ភាគ: ១៥០

Background color
Font
Font size
Line height

មិនប៉ុន្មាននាទីផង ថេយ៉ុងក៏ជិះឡានក្រុង មកដល់ខាងមុខហាង កាហ្វេរបស់ប្រពន្ធ សក់ក្បាលបាស់ជ្រោង ទឹកមុខស្លេកស្លាំង ព្រោះរងា ហើយក្នុងដៃមានកាន់ថង់អ្វីម្យ៉ាង
ដើរសំដៅមករកហាង ហើយរុញទ្វាររត់ចូលហាង ទាំងស្រមេកស្រមក ជាប់ដោយតំណក់ព្រិល ព្រោះបន្ទាន់ចង់ជួបប្រពន្ធពេក ៖
" ថៅកែស្រីនៅទេ? " ដូចរាល់ដងអ៊ីចឹង ពេលដែលនាយកំលោះ មកដល់ គឺសួររកម្ចាស់ហាង ជាគោលដៅធំបំផុត របស់គេ ដល់ថ្នាក់បុគ្គលិកក្នុងហាង ចាំមុខទុកទៅហើយ។
" ចាស! គឺនៅចាស អេ៎!!លោកឈប់សិន " បុគ្គលិកនិយាយមិនទាន់ចប់ផង គេក៏ដើរឡើងជណ្តើរ បំណងឡើងទៅជាន់ខាងលើក ដោយមិនមានការអនុញ្ញាត សូម្បីតែបន្តិច។
" ខ្ញុំទៅរកនាង " តែទោះជាហាម ក៏ហាមមិនស្តាប់ដែរ អ្នកណាមិនស្គាល់ គីមថេយ៉ុងនោះ។
" អូសហ្វីរបស់ថៅកែស្រី នៅជាន់ទី២ តែហាមអ្នកក្រៅឡើងទៅ ផ្តេសផ្តាស "
" អូខេបាទ អគុណ! "
" លោក!លោក! ហាមហើយនៅមិនស្តាប់ លោកម្នាក់នេះចម្លែកណាស់ " បុគ្គលិកហាង កំពុងតែរអ៊ួយ ក្រពុលមុខពេលបានជួបថេយ៉ុងម្តងៗ ត្បិតថាសង្ហាមែន តែចរិតខ្មើតខ្លាំងណាស់។
" មិត្តប្រុស របស់ថៅកែស្រីទេដឹង? " បុគ្គលិកផ្នែមគិតលុយ ក៏និយាយឡើង ដោយញញឹម លើផ្ទៃមុខ។
" តែផ្តាស ថៅកែស្រីឯណាចេះមានសង្សារ "
" ថាមិនត្រូវដែរណា "
[ តុក!! តុក!! ] ដៃកាន់ថង់ផ្លែឈើ ឈរញញឹមញញែម បានចិត្តយប់មិញដេកឱបនាង ពេញមួយយប់ ព្រឹកឡើងមានរាសីជាងមុន។
" ចូលមក ទ្វារមិនបានខ្ទាស់សោរទេ "
" លីង..."
" មកធ្វើអី មិនទៅផ្ទះលោកវិញទេ? " មកដល់គឺដឹងតែដេញអ៊ីចឹងរហូត ឃើញមុខដេញ ដេញហើយ ដេញទៀត
ដេញឥតល្ហែ។
" បងមករកប្រពន្ធ " នាយសង្ហាដើរចូលមកក្បែរតុធ្វើការប្រពន្ធ ឈរញញឹមដាក់នាង ប្តូរសព្វនាមហៅនាងថាប្រពន្ធ យ៉ាងផ្អែមល្ហែម ធ្វើដូចនាងពេញចិត្តឱ្យហៅអ៊ីចឹង។

