អ្នកលក់ក្រណាត់ក៏បានត្រឹមតែឆ្ងល់ព្រោះពេលនេះលោកហ្លួងក៏បានរតើទៅបាត់ហើយ អ្នកលក់ក្រណាត់ម្នាក់នោះក៏បានត្រឹមតែរអ៊ូម្នាក់ឯងតិចៗ
« ខំនិយាយចង់ងាប់ចុងក្រោយអត់ជួយទិញសោះ អាអ្នកកំលោះអ្នក ក្រណាត់អើយក្រណាត់ មោះៗមកជួយទិញក្រណាត់ ចូលមើលចូលមើលសិនមក
ស្អាតៗ ខ្លាំងណាស់ » រអ៊ូនឹងលោកហ្លួងហើយអ្នកលក់នោះក៏ស្រែកពបាយនាយក្រណាតើរបស់ខ្លួនទៅអ្នកដែរដើរកាត់ផ្សារតទៀតទៅ
+ ផ្ទះពេទ្យ
ហ្វូតពេលនេះក្ដៅខ្លួនកាន់តែខ្លាំងហើយ នៅតែដេកមិនព្រមក្រោកសោះ ធ្វើឲ្យហ្វ្រេងភ័យបែកញើសមកកាន់តែខ្លាំង
« ហ្វូតៗៗ.........ពេទ្យតើពេលណាគេដឹងខ្លួនទៅ ?? » ហ្វ្រេងចាប់អង្រួនដៃរបស់ពេទ្យស្ទើរតែដាច់ទៅហើយ
« នេះឯងយកក្រណាត់នេះទៅជ្រលក់ទឹកពូតជូតខ្លួនឲ្យគេសិនទៅ »
ហ្វ្រេងចាប់ផ្ដើមដោះអាវរបស់ហ្វូតចេញហើយក៏នៅជូតខ្លួនឲ្យហ្វូតរហូតដល់រាងត្រជាក់បានខ្លះៗដែរ
« ហាស់ !! ស្លាប់ហើយនេះខ្នងរបស់គេទៅត្រូវនឹងស្អីមកហាស់ បានជាដល់ថ្នាក់នេះ ?? កុំប្រាប់ណាថាឯងយកថ្នាំពីយើងទៅលាបឲ្យគេនៅមិនទាន់ជាដាច់ទៀតនោះ ?? ពេទ្យឡើងទៅលើផ្ទះបន្តិចក៏ចុះមកវិញស្រាប់តែភ្ញាក់ផ្អើលនឹងរបួសខ្នងរបស់ហ្វូតជាខ្លាំង
« បាទ !! ខ្ញុំលាបរបួសឲ្យគេរាល់ថ្ងៃតែក៏នៅតែមិនទាន់ជាសះទៀត »
« ព្រះអើយ !! របួសនេះក្លាយកាន់តែខ្លាំងហើយ គេក្លយជាបែបនេះអាចបណ្ដាលមកពីរបួសនេះក៏មានដែរណា ឥឡូវសម្រេចថាគេទៅត្រូវនឹងអ្វីមកទៅ »
« គឺ !! ត្រូវផ្ដៅរបស់ពួកចិត្តខ្មៅ វៃធ្វើបាបគេដល់ថ្នាក់នេះហើយនៅចង់តាមសម្លាប់ទៀត សំណាងហើយដែលគេមានខ្ញុំនៅក្បែរនោះ » ហ្វ្រេងនិយាយជាមួយពេទ្យតែដៃវិញចាប់ក្ដាប់ក្រណាត់ដែលជូតខ្លួនឲ្យហ្វូតនោះឡើងបែកសសៃដៃទៅហើយព្រោះតែនឹកខឹងនឹងទង្វើររបស់លោកហ្លួងដែលបានធ្វើដាក់ហ្វូត
លោកហ្លួងដែលនៅចាំលួចមើលហ្វូតនៅក្បែនោះក៏ស្លុតចិត្តមិនចាញ់ពេទ្យប៉ុន្មានដែរព្រោះគេមិនគួឲ្យជឿសោះថាខ្លួនប្រាណរបស់ហ្វូតក្លាយទៅជាបែបនេះ ហើយក៏រឹតតែឆ្ងល់អំពីពាក្យដែលហ្វ្រេងនិយាយផងដែររឿង ដែលតាមសម្លាប់ហ្វូតនោះ លោកហ្លួងគិតមិនយល់នោះទេ
