ភាគ:៥៦+៥៧+៥៨
ចំពោះហ្វាយមីនិងជេរីនពួកគេបានមកដល់អង់គ្លេសដោយសុវត្ថិភាពហើយពួកនាងក៏បាននាំគ្នាចាកចេញពីព្រលានមកនៅខាងក្រៅរងចាំមានអ្នកទទួលតាមការរៀបចំដូម៉ារេ។ មួយសន្ទុះធំក្រោយមកក៏មនឡានខ្នាតវែងសមល្មមមួយបានបើកមកដល់កន្លែងពួកនាងឈរមិនយូរប៉ុន្មានពួកនាងក៏ចូលមកខាងក្នងឡាននោះដោយមានតៃកុងឡានមួយចេញមកជួយបើកទ្វាឡានឲ្យនិងបិទវិញដោយស្រួលបួល។
« លោកតើពេលនេះដូម៉ារេនៅក្រុមហ៊ុនឬនៅខនដូរ? » ឡានកំពុងតែធ្វើដំណើរនោះហ្វាយមីបានសួរទៅតៃកុងឡានពេលមិនឃើញដូម៉ារេមកទទួលពួកនាងពីព្រលានយន្តហោះដូច្នេះ។
« អ្នកនាងគាត់រវល់ដោះស្រាយបញ្ហាជាបន្ទាន់នៅក្រុមហ៊ុមបាទ» តៃកុងឡានប្រុសបានឆ្លើយតបមកកាន់ហ្វាយមីវិញដោយទឹកមុខមិនសូវល្អនៅពេលបាននិយាយវាឡើងមក។
« មានរឿងអី?ហេតុអ្វីក៏ខ្ញុំមិនដឹងថាមានរឿងកើតឡើងជាបន្ទាន់នោះ? » ជេរីននិងហ្វាយមីសួរមកដំណាលគ្នាពួកនាងនេះមិនបានដឹងរឿងអីទាំងអស់ឥឡូវក៏សួរតៃកុងឡានឲ្យបាច្បាស់។ អ្នកតៃកុងឡានក៏រៀបរាប់រឿងកើតឡើងមកទាំងអស់ប្រាប់ទៅកាន់ពួកនាងគ្មានសល់សូម្បីតែមួយរឿង។
« វាលឿនដល់ម្លឹងហី?នេះសង្ស័យថាដូម៉ារេលំបាកណាស់ហើយសូមលោកបើកឡានឲ្យលឿនទៅ» ពេលដឹងភ្លាមចិត្តនេះនៅមិនស្ងប់សោះវារសាប់រសល់ព្រួយបារម្ភពីដូម៉ារេយ៉ាងខ្លាំងបើពេលមុនមកនាងនិយាយជាមួយគ្នាឡើងរីករាយដល់ពេលពួកនាងមកដល់ក៏មានរឿង។
« បើតាមដែលខ្ញុំដឹងពីក្រុមហ៊ុននោះមកវាដូចមិនងាយដែលឲ្យអ្នកក្រៅចូលទៅក្នុងអូហ្វីសធ្វើការរបស់ដូម៉ារេបានឡើយម៉េចក៏វាអាចកើតឡើងបាន?» ជេរីននាងដឹងពីក្រុមហ៊ុនដូម៉ារេព្រោះបានជេរីននាងបាននិយាយប្រាប់ត្រួសៗមកកាន់នាងផ្ទាល់មាត់។
« មែនហើយគ្នាប្រាប់ឯងបែបណាវាគឺអញ្ចឹងមិនបានកុហកទេឥឡូវនេះក៏គ្នាមានចម្ងល់ពេញខួរក្បាលហើយ»
« កុំភ័យគ្នានិងឲ្យមនុស្សម្នាក់ជួយពួកយើងរឿងមួយនេះចុះ» ជេរីននាងនិយាយចប់បានយកទូរស័ព្ទខលទៅនរណាម្នាក់ដោយការលាក់លៀមពីហ្វាយមីខ្លាំងណាស់មិនឥ្យនាងបានស្ដាប់លឺការសន្ទនារបស់ពួកគេទាំងពីរបានទេ។
ហាងកាហ្វេ...!
