ភាគ:៨១

Background color
Font
Font size
Line height

« ម៉ារេ...ខ្ញុំយល់! គឺខ្ញុំយល់ហើយណាឈប់យំទៅពេលអូនយំទៅលែងស្អាតអស់ហើយ» ជុងគុកនាងបើកឡានអែបកែនសិនបន្ទាប់មកបាននាយចាប់ទាញដូម៉ារេមកអោបជាប់ទ្រូងទទួលយកភាពកក់ក្ដៅពីនាយកម្លោះម្នាក់នេះ។ ដូម៉ារេមិមបានតវ៉ាអីនាងមានតែយល់ព្រមអោបជុងគុកដោយការសប្បាយរីករាយ។
« លោកដឹងពីខ្ញុំឬនៅ? ខ្ញុំអត់ចង់ឲ្យខ្លួនឯងធ្លាក់ក្នុងអតីតកាលរហូតឡើយទើបម្ដងនេះខ្ញុំនិយាយប្រាប់លោកការពិតទៅសង្ឃឹមថាលោកមិនខឹងស្អប់ខ្ញុំរឿងកាលកន្លងមកនេះចុះ» នាងអង្វរកគេដោយទឹកមយខក្រៀមក្រំស្រពាបស្រពនមែនទែន។ នាងលើកមុនខុសគឺខុសធ្ងន់ដាក់ជុងគុករាល់ទង្វរបស់ខ្លួនដែលបង្ហាញវាឡើងមកនោះណាស់។
« ខ្ញុំដឹងហើយឈប់យំបានឬនៅ? ពេលនេះខ្ញុំយល់ឥឡូវពួកយើងបានយល់ពីគ្នាហើយអូនគួរតែញញឹមឲ្យបានសេចក្ដីសុខ» នាយរឹតបន្តឹងអោបនាងលើសដើមទៅទៀតនាយគោះខ្នងនាងថ្នមៗបេះដូងគេរីកមាឌណាស់បន្ទាប់ពីបាននៅក្បែរនាងតូចដូម៉ារេ សាន់ហ្កូដា ម្នាក់នេះ។ អារម្មណ៍គេតែងតែដង្ហើយហៅរកមនុស្សស្រីម្នាក់នេះមិនដាច់អាសូរទាល់តែសោះឡើយ។
« អរគុណលោកគ្រប់យ៉ាងសម្រាប់ពេលកន្លងមកនេះ» នាងតូចអោបគេនឹងវាចាពាក្យមួយនេះគេរងចាពាក្យនេះមកយូរហើយឥឡូវក៏លឺមកវិញបានសម្រេចនាយឡើងរំភើបរកថាអ្វីមិនចង់ត្រូវ។
« ខ្ញុំរីករាយព្រោះខ្ញុំធ្វើគ្រប់យ៉ាងដោយសារតែស្រលាញ់អូនណាដូម៉ារេ..ប៉ុន្តែ...អូនប្រហែលមិនត្រូវការបងទេ» ដល់ពេលវេលាមួយនេះទៅហើយជុងគុកគេសារភាពចំៗនិងបានសម្លឹងមុខនងជាប់ចាំមើលថានាងមានប្រតិកម្មបែបណាក្រោយពីបានលឺនាយពោលទៅដូចនេះ។
« ខ្ញុំ..អឺ....គឺខ្ញុំមិនទាន់ច្បាស់ទេ» អារម្មណ៍នាងនៅវិលវល់មិនដឹងថាគួរគិតចំពោះគេបែបណា? នាងហាក់ដូចជារំភើបតែអត់ទាន់ប្រាប់គេការពិត? នាងនិយាយថានៅស្រពិចស្រពិល? ដដែលៗចំឡើងមកនងមិនទាន់យល់ច្បាស់ពីអារម្មណ៍ខ្លួនឯងផង?
« ខ្ញុំនិងរងចាំចម្លើយចេញពីមាត់របស់អូននៅពេលដែលអូនគិតវារួចរាល់បងនិងចាំស្ដាប់វាទោះបីវាជាចម្លើយបែបណាក៏ដោយបងមិនរុញរាជាដាច់ខាត» នាងពោលឡើងប្រកដប្រជាបញ្ជាក់ដាក់នាងយ៉ាងច្បាស់ៗលឺពេញត្រចៀករបស់នាងតូចឲ្យយល់ពីបេះដូងនាយកម្លោះ។
« ចាំបានដែរឬ?» នាងសួរយ៉ាងឆោតល្ងង់មកកាន់ជុងគុកយ៉ាងណាក៏ជុងគុកនាយញញឹមដោយសប្បាយចិត្តព្រោះអីបានសំណួរដូចនេះមក។
« បងចាំបានជានិច្ច» នាងពោលមិនស្ទាក់ស្ទើសូម្បីតែមួយពាក្យគេពោលមកបែបណាចម្លើយវានៅតែបែបនោះមិនប្រួលប្រែទៅកន្លែងមួយណាខុសឆ្ងាយពីនរណាទាំងអស់។
« ទោះបីជាពួកយើងរស់នៅកន្លែងផ្សេងៗគ្នាក៏ដោយពិតទេ? » នាងអោនមុខមកកាន់តែជិតមកកាន់ជុងគុកបញ្ជាក់ម្ដងទៀតហើយ។
« ពិតណាស់» នាងងក់ក្បាលយ៉ងរហ័សថាគេនិងរងចាំនាងមិនថានាងរស់នៅទីណាកន្លែងណាក៏ដោយគេ ជុងគុក កាល់ហ្កាឌី និងតាមរកនាងទាល់តែឃើញ។