« មានរឿងអ្វីឲ្យប្រាកដទៅ តើប្រុសបារាំងម្នាក់នេះពាក់ព័ន្ធអ្វីជាមួយកេសទៅ ?? » ចិត្តឆ្ងល់កើតមានចំពោះលោកហ្លួងឥតឧបមាខណៈពេលដែលខ្លួនរបស់លោកហ្លួងផ្ទាល់នៅតែចាំលបលួចមើលទៅកាន់ហ្វូតមិនដាក់ភ្នែក បេះដូងរបស់លោកហ្លួងពេលក៏មានអារម្មណ៍ថាវាបានប្រេះបែកទៅហើយ ចិត្តដែលខឹងស្អប់ហ្វូតក៏រលាយទៅអស់ដែរព្រោះតែចិត្តស្រឡាញ់ចំពោះហ្វូតវាមានច្រើនលើសលប់ជាង
« ឱក្មេងប្រុសតូចអើយ !! ខ្លួនតូចតែមួយ របួសឲ្យពេញរាងកាយ មើលទៅខ្លួនប្រាណរបស់គេខ្សោយខ្លាំងណាស់ » សម្លេងអូសវែងៗចេញពីមាត់របស់ពេទ្យ ដែលសម្លឹងមើលទៅហ្វូតដែលកំពុងតែដេកយ៉ាងស្កប់ស្កល់រាងកាយពោរពេញទៅដោយស្នាមរបួស
« ឯងយកថ្នាំនេះទៅដាំឲ្យគេផឹកបន្តទៅណា !! មិនយូទេគេក៏បានធូរមកវិញហើយ តែកុំភ្លេចមើលថែគេផងព្រោះអាក្មេងប្រុសតូចនេះខ្សោយខ្លាំងណាស់ កុំធ្វើបាបរាងកាយរបស់គេខ្លាំងពេកណា » គ្រូពេទ្យបានទាញយកថ្នាំដាក់ក្នុងក្រណាតើរុំឲ្យហ្វ្រេង ក៏មិនភ្លេចដាសទឿនហ្វ្រេងអំពីហ្វូតផងដែរ
លុះហ្វូតរាងធូបានខ្លះហើយហ្វ្រេងក៏បីហ្វូតត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដោយគេមិនដឹងឡើយថាមានលោកហ្លួងនៅតាមមើលគេនឹងតាមគេពីក្រោយរហូតនោះ
+ ផ្ទះហ្វ្រេង
បានមកដល់ផ្ទះរបស់ខ្លួនហើយហ្វរេងក៏បានបីហ្វូតឡើងលើផ្ទះហើយខ្លួនគេក៏ចុះទៅក្រោយផ្ទះដើម្បីដាំថ្នាំឲ្យហ្វូតផឹក ដោយទុកឲ្យហ្វូតដេកលើផ្ទះតែម្នាក់ឯង
ពេលនោះដំណើរមួយៗរបស់លោកហ្លួងក៏បានដើរមកជិតហ្វូតរួចក៏បានឡើងទៅសន្រ្ទប់លើហ្វូតដែលកំពុងតែឈឺនោះហើយក៏ចាប់ច្របាច់កររបស់ហ្វូត យកតែម្ដង
« ឯងស្លាប់ទៅ !! ឯងស្លាប់ទៅ ហេតុអ្វីក៏ឯងនៅរស់ទៀតហាស់ឆាប់ស្លាប់ទៅ » លោកហ្លួងបានស្រែក ដាក់ ហ្វូតយ៉ាងកម្រោល ដោយហ្វូតនៅខាងក្រោយការសង្កត់នឹងចាប់ច្របាច់កររបស់លោកហ្លួងនោះក៏ស្ទលរតែដាចើខ្យល់ទៅហើយ ដៃរបស់ហ្វូតទាំងគូរក៏បានលើកមកចាប់ទាញដៃរបស់លោកហ្លួងចេញតែមិនអាចនោះទេព្រោះតែគេខ្សោយពេក
លោកហ្លួងចាប់ច្របាច់កររបស់ហ្វូតស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយនោះក៏ស្រាប់តែដល់ដៃរបស់ខ្លួនចេញវិញសម្លឹងមើលមុខរបស់ហ្វូតដូចជាមនុស្សមានគំនុំជាមួយគ្នាតាំងពីណាពីណីមកយ៉ាងចឹង ទឹកភ្នែករបស់ហ្វូតក៏ហូរមកមិនឈប់សោះព្រោះតែគេឈឺចាប់ខ្លាំងពេក
