១ឆ្នាំក្រោយមក.....!
រយៈពេលកន្លងផុតទៅអស់ពេលមួយឆ្នាំនេះទៅហើយអ្វីៗវាក៏អាចផ្លាស់ប្ដូរបានទៅដោយងាយស្រួលដូចតែគ្នានឹង។ តែសម្រាប់មនុស្សម្នាក់នេះវិញគឺមិនបានផ្លាស់ប្ដូរទៅណាទាំងអស់ដោយសារតែចិត្ត គំនិតរបស់នាយកម្លោះ ជុងគុក កាល់ហ្កាឌី ដុតដាមជាប់ស្នេហ៍តែម្នាក់ស្រីឈ្មោះដូម៉ារេនោះប៉ុណ្ណោះបេះដូងគេក៏មិនប្រួលប្រែប្រគល់ឲ្យអ្នកណាវាមានសម្រាប់តែមនុស្សស្រីដែលនាយស្រលាញ់មករហូតដល់ឥឡូវនេះ។ នាយកម្លោះជុងគុកអង្គុយសញ្ជឹងម្នាក់ឯងនៅសួនច្បារខាងក្រោយផ្ទះក្នុងពេលនេះដែរអ្នកគ្រប់គ្នាបានចេញទៅណាទៅណីអស់ហើយនាយនៅតែម្នាក់ឯងសម្លឹងមើលទៅផ្កាកុលាបរីកស្គុះស្គាយនោះទៅ។ ទឹកមុខគេសោកសៅចម្លែកខ្លាំងណាស់មិនខ្ចីញញឹមសម្បីតែបន្តិចគេហាក់កំពុងតែគកតរឿងអ្វីមួយឬនឹកដល់នារីដែលនាយស្រលាញ់ខ្វះមិនបាននោះឥឡូវនាងក៏លែងរស់នៅជាមួយនាយម្ដងទៀតហើយ។
« ថ្ងៃពិសេសរបស់បងតើអាចជួបអូនម្ដងបានទេ? តែម្ដងក៏បានដែរ..អ្ហឹកកកក....» ជុងគុកខ្ទប់មុខចុះក្រោមយំខ្សឹបខ្សួលទៀតហើយជីវិតគេហាក់មិនទទួលបានសេចក្ដីសុខទាល់តែសោះរយ:ពេលក្រោយមកនេះគេសោកសៅមែនទែន។ រឿងដែលគេថាថ្ងៃពិសេសនោះដោយសារតែថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាយកម្លោះដូច្នេះហើយបានគេមានគោលបំណងចង់ជួបនាង។
« បងអូនអាណិតកូនខ្លាំងណាស់នេះពួកយើងនឹងប្រាប់ការពិតគ្រប់យ៉ាងដល់កូនពេលណាទៅ? អូនពិបាកទ្រាំមើលកូនដុនដាបរាល់ថ្ងៃណាស់» អ្នកជាម្ដាយមិនបានទៅណាឆ្ងាយគ្រប់ពេលវេលាគាត់តែងតែមកលបមើលកូនប្រុសគេតែងតែមកអង្គយលេងកន្លែងសួនច្បារនេះមិនទៅណាទាំងអស់ចរិតគេចាប់ផ្ដើមផ្លាស់ប្ដូររហូតទៅហើយ។
« យប់នេះហើយណាអូនឲ្យកូនគេនៅបែបនេះសិនទៅបងដឹងថាអូនព្រួយបារម្ភពីកូនប៉ុន្តែយ៉ាងណាពួកយើងគួរតែគោរពតាមសម្ដីរវាងគ្នានឹងគ្នាណា» អ្នកជាស្វាមីអោបស្មាភរិយានិងបានចាកចេញពីកន្លែងលបមើលកូននោះទៅកន្លែងមួយណាក៏មិនដឹងដែរ។
សណ្ឋាគារផ្កាយប្រាំ...!
