នៅពេលនេះក៏ព្រលប់ហើយតែនៅរកហ្វូតមិនទាន់ឃើញទៀតទើបលោកហ្លួងបានស្រែកឡើង ។
« គ្រប់គ្នា !! យើងត្រឡប់ទៅផ្ទះវិញសិនទៅ ហ្វូតចាំរកគេនៅព្រឹកបន្ទាប់ទៀតក៏បានដែរ ព្រោះគ្រប់គ្នាមិនបានហូបអ្វីតាំងតែពីព្រឹកមកម្លេះក្រែងល៎ឈឺណា » អ្នកគ្រប់គ្នាស្របតាមលោកហ្លួងដើរក៏បានដើរត្រឡប់ទៅផ្ទះវិញទៅ
+ ផ្ទះធំ
លោកហ្លួងបានត្រឡប់មកផ្ទះវិញជាមួយអ្នកបម្រើគ្រប់គ្នា លោកហ្លួងអង្គុយចុះមិនទាន់បានប៉ុន្មាននាទីផងក៏មានអ្នកបម្រើលើកយកបាយម្ហូបមកឲ្យលោកហ្លួង ។ អ្នកនាងកេសនៅទីនោះដែរក៏បានស្រែកឡើង
« ឈប់សិន !! បានបាយម្ហូបនេះមកពីណាហាស់ ?? » អ្នកនាងកេសជ្រួញចញ្ចើម
« គឺ!!យកមកពីផ្ទះបាយ អ្នកនាង ..... » អ្នកបម្រើស្រីនិយាយដោយអោនមុខចុះ
«កេស !! កើតអ្វីមែនទេបានជាសួរបែបនេះ ?? » លោកហ្លួងក្រលែកទៅហើយក៏សួរ
« គឺ!! គ្រប់គ្នាទើបតែមកពីព្រៃរកហ្វូតហេតុអ្វីក៏ចម្អិនអាហារលឿនម្លេះ ?? »
« ម៉ែចាស់ នៅក្នុងផ្ទះនេះ ជាមួយពួកនាងមួយថ្ងៃហើយ ហេតុអ្វីបានជាយើងត្រូវចំណាយពេលយូក្នុងការចម្អិនអាហារដែរ ?? » លោកហ្លួងលើកចិញ្ចើមឡើង
« ម៉ែចាស់ !!???? » អ្នកនាងកេសសមហកឹងមើលមុខរបស់ពេនិងពីមហលយក៏និយាយដូចជាភ្ញាក់ព្រោះនាងគិតថាក្នុងផ្ទះនេះមានតែនាងជាមួយអ្នកបម្រលរបស់នាងតែប៉ុណ្ណោះដែលនៅក្នុងផ្ទះតែបែជាមានម៉ែចាស់ម្នាក់ទផតនៅក្នុងផ្ទះម្នាក់ទៀតដែរទៅវិញ
// ម៉ែចាស់ : គឺជាមេចុងភៅនៅក្នុងផ្ទះ មានឈ្មោះថា សំតាយ តែគ្រប់គ្នានៅក្នុងផ្ទះនេះបានហៅគាត់ថាម៉ែចាស់ព្រោះតែគោរពគាត់ ។
អ្នកនាងកេសពេលក៏រាងមានអារម្មណ៍ថាភ័យៗដែរព្រោះខ្លាចថាម៉ែចាស់បានដឹងនិងស្ដាប់លឺរឿងដែលនាងបាននិយាយ ។
បន្ទាប់ពីនោះគ្រប់គ្នាក៏បានទទួលទានអាហាររួចរាល់ក៏ចូលទៅគេងគ្រប់ៗគ្នា ដេកដូចជាត្រូវថ្នាំសណ្ដំចឹងព្រោះមួយថ្ងៃនេះចេញតាមស្វែងរកហ្វូតហត់ពេក ។
នៅពេលដែលថ្ងៃបានរះព្រឹកមកដល់ក៏នាំគ្នាចេញទៅតាមស្វែងរកហ្វូតទៀត ពួកគេចេញតាមស្វែងរកហ្វូត 4-5ថ្ងៃទៅហើយតែក៏មិនអាចរកឃលញសោះ មិនថាផ្សារ មិនថាឆ្លងទៅតាមភូមិនានានោះទេពួកគេក៏ទៅតាមស្វែងរកទៅតាមសួរអស់ហើយតែក៏មិនអាចឃើញទៀត ។