នៅក្នុងហាងកាហ្វេតូចមួយមានមនុស្សពីរនាក់កំពុងតែនិយាយគ្នាដោយការញញឹមញញែមពេញចិត្តពេលបានធ្វើរឿងមួយបានល្អឥតខ្ចោះ។
« លោកធ្វើវាបានល្អណាស់នេះហើយជាលុយដែលលោកបានវា» នារីម្នាក់បានសរសេរសែកលើក្រដាសសរមួយហុចឲ្យបុរសរាងចំណាស់ម្នាក់យកទៅបើកយកលុយយកក្នុងនោះ។
« បាទខ្ញុំអរគុណអ្នកនាងខ្លាំងណាស់ដែលបានឲ្យលុយខ្ញុំដ៏ច្រើនដល់ម្លឹង» បុរសនោះមើលទៅកាន់សែកនោះហើយក៏បញ្ចេញស្នាមញញឹមភាពលោភលន់មកកាន់គាត់។
« មិនអីទេព្រោះលោកធ្វើវាបានល្អណាស់»
« បាទៗ....លើកក្រោយបើអ្នកនាងត្រូវការខ្ញុំទៀតអាចទំនាក់ទំនងមកបានណាខ្ញុំរីករាយចាំជួយអ្នកនាងគ្រប់ពេល» បុរសនោះរីករាយនឹងលុយកាក់ទទួលយកបាននោះណាស់ដោយមិនចេះឆ្អែតឆ្អន់។ នារីនោះញញឹមចុងមាត់តាមការសង្កេតមើលទឹកមុខនាងទៅបុរសម្នាក់នេះក៏រស់នៅមិនស្រួលដូចគ្នាដែរព្រោះនៅក្នុងកាបូបនាងមានកាន់កាំភ្លើងខ្លីមួយដើមដែរ។
រឿង លង់ស្នេហ៍បងធំ
ភាគ:៥៧
តុក....តុក...!
សម្លេងគោះទ្វាពន្លឺជាច្រើនដងឃើញមិនលឺសម្លេងអ្នកនៅខាងក្នុងឆ្លើយក៏បើកទ្វាចូលមកតែម្ដងដោយមិនរងចាំពេលវេលាច្រើននាំតែខាតពេលជាងនេះទេ។
«ដូម៉ារេឯងយ៉ាងម៉េចហើយទៅរួចទេ?» ហ្វាយមីនាងដើរមកសួរមិត្តភក្តិភ្លាមពេលបើកទ្វាចូលមកនាងព្រួយបារម្ភពីដូម៉ារេស្ទើស្លាប់។
« ត្រូវហើយឯងអាចទទួលយកវាបានទេ? » ជេរីនចូលមកសួរដូម៉ារេម្នាក់ឯងនិយាយទៅពួកនាងបារម្ភពីដូម៉ារេដូចគ្នាពេលស្ថិតនៅក្នុងស្ថានភាពមួយនេះ។
« គ្នាមិនអីទេពួកឯងកុំព្រួយបារម្ភអីគ្នាអាចទៅរួចត្រឹមរឿងប៉ុណ្ណោះយ៉ាងណាក៏គ្នាត្រូវវែកមុខអ្នកចង់ធ្វ់ឲ្តក្រុមហ៊ុនគ្នារលំទាល់តែបានគ្នាមិនអាចឲ្យពួកវាសម្រេចជោគជ័យរឿងមកបំផ្លាញពួកយើងបានឡើយពួកឯងចាំតែមើលទៅ...អូរ..យ៉ាងហោចណាស់គ្នាក៏មានពួកឯងទាំងពីរជាកម្លាំងចិត្តដែរ» ដូម៉ារេនាងសើចញញឹមចេញមកបានពេលមានមិត្តកត្តិមិនចោលគ្នាពេលមានទុក្ខលំបាកដូច្នេះនាងសប្បាយចិត្តបានហើយ។ ទោះជាមិនមានប៉ាម៉ាក់នៅជិតខ្លួនក៏នាងនៅមានមិត្តភក្តិ ដែលយល់ពីអារម្មណ៍នាងបន្ទាប់ពីក្រុមគ្រួសារនាងដូចគ្នា។ ហ្វាយមីនិងជេរីនលឺសម្ដីមិត្តហើយក៏បានចូលមកអោបក្រសោបផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅជាទីបំផុត។
« សប្បាយសិនចុះពួកឯងបន្តិចទៀតទឹកភ្នែកជូតក្បាលជង្គង់ហើយក៏មិនដឹង» នារីម្នាក់បានពោលក្រោយពីបានបើកទ្វាចូលមកខាងក្នុងបន្ទប់អូហ្វីសដូម៉ារេប៉ុន្តែបង្ហើបវាចេញតែបន្តិចប៉ុណ្ណោះ។
បន្ទប់ប្រជុំ...!
