« Awwហេតុអ្វីពេលនេះទឹកមុខរបស់ឯងប្រែជាស្រស់ថ្លាយ៉ាងចឹងហាស់ » អ្នកនាងកេសបានបោះជំហ៊ានមួយៗមកចាប់បង្វែមុខរបស់ហ្វូតចុះឡើងៗ
«.........»
« ផាំង !! យើងសួរម៉េចក៏មិនឆ្លើយហាស់ ?? » ដោយហ្វូតមិនបានតបជាមួយខ្លួនធ្វើឲ្យអ្នកនាងកេសបានយាដៃទៅទះមុខរបស់ហ្វូតពេញមួយទំហឹងរហូតដល់មានស្នាមបាតដៃនៅជាប់លើមុខរបស់ហ្វូតថែមទៀតផង
« នេះនែ៎ៗៗៗ!! ស្លាប់ទៅឯង លើកនេះមិនចាំបាច់រស់នៅទៀតទេព្រោះល្បែងមួយនេះត្រូវបានចប់ហើយ អាល្ងង់ » ទះរួចអ្នកនាងកេសក៏បានលើកជើងទៅ ធាក់ ហ្វូតរហូតដល់របូតខ្លួនចេញពីដៃរបស់បុរសពីរនាក់នោះដួលទៅនឹងដីទាំងឈឺចាប់ ហើយក៏ឡើងទៅជិះលើហ្វូតទះយកៗបន្តទៀត
« ហ្វូត ............... » ហ្វ្រេងត្រឡប់មកពីផ្សារវិញកាន់ថ្នាំមកទាំងទឹកមុខសប្បាយរីករាយតែក៏ត្រូវទម្លាក់ថ្នាំនោះចោលកណ្ដាលផ្លូវបន្ទាប់ពីឃើញគេមកព្រួតវៃហ្វូតហើយ
« ចេញឲ្យឆ្ងាយពីហ្វូតទៅស្រីចង្រៃ !! » ហ្វ្រេងបានចាប់សក់របស់អ្នកនាងកេសទាញមកក្រោយពេញមួយទំហឹងឲ្យងើបចេញពីហ្វូតដោយមិនខ្លាចរអានិងពួកអ្នកបម្រើទាំងអស់នោះសូម្បីបន្តិចឡើយ
« ហាស់ !! ហ្វ្រេង ឯងឆ្កួតហើយតើមែនទេ នេះឯងមើលមុខរបស់យើងឲ្យច្បាស់ទៅគឺជាយើងណាវ៉ើយ » អ្នកនាងកេសងើបឡើងចំហរមាត់ធ្លុងទៅនិយាយជាមួុហ្វ្រេងដែលកំពុងតែត្រកងអោបហ្វូតនៅនឹងដៃនោះទាំងស្លឺភ្នែក
« ចេញ ឲ្យឆ្ងាយពីហ្វូតទៅបើមិនចង់ស្លាប់ទេនោះ » ហ្វ្រេងនិយាយទាំងមុខចងអាឃាត
« ហ្វ្រេងឯងធ្វើការឲ្យយើងយកមាសរបស់យើងណា ហើយមកនិយាយបែបនេះបានយ៉ាងម៉េចហាស់ ?? »
« នេះមាសរបស់នាង ឆាប់យកទៅវិញទៅព្រោះយើងមានច្រើនណាស់ មិនត្រូវការរបស់នាងនោះទេ ហើយកុំតែមកប៉ះហ្វូតម្ដងទៀតទៅគឺបានហើយបើមិនដូចច្នេះ ទេកុំថាយើងមិនបានប្រាប់ឲ្យសោះ ឆាប់ចេញទៅកុំឲ្យយើងអត់មិនបានទាន់ »
ហ្វ្រេងបានទាញយកថង់មាស់ចេញពីហោប៉ៅគប់កណ្ដាលមុខរបស់អ្នកនាងកេស