រាល់ថ្ងៃដែលពួកគេបានត្រឡប់មកផ្ទះវិញគឺមានតែការអស់កម្លាំងអស់សង្ឃឹមដែលមិនអាចរកតម្រុយពីហ្វូតបានសូម្បីតែបន្តិចប៉ុណ្ណោះ ។
ដោយហេតុតែលោកហ្លួងមានចិត្តបារម្ភពីហ្វូតយ៉ាងខ្លាំងក្រៃលែងក៏បានលួចទៅស្វែងរកហ្វូតតែម្នាក់ឯងរាល់យប់មិនឲ្យអ្នកណាគេដឹង តែក៏នៅតែមិនអាចរកហ្វូតឃើញដូចគ្នា ។
« លោកហ្លួង !! ឈប់តាមរកហ្វូតទៀតទៅ ព្រោះលោកហ្លួងតាមរកគេច្រើនថ្ងៃណាស់មកហើយ តែក៏នៅមិនអាចរកគេឃើញទៀត ជឿខ្ញុំទៅលោកហ្លួងពេលនេះហ្វូតប្រហែលជាកំពុងតែរស់នៅយ៉ាងសុខសាន្តជាមួយអាប្រុសបារាំងនោះក៏ថាបានដែរ » អ្នកនាងកេសបានដើរមកជិតលោកហ្លួងហើយក៏និយាយដោយទឹកមុខស្រពោនបង្ហាញទៅកាន់លោកហ្លួងដែលកំពុងតែដេកលើគ្រែនោះ
« នាងនិយាយស្អីរបស់នាងនឹង !! ឆាប់ចេញពីយើងទៅ ប្រុសបារាំង ?? ហ្វូតរត់តាមប្រុសបារាំង ?? ហើយហ្វូតទៅស្គាល់ប្រុសនោះដោយរបៀបណាទៅហាស់ ?? ឃូសៗ យើងជឿលើហ្វូតថាគេមិនអាចធ្វើបែបនឹងនោះទេ » ដោយសារតែការខិតខំស្វែងរកហ្វូតទាំងថ្ងៃទាំងយប់4-5ថ្ងៃជាប់គ្នាមិនបានសម្រាកនោះ លោកហ្លួងពេលនេះសុខភាពរាងកាយក៏កាន់តែ យ៉ាប់យ៉ឺនណាស់ទៅហើយ នៅពេលដែលបានលឺកេសនិយាយបែបនេះទៀតក៏បានព្យាយាមក្រោកឡើងមកក្រវាសដៃត្រូវកេសឲ្យអង្គុយប៉ុកជាប់នឹងរនាប
« លោកហ្លួង !! ឈប់បារម្ភពីគេទៀតទៅ ខ្ញុំសូមអង្វរឈប់ធ្វើបាបខ្លួនឯងទៀតទៅ » កេសក្រោកមកយំអោបជើងលោកហ្លួង
« គេ !!! គេជាប្រពន្ធរបស់យើង មិនឲ្យយើងបារម្ភពីគេបានយ៉ាងម៉េចហាស់ ?? បើគ្មានគេតើឲ្យយើងរស់បានយ៉ាងដូចម្ដេចទៅ បេះដូងរបស់យើងបានប្រគល់ជូនគេអស់ទៅហើយ យើងប្រហែលជាមិនអាចរស់បានទេបើគ្មានគេនោះ » លោកហ្លួងបានយំយកដៃទៅវៃគោះដើមទ្រូងរបស់ខ្លួនខ្លាំងៗ ដែលធ្វើឲ្យកេសដែលនៅទីនោះក៏ចាប់ផ្ដើមយំកាន់តែខ្លាំងតាមលោកហ្លួងដែរហើយ ព្រោះនាងស្រឡាញ់លោកហ្លួងខ្លាំងណាស់បេះដូងរបស់នាងក៏បានប្រគល់ជូនលោកហ្លួងអស់ដូចគ្នា
ពេលខ្លះទោះនាងជាមនុស្សដែលមានពិសពុលជាមួយអ្នកដទៃខ្លាំងយ៉ាងណាក៏ដោយ តែបេះដូងរបស់នាងទន់ជ្រាយជានិច្ចចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