.លោកហ្លួងឈប់ច្របាច់ករបស់ហ្វូតហើយក៏ងើបចេញពីហ្វូតទៅដកយកកូនកាំបិតមកពីប្រឡោះណាក៏មិនដឹងដើរមកសម្ដៅចង់ចាក់សម្លាប់ហ្វូត
« លោកហ្លួងកុំ ៗៗ ........ លោកហ្លួងកុំសម្លាប់ខ្ញុំអី លោកហ្លួងកុំអី ........ អាយ » ហ្វូតស្រែកយ៉ាងខ្លាំងពេលនោះក៏បានដៃយ៉ាងធំណែនមកចាប់អោបខ្លួនប្រាណរបស់គេ
«ហ្វូតកុំយំអី !! កុំខ្លាចណាមានបងនៅទីនេះហើយនឹងគ្មានអ្នកណាមកធ្វើបាបហ្វូតបានឡើយ កុំខ្លាចណាក្មេងឆ្លាត » ហ្វ្រេងមកអោបហ្វូតយ៉ាងណែនព្រោះតែអម្បាញ់មិញនេះហ្វូតបានដេកសុបន្តិអាក្រក់ស្រែករហូតដល់ហ្វ្រេងត្រូវរលាកដៃនឹងភ្លើងហើយ តែក៏នៅតែប្រឹងរត់មករកហ្វូត
លោកហ្លួងដែលនៅចាំលួចមើលស្ដាប់ហ្វូតនិយាយនោះ ពេលនេះវ៉ល់អស់ហើយថាហេតុអ្វីបានជាហ្វូត ដេកមមើរឃើញគេធ្វើរឿងបែបនេះដាក់ខ្លួនទៅវិញ បើតាមមើលទៅហ្វូតស្រែកកុំឲ្យលោកហ្លួងសម្លាប់ទៀតផង
« តើមានរឿងអ្វីឲ្យប្រាកដទៅ ហេតុអ្វីបានជាហ្វូតក្លាយជាបែបនេះទៅវិញ ?? » សម្លេងរអ៊ូរង៉ូវរបស់លោកហ្លួងបានបន្លឺឡើង រឿងដែលលោកហ្លួងបានមករកព័ត៌មានពីអ្នកនាងកេសនោះក៏បានបំភ្លេចវាបាត់ទៅហើយព្រោះពេលនេះវត្តមានរបស់ហ្វូតលើកនេះវាបានជ្រាប់ជាចម្ងល់ឲ្យលោកហ្លួងពេញខួរហើយ
លោកហ្លួងនៅចាំមើលហ្វូតក៏មិនបនយូរនោះដែរខ្លាចតែថាបាត់យូរទៅកាន់យ៉ាសង្ស័យថាមិននៅក្នុងបន្ទប់ទើបសម្រេចចិត្តថាត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទៅ
កាលណាដែលលោកហ្លួងបនមកដល់ផ្ទះហើយក៏បានសមដូចបំណងមែនគឺកាន់យ៉ានៅឈរចាំក្នុងបន្ទប់របស់លោកហ្លួងតែម្ដងហើយ
« លោកបងទើបមកពីណា ??? ហេតុអ្វីបិទមុខតែងខ្លួនអីបែបនេះ ?? » កាន់យ៉ាសួរទាំងមុខម៉ូវដាក់លោកហ្លួង
« គឺ............. » លោកហ្លួងក៏រាងភាំងបន្តិចដែរព្រោះតែបានឃើញកាន់យ៉ានៅចាំក្នុងបន្ទប់របស់ខ្លួនបែបនេះ ក៏នៅឈរមើលឆ្វេងមើលស្ដាំ និយាយមិនចេញនៅមាត់បង្អួចដែលលោកហ្លួងបានផ្លោះមកនឹងឯង
« ឆាប់និយាយមក !! » កាន់យ៉ានិយាយកាន់តែខ្លាំង
« គឺយើង...... »