« ហ្វាយឯងរៀបចំរួចនៅ? » នៅបន្ទប់វីអាយភីមួយមនការរៀបចំយ៉ាងល្អប្រឌិតជាខ្លាំងហ្វាយមីក៏បាននៅក្នុងចំណោមមនុស្សដែលបានចូលមកក្នុងនេះដែរ។ ម៉្យាងឥឡូវនេះនាងកំពុងតែរៀបចំបិទភ្លើងនៅតាមជញ្ជាំងបន្ទប់ផង។
« ជិតរួចរាល់ហើយ» ហ្វាយមីឆ្លើយមកវិញដោយស្នាមញញឹមស្រស់ៗណាស់ម្នាក់ៗនោះ។
« អ៎េ...លោក..» ហ្វាយមីហៅមនុស្សម្នាក់ដែលដើរកាត់នាងនោះឲ្យឈប់ព្រោះតែខ្លួនមានកិច្ចការចង់ពឹងពាក់គេ។
« មានអី? » និយាយទៅគូមីនអីក៏នៅទីនេះដូចគ្នាហើយគេក៏ក្បកសួរហ្វាយមីវិញ។
« ជួយយកខ្សែដែលមានភ្លើងតូចៗនោះឲ្យខ្ញុំបន្តិចមក»
« នាងទៅយកខ្លួនឯងទៅមកពឹងខ្ញុំធ្វើអី? »
« ហ៊ឹស..! លោកជេស៊ុនច៎ាស» ហ្វាយមីនាងឈប់រវីរវល់ជាមួយគេទៀតនាងបានហៅជេស៊ុនមកម្ដងដោយសារគេបានបើកទ្វាចូលមកហើយជម្រើសនាងមានត្រឹមតែហៅ។
« បាទអ្នកនាងមានអ្វីឲ្យខ្ញុំជួយមែនទេ? » ជេស៊ុនប្រើសម្លេងយ៉ាងស្រទន់ពិរោះដាក់ហ្វាយមីក្រោយពីបានទទួលការញាក់ភ្នែកជាសញ្ញារបស់ហ្វាយមកកាន់ខ្លួន។
« ច៎ាសមាន! គឺលោកជួយយកខ្សែដែលមានភ្លើងតូចៗនោះមកឲ្យខ្ញុំផងបានទេ? វាគឺនៅជិតប្រេម៉ាណា» ហ្វាយមីប្រើសម្ដីសម្ដែងយ៉ាងពិរោះរន្ដំជាខ្លាំងដាក់ជេស៊ុន។ មួយវិញទៀតពួកគេទាំងអស់គ្នាបានត្រូវរូវគ្នាជួបជុំគ្នារាប់អានគ្នាប្រៀបដូចជាបងប្អូនបង្កើតទៅហើយម្នាក់ៗ។
« បាទអញ្ចឹងហ្វាយចាំបន្តិចណា» ជេស៊ុនងក់ក្បាលចាកចេញទៅបាត់ទុកឲ្យហ្វាយមីញញឹមយ៉ាងឌឺដាក់គូមីន។ បើថាគេមិនជួយនាងក៏នាងអាចពឹងពាក់អ្នកផ្សេងបានតើគ្មានបញ្ហាអ្វីទៀតផងដែរ។
« ហ៊ឹស..» គូមីនខឹងដោយអត់មូលហេតុទាល់តែសោះហើយបន្ទាប់ពីបានហ្វាយមីឌឺដងនាយមិញនេះ។ គេសម្លក់នាងនឹងបានដើរចេញទៅណាបាត់ហើយហ្វាយមីមិនខ្វល់សំខាន់គេជាអ្នកផ្ដើមមកមុនក្រែងមិនចង់ជួយនាងហី? ឥឡូវបានដូចបំណងហើយតើ? នាងមិនបានខុសផង!