« នេះបេះដូងរបស់លោកហ្លួងគ្មានទុកចន្លោះសម្រាប់ដាក់ខ្ញុំសូម្បីបន្តិចមែនទេ ?? ជិតមួយជីវិតរបស់ខ្ញុំទៅហើយដែលខ្ញុំបានរស់នៅជាមួយលោកម្ចាស់ ខ្ញុំតែងតែឃើញក្រសែភ្នែកដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដែលលោកម្ចាស់សម្លឹងទៅកាន់ហ្វូត ខ្ញុំតែងតែឃើញលោកម្ចាស់បារម្ភពីហ្វូត ខ្ញុំតែងតែឃើញលោកម្ចាស់ខឹងហ្វូតប្រច័ណ្ឌហ្វូតនៅពេលដែលហ្វូតទៅស្និទ្ធស្នាលជាមួយអ្នកដទៃ ហើយខ្ញុំក៏តែងតែឃើញស្នាមនៅលើខ្លួនហ្វូតដែលលោកម្ចាស់បានបន្សល់ទុកឲ្យគេគ្រប់ពេលដែលហ្វូតបានចេញមកពីបន្ទបើរបស់លោកម្ចាស់វិញ ខ្ញុំៗ......ខ្ញុំពិតជាច្រណែននិងគេខ្លាំងណាស់ » ទឹកភ្នែករបស់កេសហូរមកមិនឈប់យំរៀបរាប់ដាក់លោកហ្លួងទាំងសេចក្ដីឈឺចាប់ពេញបេះដូង យំគឺយំដោយសារតែបុរសដែលខ្លួនស្រឡាញ់
«............ » លោកហ្លួងមិនបានតបអ្វីជាមួយកេសឡើយគិតតែពីយំៗ គឺយំមិនឈប់
« លោកហ្លួងនៅចាំបានទេថ្ងៃដែលខ្ញុំបានមកដល់ទីនេះជាលើកដំបូង ខ្ញុំចង់បានផ្កាឈូកមួយទងដែលបានដុះនៅកណ្ដាលបឹងនោះខ្លាំងណាស់ ព្រោះមើលទៅផ្កាមួយទងនោះពិតជាទាក់ទាញជាងផ្ការដទៃទៀតនៅក្នុងបឹង ខ្ញុំបានចុះទៅបេះវា តែពេលនោះខ្ញុំមិនចេះហែលទឹកនោះទេ គឺបានលោកម្ចាស់នេះហើយដែលជាអ្នកជួយស្រង់ខ្ញុំឲ្យចេញពីទឹកនោះកុំអីខ្ញុំប្រហែលជាស្លាប់បាតទៅហើយ លោកម្ចាស់នៅចាំដែរទេ ?? » កេសជូតទឹកភ្នែករបស់ខ្លួនចេញបន្តិចសួរបញ្ជាក់ទៅលោកហ្លួងសិន លោកហ្លួងក៏ងក់បានតិចៗ បញ្ចាក់ថាពិតជាចាំបាន តែទឹកភ្នែកនៅតែហូរមកមិនឈប់ដដែល
« គឺថ្ងៃនោះហើយគឺជាថ្ងៃដែលខ្ញុំបានប្រគល់បេះដូងរបស់ខ្ញុំទាំងមូលឲ្យលោកម្ចាស់នោះ លោកម្ចាស់ប្រៀបដូចជាព្រះអង្គម្ចាស់មកជួយស្រោចស្រង់ជីវិតរបស់ខ្ញុំឲ្យរស់សារថ្មីចឹង បន្ទាប់មកលោកម្ចាស់ក៏បានចុះមុជទៅក្នុងបឹងដើម្បីទៅបេះផ្កាឈូកនោះយកមក ខ្ញុំពិតជារំភើបខ្លាំងណាស់ តែលោកម្ចាស់បែជាយកផ្កាឈូកមួយទងនោះទៅឲ្យហ្វូតទៅវិញ ក្រសែភ្នែកលោកម្ចាស់ដែលសម្លឹងមើលទៅគេមិនដូចសម្លឹងមើលមកខ្ញុំនោះទេ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមច្រណែនហ្វូតនោះ » កេសគោះទ្រូងរបស់ខ្លួនខ្លាំងៗនិយាយទាំងអួលដើមក
