06 : ធ្លាប់ស្គាល់

Background color
Font
Font size
Line height

សម្លេងម៉ូតូធំបន្លឺឡើង បង្ហាញឲ្យឃើញវត្តមានរបស់តួឯកតូចរបស់យើងក្នុងសម្លៀកបំពាក់ឈុតខ្មៅអមដោយមួកពណ៌ខ្មៅ ក្លាយជាទីចាប់អារម្មណ៍របស់គ្រប់គ្នានៅក្នុងកន្លែងប្រណាំងម៉ូតូ ។
Sunoo ឈប់ម៉ូតូនៅទីនោះ គ្រប់គ្នាក៏ខ្សឹបខ្សៀវអំពីគេ ព្រោះ Sunoo ជាមនុស្សដែលពួកគេមិនដែលបានឃើញនៅទីនេះ ។

" ឯងជាអ្នកថ្មីទើបតែមកទីនេះមែនទេ " មនុស្សប្រុសម្នាក់ចូលមកសួរ Sunoo នាយតូចមិនបាននិយាយទេគ្រាន់តែងក់ក្បាលជាចម្លើយ

" មិត្តរបស់ខ្ញុំម្នាក់នោះចង់ប្រកួតជាមួយឯង " គេនិយាយហើយក៏ងាកទៅមនុស្សដែលឈរខាងក្រោយ Sunoo ក៏សម្លឹងទៅទីនោះដូចគ្នា តាមការមើលមនុស្សម្នាក់នោះមានចារឹកក្រអើតក្រតមខ្លាំងណាស់ គេថែមទាំងញញឹមឌឺដងមកកាន់ Sunoo ទៀត

" យល់ព្រម " Sunoo ឆ្លើយតបទាំងមិនស្ទាក់ស្ទើរ អមដោយស្នាមញញឹមចុងមាត់ដែលបានលាំងបាំងដោយមួក

មិនយូរប៉ុន្មានការប្រកួតរវាងអ្នកទាំងពីរបានចាប់ផ្ដើម គ្រប់គ្នានៅទីនេះជឿជាក់យ៉ាងច្បាស់ថា Johan ប្រាកដជាឈ្នះព្រោះនាយជាមនុស្សម្នាក់គត់នៅទីនេះដែរប្រណាំងឈ្នះច្រើនជាងគេ ដូច្នេះទើបនាយមានចារឹកក្អេងក្អាងបែបនេះ ។

ប៉ុន្តែអ្នកដែលបានមកដល់ទីមុនគឺជា Sunoo ទៅវិញទេ អ្នកគ្រប់គ្នាស្រឡាំងកាំងដោយការភ្ញាក់ផ្អើល មិននឹកស្មានដល់ថាគេម្នាក់នេះអាចយកឈ្នះ Johan បាន គ្រប់គ្នាក៏បានហូរឲ្យ Sunoo ។

Johan មកដល់ទីហើយដោះមួកចេញប្រញាប់ចុះមករក Sunoo ព្រោះនាយមិនអាចទទួលយកការចាញ់នេះបានទេ

" ឯងបានលេងល្បិចមែនទេ ឯងមិចនិងអាចយកឈ្នះយើង " Johan ចូលទៅចាប់ក្របួចអាវ Sunoo ជាប់និយាយដោយកំហឹង

" តើអ្នកណាបានឃើញថាខ្ញុំលេងល្បិច បើមិនចឹងឯងក៏សួរមនុស្សនៅទីនេះទៅ " Sunoo នៅស្ងៀមមិនបានប្រើកម្លាំងវិញទេ គេគ្រាន់តែនិយាយធម្មតា

" ឯង.."