« នេះនាងធ្វើអត់ខ្លាចថាអាមីនខឹងទេឬ? » ជេស៊ុនដើរមកវិញទាំងមានខ្សែភ្លើងរបស់នាងតូចត្រូវការដូចគ្នាហើយនាយនៅមិនភ្លេចសួរនាងអំពីរឿងមួយនេះ។
« ខឹងៗទៅខ្ញុំមិនដឹងដោយសារតែគេចង់មករករឿងខ្ញុំមុនតើ? បែបនេះខ្ញុំមិនខ្វល់ទេលោកអាចទៅជួយធ្វើម្ហូបប្រេម៉ាបានណា» ហ្វាយមីប្រាប់នាយរួចហើយបានដេញឲ្យគេចេញទៅជួយធ្វើអ្វីម្ចាស់បេះដូងគេទៅ។
« និយាយមកដូចដឹងចិត្តដល់ហើយ» ជេស៊ុនសើចទាំងអៀនព្រោះពួកគេទាំងពីរនាក់នឹងបានទាក់ទងគ្នាអស់ពេលជិតមួយឆ្នាំហើយអ្នកណាៗក៏ដឹង។ ជាពិសេសគ្រប់គ្នាមនតែជូនពរឲ្យពួកគេស្រលាញ់គ្នារហូតទៅដែរ។
« វាត្រូវតែបែបហ្នឹងហើយ....ហិហិ...» នាងសលចសប្បាយជាមួយគេឡលងលិបភ្នែកឡើងគួរឲ្យស្រលាញ់ជាខ្លាំងនិយាយពិតមែនទៅនោះ។
« ខ្ញុំទៅសិនហើយ» នាយកម្លោះស្រដីរួចក៏ដើរចេញទៅយ៉ាងរហ័សតែម្ដងទៅទុកឲ្យហ្វាយមីទុកដាក់ភ្លើងមួយនេះម្នាក់ឯងទៅចុះគេសុំទៅជួបសំណប់ចិត្តហើយ។
« ហ៊ឹស..» នាងតូចសើចដើមកម្នាក់ឯងយ៉ាងរីករាយពេញចិត្តស្ដូកចំពោះមួយគូនេះខ្លាំងណាស់នាងឃើញហើយរឹតតែច្រណែនមួយគូរនេះ។
« អ៎ា...» កៅអីដែលនាងតូចហ្វាយមីឈរពីលើនោះរៀបដួលក៏មានបុរសជិះសេះសរដ៏សង្ហារម្នាក់បានមកជួយទប់នាងទាល់ពេល។ចំណែកដៃក្រាស់បានអោបចង្កេះនាងតូចជាប់។
« អរគុណលោកច្រើនហើយមិញនេះបើមិនបានលោកជួយទប់ខ្ញុំនិងតែដួលបាក់បង្កេះមិនខានទេ...» ហ្វាយមីចុះពីលើកៅអីបន្ទាប់ពីបានមនុស្សស្អាតម្នាក់ជួយសង្គ្រោះមួយគ្រា។
« ខ្ញុំឃើញហើយក៏ចេះតែជួយទៅ» គេនិយាយយ៉ាងឡូយសង្ហារដូចមិនចង់ទទួលយកការអរគុណរបស់នាងឡើយ។
« អរគុណហើយបើមិនយកក៏ហីទៅ! ក្រែងលោកមិនមកឥឡូវនេះមកធ្វើអី?ខ្ញុំខំបបួលហៅមកច្រើនមកមិនខ្ចីថាមកផងនៀក» ហ្វាយមីសម្លក់មុខគេម្នាក់ហ្នឹងយ៉ាងក្ដៅចិត្តណាស់គេចូលចិត្តធ្វើស៊ីផ្លូវអារម្មណ៍នាងឡើងនាងឯណេះចាញ់បោកគេគ្រប់ពេលមិនថារឿងនោះធំឬតូចទេ។
« ខ្លាចក្មេងយំដែលខំអង្វរឲ្យមកមិនមកដល់គិតយូរៗទៅក៏មក» ណ៎កសម្ដីគេយ៉ាងហំហួនទៀតហើយហ្វាយមីលឺម្ដងៗសឹងតែចាប់ច្របាច់កគេឲ្យស្លាប់មួយកន្លែងទេនិយាយមែន។
« ជ្រេញរឹកលោកឯងណាស់»
« ឆឺស...»
