ទឺត....ទឺត....!
ដូម៉ារេនាងថានិងនិយាយឆ្លងឆ្លើយដាក់ជេរីនវិញហើយក៏មានសម្លេងស៊ីភ្លេឡានពីខាងក្រៅរបងផ្ទះហ្វាយមីមកនោះ។ ហ្វាយមីជ្រួញចិញ្ចើមតិចៗព្រោះនាងមិនដឹងថាម្នាក់នោះជានរណាដែលមកផ្ទះនាងទាំងយប់នឹង? ហ្វាយមីមិនចាំយូរក៏បើកទ្វាចេញមកមើលអ្នកនៅខាងក្រៅរបងនោះ។
« ជុងគុក...? » ហ្វាយមីឃើញវត្តមានជុងគុកឈរនៅខាងក្រៅរបងខ្លួននាងឡើងភ្ញាល់ផ្អើលជាខ្លាំងថាហេតុអ្វីក៏គេស្គាល់ផ្ទះនាង?ឬគេតាមដានដូម៉ារេរហូតមកដល់ទីនេះ?
« អ្នកណាគេនឹងហ្វាយ? » ដូម៉ារេនាងលូកដៃយកនំពៅក្នុងដៃជេរីនមកញាំឯជេរីនងើបមុខមកសួរហ្វាយមីដែលនៅឈរភ្លឹកមិនទាន់បែរមុខទៅណា!
« គឺ...គឺជុងគុកគេបានមកដល់មុខផ្ទះគ្នាហើយ!ម៉ារេតិចគេមករកឯង? » ហ្វាយមីបិទទ្វាវិញដើរយ៉ាងរហ័សមករកដូម៉ារេដែលអង្គុយញាំនំធ្វើមិនដឹងម៉្យាងមុននេះឃើញស្ដីឲ្យជេរីនសោះ។
« គ្នាមិនដឹងទេព្រោះអីគ្នាមានបំណងមកទីនេះស្រាប់អញ្ចឹងហើយគ្នាមិនដឹងថាគេមកតាមដានគ្នាតាំងពីកាលណាឡើយសង្ស័យថាគេមករកឯងដឹង?» នាងញាក់ស្មាខាងស្ដាំមើលទូរទស្សន៍យ៉ាងព្រងើយចង់ថាពួកនាងសម្លឹងមើលចាំចាប់ពិតុទ្ធបែបណាក៏នាងនៅធម្មតា។
« ដូម៉ារេបងដឹងថាអូននៅទីនេះសូមអូនចេញមកជួបបងបន្តិចបានទេ?ពួកយើងនិយាយគ្នាមិនទាន់ចប់ទេអូនកុំធ្វើបែបហ្នឹងបានអត់?បងសុំអង្វរអូនទៅចុះណាដូម៉ារេ សាន់ហ្កូដា ចេញមកខាងក្រៅតើបានទេ? ដូម៉ារេ...» សម្រែកស្រែកពីខាងក្រៅរបងមករកអ្នកនៅខាងក្នុងផ្ទះដែលអង្គុយធ្វើមិនលឺការស្រែកហៅនាងឲ្យចេញទៅជួបគេ។ នាយស្រែកឡើងអស់សម្លេងមិត្តភក្តិទាំងពីរនាក់នោះមើលមុខគ្នាចុះឡើងៗម៨នហ៊ានលូកមាត់ទៅនិយាយអ្វីឬចេញទៅជួបជុងគុកជំនួសដូម៉ារេឡើយម្នាក់អង្គុយឡើងស្ងៀមដូចរូបចម្លាក់បានត្រឹមធ្វើភ្នែកឡេងឡង់ទៅវិញទៅមក។
« ដូម៉ារេចេញមកជួបបងបន្តិចមក....ដូម៉ារេបងចង់បកស្រាយឲ្យអូនដឹងច្រើនជាងនេះ...បងធ្វើគ្រប់យ៉ាងកាលពីមុនដោយសារតែអូនម្នាក់គត់ណាដូម៉ារេចេញមកជួបបងមក» នាយកម្លោះនៅស្រែកទាមទារដង្ហើយហៅនាងតូចដូម៉ារេ សាន់ហ្កូដា ចេញមកដដែល។ ទោះបីការស្រែករបស់គេមិនទាន់លឺការឆ្លើយតបពីខាងក្នុងមកទៀតក៏នាយនៅបន្តស្រែកហៅនាងម្ដងហើយម្ដងទៀតមិនប្រួលប្រែចិត្តចុះចាញ់បញ្ឈប់វាត្រឹមនេះបានឡើយ។
« បងដឹងថាអូនមិនចង់ជួបមុខបងទេ!យ៉ាងហោចណាស់អូនកុំគេចពីមុនបងបានទេ?បងមិនចង់ឃើញអូនក្លាយខ្លួនទៅជាអញ្ចឹងទេបងសុំទោស...បងសុំទោស...ចេញមកជួបមកបន្តិចមកដូម៉ារេ...អូនចេញមក» គេនៅតែសង្ហើយពីខាងក្រៅរបងផ្ទះស្រែកហៅនាងដោយមិនខ្លាចខ្មាសអៀនជាមួយអ្នកណាទាំងអស់។ ដូម៉ារេនាងនៅរក្សាលំនឹងខ្លួននាងមិនខ្ចីងាកមុខទៅណាភ្នែកចាប់សម្លឹងមើលទៅទូរទស្សន៍។
ឌាំង.....គ្រាំង....បាំង....!