" ឆាប់ឈប់ភ្លាម!!! " សម្លេងមួយបន្លឺឡើងនៅខាងក្រោយ  Johan ឃើញវត្តមានមនុស្សម្នាក់នេះហើយក៏លែងដៃចេញពី Sunoo ចំណែក Sunoo សម្លឹងមនុស្សដែលមកនោះដោយការភ្ញាក់ផ្អើល

" Jang Johan ឯងចាញ់ហើយនៅមិនព្រមទទួលស្គាល់ការពិតទៀត " មនុស្សម្នាក់នេះគឺ Jungwon តែការនិយាយនិងការស្លៀកពាក់ពិតជាខុសពី Jungwon នៅក្នុងសាលា

" លោក Yang គេម្នាក់នេះមកទីនេះដើម្បីមកអុកឡុកកន្លែងយើងមិនខានលោកគួរតែដេញគេចេញ " Johan និយាយដោយចង្អុលទៅ Sunoo

" តែយើងមិនបានឃើញគេធ្វើអ្វីទេ អ្នកដែលគួរតែចាកចេញគឺជាឯង " សម្ដីត្រជាក់និងទឹកមុខមុតស្រួចបង្ហាញទៅJohan ហើយក៏ធ្វើសញ្ញាឲ្យកូនចៅអូសគេចេញ ទោះ Johan ខំស្រែកអង្វរ Jungwon យ៉ាងណាក៏មិនអាចប្ដូរចិត្តគេដែល មនុស្សនៅទីនោះបានត្រឹមតែឈរមើលគ្មានអ្នកណាហ៊ានមាត់អ្វីឡើយ ។

Sunoo សម្លឹងមើល Jungwon ទាំងស្រឡាំងកាំងស្ទើមិនជឿនិងភ្នែក ត្បិតថានៅក្នុងថ្នាក់ Jungwon ជាប្រធានថ្នាក់ដែលម៉ឺងម៉ាត់និងម៉ត់ចត់តែពេលឃើញបែបនេះ Jungwon រិតតែប្លែកបន្ថែមទៀត ។ តើ jungwon អាចជាមនុស្សដែលគេចង់រកឬអត់? សំណាងហើយដែលគេពាក់មួកជាប់មិនចឹង jungwon និងស្គាល់គេមិនខាន ។

" ខ្ញុំ Yang Jungwon តើលោកឈ្មោះអី "  Jungwon លើកដៃដើម្បីចាប់ដៃ Sunoo នាយតូចសម្លឹងមើលដៃនោះបន្តិចរួចក៏លើកដៃចាប់ត្រឡប់ទៅវិញនិងណែនាំខ្លួន

" ខ្ញុំ..ឈ្មោះ Shion "

" ហេតុអីខ្ញុំយល់ថាពួកយើងដូចជាធ្លាប់ស្គាល់គ្នា ? " Jungwon សម្លឹងមើល Sunoo ដោយចេតនា គេបន្តចាប់ដៃ Sunoo មិនព្រមលែងសោះ

" ប្រ.ហែលជាលោកច្រឡំមនុស្សហើយ ខ្ញុំមានការរវល់សូមលាសិនហើយ " Sunoo ប្រញាប់ដកខ្លួនចេញពី jungwon បើនៅបន្តច្បាស់ជាបែកការមិនខានទេ ។
Jungwon សម្លឹងមើលដៃដែលចាប់ដៃរបស់ Sunoo មិញនេះ រួចក៏សម្លឹងទៅ Sunoo ដែលកំពុងចាកចេញដោយស្នាមញញឹមបន្ដិច។

___ Sunoo មកដល់បន្ទប់ Condo របស់ Taki ហើយអង្គុយលើសាឡុងដោយផ្អែកទាំងនឿយហត់ Taki ចូលមកដោយមានភេសជ្ជៈក្នុងដៃរួចក៏ហុចឲ្យ Sunoo

" យ៉ាងមិចហើយ មានបានដំណឹងអ្វីខ្លះទេ " Taki ដាក់ខ្លួនអង្គុយចុះក្បែរ Sunoo រួចក៏សួរ Sunoo លឺហើយគ្រាន់តែក្រវីលក្បាលតិចៗ