« ម៉េច? »
« គ្មានថីទេ»
« ល្មមដកដៃលោកចេញពីចង្កេះខ្ញុំផងទៅ» ហ្វាយមីសម្លឹងមើលមកចង្កេះខ្លួនដែលមានដៃមាំបានអោបមិនទាន់លែង។
«ថីអោបបន្តិចអត់បានឬ? ខ្សឺត...» គេមិនត្រឹមនិយាយថែមទាំងអោនមុខមកថើបថ្ពាល់ទន់ៗរបស់នាងទៀត។
«គូនីនសាន់» ហ្វាយមីកាន់តែខឹងលើសដើមពេលគេមិនដកចេញហើយនៅមកថើបនាងកណ្ដាលផ្ទះទៀតនៀកអូយ...អៀនណាស់។
« ហៅខ្លាចភ្លេចឈ្មោះបងមែនទេ? » គូនីនសាន់បាញ់មកចុកៗដល់ហ្វាយមីមែនឡើងនាងលែងចង់ប្រឈមមុខនិងគេទៀតហើយបើចេញមកដូច្នេះ។
« បងឯង...ហ៊ឹស..» ហ្វាយមីនិងគូនីនសាន់បានស្រលាញ់ទាក់ទងគ្នាមកបានច្រើនខែគួរសមហើយដោយមានគូនីនសាន់តាមញ៉ែញ៉ង់ហ្វាយមីតាំងពីដើមមកទៅហើយឥឡូវនេះគេបានចិត្តមកអោបថើបនាងមិនទាន់លែងទៅណាទាំងអស់គេកំពុងតែសប្បាយចិត្តផងបើលែងទៅគួរពិតជាគួរឲ្យសោកស្ដាយមែនទែន។ហ្វាយមីនាងហត់ចិត្តពេកក៏បណ្ដោយតាមនឹងចុះ។
រឿង លង់ស្នេហ៍បងធំ
ភាគ:១០៤
« មិនដឹងជាស្អីទេមួយគូរនេះមកស្វិតអីមិនចេះអាណិតខ្ញុំខ្លះទេហី? » នាងល្អិតពូកែសម្ដីជេរីននិយាយឡើងមកមុនគេនាងតូចចម្អកចម្អន់ហ្វាយមីជាខ្លាំង។
« ជេរីន...» ហ្វាយមីស្រែកដាក់ជេរីនទាំងអៀនប្រៀនជាទីបំផុតដែលមានគេមកថាចម្អន់នាងដូចនេះនាងអត់ចូលចិត្តទេ។
« ហ៎ាសហ៎ា....គេនិយាយការពិតសោះមកខឹងគេវាដូចមិនសមទេ» ជេរីនរត់ចេញពីហ្វាយមីមិនហ៊ាននៅជិតឡើយខ្លាចថានាងដេញវៃទៅរត់មិនទាន់ហិហិ...!
ភាពសប្បាយរីករាយរបស់ពួកគេទាំងប៉ុន្មានវាស្ថិតនៅក្រោមក្រខ្សែភ្នែករបស់បុរសម្នាក់ដែលសម្លឹងមើលមកពួកគេមិនដាក់ភ្នែក ។ ប៉ុន្តែការសម្លឹងមើលនោះទាំងទឹកមុខស្រពាបស្រពោនជាទីបំផុតហើយនាយកម្លោះគូមីនគេទម្លាក់មុខចុះវិញ។
«នេះលោកកើតអ្វីនឹង?» ប្រេម៉ាសួរគូមីនដែលចិតបន្លែអារម្មណ៍មិននៅក្នុងខ្លួនបាននាងចេះតែសួររហូត។
«អត់មានអីទេ..នាងធ្វើវាម្នាក់ឯងចុះខ្ញុំសុំទៅខាងក្រៅសិនហើយ» គូមីនដាក់កាំបិតចុះនឹងបានដើរចាកចេញពីបន្ទប់មួយនេះទៅដោយមិនងាកក្រោយសូម្បីតែបន្តិចទេ។ នាយដើរចេញទាំងបេះដូងគ្រាំគ្រាទោះចង់ងាកក្រោយវិញក៏មិនកើតបើពេលនេះនាងមានមនុស្សដែលខ្លួនស្រលាញ់ទៅហើយ។
« ប្លែកម្លេះ? មុននេះឃើញដូចធម្មតាសោះ? » ប្រេម៉ាសួរឈរគិតងឿយឆ្ងល់ម្នាក់ឯងថាគូមីនកើតអ្វីដែរទៅ?
« មានអ្វីក្រៅពីស្រលាញ់ប៉ះអ្នកមានសង្សាហើយនោះ? » ជេស៊ុនឆ្លើយពីក្រោយខ្នងប្រេម៉ាគេជាមនុស្សប្រុសដូចគ្នាអញ្ចឹងហើយវាមិនលំបាកមើលនោះទេនាយមើលដឹងតាំងពីជួបពេលគេនៅជាមួយហ្វាយមីមកម្លេះ។
« ម៉េចក៏បងដឹង? » នាងចោទជាសំណួរមករកសង្សាសំណប់ដែលអាចដឹងរឿងមួយនេះបានទៅ?
