EP12 ( ក៏ព្រោះតែឯង )

Background color
Font
Font size
Line height

+មួយរយៈក្រោយមក

   ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ទៀតហើយ នៅក្នុងផ្ទះដែលធ្លាប់តែមានមនុស្សជាច្រើនស្នាក់នៅយ៉ាងសប្បាយរីករាយជាមួយការងារដែលខ្លួនធ្វើរាងៗខ្លួនតែពេលនេះបែជាមានសភាពស្ងប់ស្ងាត់សោះកក្រោះដូចជាផ្ការស្រពោន មិនថាអ្នកណាម្នាក់នៅក្នុងផ្ទះនេះឡើយសុទ្ធតែមានទឹកមុខមិនរីករាយសោកសៅគ្រប់គ្នាក៏ព្រោះតែពេលនេះលោកហ្លួងបានធ្លាក់ខ្លួនឈឺជាទំងន់ហើយ ។

« អ្នកនាងម្ចាស់ !! លោកម្ចាស់ពេលនេះមានសភាពធ្ងន់ធ្ងរហើយអ្នកនាង » ពេបាននិយាយឡើងដោយទឹកមុខស្រងូតស្រងាត់ទៅកាន់អ្នកនាងកេស ដែលកំពុងតែអង្គុយសិតសក់នៅមុខកញ្ចក់នោះ

« ហើយវាយ៉ាងម៉េច !! ឯងចង់ឲ្យយើងធ្វើអីហាស់ ??  ឯងគិតមែនទេថាយើងមិនពិបាកចិត្តនោះ ? បេះដូងរបស់យើងពេលនេះ វាខ្ទិចខ្ទីអស់ទៅហើយឯងដឹងទេ ?? » អ្នកនាងកេសបានងាកមុខមកពេយ៉ាងលឿនរួចបានគប់កករាស់ដែលនៅនឹងដៃនោះចំពេមួយទំហឹងហើយក៏ងើបមកសំលត់ពេខ្លាំងៗ

« ប៉ុន្តែអ្នកនាងម្ចាស់ អ្នកនាងក៏ដឹងមែនទេថាលោកម្ចាស់ធ្លាក់ខ្លួនឈឺខ្លាំងបែបនេះដោយសារតែអ្វី ចឹងហើយសូមអ្នកនាងយល់ដល់លោកម្ចាស់ផងទៅចុះ  » ពេនិងពីមនាំគ្នានិយាយលើកដៃសំពះទាំងញ័រមាត់ទទ្រើក

« ផាំង ផាំង នេះនាងឯងកុំមកចេះរឿងរបស់យើង ធ្វើជាកញ្ជះគេក៏នៅឲ្យតែស្ងៀមៗទៅយល់ទេ ហើយកុំឲ្យយើងដឹងឲ្យសោះយល់ទេថាពួកឯងនេះយករឿងរបស់យើងទៅប្រាប់អ្នកផ្សេងនោះ » អ្នកនាងកេសទះកំភ្លៀងចង្អុលក្បាលរបស់អ្នកបម្រើរបស់ខ្លួនហើយក៏ដើរសម្ដៅទៅកាន់បន្ទប់របស់លោកហ្លួងបាត់

  ស្របពេលជាមួយគ្នានោះអ្នកនាងកាន់យ៉ាក៏បានដើរទៅបន្ទប់របស់លោកហ្លួងដូចគ្នា ប្រទះជាមួយអ្នកនាងកេសក៏មានការទាស់សម្ដីគ្នាបន្តិចបន្តួចទៅ ទើបដើរទៅបន្ទប់របស់លោកហ្លួងព្រមគ្នា

« បើកទ្វាទៅយើងចង់ចូលទៅជួបលោកហ្លួង » អ្នកនាងកេសបាននិយាយឡើងក៏ព្រោះតែពេលនេះមានអ្នកយាមមាត់ទ្វាបន្ទប់របស់លោកហ្លួងពីរនាក់បាននៅឃាំងទ្វាជាប់

« សូមប្រទានទោសផងអ្នកនាង តែនេះវាជាបញ្ជារបស់លោកហ្លួងថាមិនឲ្យអ្នកណាចូលទៅជួបនោះទេ ទាន » អ្នកយាមទ្វាបន្ទប់របស់លោកហ្លួងនោះមាននិយាយទៅកាន់អ្នកនាងកេស

« នេះសូម្បីតែយើងមែនទេ ?? » អ្នកនាងកាន់យ៉ាបានបោះជំហ៊ានមកមុខបន្តិចទើបនិយាយឡើងដោយក្រសែភ្នែកស្រទន់ដោយសេចក្ដីបារម្ភពីលោកហ្លួង