សម្លេងផ្គររន្ទះផ្លេកបន្ទោលក៏ពន្លឺឡើងមកវារកកល់ចង់ភ្លៀងមកហើយវាលឺខ្លាំងៗដល់ថ្នាក់ហ្វាយមីព្រួយបារម្ភពីអ្នកនៅខាងក្រៅមិនដឹងថាគេចូលទៅក្នុងឡានឬមួយនៅខាងក្រៅឡើយ។
« នេះមេឃភ្លៀងហើយចុះជុងគុកគេចូលក្នុងឡានឬនៅ? » ជេរីនអោនមុខមកខ្សឹបសួរហ្វាយមីដែលក្នុងចិត្តនាងកំពុងតែគិតដល់បញ្ហាមួយនេះដូចតែគ្នាដែរ។ ដូម៉ារេវិញនាងញាំនំអស់ក៏ក្រោកដើរចេញពីកន្លែងអង្គយនោះមកចូលផ្ទះបាយវិញ។
« គ្នាមិនដឹងទេ» នាងក្រវីក្បាលញាប់ស្អេកគៗថាមិនដឹងដែរនឹងណា។
« ចឹងឯងចេញទៅមើលតិចទៅ»
រឿង លង់ស្នេហ៍បងធំ
ភាគ:៦៨
« ដូម៉ារេ សាន់ហ្កូដា...ឯងពីមុនមិនមែនចឹងទេណា! ឯងកុំកែប្រែខ្លួនឯងអីយ៉ាងហោចណាស់ក៏ស្រែកប្រាប់មួយម៉ាត់ឲ្យគេចូលជ្រកភ្លៀងក្នុងឡានសិនក៏បាន» ជេរីនហៅឈ្មោះពេញរបស់នាងឡើងសង្កត់សម្លេងដែលឃើញអាកប្បកិរិយានាងមិនសមអីបន្តិចទេ។
« បើអ្នកទាំងពីរព្រួយបារម្ភពីគេម្នាក់ហ្នឹងណាស់ក៏ប្រាប់ខ្លួនឯងទៅ»
« អឺ...ចឹងក៏ចឹងទៅ» ហ្វាយមីអត់មិនបានក៏រាងតម្លើងសម្លេងដាក់ដូម៉ារេរួចដាក់គូថអង្គុយមួយទំហឹងទៅលើសាឡុងក្បែរនោះ។ នាងខឹងមិត្តភក្តិម្នាក់នេះណាស់ចេញមកខុសប្លែកពីគេគ្រប់តែគ្នានឹងទោះអ្នកណាចង់ដាស់តឿនអ្វីទៀតក៏នាងមិនដឹងមិនលឺសំខាន់បើនិយាយម៉េចគឺធ្វើបែបហ្នឹងរហូត។
« ម៉ារេគ្នាសមអង្វរឯងទៅចុះណានេះនៅខាងក្រៅភ្លៀងខ្លាំងណាស់មានផ្គររន្ទះផងដែរឯងមិនបារម្ភពីគេពិតប្រាកដមែន?ឬគ្រាន់តែធ្វើចិត្តរឹងដាក់ជុងគុក? » ជេរីនដាក់មកផាំងៗពេលនេះមិត្តភាពទុកមួយឡែកសិននាងចង់ដាស់តឿនឲ្យដូម៉ារេនាងភ្ញាក់រលឹកជាងនេះកុំរឹងទទឹងដាក់ជុងគុកពេក។ អាចថាពេលនេះគេអាចនៅតាមទ្រតាមអង្វរនាងគ្រប់យ៉ាងក៏ប៉ុន្ដែលើកក្រោយក៏មិនប្រកដថាគេអាចទ្រាំទ្រជាមួយយើងបានរហូតនោះដែរ។
រឿង លង់ស្នេហ៍បងធំ
ភាគ:៦៩
ក្នុងបន្ទប់...!