« បងមើលដឹងណា»
« ចុះគេស្រលាញ់អ្នកណាគេ? »
« មានអ្នកណាផ្សេងទៀត? ក្រៅពី...» នាយនិយាយដល់ត្រឹមនេះបានសម្លឹងមើលហ្វាយមីនិងគូនីនសាន់។
« ហ្វាយមី? »
« ត្រូវហើយ»
« ចឹងគឺពិបាកកាត់ចិត្តហើយ!នេះបើតាមអូនគិតសង្ស័យថាគូមីនទើបដឹងថាពួកគេស្រលាញ់គ្នាទេដឹង? »
« អ៊ឹម! ប្រហែល» ជេស៊ុនមិនបានទៅច្បាស់លាស់អ្វីដែរគឺនាយបានប្រាប់អ្វីដែលដឹងចន្លោះៗប៉ុណ្ណោះនឹងឯង។ប្រេម៉ាក៏មិនបាននិយាយអ្វីទៀតបានងក់ក្បាលទទួលដឹងលឺត្រឹមនេះខ្ជិលចង់ដឹងរឿងរបស់គេទៀតណាស់។
យប់ឡើងអ្នកទាំងអស់គ្នាបានរៀបចំហើយយ៉ាងរៀបរយវាពិតជាស្រស់ស្អាតណាស់គ្រាន់តែបើកទ្វាចូលមកគឺឃើញច្បាស់ផ្ទាល់ភ្នែកថាវាពិតជាស្អាតមែនទែន។ បើចំពោះអ្នកនៅខាងក្រោមនេះវិញគឺបានអង្វរលន់តួរម្ចាស់ខួបគេទម្រាំតែមកនេះនិយាយពីថាសែនវេទនាបំផុតហើយនិយាយពិតមែន។ កម្លោះជុងគុកបោះជំហានចូលក្នុងសណ្ឋាគារជាមួយមិត្តគូមីននឹងឯង។
« នេះមានរឿងអ្វីទើបហៅខ្ញុំមកសណ្ឋាគារនឹង? »ជុងគុកនៅតាមផ្លូវគេសួរគូមីនរហូតមកដល់ក្នុងជណ្តើរយន្តហើយនៅមិនទាន់បានចម្លើយត្រឡប់មកវិញទាល់តែសោះអត់ដឹងថាមកពីអ្វីឡើយ។
« ហ៉ើយ....មកសិនមក» គូមីនគេខ្ជិឆ្លើយណាស់មនុស្សកំពុងតែខូចចិត្តរឿហស្នេហាផងមកសួរដេញដោលខុសរបៀបទៅកើតដែរនៀក។
« ឯងមិននិយាយប្រាប់ខ្ញុំឲ្យដឹងផងទៅមិនកើតទេ? អញ្ចឹងចំអូសខ្ញុំមកធ្វើអីចុះ? ខ្ញុំគ្មានពេលវេលាទំនេរចោលដើរកម្សាន្តអស់ប្រយោជន៍ទេ» ជុងគុកក្រពុលណាស់ដែលមកនិយាយអីមិនដឹងរឿងគេអត់ចូលចិត្តសូម្បីតែបន្តិចតែម្ដង។
« ឯងទៅដឹងហើយ» លឺមិត្តភក្តិស្រដីមកម្ដងនេះជុងគុកលែងមាត់កសួរទៀតបានបញ្ឈប់ត្រឹមនេះចេះតែដើរតាមគូមីន។
ក្រាក....!