« យើងៗ....យើងមិនដឹងទេថាយើងចាប់ផ្ដើមស្រឡាញ់គេខ្លាំងតាំងពីពេលណា !! » លោកហ្លួងអោនទៅមើលមុខរបស់កេសហើយក៏និយាយ
« លោកហ្លួងបានស្រឡាញ់គេ លោកហ្លួងបានស្រឡាញ់គេតាំងតែពីដំបូងមកម្លេះ បេះដូងខ្ញុំបានប្រាប់មកបែបនេះ »
« គេពិតជាសំខាន់ខ្លាំងណាស់ចំពោះយើង ....... តាំងពីយើងបើកភ្នែកធំដឹងក្ដីមកយើងមិនដែលទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សជាវិញខ្លួនយើងរបស់យើងឡើង មិនថាលោកពុកអ្នកម៉ែក៏មិនដែលបានផ្ដល់ភាពកក់ក្ដៅមួយនេះមកឲ្យយើងដែរ រហូតដល់យើងគិតថាយើងជាមនុស្សដែលគ្រប់គ្នាស្អប់គ្រប់គ្នាមិនចូលចិត្ត រហូតដល់ថ្ងៃមួយហ្វូតបានចូលមកដល់ក្នុងជីវិតរបស់យើងពេលនេះយើងមានអាយុប្រហែលជា 15 ឆ្នាំប៉ុណ្ណោះតែហ្វូតគេពិតជានៅតូចខ្លាំងមែនទែន គេបានចូលមកក្នុងជីវិតរបស់យើងគឺមកដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យយើងគឺមកដើម្បីផ្លាស់ប្ដូរអ្វីៗគ្របើយ៉ាងក្នុងជីវិតរបស់យើង បែបនេះហើយទើបយើង មិនអាចបែងចែកបានថាអារម្មណ៍ដែលយើងមានចំពោះគេរាល់ថ្ងៃវាជាអារម្មណ៍អ្វី តែពេលនេះយើងដឹងហើយ យើងពិតជាស្រឡាញ់គេខ្លាំងណាស់កេស » កេសក៏បានយំអោបជើងលោកហ្លួង នាងយំព្រោះតែនាងបានដឹងអំពីទំនាក់ទំនងរបស់លោកហ្លួងហើយនឹងហ្វូតទាំងអស់ នាងយំក៏ព្រោះតែនាងបានទុកបេះដូងឲ្យមនុស្សដែលមិនបានស្រឡាញ់នាងអស់រយៈពេលជិត10ទៅហើយ ដែលមនុស្សម្នាក់នោះគ្មានថ្ងៃនឹងអាចស្រឡាញ់នាងបាន
« លោកម្ចាស់ដឹងទេនៅពេលដែលហ្វូតបានដើរចូលបន្ទប់របស់លោកម្ចាស់ម្ដងៗខ្ញុំដឹងយ៉ាងច្បាស់ថានឹងមានរឿងអ្វី តែខ្ញុំនៅតែប្រឹងធ្វើជាមិនដឹងដើម្បីកុំឲ្យចិត្តរបស់ខ្ញុំបេះដូងរបស់ខ្ញុំប្រេះស្រាំជាងនេះ »
« បានហើយ !! យើងត្រូវការសម្រាកនាងចេញទៅវិញទៅ .... » លោកហ្លួងនិយាយរួចហើយក៏បានលើកជើងរបស់ខ្លួនដាក់លើគ្រែវិញហលយក៏ទម្រេតខ្លួនដេក ទាំងទឹកភ្នែកកេសក៏បានដើរចេញពីបន្ទប់របស់លោកហ្លួងទាំងទឹកភ្នែកដូចគ្នា ។
+កាត់មកដល់ហ្វូតវិញ