បន្ទាប់ពីបាននិយាយត្រូវដៃត្រូវជើងគ្នាមកហ្វាយមីដូម៉ារេនិងជេរីនពេលនេះអ្នកទាំងអស់គ្នាបានមកចូលអង្គប្រជុំភ្លាមៗដោយមានបញ្ជាពីដូម៉ារេទាំងមូលបានប្រកាសឡើងមកដើម្បីនិយាយគ្នារឿងមួយនេះ។
រឿង លង់ស្នេហ៍បងធំ
ភាគ:៥៨
« ដូម៉ារេនាងមិនអីទេមែនអត់? ខ្ញុំព្រួយបារម្ភពីនាងខ្លាំងណាស់» បុរសម្នាក់បានរត់ចូលមកក្នុងអូហ្វីសដូម៉ារេដោយមិនទាន់មានអ្នកណាម្នាក់អនុញ្ញាតនៅឡើយទេ។ ហើយគេនៅមកអោបដូម៉ារេឡើងណែននិយាយទាំងព្រួយបារម្ភនាងតូចយ៉ាងខ្លាំងដោយមិនអាចហាមឃាត់អារម្មណ៍របស់ខ្លួន៉ងដែមមានទៅលើនាងតូចនោះមិនបានបញ្ចេញមកខ្ទេចគ្រប់យ៉ាង។
« ជុងគុកលោកធ្វើអីហ្នឹង? ឆាប់លែងខ្ញុំទៅមើសមិនចេះខ្មាសគ្រប់គ្នាឈរនៅទីនេះទេហី? » ដូម៉ារេបានរុញច្រានជុងគុកទាល់តែចេញពីខ្លួននាងបានមិញនេះនាងបះរោមខ្ញាកៗចេះតែរត់មកអោបនាងនៅមុខអ្នកគ្រប់គ្នាកើតទោះបៅទីនេះជាមិត្តភក្ដិរបស់នាងក៏ដោយក៏នាងមានអារម្មណ៍ថាខ្មាសដែរ។
« សុំទោសមិញនេះខ្ញុំភ័យខ្លាចចំពោះនាងពេកអំពីបញ្ហាកំពុងតែកើតឡើងមកនេះ»ជុងគុកនាយញញឹមទាំងមិនសូវសមដាក់ដូម៉ារេមកពីនាយរហន់ពេកមិនចេះពិចារណាសិនទេចេញមកគិតម៉េចធ្វើចឹងតែម្ដង។
« ខ្ញុំមានបានទៅកើតអីឯណារ្រឹមរឿងប៉ុណ្ណឹងខ្ញុំអាចដោះស្រាយវាបានដោយមិនបាច់លោកឯងមកដល់ទីនេះទេ» សម្ដីប្រហារបេះដូងគេបានពន្លឺឡើងមកស្ពឹកមុខមិនស្ទើទេត្រូវមនុស្សស្រីមកចាក់ដោតកណ្ដាលមុខពេកហើយ។
« នេះនាងមិនពេញចិត្តទេឬ? » នាយសួរទាំងសម្លេងខ្សោយខ្សោះៗគេភ្លេចឲ្យឈឹងទៅថាដូម៉ារេមិនត្រូវការគេឲ្យមកជួយនាងឡើយតាមការសង្កេតមើលទៅនាងគេប្រហែលជាមកខាតពេលវេលារបស់នាងហើយតាមមើល។
«អរ..ពេញចិត្តហ៎?ពួកយើងមិនដែលស្គាល់គ្នឯណា?សូមលោកឈប់យល់ច្រឡំជាមួយខ្ញុំទៀតទៅ?លោកជាអ្នកណាក៏ខ្ញុំមិនខ្វល់ដែរ!មួយទៀតលោកល្មមឈប់តាមខ្ញុំទៀតទៅបញ្ហាប៉ុណ្ណឹងលោកមិនបាច់ហត់ខំមកទាំងប្រញាប់ដល់ម្លឹងទេ...មែនហើយ!គោលបំណងលោកមិនមែនមកទីនេះឡើយតាមដែលខ្ញុំដឹងសង្ស័យថាលោកមានការងារបន្ទានៀនៅទីនេះហើយខ្ញុំមិនចង់ឲ្យលោកទីនេះនាំខាតពេលវេលាឡើយ» នាងល្អិតម្នាក់នេះដាក់ទៅជុងគុកបាំងៗសម្ដីឌឺដងចាក់ដោតទម្លុះបេះដូងរបស់គេឲ្យឈឺពឺតផ្សារណាស់នាងនិយាយដោយញញឹមចុងមាត់ផ្ចាញ់ផ្ចាល់ញាក់ចិញ្ចើមដាក់គេទាំងមិនទុកមុខឲ្យជុងគុកសូម្បីតែបន្តិច។ មិនថាទីនេះមានគ្នាប៉ុន្មាននាក់ក៏នាងមិនរវីរវល់ជាមួយព្រោះអីនាងនិងគេមិនបានជាប់ពាក់ព័ន្ធអ្វីទាំងអស់គេមកជាន់ក្រុមហ៊ុននាងមានរឿងហេតុអ្វីមកក៏នាងមិនដឹង? វាជាជម្រើសរបស់គេខ្លួនឯងនាងគ្មានសិទ្ធិឬៅឃាត់។