« អ្ហឺយៗៗ!!!!! អាហ្វូតៗៗ អាហ្វូតអាចង្រៃឯងទៀតហើយ ហេតុអ្វីក៏ជាឯងទៀតហើយ !!! បាន....ឯងសម្បូអ្នកស្រឡាញ់ខ្លាំងណាស់តើមែនទេ ហេស!! បានចាំយើងបំពេញបំណងរបស់ពួកឯង ទៅចុះ !! ពួកឯងឆាប់សម្លាប់ពួកវាទាំងពីរចោលទៅហើយកុំភ្លេចកម្ទិចសាកសពរបស់ពួកវាចោលឲ្យអស់ផង » អ្នកនងាកេសស្រែកទន្រ្ទាំជើងខ្លាំងៗក្នុងចិត្តនឹកខឹងអំពីហ្វូតរួចក៏ឲ្យពួកអ្នកបម្រើប្រុសមាឌធំៗ4-10នាក់នោះសម្លាប់ហ្វូតនឹងហ្វ្រេងចោល
ពួកអ្នកបម្រើនោះងក់ក្បាលយល់ព្រមជាមួយអ្នកនាងកេសហើយក៏បានទៅចាប់ហ្វូតជាមួយហ្វ្រេងមកភ្លាមៗ
ផាំង....ក្រិកៗ....គ្រាន់តែពួកអ្នកបម្រើប្រុសៗនោះបានយាដៃប៉ះហ្វ្រេងតែបន្តិចប៉ុណ្ណោះមនុស្សជាច្រើននាក់កាំភ្លើងជាច្រើនដើមចេញមកពីណាខ្លះក៏មិនដឹងបានមកភ្ជង់ចំកណ្ដាលក្បាលរបស់ពួកអ្នកបម្រើនោះ
ផាំង ....... គ្រាប់កាំភ្លើងក៏បានបាញ់ទម្លុះក្បាលរបស់អ្នកបម្រើប្រុសៗនោះឲ្យស្លាប់គ្រប់គ្នា
« លោកម្ចាស់មានកើតអ្វីដែរឬអត់ទាន ?? » ក្នុងចំណោមបុរសពាក់ឈុតខ្មៅហំក្រមាជិតមុខឈឹងនោះម្នាក់បានសួរទៅហ្វ្រេងដោយសេចក្ដីបារម្ភ
« យើងមិនកើតអ្វីនោះទេ!! » ហ្វ្រេងនិយាយតែភ្នែកនៅតែសម្លឹងមើលទៅមុខអ្នកនាងកេសដែលកំពុងតែឈរគាំងស្លុតចិត្តនៅក្នុងទិដ្ឋភាពមួយនោះយ៉ាងព្រៃផ្សៃ
« ចុះនាងម្នាក់នេះគិតយ៉ាងម៉េចទៅលោកម្ចាស់ ?? » បុរសម្នាក់នោះក៏បានចង្អុលទៅកាន់អ្នកនាងកេស គ្រាន់តែបុរស់នោះចង្អុលមកខ្លួនភ្លាមធ្វើឲ្យអ្នកនាងកេសក៏ប្រញ៉ាប់ក្រលែកមើលមកបុរសនោះយ៉ាងលឿនទាំងបើកភ្នែកធំៗចំហមាត់ធ្លុងឈានជើងថយក្រោយម្ដងមួយជំហ៊ានៗ
« ឲ្យនាងម្នាក់នេះរស់សិនចុះ តែយើងផ្ដាំទុកឲ្យហើយហាមប៉ះពាល់ហ្វូតទៀតបើមិនចង់ស្លាប់គ្មានដីកប់នោះ ចំណែកពួកអស់នេះយើងមិនបានសម្លាប់នោះទេព្រោះពួកនេះនាងគឺជាអ្នកនាំមក អ្នកសម្លាប់ពួកគេពិតប្រាកដគឺជានាង » បុរសម្នាក់នោះបម្រុងនឹងដើរសម្ដៅទៅរកអ្នកនាងកេសទៅហើយហ្វ្រេងក៏បានស្រែកហាមឃាត់ហើយក៏និយាយសម្ដីពិឃាតដាក់អ្នកនាងកេស
អ្នកនាងកេសពេលនោះក៏ចាប់ផ្ដើមរត់ទៅផ្ទះធំវិញមិនសូម្បីងាកក្រោយមកម្ដងទៀតឡើយ ក៏ព្រោះតែទង្វើរបស់ហ្វ្រេងអម្បាញ់មិញនេះធ្វើឲ្យនាងស្លុតចិត្តខ្លាំងណាស់
គ្រាន់តែមកដល់ផ្ទះធំវិញអ្នកនាងកេសរត់ចូលទៅក្នុងបន្ទប់របស់ខ្លួនយ៉ាងលឿនដៃជើងខ្លួនញ័រឡើងទទ្រើត ងាកឆ្វេងងាកស្ដាំ ទោះពេនិងពីមមកសួរនាំក៏មិនឆ្លើយបានត្រឹមតែក្រវីក្បាលមិនឈប់