មុខរបស់ហ្វូតពេលនេះមើលស្ទើរតែលែងយល់ទៅហើយព្រោះត្រូវបុរសមាឌធំទាំងបួននាក់នោះវៃធ្វើបានមិនសំចៃដៃ ។
« ទឹក ..... ឃូសៗ.....ទឹក » សម្លេងដែលស្ទើរតែមិនចង់ដលើគ្នារបស់ហ្វូតបានបន្លឺរឡើងតិចៗរកទឹកផឹកព្រមជាមួយសម្លេងក្អកមិនឈប់
« ផឹងទឹកមែនទេហាស់ ?? នេះទឹកផឹកទៅ .... ហាស
ហាសៗៗ » បុរសម្នាក់បានយកទឹកមួយផ្ដិលយកមកដាក់នៅរាងឆ្ងាយពីហ្វូតបន្តិចល្មមតែហ្វូតមិនអាចឈោងយកដល់ ហើយក៏នាំគ្នាសើចចំអកឲ្យហ្វូតខ្លាំងៗ
ជើងក៏ត្រូវចងជាប់ ចំណែកនៅសល់ដៃដែលស្រាយចំណងក៏មិនអាច មានសមត្ថភាពឈោងយកទឹកមួយផ្តិលនោះមកផឹកបានទៀត ។
ហ្វូតប្រឹងព្យាយាមឈោងដៃទៅយកទឹកនោះណាស់ រហូតដល់ម្រាមដៃរបស់គេក្វារមាន ឈាមគ្រប់ម្រាមទៅហើយ ហ្វូតនៅតែបន្តស្រវ៉ាយកផ្តិលនោះ ដោយសារតែគេព្យាយាមខិតមកពេកជើងរបស់គេដែលជាប់ចំណងនេះក៏ចាប់ផ្ដើមចេញឈាមមកបណ្ដើរៗផងដែរ ព្រោះកម្លាំងទាញរបស់គេខ្លាំងពេក។
ថ្វីតែដៃគ្រប់ម្រាមត្រូវរលាត់ចេញឈាម ជើងក៏របកស្បែក ដោយសារតែការខិតខំរបស់គេ ដែលបានព្យាយាមឈោងយកទឹកមួយផ្តិលនោះ នៅទីបំផុត
ហ្វូតក៏អាចទាញយកផ្តិលនោះមកបានមែន ហ្វូតគេអ៎សប្បាយគ្មានអ្វីមកប្រៀបផ្ទឹមបានឡើង តែ
ផាំង......ប្រាវ........
ហ្វូតស្ទើរតែលើកផ្តិលនោះយកមកផឹកដល់មាត់ទៅហើយតែក៏ត្រូវបានបុរសមាឌធំម្នាក់ក្នុងចំណោមបួននាក់នោះមានយកជើងរបស់គេមកទាត់ផ្តិលនោះចេញពីដៃរបស់ហ្វូតលឺសូរតែប្រាវ ។
ហ្វូតពេលនេះគេចង់ឆ្កួតទៅហើយគេយំខ្លាំងណាស់ គេយំទារកទឹករបស់គេមកវិញទាំងដៃរបស់គេពោពេញទៅដោយឈាមបានសំពះបុរសនោះឲ្យផ្ដល់ទឹកមកឲ្យគេ ។
ព្រោះបុរសនោះបង្អត់អាហារហ្វូតជាច្រើនថ្ងៃមកហើយ បាយក៏មិនឲ្យហូបទឹកក៏មិនឲ្យផឹក វៃធ្វើបាបរាងកាយរបស់ហ្វូតក៏កាន់តែខ្លាំង រាងកាយរបស់ហ្វូតស្គមស្គាំង មុខមាត់ស្លែកស្លាំង របួសដែលបានបន្សល់មកទាំងពីនៅផ្ទះធំនោះក៏មិនទាន់បានជា ហើយណាមួយត្រូវបានបុរសទាំងនឡវៃធ្វើបាបផង មិនបានលាបថ្នាំមុខរបួសផងនោះ ធ្វើឲ្យរបួសនោះក្លាយកាន់តែខ្លាំង ។
_________________
ចប់EP10 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net