« បាទអ្នកនាង !! » អ្នកយាមទ្វានិយាយទាំងមើលមុខគ្នាទៅវិញទៅមកហើយក៏អោនមុខចុះ

« អាយៗៗ......អាយ!! ហេតុអ្វ៏ក៏ចូលមិនបានហាស់ ?? » ភ្លាមៗអ្នកនាងកេសក៏បានស្រែកឡើងហើយទន្ទ្រាំជើងខ្លាំងៗ

« នែ៎!! នាងធ្វើចរិយាឲ្យមានមាយាទថ្លៃថ្នូរបន្តិចទៅតើបានទេ !! » អ្នកនាងកាន់យ៉ាបានងាកមុខមកចាប់ស្មារបស់អ្នកនាងកេសហើយក៏និយាយដាក់អ្នកនាងកេសខ្លាំងៗ បន្ទាប់មកក៏បំបែកគ្នាទៅកាន់បន្ទប់រាងៗខ្លួនទៅ ។

+ កាត់មកដល់ស្ថានភាពរបស់ហ្វូតវិញ

ការដែលហ្វូតបានមកនៅជាមួយប្រុសបារាំងហ្រ្វេងម្នាក់នេះគេបានធូរច្រើនណាស់ ព្រោះហ្រ្វេងបានមើលថែគេយ៉ាងយកចិត្តទុកដាក់ ព្រមទាំងទៅទិញថ្នាំនៅផ្សារយកមកឲ្យហ្វូតលាបរបួសថែមទៀតផង ។

« ហ្វូត !! ងើបមកហុតបបរសិនទៅទាន់នៅក្ដៅៗណា » ហ្រ្វេងបានលើកយកកូនចានបបរមកដាក់នៅនឹងមុខរបស់ហ្វូត

« បាទ ..... » ហ្វូតនិយាយទាំងខ្លួនឃ្លុំភួយជិតនៅសល់តែក្បាលរួចក៏ងើបអង្គុយរង្កិលមកជិតហ្រ្វេងទាំងមិនយកភួយចេញ

« ហ្វូត.......... ធ្វើខ្លួនឲ្យស្រួលណា .... » ហ្វ្រេង មើលមុខរបស់ហ្វូតហើយក៏និយាយទាំងដៃកាន់ស្លាបព្រាបបរ

« អឹមមម .......... »ហ្វូតងក់ក្បាលហើយក៏រៀបរឹកធម្មតាមកវិញ

  ហ្រ្វេងក៏ចាប់ផ្ដើមបញ្ចុកបបរហ្វូតរហូតអស់ពីចាន ទើបយកថ្នាំមកបុកលាបឲ្យហ្វូតបន្ត ។

« បង !! ហេតុអ្វីក៏បងត្រឡប់មកទីនេះម្ដងទៀត ?? » ហ្រ្វេងកំពុងតែលាបរបួសខ្នងឲ្យហ្វូតសុខៗហ្វូតក៏ចាប់លើកជាសំណួរសួរទៅកាន់ហ្វ្រេងទាំងដៀងភ្នែកមកបន្តិចដែរ

« គឺបងមកតាមស្វែងរកឯងនឹងហើយ » ហ្វ្រេង បញ្ឈប់សកម្មភាពរបស់ខ្លួនបន្តិចទើបនិយាយតបទៅកាន់ហ្វូត ពេលនោះហ្វូតក៏រាងភ្ញាក់ផ្អើលខ្លាំងណាស់ដែរដែលបានលឺហ្វ្រេងនិយាយបែបនេះ

« មករកខ្ញុំ !! » ហ្វូតបានបែមុខមកចំហ្រ្វេងហើយក៏លើកម្រាមដៃមកចង្អុលមុខរបស់ខ្លួន បើកភ្នែកធំៗ ធ្វើមាត់ឡើងស្រួច

ហ្រ្វេងមិនបានតបជាមួយហ្វូតទៀតទេគេបានសម្លឹងមើលមុខរបស់ហ្វូតបន្តិចហើយក៏បានចាប់បង្វែខ្លួនរបស់ហ្វូតឲ្យបែមុខទៅវិញទៅព្រោះគេនៅបន្តលាបថ្នាំឲ្យហ្វូតទៀត

« ហ្វ្រេង !! ហ្វ្រេងបងមិនទាន់ឆ្លើយជាមួយខ្ញុំទេណាបងឆាប់ឆ្លើយភ្លាមមក » ហ្វូតនៅតែបន្តនិយាយ តែហ្រ្វេងងនៅតែមិនតបដូចដើម