" ចឹងហេតុអីក៏ឯងឆាប់ត្រឡប់មកម្ល៉េះ! បើមិនទាន់បានដឹងអ្វីផង " Taki

" យើងជួបមនុស្សស្គាល់នៅទីនោះនៅយូរពេកគេអាចនិងដឹងថាជាអ្នកណា "

" ចឹងគួរសម្រាកសិនទៅ យើងក៏ងងុយដែល " Taki ងើបឈរឡើងដោយស្ងាបបន្តិចរួចក៏ចូលបន្ទប់ដើម្បីចូលគេង ចំណែក Sunoo ក៏ដូចគ្នា ។

__ ទឺងៗ សម្លេងកណ្តឹងបន្លឺឡើងទាំងព្រឹក រំខានដំណេកធ្វើឲ្យ Sunoo ភ្ញាក់រួចគេក៏ចេញទៅបើកទ្វារ អ្នកណាអីក៏ទំនេរម្ល៉េះមករំខានពេលគេងរបស់គេ

" លោកជាអ្នកណា / លោកជាអ្នកណា " សំណួរដូចគ្នាបន្លឺឡើងព្រមៗគ្នា ម្នាក់ៗមើលមុខគ្នាទាំងងើយឆ្ងល់

" ខ្ញុំសួរលោកមុនឆាប់ឆ្លើយមក!! "

" ខ្ញុំជា មិត្តប្រុស Taki "  K និយាយឡើងទាំងជឿជាក់

" ថាមិច!!!!!!! " Sunoo លាន់មាត់ស្រែកឡើងទាំងភ្ញាក់ផ្អើល K ឯណេះក៏ត្រូវភ្ញាក់និងសម្លេងនេះដែល ស្របពេលនោះវត្តមានរបស់ Taki ក៏ចេញមកសម្លឹងមើលពួកគេដោយការភ្ញាក់ផ្អើលដូចគ្នា

__ពេលនេះអ្នកទាំងបីកំពុងអង្គុយលើសាឡុងជុំគ្នាដោយមាន Taki នៅកណ្តាល

" Taki តើគេជាអ្នកណា??? " សំណួរដូចគ្នាបន្លឺឡើងម្ដងទៀត អ្នកទាំងពីរក៏សម្លក់មុខគ្នាទៅវិញទៅមក

" នេះ Sunoo គេជាមិត្តរបស់ខ្ញុំ " Taki ណែនាំ Sunoo ទៅកាន់ K

" ឯងមិនដែលប្រាប់ខ្ញុំថាឯងមានមិត្តសោះ "

" នោះមកពីលោកមិនដែលសួរ " លឺ Taki និយាយដូច្នេះ K ទម្លាក់ទឹកមុខចុះបន្តិចដូចជាអន់ចិត្ត Taki ឃើញបែបនេះក៏ប្រញាប់និយាយបន្ត

" K លោកទៅវិញសិនទៅ ខ្ញុំត្រូវនិយាយជាមួយ Sunoo សិន "

" ប៉ុន្តែ " K រៀបនិងប្រកែកតែក៏ត្រូវ Taki ទាញចេញទៅ

" ពេលខ្ញុំរួចរាល់ខ្ញុំនិងប្រាប់លោក " និយាយបានប៉ុណ្ណឹង Taki ក៏បិទទ្វារវិញ ហើយក៏ប្រទះនិងទឹកមុខខឹងរបស់ Sunoo

" Takayma Riki មកពន្យល់ខ្ញុំឥឡូវនេះ " ស្ដាប់សម្លេង Sunoo ហើយ Taki ក៏លេបទឹកមាត់បន្តិចព្រោះតែភ័យទោះពួកគេទាំងពីរជាមិត្តជិតស្និទ្ធមែន តែពេល Shion ខឹងម្ដងៗគួរឲ្យខ្លាចណាស់ ថែមទាំងមុខ Sunoo និង Shion ស្រដៀងគ្នាទៀតរិតតែធ្វើឲ្យគេភ័យ ។