« លោកហ្លួងៗៗ......លោកហ្លួងអ្នកនាងកេសយ៉ាប់ហើយពេលនេះ » លោកហ្លួងមិនទាន់បានឆ្លើយនឹងសំណួររបស់កាន់យ៉ាផងស្រាប់តែពេនិងពីមក៏បានស្រែកនឹងមុខបន្ទប់របស់លោកហ្លួងអំពីស្ថានភាពរបស់អ្នកនាងកេស ពេលនោះទាំងលោកហ្លួងនឹងអ្នកនាងកាន់យ៉ាក៏បានប្រញ៉ាប់បើកទ្វាយ៉ាងលឿនរត់ទៅសួរបន្ថែមពីពេនិងពីម
« អ្នកនាងករបស់ពួកឯងកើតអីហាស់ ?? » លោកហ្លួងបានស្រែកដាក់ពេនិងពីមនិយាយសង្កត់សម្លេងមើលមុខគ្នាស្លែ
« គឺ......ពេលនេះលោកហ្លួងឆាប់ទៅមើលសិនទៅទានប្រោស ហឺ..... » ពេនិយាយទាំងយំ រួចក៏នាំលោកហ្លួងនឹងអ្នកនាងកាន់យ៉ាទៅមើលអ្នកនាងកេស
អ្នកបម្រើក្នុងផ្ទះទាំងមូលមិនថាប្រុសមិនថាស្រីក៏នាំគ្នាផ្អើលនាំគ្នាទៅមើលអ្នកនាងកេសដូចគ្នា ។
« លោកហ្លួង !! លោកហ្លួងមករកខ្ញុំហើយហេស៎ លោកហ្លួង !! » គ្រាន់តែបនឃើញលោកហ្លួងចូលមកដល់ក្នុងបន្ទប់របស់ខ្លួនហើយកេសនិយាយផងរាំផងសើចផងដូចជាមនុស្សវិកលចរិត
« នាងកើតអ្វីទៀតហើយនឹង ?? នេះកាន់តែធ្ងន់ធ្ងរទៅៗហើយណា »សម្លេងមួុយៗធ្ងន់ៗបាននិយាយទៅអ្នកនាងកេស ដែលកំពុងតែរ៉េរាំតែម្នាក់ឯងនោះ
« លោកហ្លួង ........ ហឺៗ......កុំស្រឡាញ់វាអីណាស្រឡាញ់តែខ្ញុំម្នាក់ទៅគឺបានហើយ ហឺៗ....... លោកហ្លួងមានឃើញអ្វីនៅក្នុងដៃរបស់ខ្ញុំទេ ?? » អ្នកនាងកេសបានទាញយកខ្សែកមួយខ្សែនៅចេញមក ដែលធ្វើឲ្យលោកហ្លួងភាំងជាខ្លាំងព្រោះតែវាបាននៅក្នុងដៃរបស់កេសទៅវិញ
« ខ្សែរកមួយនេះហេតុអ្វីក៏នៅនឹងនាងទៅវិញ ក្រែងយើងបានឲ្យអាឆាយនឹងអាដាំវាយកឲ្យហ្វូតនៅថ្ងៃដែលគេបាត់ខ្លួនហើយតើសហី ???» លោកហ្លួងនិយាយសង្កត់សម្លេងខ្លាំងៗទៀតហើយ រួចក៏ចង្អុលទៅខ្សែរក៏មួយនោះទាំងញ័រខ្លួន
« ខ្ញុំសូមទោសលោកហ្លួង តែវាជាបញ្ជារបស់អ្នកនាងកេសនោះទេ !! » ឆាយនឹងដាំនាំគ្នានិយាយតាំងញ័រមាត់តត្រាត់យំសំពះលោកហ្លួង
« បញ្ជាក់ថាវាមានរឿងអ្វីឲ្យពិតប្រាកដទៅ ពួកឯងឆាប់និយាយភ្លាមមក តើពួកឯងបានទៅធ្វើអីហ្វូតហាស់ ឆាប់និយាយមក » លោកហ្លួងខឹងខ្លាំងណាស់ក៏បានហក់ទៅវៃមុខរបស់អ្នកបម្រើរបស់ខ្លួនទាំងពីហើយក៏ចាប់កអាវក្របួចឲ្យអ្នកទាំងពីនិយាយនូវរឿងដែលបានកើតឡើង ។
______________________
ចប់EP16 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net