« ហ្រ្វេង គ្លីន !!!! បងនិយយមក »

« ចង់ដឹងមែនទេ ?? » ដោយហ្វូតនៅតែនិយាយសួរដេញដោលច្រើនពេកហ្រ្វេងក៏ត្រឡប់មកតបជាមួយហ្វូតវិញទៅ

ពេលនោះហ្វូតមិនមាត់បានត្រឹមងក់ក្បាលតិចៗបញ្ជាក់ថាគេពិតជាចង់ដឹងខ្លាំងណាស់ ។

« ហ្វូតនៅចាំបានទេ ថ្ងៃដែលមនចោរមួយក្រុមបានចូលមកក្នុងភូមិរបស់ពួកយើងនោះ ?? »

« ចាំបាន !! ព្រោះវាជាថ្ងៃដែលឳពុកម្ដាយរបស់ខ្ញុំបានទុកឲ្យខ្ញុំនៅរស់តែម្នាក់ឯង ហើយពួកយើងទាំងពីរក៏បានបែកគ្នាចាប់តាំងពីថ្ងៃនោះផងដែរ ហើយវាមានពាក់ព័ន្ធ អ្វីទៅនឹងថ្ងៃមួយនឹងទេ ??»

« គឺមែនហើយ ! នៅថ្ងៃនោះ បងខំតាមស្វែងរកហ្វូតឲ្យរត់ជាមួយគ្នាណាស់តែនៅតែមិនអាចរកហ្វូតឃើញ ពួកចោរទាំងនោះវាបានសម្លាប់អ្នកភូមិទាំងអស់តែវាមិនសម្លាប់គ្រួសាររបស់បងនោះទេក៏ព្រោះតែវាមានការខ្លាចរអានឹងអំណាចរបស់ឳពុករបស់បង »

+ ហ្រ្វេង គ្លីន ឬអាចហៅកាត់ធម្មតាថា ហ្រ្វេងគឺ ជាកូន កាត់ បារាំង ដែលមាន ឳពុករបស់គេជាជនជាតិបារាំង ហើយក៏ជាអ្នកមានអំណាច មិនធម្មតាដែរ គ្រួសាររបស់ហ្វ្រេងបានមករស់នៅក្នុងភូមិរបស់ហ្វូត ហ្រ្វេងក៏មានទំនាក់ទំនងល្អជាមួយហ្វូតតាំងតែពីតូចមកម្លេះរហូតដល់ ក្រុមចោរបានមកប្លន់នៅក្នុងភូមិរបស់ហ្វូតពួកគេក៏បានបែកគ្នាចាប់ពីពេលនោះមកទៅ ។

ពីមួយថ្ងៃទៅមួយថ្ងៃហ្វ្រេងតែងតែព្យាយាមស្វែងរកហ្វូតជានិច្ច មិនដែលបញ្ឈប់ការព្យាយាមរបស់គេនោះទេ រហូតដល់ថ្ងៃមួយគ្រួសាររបស់ហ្រ្វេងក៏បាននាំហ្វ្រេងត្រឡប់ទៅប្រទេសបារាំងវិញ ទើបហ្វ្រេង លែងបាននៅតាមស្វែងរកហ្វូតបន្តទៀតទៅ ។

រំលងអស់រយៈពេល12ឆ្នាំ ទើបហ្រ្វេងសំរេចចិត្តថាចាកចេញពីប្រទេសបារាំង បន្លំខ្លួនធ្វើជាមនុស្សធម្មតាម្នាក់ តាមស្វែងរកហ្វូតបន្តទៀតទៅ ។

ហ្រ្វេងធ្វើដំណើរពីមួយភូមិទៅមួយភូមិក៏នៅតែមិនអាចរកដំណឹងពីហ្វូតបានសូម្បីបន្តិចសោះ ហ្វ្រេងនៅតែធ្វើដំណើរតទៅរហូតដល់ក្នុងភូមិមួយនេះដែល