« អ្នកនាងៗមកពីណានឹង??ខ្ញុំខំដើររកអ្នកនាងពីរនាក់នាងពេជិតកន្លះម៉ោងហើយ » ពីមបាននិយយទាំងទឹកមុខភ័យព្រួយយកដៃទៅទប់ជើងរបស់អ្នកនាងកេស
« អាយ.......លែងយើង!!!! លែងយើងចេញឲ្យឆ្ងាយពីយើងទៅ នេះនែ៎ ៗៗ ....... ចេញទៅៗ.....ហឺៗឆាប់ចេញទៅ កុំប៉ះយើង » អ្នកនាងកេសទាញខ្នើយទាញភួយយកមកគប់អ្នកបម្រលរបស់ខ្លួនយ៉ាងរប៉ាត់រប៉ាយស្រែកខ្លាំងៗយកដៃទៅជ្រូងសក់របស់ខ្លួនខាំធ្មេញរបស់ខ្លួនដូចជាមនុស្សបាត់បង់សតិ
ពេនិងពីមកាលណាដែលបានឃើញសភាពរបស់ម្ចាស់ខ្លួនបែបនេះក៏នាំគ្នាយំអាណិតអ្នកនាងរបស់ខ្លួនជាពន់ពេក
« អ្នកនាង.......ឈប់ទៅអ្នកនាង !! »ពេនិងពីមយំផងឃាត់អ្នកនាងរបស់ខ្លួនផង
« កុំមកប៉ះយើង.......ចេញទៅ....អាយយយយយយ ជួយផងៗ ...... ខ្ញុំៗៗ ខ្ញុំមិនបានសម្លាប់មនុស្សទេ ហឺៗ.....ខ្ញុំមិនបានសម្លាប់មនុស្សទេហឺៗ...... » ភ្លាមៗអ្នកនាងកេសបានរត់ចេញពីបន្ទប់របស់ខ្លួនទៅខាងក្រៅផ្ទះមកកន្លែងដែលលោកហ្លួងតែងតែអានសៀវភៅផឹងតែនៅទីនោះ រួចក៏ស្រែកយំចេញមកសើចផងយំផង
សម្លេងរបស់អ្នកនាងកេសដែលបនស្រែកនោះក៏បានឮពេញផ្ទះទាំងមូលពួកអ្នកបម្រើរក៏នាំគ្នាចោមរោមមកមើលសភាពរបសើអ្នកនាងកេសលាន់
« ហាស់ !! អ្នកនាងកេស សម្លាប់មនុស្សមែនទេ ?? ពួកឯងមើលទៅពេលនេះប្រហែលជាបាត់បង់សតិបាត់ទៅហើយ » ពួកអ្នកបម្រើក៏ចាប់ផ្ដើមខ្សឹមខ្សៀវគ្នាពេញផ្ទះទាំងអស់
« លោកហ្លួងមកដល់ហើយ !! » អ្នកបម្រើរប្រុសម្នាក់បានស្រែកឡើងដែលធ្វើឲ្យអ្នកបម្រើនៅទីនោះគ្រប់គ្នាគ្រាបចុះយ៉ាងលឿន
« កេសកើតអីទៅហេតុអ្វីបានក្លាយជាបែបនេះ ?? ពីមពេអ្នកនាងរបស់ពួកឯងកើតអីហាស់ ?? » លោកហ្លួងបានស្រែកខ្លាំងៗសួរទៅកាន់អ្នកបម្រើ
« ទានម្ចាស់ខ្ញុំមិនដឹងដូចគ្នាថាអ្នកនាងកើតអី មួយព្រឹកនេះបាត់អ្នកនាងយ៉ាងយូរខ្ញុំហើយនិងនាងពីមក៏នាំគ្នាដើររកអ្នកនាងតែរកយ៉ាងណាក៏រកមិនឃើញ លុះពេលដែលបានរកឃើញអ្នកនាងក៏បានក្លាយទៅជាបែបនេះអង្គុយនៅក្នុងបន្ទប់បាត់ទៅហើយ » ពេយំរៀបរាប់ប្រាប់គ្រប់រឿងរ៉ាវទៅកាន់លោកហ្លួងទាំងអួលដើមក៏