« ស៊ុបប្រាយ....យ៎េ....ផាច់ៗៗៗ....» គ្រាន់តែជុងគុកបើកទ្វាបន្ទប់ដែលបានត្រៀមរួចរាល់ហើយមកមានអ្នកបាញ់ប៉្រាយនិងកាំជួចតូចៗហើយអ្នកខ្លះក៏ទះដៃគ្រប់ៗគ្នា។ សភាពនៅក្នុងបន្ទប់មួយនេះវារឹតតែស្រស់ស្អាតថែមមួយកម្រិតទៀតដោយសារតែមានការរៀបចំផ្ទាំងផ្លាកមួយដោយសរសេរថា "HAPPY BIRTHDAY TO JUNGKOOK "
និយាយទៅគឺថាម្នាក់ៗខិតខំរៀបចំដើម្បីអបអរថ្ងៃកំណើតជុងគុកនេះ។
« រីករាយថ្ងៃកំណើតណាលោកជុងគុក កាល់ហ្កាឌីជូនពរឲ្យលោកសុខសប្បាយរីករាយពេញមួយជីវិតនេះផង» សម្លេងក្រូចឆ្មារបស់នារីស្រស់ស្អាតម្នាក់បានកាន់នោះខេកចូលតាមប្រឡោះដែលគេបានទុកឲ្យនាងពោលទាំងសម្លេងស្រទន់ពិរោះដាក់ទៅកាន់ជុងគុកដោយស្នាមញញឹមរីកថ្គាមទឹកមុខរីករាយមិនប្រួលប្រែទៅណា។ អ្នកគ្រប់គ្នាដែលបានឃើញកាយវិការជុងគុកនៅស្ងៀមទ្រឹងមិនមាត់កអ្វីក្រៅពីទឹកភ្នែកស្រក់ចុះមកតាមថ្ពាល់ទាំងសងខាងរបស់នាយកម្លោះនេះតែម្ដង។
« ខ្ញុំស្រមើលស្រមៃមើលឃើញនាងទៀតហើយត្រូវទេ? » ជុងគុកយល់ថាខ្លួនឯងស្រមៃមើលឃើញដូម៉ារេដោយចៃដន្យមិនខានទេគេព្យាយាមព្រិចភ្នែកអស់ជាច្រើននៅមិនទាន់បាត់នាងទៅណាឡើយ។
« លោកឆាប់ផ្លុំទានសិនទៅ» នាងមិនទាន់ឆ្លើយសំណួរដែលគេចោទសួរខ្លួនឯងនោះទេគឺបានប្រាប់នាយឲ្យឆាប់ផ្លុះទានខ្លាចថាវានិងរលត់បាត់ទៅ។
« ផាច់ៗៗៗ...» បន្ទាប់ពីជុងគុកផ្លុំទានរួចហើយមកគ្រប់គ្នាដែលស្ថិតនៅទីនេះបានទះដៃអបអរគេនិងបានជូនពរជុងគុកម្នាក់មួយឃ្លាៗទាល់តែអស់គ្នាតែម្ដង។ ជុងគុកនិងនារីម្នាក់ដែលគេងឿយឆ្ងល់មុននេះបានមកនាំគ្នាអង្គុយលើសាឡុងក្បែរនោះមានមនុស្សម្នាទាំងអស់មកជួបជុំចាំដឹងរឿងអ្វីម៉្យាងមកណាស់។
« នេះមានរឿងអ្វីកើតឡើង? នេះជាដូម៉ារេពិតប្រាកដមែនដែរទេ? ខ្ញុំមិនបានស្រវ៉ាងភ្នែកទេមែន? ដូម៉ារេមករកបងវិញហើយត្រូវទេ? ឆ្លើយមក» ជុងគុកកាន់ដៃរបស់នាងនិងបានសួរដោយទឹកភ្នែកកូនប្រុសស្រក់ចុះមកឥតល្ហែរនោះគេចង់ដឹងរឿងឲ្យវាប្រកដប្រជាជាងនេះ។
« នេះជាអូនណាដូម៉ារេរបស់បងជាអូនពិតប្រាកដមិនបានក្លែងបន្លំភ្នែកទេហើយបងក៏មើលមិនស្រវ៉ាងភ្នែកដែរអីននិយាយពិតមែនណា» នេះជាដូម៉ារេ សាន់ហ្កូដា ការពិតនាងនៅមិនទាន់ស្លាប់ទេនាងតូចត្រូវបានគេយកទៅជួយសង្គ្រោះសឹងតែមិនចង់ទាន់ទៅហើយឥឡូវនេះនាងត្រឡប់មកវិគហើយដើម្បីជួបគេ។ នាងគិតស្មានតែខ្លួនឯងលែងមានជីវិតរស់នៅលើលោកមួយនេះទៀតហើយបន្ទាប់ពីបានបិទភ្នែកម្ដងនោះប៉ុន្តែបន្ទាប់ពីនាងដឹងខ្លួនមកម្ដងទៀតគឺខ្លួនឯងនៅក្នុងមន្ទីរពេទ្យមានម៉ាក់មានប៉ាមានមិត្តភក្ដិនៅក្បែរគ្រប់គ្នានោះដឹងទេថានាងរំភើបសប្បាយរីករាយដល់កម្រិតណានោះនាងរំភើបទាំងស្រក់ទឹកភ្នែកព្រោះតែខ្លួននាងនៅមានជីវិត។