" ប្រពន្ធលោកស្លាប់បាត់ហើយ កាលពី១ឆ្នាំមុន " នាងឱនមុខចុះ សរសេររបាយការណ៍ ការងារ ក្នុងហាងបន្ត
ដោយមិនខ្វល់ពីគេ។
" លីង...កុំអ៊ីចឹងអីណា " ថេយ៉ុងចូលមកជិតប្រពន្ធហើយ ក្រសោបដៃនាង តែត្រូវនាងរលាស់ដៃចេញ យ៉ាងលឿន ហើយបន្តដេញគេចេញ ដូចឆ្កែឆ្មា ដូចទង្វើគេធ្លាប់ធ្វើដាក់នាង ពីមុនមក។
" ចេញទៅ លោកខំទៀត ក៏គ្មានប្រយោជន៍ដែរ " អៃលីងក្រោកឡើង ហើយឈរស្រែកដាក់ថេយ៉ុងខ្លាំងៗ តាមចិត្តដែលខឹង ទប់មកយូរហើយ។
" ទុកឱកាសឱ្យបងម្តងទៅណា តែម្តងនេះទេ បងសន្យា "
ថេយ៉ុងលុតជង្គង់ជ្រប់ ទៅលើកកម្រាលឥដ្ឋហើយ រលីងរលោងទឹកភ្នែក លូនក្រាប ឱបជើងនាង។
" ចេញទៅ! "
" លីង! បងសុំទោស សុំទោសមួយលានដង "
" ចេញទៅ "
" បងបានទិញឈើរី មកផ្ញើអូនទៀតផង "
" ប្រាវ!! ខ្ញុំមិនសុីទេ ខ្ញុំមិនឃ្លាន ក៏មិនបានចាញ់កូន ចង់សុីវាទេ ព្រោះមិនបានចូលចិត្ត " នឹកដល់ឈើរីនេះ ធ្វើនាងក្តៅចិត្តណាស់ នាងធ្លាប់ឃ្លានវា ពេលនាងមានកូន ម្តេចមិនទិញឱ្យនាងញ៉ាំ គេសុខចិត្តយកស្រី មកបញ្ឈឺចិត្តនាង ថែមទៀត វាសប្បាយលេងណាស់មែនទេ?
" ហ្អឹក!! លីងបងសុំទោស បងខុសទៀតហើយមែនទេ? " ក្រាបលន់តួ សុំទោសអូន ព្រោះឱ្យអូនខ្វល់ ពីបង ចង់អូនយល់ពីចិត្តបុរសអាត្មាននិយ័ម ម្នាក់នេះ បងបានភ្ញាក់ខ្លួនយូរហើយ តែទើបតែបានមកជួបអូន មកសុំទោសអូន មកសងកម្ម ដែលសាងដាក់អូនវិញ នាយនិងលុបលាងកម្ម ដោយខ្លួនឯង ទោះត្រូវស្លាប់ ក៏នាយយល់ព្រមដែរ ឱ្យតែនាងសប្បាយចិត្ត និងលើកទោសឱ្យខ្លួន។
" ចេញទៅ ចេញទៅងាប់ឯណា ក៏ទៅទៅ " នាងស្រវាកែវទឹក មករលាស់ដេញគេចេញ ដូចដេញគ្រោះចង្រៃអ៊ីចឹង នាងដេញគេដូចសត្វធាតុ ឯអ្នកដែលត្រូវគេដេញ ឱនមុខចុះយំសសិត ខ្សឹបខ្សួល តូចចិត្ត ដែលខ្លួនធ្វើឱ្យនាង កាន់តែខឹងលើសដើម។
" បាទ..." ថេយ៉ុងមុខស្រពោន ឱនមុខចុះ ក្រោកឈរឡើងវិញ ហើយដើរតម្រង់ទៅរកទ្វារ រុញទ្វារចាកចេញទៅ បាត់ស្រមោល។
ប្រហែលជា៣០នាទីក្រោយ អៃលីងក្រោកពីតុធ្វើការ ទៅក្បែរបង្អួច នាងឃើញបុរសម្នាក់នោះ ឈរខាងមុខហាងហាលព្រិល ដូចមិនរងាសោះ ស្បែកគេធ្វើពីស្ពាន់មែនទេនាងក៏ទាញវាំងននចុះវិញ ហើយបើកទ្វារទៅតាម បំណងចង់ទៅដេញគេចេញ ពីមុខហាង ឱ្យផុតពីមុខ ក៏ប៉ុន្តែ ពេលនោះ ស្រាប់តែកើតមាន រឿងចម្លែកមួយ ៖
" ផាំង!! ទីត!! ទីត!! " ខណៈរថយន្តកុងតាន័រធំមួយ កំពុងបើកបរក្នុងល្បឿនលឿន គួរសមដែរ បុរសម្នាក់ក៏បានរត់ចូលទៅ ធ្វើឱ្យឡានរេចង្កូត ពេញផ្លូវ បង្ហួសទៅបុកបង្គោលភ្លើង ចំណែកមនុស្ស មិនដឹងថារស់ឬស្លាប់ទេ ឃើញតែវ៉ូងមនុស្ស ចូលទៅជួយ រោមជិតឈឹង។
[ លោក យ៉ាងម៉េចហើយ យ៉ាងម៉េចហើយជួយមើលគ្នា] មនុស្សម្នា នៅតាមដងផ្លូវនាំគ្នារត់ចូលទៅមើល នៅខាងមុខឡានកុងតាន័រមួយនោះ បានបុកបុរសម្នាក់មុននេះ ហើយឡានក៏រេចង្កូត ទៅបុកបង្គោលភ្លើង លាន់ឮសូរខ្ទរខ្ទា។
" មានរឿងអី? "
" បុរសម្នាក់ចម្លែកមុននេះ ដែលចូលហាងយើង មិនដឹងគេកើតឆ្គួតអីទេ នឹកឃើញរត់ចូលឡាន ឱ្យឡានបុកលេង "
" ម្នាក់ណា? "
" បុរស ចុះមកពីអូហ្វីស ថៅកែស្រីនោះអី "
" ឆ្គួតមែន នាំទុក្ខ "
" លោកយ៉ាងម៉េចហើយ? មានត្រូវត្រង់ណាទេ? " មនុស្សម្នាតាមដងផ្លូវ នាំគ្នាទៅជួយបុរសសង្ហាកូនកាត់ គ្រប់គ្នាខ្លះជួយទប់គ្រាខ្លួនគេ ខ្លះក៏ជួយខលហៅពេទ្យ។
" មិនអីទេ មិនអីទេ នោះប្រពន្ធខ្ញុំនាងមកហើយ " ថេយ៉ុងបដិសេធខណៈឃើញតាមប្រឡោះតូចមួយ បានឃើញវត្តមានអៃលីង ដើរមកជិតហើយឈរក្រព័ទ្ធដៃ សម្លក់មុខនាយពីចម្ងាយ។
" ឥតប្រយោជន៍ " នាងរអ៊ូតិចៗ ហើយក៏ដើរត្រឡប់ចូលហាងវិញតែត្រូវ អ្នកនៅក្បែរនោះស្រែកហៅនាង ឱ្យត្រឡប់មកវិញ ដើម្បីឡើងឡានពេទ្យ ទៅមន្ទីពេទ្យជាមួយប្តីនាង។
" អ្នកនាងៗ ឡើងឡានពេទ្យទៅជាមួយប្តីអ្នកនាង "
" អេ៎!! អត់ទេគេមិនមែនប្តីខ្ញុំ "