« អូរ...» ដូម៉ារេនាងលាន់មាត់មកយ៉ាងភ្ញាក់ផ្អើលមកលើខ្លួនឯងជាខ្លាំងហាក់មានរឿងនៅក្នុងចិត្ត។
« មានអីឬ? »
« ខ្ញុំភ្លេចឲ្យឈឹងថាលោកក៏រស់នៅអង់គ្លេសដែរតើ? ហិហិ» នាងសើចដាក់ជុងគុកទាំងមិនសូវកាលដែរមកភ្លេចថាគេរស់នៅអង់គ្លេសដូចតែនាងដែរសោះ។ គ្រាន់តែគេមកកូរ៉េនេះគឺធ្វើការងារដែលជារបស់លោកប៉ារបស់ខ្លួនដែលបន្តវេនពីគាត់។
« ហ៊ឹស...អូនឯងគឺជាកំពូលមនុស្សភ្លេចហើយទោះរឿងមួយនោះសំខាន់បែបណាក៏អូននៅតែភ្លេច»នាយកម្លោះគ្រវីក្បាលហួសចិត្តដាក់នាងតូចល្អិតម្នាក់នេះ។
« និយាយអញ្ចឹងអូនស្នាក់នៅឯណា? »
« ខ្ញុំមិនចាំផ្លូវទេ...អូរលោកអាចឲ្យទូរស័ព្ទលោកមកកាន់ខ្ញុំសិនបានទេ? »ដូម៉ារេនាងលែងស្ដីបននទោសដែលជុងគុកហៅនាងអូនបងនេះទៀតហលយបណ្ដោយតាមតែគេទៅម៉្យាងនាងក៏លែងខឹងស្អប់គេទៀតដែរ។ នាងព្រមបើកចិត្តឲ្យទូលាយខ្លាំងហើយ នាងតូចហុចដៃសុំទូរស័ព្ទជុងគុកសិបសួរដើម្បីខលទៅរកហ្វាយមីនិងជេរីនជាមិត្តភក្ដិរបស់នាង។
« ណេះ...» ជុងគុកយកទូរស័ព្ទមកឲ្យនាងទាំងដកដង្ហើមដាក់មកកាន់នាងតូច។
« ហិហិ» នាងសើចស្ញេញដាក់នាយកម្លោះបន្ទាប់មកចុចរកលេខខលទៅកាន់ហ្វាយមី។
« ហ្វាយមីហ៎ាកន្លែខនដូរដែលពួកយើងស្នាក់នៅមានឈ្មោះអី? គ្នាពេលនេះវង្វេងផ្លូវហើយទើបមិនដឹងកន្លែងមួយណាគួរទៅរកផ្លូវទៅវិញ» នាងតូចពោលទាំងកំសត់ដាក់អ្នកនៅម្ខាងទៀតដែលបាននិយាយជាមួយនាងមក។
« គ្នាមិនអីទេឥឡូវនេះក៏បានជួបជុងគុកគេចង់ជួយជូនគ្នាទៅខនដូរវិញដូច្នេះហើយបានគ្នាខលទៅសួរឯង» នាងសើចញឹមៗដាក់ទូរស័ព្ទព្រោះតែមិត្តភក្តិនាងពីរនាក់នោះកំពុងតែចម្អន់មកកាន់ខ្លួន។
« នេះនិយាយមែនមិនបានកុហកពួកឯងកុំគិតច្រើនពេកទៅមើល? ធ្វើតែវានឹងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់អ៊ីចឹង! ឥឡូវប្រាប់គ្នាបានឬនៅ? » ដូម៉ារេខ្ជិលអូសក្រឡាច្រើនបានប្រើសម្លេងកាចដាក់នាងជម្រិតសួរឲ្យណាណីដែលហ៊ាននៅមិនទាន់ប្រាប់នាងឡេះឡោះដាក់ដូម៉ារេមិនបាត់ទៀត។
« អូខេប៉ុណ្ណឹងសិនចុះ» នាងតូចដាក់ទូរស័ព្ទរួចហុចឲ្យជុងគុកវិញ។ បន្ទាប់មកនាងក៏បានប្រាប់ពីផ្លូវទៅកន្លែងស្នាក់នៅរបស់ខ្លួនទៅ ជុងគុកនាយបានបើកឡានជូនទៅកន្លែងនោះ។


You are reading the story above: TeenFic.Net