ហ្វូតបានរស់នៅ ក៏សម្រេចចិត្តស្នាក់នៅ 4-10 ថ្ងៃសិនចាំស៊ើបរកដំណឹងពីហ្វូតតាមក្រោយ ។

តែមិនយូមិនឆាប់ហ្វ្រេងក៏បានឃើញហ្វូតដោយចៃដន្យ តែក៏មិនសូវប្រាកដចិត្តនោះដែរថាជា
ហ្វូត ព្រោះបែកគ្នាច្រើនឆ្នាំពេក គ្រប់ពេលដែលហ្រ្វេងបានឃើញហ្វូតនោះគឺមានសុទ្ធតែស្នាមរំពាត់ពេញខ្លួនទាំងអស់ ហ្វ្រេងមកចាំលួចមើលហ្វូតជិត1ខែក៏បញ្ជាក់បានយ៉ាងច្បាស់ណាស់ថាគឺជាហ្វូតប្រាកដមែន ក៏ព្រោះតែស្នាមដៅរូបបេះដូងនៅលើដើមទ្រូងខាងឆ្វេងរបស់គេ ។

ទោះជារកឃើញហ្វូតក៏ដោយហ្រ្វេងក៏មិនអាចចូលទៅក្បែហ្វូតបានដែរព្រោះហ្វូតពេលនេះគឺនៅក្នុងការគ្រប់គ្រងរបស់លោកហ្លួងជេម គេគ្មានសិទ្ធនោះទេ តែការរងចាំរបស់គេពិតជាមិនខុសពិតមែន នៅថ្ងៃមួយនោះហើយ គឺជាថ្ងៃដែលអ្នកនាងកេសបានពឹងរូបគេ ឲ្យទៅធ្វើការឲ្យខ្លួននោះ ។

ពីដំបូងហ្រ្វេងមិនបានចាប់អារម្មណ៍ជាមួយវត្តមានរបស់អ្នកនាងកេសនោះទេតែក៏ទើបតែចាប់អារម្មណ៌នៅពេលដែលអ្នកនាងកេសបាននោយាយឈ្មោះរបស់ហ្វូតឡើងមកនោះ ក្ដីសង្ឃឹមរបស់គេក៏បានពេញខ្លួនតែម្ដង ។

បែបនេះហើយទើបយល់ព្រមជាមួយអ្នកនាងកេសជាមួយសំណើររបស់នាងទៅ ។ ថ្ងៃដែលហ្រ្វេងបានទៅឃើញហ្វូតម្ដងទៀតនោះ បេះដូងរបស់ហ្វ្រេងស្ទើរតែធ្លាក់ដល់ដីទៅហើយ ព្រោះតែគេបានទៅឃើញសភាពរបស់ហ្វូត ដែលពោរពេញទៅដោយឈាមរបួសពេញរាងកាយ មុខមាត់ក៏មើលមិនយល់ ការដែលអ្នកនាងកេសបានវៃធ្វើបាបហ្វូតនៅនឹងមុខរបស់គេនោះហ្វ្រេងគេពិតជាខំខាំមាត់សង្កត់ចិត្តទប់អារម្មណ៌ខ្លាំងណាស់ តែគេក៏នៅរងចាំរហូតហ្វូតធ្លាក់មកក្នុងដៃរបស់គេសិនទើបគេអាចមើលថែថ្នាក់ថ្នមហ្វូតតាមក្រោយ ។

ពីដំបូងដែលហ្វូតបានមកនៅជាមួយហ្វ្រេងគេពិតជាខ្លាចណាស់គេមិនស្គាល់ហ្រ្វេងនោះទេ ដោយឃើញថាហ្វូតញ័រខ្លាំងពេកទើបហ្រ្វេងប្រាប់ថាខ្លួនជាអ្នកណាទៅកាន់ហ្វូតទៅ ហើយគេមកក៏ដើម្បីតែជួយហ្វូតនោះឯង ។

+កាត់មកដល់ក្នុងផ្សារក្នុងពេលឥឡូវនេះវិញ

ក៏មានបុរសម្នាក់ហំមុខជិតឈឹងមើលឃើញតែប្រឡោះភ្នែកតែបណ្ណោះ មានដំណើរដើរមិនសូវជាត្រង់ផ្លូវប៉ុន្មាននោះទេ ក៏បានសួររកផ្ទះរបស់ ហ្រ្វេងពីអ្នកផ្សារនៅទីនោះ រហូតបានមកដល់ផ្ទះរបស់ហ្រ្វេងមែន។

មកដល់ក៏មិនបានឃើញអ្វីច្រើនក្រៅពីឃើញហ្វូតនឹងហ្វ្រេងដោះអាវជុំគ្នាលាបរបួសឲ្យគ្នាទាំងទឹកមុខសប្បាយរីករាយនោះទេ បុរសម្នាក់នោះក៏គ្មានអ្នកណាឆ្ងាយក្រៅពីលោកហ្លួងជេមរបស់យើងនោះដែរ ។

______________________

        ចប់ EP12 - វណ្ណៈស្នេហ៍


You are reading the story above: TeenFic.Net