មិនយូរប៉ុន្មាន ពួកគេក៏មកដល់មន្ទីពេទ្យ ថេយ៉ុងរបួសមិនសូវធ្ងន់ទេ គ្រាន់តែរបួសជើង មានរបួសសើរស្បែក អៃលីងនៅរងចាំយកលទ្ធិផលឆ្អឹងជើង របស់បុរសរំខាន។
" របួសផ្នែកឆ្អឹងបន្តិច មានការស្រាំឆ្អឹងកជើង និងមិនអាចដើរបានរយះពេលខែ " គ្រូពេទ្យបានណែនាំនាងតូច តាមអ្វីដែលបានថតX-ray ឆ្អឹងរួចរាល់ហើយ។
" ចាសអគុណលោកគ្រូពេទ្យ " នាងតូចក៏កាន់ឯកសារ ត្រឡប់មកបន្ទប់សម្រាក របស់ប្តីនាងវិញ ខណៈថេយ៉ុងក៏ដឹងខ្លួនល្មម តែគេស្ថិតក្នុងសភាព ប៉ង់សុីម៉ង់ជើងម្ខាង។
" លីង " អ្នកកំលោះហៅប្រពន្ធ ដោយសំឡេងស្រាលស្រទន់ តែនាងបែរជាឆ្លើយតបគេវិញ ទាំងគំរោះគំរើយ។
" គិតឆ្គួតអី រត់ចូលឡាន? " នាងដើរមកជិតគេហើយស្តីគេថែម នាងមិនបានត្រេកអរជាមួយ ចរិតប្រុសស្អាត របស់គេទេ។
" គឺបងជួយ កូនសុនខមួយក្បាល ដែលរត់ចូលឡាន "
" លោកមានជីវិត១០ដូចឆ្កែ មែនទេ? "
" បើបងស្លាប់ អូនសប្បាយចិត្តឬ? "