រាងក្រាស់បានចូលមកដល់ក្នុងបន្ទប់របស់ដូម៉ារេហើយដែលហ្វាយមីនាងឲ្យចូលមកនៅក្នុងបន្ទប់មួយនេះ។
« អ្នកទាំងពីរអាចចេញទៅវិញបានចំណែកឯគេទុកគ្នាជាអ្នកមើលក៏បាន» បន្ទាប់ពីមកដល់ក្នុងនេះហើយដូម៉ារេនាងស្រដីទៅមិត្តភក្តិពីរនាក់ទៀតដែលចូលមកជាមួយ។
« អូខេក៏បាន» ហ្វាយមីនាងមិនបដិសេធស្រាប់ហលយបន្ទាប់មកបានកាន់ដៃជេរីនចេញមកដែរមិនឲ្យនាងនៅរំខានដូម៉ារេឡើយ។
« អ៎េ...ឯងអូសគ្នាមកធ្វើអី?» ជេរីនងឿងឆ្ងល់ណាស់ឆ្លើយយល់ព្រមតែម្នាក់ឯងសោះមកអូសទាញនាងមកវាដូចមិនសមទាំងដែលនាងមិនទាន់បានថាអីផង?
« ឯងមិនចង់ទុកពេលឲ្យពួកគេនៅតែពីរនាក់ទេចុះ?គ្នាចង់ផ្សះផ្សាពួកគេទាំងពីរឲ្យត្រូវរូវគ្នាវិញណាស់ជម្រើសរបស់ពទកយើងមានតែឈានទៅមួយជំហានៗប៉ុណ្ណោះ»
« អរ...គ្នាចេះភ្លេចរឿងមួយនេះទៅកើតដែរ» ជេរីនកេះក្បាលមិនគួរណាមកភ្លេចរឿងសំខាន់របស់មិត្តភក្តិទាល់តែសោះខួរក្បាលនាងនេះពិតជាអន់ណាស់។
« តោះពួកយើងទៅគេង» ហ្វាយមីកាន់ដៃជេរីនចូលទៅក្នុងបន្ទប់មួយទៀតគេងជាមួយគ្នាយ៉ាងសុខស្រួលវិញទុកពេលឲ្យដូម៉ារេនាងនៅមើលថែជុងគុកតែម្នាក់ឯងទៅចុះ។
បើដូម៉ារេវិញនាងបានយកកន្សែងតូចមួយនិងមានទឹកមួយចានធំមកជាមួយដែរនាងតូចបានចាប់ផ្តើមដោះអាវរបស់ជុងគុកចេញ។ ដូម៉ារេបានយកកន្សែងជ្រលក់និងទឹកមកជូតលើមុខនិងកជុងគុករំកិលមកដល់ដៃរបស់គេ។
« លោកកុំកើតអីធ្ងន់ធ្ងរអីណា! » នាងស្ទាបថ្ងាសគេតាមការប៉ះពាល់នេះសាច់នាយនៅក្ដៅដដែលទោះជាពេលនេះនាងចង់ខលហៅពេទ្យមកក៏មិនកើតបើវានៅភ្លៀងធ្លាក់មិនទាន់ឈប់ផង?
« លោកជាមនុស្សទីមួយហើយដែលខ្ញុំជូតខ្លូនឲ្យសូម្បីតែម៉ាក់ប៉ាក៏ខ្ញុំមិនដែលធ្វើអញ្ចឹងដែរ» ដូម៉ារេនាងជូតដៃជូតមុខជូតកគេបណ្ដើរនិយាយរៀបរាប់បណ្ដើរ។ នាងហាក់មានអារម្មណ៍ល្អទោះបីជានាងចិត្តរឹងមាត់រឹងមិនពោលពាក្យពិតក៏នៅតែមានអ្នកដឹងពីជម្រៅចិត្តរបស់នាងថែមទៀត! វាអស្ចារ្យណាស់មែនទេ?
