកដាក់លោកប៉ា ព្រោះអ្នកមីងអម្បាញ់មិញ ថើប
ថ្ពាល់លោកប៉ានាង ទំនងដូចជាស្និតស្នាលខ្លាំងណាស់។

" អូហ៌!! ប៉ាសុំទោស ប៉ាភ្លេច ដោយសារទម្លាប់នៅប៉ែកអឺរ៉ុប
នារីៗភាគច្រើន ស្វាគមន៍គ្នាដោយការថើប " ម្ចាស់តូចឱនមុខទៅរកកូនស្រី គួរឱ្យស្រលាញ់ នាងមិនបានធ្វើទុកគេទេ តែនាងមិនចូលចិត្តពេលឃើញ មីងៗ ជនជាតិបរទេស ជួបលោកប៉ាដំបូង ស្វាគមន៍ ដោយថើបគ្នា ជាការរាក់ទាក់ដំបូង ជុងហ្គុកបាននិយាយរៀប
រាប់ប្រាប់ កូនតូចតាមនោះ កុំឱ្យនាងខឹងងរង៉ក់ ជាមួយគេ។

" តែកូនយ៉ាមិនពេញចិត្ត អ្ហឹក!! អ៊ុយហ្អាយ អ៊ុយទឹកអប់មីងហ្នឹង
កូនយ៉ាមិនចូលចិត្ត អ្ហឹក!! " គ្រាន់តែរឿងមីងម្នាក់ថើបលោកប៉ា ក៏ហ្វីយ៉ាអង្គុយយំ ឡើងញ័រខ្លួនដូចកូនសត្វដែរ រហូតដល់លោកប៉ា ព្យាយាមលួងលោមនាង រករបស់ញ៉ាំ មកឱ្យនាងញ៉ាំ កំដរមាត់សិន។

" សឺត!! សុំទោស ប៉ាសុំទោស ឃ្លានទេ ចង់ញ៉ាំនំផ្អែមទេ?
ប៉ាទៅយក មកឱ្យញ៉ាំ "

" ចាសចង់ បើប៉ាទៅ ប៉ាហាមឱ្យមីងមួយណា ថើបទៀតណា "

" បាទ ប៉ាប៉ាសន្យា "

_____
និពន្ធដោយ: មីនស៍ហ្វា

To be continue


You are reading the story above: TeenFic.Net