" ពិតហើយ " នាងឆ្លើយតបទាំងមិនរុញរាចិត្ត។
" មួយជីវិតបង សុខចិត្តស្លាប់លើបង្គង របស់អូន បើអូនស្ម័គ្រ បងក៏ព្រមស្លាប់ឱ្យមើល " ទោះខ្លួនឈឺយ៉ាងណាក៏ដោយ តែអាពាក្យលែបខាយប្រពន្ធ ធ្វើឱ្យប្រពន្ធខឹងហ្នឹងគឺតែងតែមានរហូត។
" ឡប់! "

យប់បន្តិច នាងតូចបានខលទៅប្រាប់ម្តាយចុង ពីរឿងថេយ៉ុងបានជួបគ្រោះថ្នាក់ ត្រូវសម្រាកនៅពេទ្យ ម្តាយនាងក៏បានរៀបចំអាហារពេលយប់ ផ្ញើតាមអ្នកបើកឡាន យកមកឱ្យនាងតូច ដល់មន្ទីពេទ្យ នាងក៏ចុះទៅទទួល ជាង១ម៉ោង
ក្រោយមក នាងក៏ត្រឡប់ចូលមន្ទីពេទ្យវិញ នាងបានទិញរបស់ញ៉ាំ និងនំចំណីថែម ខ្លាចថាថេយ៉ុងឃ្លាន ពេលយប់ឡើង ទោះស្អប់ តែចិត្តដែលនាងស្អប់គេ ស្តែងតែខាងក្រៅប៉ុណ្ណោះទេ តែក្នុងចិត្ត នាងទន់ដូចចាហួយ នាងអាណិតច្រើនជាងស្រលាញ់ ចំណែកឯអ្នកដែលចាំ
ទាំងរលីងរលោងទឹកភ្នែក ខ្លាចថានាងរត់ចោល ៖
" លីង! " ខំងើបមកទាំងឈឺ ក្រោកអង្គុយទាំងលំបាក សប្បាយចិត្ត ពេលឃើញវត្តមានប្រពន្ធ ត្រឡប់មកវិញ។
" ឃ្លានទេ? អ្នកម៉ាក់ធ្វើបបរគ្រឿង ផ្ញើមកឱ្យ " នាងចាក់បបរគ្រឿសមុទ្រចូលចាន ហើយរុញទៅក្បែរប្តី នាងអង្គុយក្បែរគេ តបសម្តី និយាយជាមួយគេ ទាំងគ្មានអារម្មណ៍។
" បងស្មានថាលីង ទៅចោលបងហើយតើ! " ថេយ៉ុងចាប់ដៃប្រពន្ធអង្អែលតិចៗ។
" ក្រែងថាចង់ស្លាប់លើបង្គងណាស់ហ្អេ៎ស? យប់ហ្នឹងងាប់ទៅ ឆាប់ចប់ រំខានគេឯង ខាតការងាររកសុីអស់ " នាងសម្លក់មុខគេហើយរលាស់ដៃគេចេញ តែប្រុសកំហូចនៅតែចាប់ទាញនាងមកអង្គុយក្បែរខ្លួន ហើយស្ទាបអង្អែលចង្កេះនាងតិចៗ។
" លីង អូននិយាយពីអី ដឹងបងអៀនទេ បង្គងអូនខានប្រើយូរហើយ មិនដឹងថាចង្អៀតកម្រិតណាទេ បងចង់ស្លាប់ឥលូវ បងស្រាតខោរចាំណា លីងលីង " កុំថាឡើយពេលធម្មតាព្រាន តែពេលឈឺកាន់តែផ្តាសទៀតហើយ បុរសដាច់ដាបស្ទាបមធ្យមទេ ឆ្លៀតអង្អែលកំប៉េះគូទនាង ថែមទៀត
នេះជាហេតុផលមួយ ដែលនាងស្អប់ មិនចង់ក្បែរ មិនចង់អាណិតគេ។
" ហត់ទេ? ញ៉ាំទៅកុំនិយាយច្រើន គួរឱ្យធុញទ្រាន់
ណាស់ "
" មិនបញ្ចុកទេ? "
" បាក់ជើង មិនមែនបាក់ដៃឯណា "

___
និពន្ធដោយ៖ មីនស៍ហ្វា
ផុសជូនចប់ចូលឆ្នាំ🫶♥️

To be continue


You are reading the story above: TeenFic.Net