« លោកគួរតែឆាប់ដឹងខ្លួននឹងបាត់ក្ដៅខ្លួនផងទៅខ្ញុំមិនដឹងគួរធ្វើអីក្រៅពីជូតខ្លួនឲ្យលោកទេណា» ដូម៉ារេបន្តនិយាយហើយនិយាយទៀតតែម្នាក់ឯងបើម្នាក់ឯងគេងស្ដុកស្ដង់មិនកម្រើក។
«នេះខ្ញុំត្រូវស្រាតខោគេទៀត? » នាងតូចបើកភួយលើកទៅឃើញគេទទឹកជោគទាំងអស់នាងមិនហ៊ានលូកដៃទៅដោះខ្សែក្រវ៉ាត់គេផងនាងមិនដឹងគួរធ្វើយ៉ាងម៉េចបន្តទៀតឡើយ។ នាងអឹមអៀនខ្លាំងណាស់ដែលមកស្រាតខោមនុស្សប្រុស។ តួយ៉ាងទុកវានៅអញ្ចឹងវាមិនល្អសម្រាប់សុខភាពជុងគុកដូចគ្នាប៉ុន្តែនាងមិនហ៊ានដឹងត្រឹមម៉្យាងគឺមិនហ៊ានៗៗទេលោកព្រះជាម្ចាស់អើយ។
« ខ្ញុំធ្វើអ្វីអត់ចេញទេណាលោកបើទុកវាឲ្យនៅសើមក៏មិនល្អបើខ្ញុំស្រាតទៅវាក៏មិនល្អសម្រាប់ខ្ញុំ?ឲ្យរើសមួយណាវិញទៅ?បើខ្ញុំជាអ្នកធានាមើលថែលោក?ហ៉ើយ...!ទុក្ខជាន់ទុក្ខហើយធ្វើអីមិនត្រូវសោះតើខ្ញុំនិងទៅពឹងពាក់អ្នកណាឥឡូវនឹង? » នាងតូចឈរជ្រែកចង្កេះងឿយឆ្ងល់រកអ្នកណាដែលអាចពឹងពាក់បាន។ មួយសន្ទុះក្រោយមកនាងបាននឹកឃើញដល់មនុស្សម្នាក់នាងប្រញាប់យកទូរស័ព្ទខលទៅម្នាក់នោះភ្លាម។
ព្រឹកថ្ងៃថ្មីចូលមកដល់ពន្លឺភ្លឺចែងចាំងជាច្រើនតាមព្រះអាទិត្យពេលព្រឹកព្រលឹមនេះបង្ហាយឲ្យឃើញពីមនុស្សម្នាក់គេងនៅលើគ្រែនិងម្នាក់ឯងនៅកាន់ដៃអ្នកលើគ្រែនោះជាប់។ រាងក្រាស់បានភ្ញាក់ឡើងមកដោយអាការ:ធីងធោងឈឺក្បាលវិឡមុខខ្លាំងណាស់គេបើកភ្នែកឡើងហើយវាឈឺក្បាលចង់ផ្ទុះចេញមកខាងក្រៅ។ ដៃដែលរៀបនិងលើកមកក៏ត្រូវឈប់វិញព្រោះមានអ្នកកំពុងតែកាន់ដៃរបស់គេមិនលែងទេ។
« គេងចឹងទៅគួរឲ្យស្រលាញ់ណាស់មិនដូចពេលភ្ញាក់ឡើងមកសោះឆ្នាស់ម៉ែឪអាឆ្នាស់ហើយក្បាលវិញកាន់តែរឹងលើសជាងនេះទៅទៀត» ជុងគុកនាយបានឱកាសអង្គុយមើលមុខដ៏សរម៉ដ្ឋរលោងស្អាតរបស់ដូម៉ារេបានដោយមិនលំបាកខ្លាចនាងខឹងជាមួយនាយហើយ។ ជុងគុកគេចង់យកដៃទោអង្អែលមុខនាងមែនទែនប៉ុន្ដែគេមិនហ៊ានក៏ទម្លាក់ដៃម្ខាងនោះចេញវិញប្ដូរមកដាក់ខ្លួនគេងថ្នមៗមើលទៅកាន់មុខនាងមិនដាក់ភ្នែកទៅណាទាំងអស់។ ដូម៉ារេនាងអង្គុយកៅអីជិតគ្រែគេងកើយបាតដៃជុងគុកជាប់ដូចជាមានក្ដីសុខទឹកមុខនាងកំពុងតែគេងនេះក៏ញញឹមស្រស់ស្អាតនាងនៅននាលមុខលើបាតដៃរបស់ជុងគុកមិនភ្ញាក់។
« ស្រីអីគេងសម្ពឹកម្លេះទេថ្ងៃចាំងគូថទៅហើយ» ជុងគុកគេនិយាយតិចៗមិនហ៊ានថាលឺឡើយខ្លាចរំខានដល់ដំណេកគេងលក់ដ៏ស្កប់ស្កល់របស់ដូម៉ារេ។ នាយសប្បាយចិត្តណាស់ពេលបានឃើញនាងយកចិត្តទិកដាក់លើនាយមិនបានទុកគេចោលឲ្យស្លាប់ដូចសម្ដីរបស់ខ្លួនបានវាចាទៅកាន់នាយសោះ។
You are reading the story above: TeenFic.Net