«ត្រូវណាស់ខ្ញុំភ្លេចខ្លួនស្មានថាពួកយើងស្គាល់រាប់អានគ្នាតើ..ខ្ញុំសុំទោសផងដែលចូលមកអោបអ្នកនាងផ្ដេសផ្ដាសនេះសង្ស័យថាប្រព័ន្ធសរសៃប្រសាទខ្ញុំមានបញ្ហាហើយអញ្ចឹងខ្ញុំលាអ្នកទាំងបីទៅវិញហើយ» ដោយមិនមាត់ពាក្យអ្វីនិយាយជាមួយគ្នាទៀតជុងគុកជ្រើសការដើរចេញទៅបាត់។ គេនៅធ្វើអីទៀតបើប្រធានក្រុមហ៊ុនគេមិនចង់ទទួលស្វាគមន៍នាយផងនោះ?មកតែអាចនាំរឿងឲ្យនាង?ត្រូវហើយមកពីគេព្រួយបារម្ភចំពោះនាងពេកដល់ថ្នាក់ភ្លេចគិតរឿងទាំងនេះអ៊ីចឹងហើយគេត្រូវតែពង្រឹកខ្លួនឲ្យខ្លាំងជាងនេះ។
« ដូម៉ារេហេតុអ្វីក៏ឯងនិយាយពាក្យទាំងនេះទៅកាន់ជុងគុក?ឯងដឹងទេថាគេបារម្ភពីឯងដល់កម្រិតណា?គេបានមកដល់អង់គ្លេសទាំងប្រញាប់នេះព្រោះចង់ជួបឯងមើលពីសុវត្ថិភាពឯងថាមានបញ្ហាអ្វីឬអត់?ចុងក្រោយពាក្យដែលគេទទួលបានមកវិញចឹងឬ? » ហ្វាយមីនាងហត់ចិត្តនិងឈឺចាប់ជំនួសជុងគុកណាស់នាងឃលញគេហាក់ត្រដាបត្រដួសជាងនាងទៅទៀតប៉ុណ្ណឹងហើយដូម៉ារេនៅមាត់រឹងចិត្តដូចថ្មនៅនឹងហើយ។ ប្រសិនបើនាងនិយាយឲ្យពិរោះស្ដាប់ជាងនេះក៏វាអាចឲ្យគេមានទឹកចិត្តញញឹមបានខ្លះក៏អត់ដែរ។
« គេមិនញញឹមស្រេចតែគេទៅមិនជាប់ជំពាក់ជំពិនជាមួយគ្នាទេមនុស្សអីមិនគួរឲ្យទុកចិត្តសោះឯងកុំរំលឹកពីគេអី» ដូម៉ារេនាងនៅប្រកាន់វាភ្ជាប់មិនបាត់ទៅណាទាំងអស់នាងមកអង្គុយកៅអីធ្វើការជាមិនដឹង។
« ម៉ារឹហ៎ាឈប់គិតរឿងអតីតទៀតទៅពេលនេះវាបច្ចុប្បន្នហើយម៉្យាងវិញទៀតរឿងកាលពីមុនក៏វាមិនបានខុសធ្ងន់អ្វីឯណាឯងនៅប្រកាន់ខឹងដល់ពេលណាទើបបញ្ឈប់? » ជេរីនចូលមកនិយាយបញ្ចុះបញ្ចុលទៅដូម៉ារេទៀតឲ្យនាងចេះគិតជ្រៅជ្រះជាងនេះឥឡូវក៏អត់ទៅវិញ។
« ម៉េចក៏ថ្ងៃនេះពួកឯងយករឿងគេម្នាក់ហ្នឹងមកនិយាយ? គ្នាប្រាប់ហើយថាគេនិងគ្នាមិនបានពាក់ព័ន្ធឬស្គាល់គ្នាឡើយពួកឯងឈប់ត្រឹមនេះទៅ»
« ម៉ារេ..»
« គ្នាថាមិនចង់និយាយប្រាប់ឯងច្រើនទេយ៉ាងហោចណាស់ក៏គេបានមកហើយគួរ...»
« និយាយឲ្យពិរោះស្ដាប់ដាក់គេឬ?គ្មានផ្លូវទេឯងកុំនិយាយទៀតជេរីន» ដូម៉ារេនាងដឹងពីបំណងរបស់ជេរីនរៀបនិយាយមកនោះណាស់ក៏អាកាត់មុនគេុំ
« អ៊ឹម..ក៏បាន» ជេរីនងក់ក្បាលឈប់និយាយទៀតក៏បាននាងមកអង្គុយលើសាឡុងវិញឯណេះធ្វើជាមិនដឹង។
You are reading the story above: TeenFic.Net