បន្ទាប់ពីនិយាយគ្នាហើយ អ្នកទាំងពីរក៏នាំគ្នាចេញមកដើរលេងខាងក្រៅ Sunoo ឈររងចាំ Taki ដើម្បីចូលមើលកុន ភ្លាមនោះសម្លេងធ្លាប់ស្គាល់ស្រាប់តែបន្លឺឡើង

" ចៃដន្យដល់ហើយបានជួប Sunoo នៅទីនេះ " Jake និយាយទាំងញញឹម

" អឹម.ចៃដន្យណាស់ " Sunoo ញញឹមបន្តិចរួចក៏ធ្វើទឹកមុខធុញ

" Sunoo មកទីនេះជាមួយអ្នកណា " Jake បន្តសួរទៅ Sunoo ទោះដឹងថាគេធុញនៅតែចង់រំខាន Jungwon និង  Ni-ki ក៏នៅទីនោះដែរតែពួកគេទាំងពីរគ្រាន់តែស្ដាប់ប៉ុណ្ណោះ

" មកជាមួយមិត្ត គេមកហើយចឹងខ្ញុំលាហើយ " Sunoo និយាយ Taki ក៏មកល្មម គេក៏ប្រញាប់កៀកដៃ Taki ចូលទៅខាងក្នុងបាត់

__ មកដល់ខាងក្នុង អ្នកទាំងពីរក៏អង្គុយចុះក្បែរគ្នា

" ប៉ុន្មានអ្នកមិញនេះជាអ្នកណា " Taki យករបស់មកញាំហើយក៏ឆ្លៀតសួរ Sunoo

" ជាអ្នករៀននៅសាលាជាមួយ ម្នាក់ក្នុងចំណោមនោះយើងបានជួបគេកាលពីយប់ " Sunoo និយាយហើយ Taki រៀបនិងសួរបន្តក៏មានមនុស្សមកកាត់

" ពួកយើងជួបគ្នាទៀតហើយ នេះច្បាស់ជានិស័្សយមិនខានទេ " Jake និយាយដោយមិនភ្លេចស្នាមញញឹមកំហូចមកកាន់ Sunoo តែក៏ត្រូវ Sunoo សម្លក់ទៅកាន់នាយវិញ

" ខ្ញុំមិនដែលជួបអ្នកណាគួរឲ្យស្រឡាញ់ដូច Sunoo ទេ " Jake ចូលកន្លែងអង្គុយជិត Sunoo ហើយក៏មាន ni-ki និង Jungwon ចូលមកអង្គុយដែល

" ពិតមែនហេស! ចុះបែបនេះគួរឲ្យស្រឡាញ់ទៀតអត់ " Sunoo យករបាំងមុខខ្មោចមកពាក់ ហើយក៏បែរទៅរក Jake ធ្វើឲ្យនាយភ្ញាក់ស្រែកឡើងហើយអោប ni-ki ជាប់
Sunoo ឃើញហើយទប់សើចមិនបាននោះទេ គេក៏សើចឡើងធ្វើឲ្យ Jake ខ្មាស់ Sunoo ជាខ្លាំង ឯ Taki jungwon និង ni-ki ក៏លួចសើចតិចៗ ។ បន្ទាប់ពីនោះគ្រប់គ្នាក៏ស្ងាត់ព្រោះតែរឿងបានបញ្ចាំងហើយ Sunoo ផ្ដោតលើរឿងជាខ្លាំងព្រោះតែគេចូលចិត្តរឿងបែបរន្ធត់ ចំណែក Jake អង្គុយសម្លឹងតែមុខ Sunoo នោះទេនាយចូលមកទីនេះក៏ព្រោះតែ Sunoo និងហើយព្រោះនាយមិនចូលចិត្តរឿងបែបនេះនោះទេ ។

បន្ត❤️

NuNu✓ enjoy reading ❤️❤️

______________________________________

សូមអភ័យទោសចំពោះកំហុសឆ្គង💜 comment សាច់រឿងផងណា ❤️ thank you for reading 🥰❤️


You are reading the story above: TeenFic.Net