« អ្ហឺយ !! ប្រហែលជាទណ្ឌកម្មដែលធ្លាប់ធ្វើដាក់ហ្វូតសងមកវិញហើយមើលទៅនោះ »ពួកអ្នកបម្រើដែលនៅចាំស្ដាប់ដូចគ្នានោះក៏បាននាំគ្នាខ្សិបពីមាត់មួយទៅមាត់មួយ
« ឯងនិយាយអីរបស់ឯងហាស់ » ពេនិងពីមកាលណាដែលបានឮគេនិយាយអាក្រកពីម្ចាស់របស់ខ្លួននោះក៏បានក្រោកស្ទុះមកសន្ទ្រប់ទៅលើអ្នកបម្រើស្រីនោះយ៉ាងលឿនហើយក៏ចាប់ផ្ដើមទះយកៗ
« នែ៎!! ពួកនាង!! យើងប្រាប់ឲ្យឈប់ នេះមិនឃើញយើងនៅត្រង់នេះទេឬយ៉ាងណា ចង់ស៊ីផ្ដៅខ្លាំងណាស់តើមែនទេ ?? » លោកហ្លួងខឹងយ៉ាងខ្លាំងចំពោះទង្វើរបស់ពួកអ្នកបម្រើដែលបានធ្វើបែបនេះនៅមុខរបស់ខ្លួននោះ
ពួកអ្នកបម្រើសម្រួលករិយារបស់ខ្លួនមកវិញហើយអ្នកនាងកាន់យ៉ាក៏បានដើរមកដល់ល្មម ។
« នាងនេះទីធ្វើរភងអ្វីមកទៀតហើយបនជាដល់ថ្នាក់ឡប់សតិលែងដឹងខ្យល់អ្វីបែបនេះនោះ ?? » អ្នកនាងកាន់យ៉ាស្រែកសួរដោយសម្លឹងមើលទៅអ្នកនាងកេសដែលកំពុងតែរាំរែកយំោងសើចផងចេះតែស្រែកថាខ្លួនមិនបានសម្លាប់មនុស្សនោះទេ
« កាន់យ៉ា !! អង្គុយចុះសិនទៅ » ស្ងាត់ឈឹងគ្មានអ្នកណាម្នាក់តបជាមួយអ្នកនាងកាន់យ៉ាឡើយ ទើបលោកហ្លួងក៏បានប្រាប់ឲ្យអ្នកនាងកាន់យ៉ាអង្គុយចុះសិន ។
« អាយ!! កុំចូលមកជិតយើង យើងមិនបានសម្លាប់មនុស្សទេៗ ចេញទៅ អាយ....ហឺៗ » គ្រាន់តែអ្នកនាងកាន់យ៉ាបានដើរចូលទៅជិតអ្នកនាងកេសភ្លាមអ្នកនាងកេសក៏ចាប់ផ្ដើមស្រែកយកៗរតើគេចចេញយ៉ាងលឿន
« សម្លាប់មនុស្ស ??? នាងប្រាប់មកនាងទៅធ្វើស្អីហាស់ ?? » បានឮបែបនេះហើយអ្នកនាងកាន់យ៉ារឹតតែដលខិតចូលទៅជិតអ្នកនាងកេសហើយក៏ចាប់ដៃរបស់អ្នកនាងកេសជាប់ស្រែកសម្លុតសួរខ្លាំងៗៗ
« ហ្វូត!! អាហ្វូតឯងចេញទៅ !! ឯងចេញឲ្យឆ្ងាយពីយើងទៅយើងឈប់ទៅជិតឯងទៀតហើយ ហឺៗៗ » អ្នកនាងកេសចាប់ផ្ដើុមស្រវ៉ាប្រទាញអ្នកនាងកាន់យ៉ា
« នេះកុំប្រាប់ណាថា នាងឯងបានសម្លាប់ហ្វូតនោះ !! » គ្រាន់តែបានឮអ្នកនាងកាន់យ៉ានិយាយបែបនេះភ្លាមគ្រប់គ្រាក្នុងផ្ទះទាំងមូលក៏ចាប់ផ្ដើមងលយមុខមកមើលអ្នកនាងកាន់យ៉ាព្រៀតទឹកមុខតក់ស្លុតសូម្បីតែលោកហ្លួង
________________________
ចប់EP14 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net