អាហារថ្ងៃត្រង់ហ្នឹងមិនដឹងបានហូបអត់ទេពីរនាក់ហ្នឹង?
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣៨
ពាក្យគម្រាមពេលខ្លះក៏អាចជាពាក្យលេងសើច ដែលអ្នកម្ខាងធ្វើដូចជាដាក់គំនាបទៅអ្នកម្ខាងទៀត ទោះជាពេលខ្លះវាគ្រាន់តែជាការញ៉ោះសប្បាយក៏ដោយចុះ តែសម្រាប់ស្ថានការណ៍មាល៍លីនឯណេះ នាងមិនបាននៅលេងសើចអ្វីច្រើនទេ ស្រីតូចចំណាយពេល១០នាទីដែលលោកម្ចាស់បានកំណត់នោះដើម្បីចម្អិនអាហារដល់ទៅបីមុខក្នុងពេលតែមួយតែម្ដង។
"ដល់ម៉ោងល្មម" មិនមែនមាល៍លីនតែម្នាក់ទេដែលគិតរឿងមួយនោះជារឿងដែលសំខាន់ អ្នកដែលដាក់ពាក្យគម្រាមមុននោះក៏ចាត់ទុកវាជារឿងសំខាន់ដូចគ្នា គេចេញពីនាងមកទម្លាក់ខ្លួនអង្គុយលើគ្រែរនាបនោះ មិនមែនគេមកអង្គុយលេងនោះទេ តែគេក៏មកដាក់នាឡិកាផ្ទៀងម៉ោងទៅវិញនោះទេ ពេលនេះក៏ដល់ពេលវេលាដែលគេត្រូវងាកបែរទៅចាប់អារម្មណ៍នឹងពិនិត្យភរិយាសម្អប់នោះដែរ។
"លោកម្ចាស់ត្រូវការអ្វីបន្ថែមទៀតទេ?" ការរំពឹងទុករបស់គេក៏រលាយខ្សុលដូចជាអំបិលត្រូវទឹកកណ្ដាលថ្ងៃត្រង់អញ្ចឹង អាហារមានសភាពទាក់ទាញបូកផ្សំនិងក្លិនឈ្ងុយឈ្ងប់សាយភាយពេញក្នុងបរិវេណផ្ទះឈើតូចនោះ មាល៍លីនងាកមើលទៅបុរសជាស្វាមីរួចញញឹមខ្ជឹបក្នុងនាមជាអ្នកឈ្នះ ចំណែកអ្នកម្ខាងទៀតក៏បែរមុខចេញរួចមិននិយាយអ្វីទាំងអស់។
"ខ្ញុំបានធ្វើបបរជូនលោកម្ចាស់ដែរណា៎ បើលោកម្ចាស់អង្គុយធ្វើហីៗមិនពិសារបែបនេះ វាគួរឲ្យស្ដាយពេកហើយ"
"បើស្ដាយក៏នាងដួសដាក់មាត់ខ្លួនឯងឲ្យអសទៅ យើងគ្មានអារម្មណ៍ទេ" ត្រឹមតែសម្ដីប៉ុន្មានម៉ាត់របស់គេ មាល៍លីនក៏អាចដឹងដែរថាគេកំពុងតែខឹងង៉ក់ នាងតូចរៀបចំទាញកញ្ចែងមកគ្របអាហារនៅលើតុ រង់ចាំដល់ដេននីមកពីរៀនទើបពួកគេនឹងញ៊ាំអាហារជុំគ្នាជាមួយកូនតូច តែពេលនេះសល់ពេល នាងសុំលួងកូនធំសិនចុះ។
"យកមកធ្វើស្អី? យើងមិនសុី.." ខណៈគេកំពុងតែខឹងស្ដីថាឲ្យនាង មាល៍លីនក៏មិនបានចុះចាញ់ដែរ នាងបែរជាដួសបបរមួយចានកាន់យកមករួចដាក់លើតុពីមុខនាយ ស្រីតូចក៏ទម្លាក់ខ្លួនអង្គុយលើគ្រែរនាបជាគ្នានឹងគេដែរ។
"លោកម្ចាស់ប្រហែលជាឃ្លានណាស់ ឲ្យខ្ញុំបញ្ចុកល្អទេ?" សំណើរមួយដែលនាងលើកឡើងមក វាអន្ទងចិត្តឲ្យអ្នកដែលកំពុងតែក្រពុលមុខងាកមើលនាងទាំងគ្មានលក្ខខណ្ឌ មិនចាំដល់គេឆ្លើយថាព្រមសោះ មាល៍លីននាងក៏ដួសបបរមួយស្លាបព្រា ផ្លុំតិចៗឲ្យត្រជាក់រួចលើកឡើងបំណងចង់បញ្ចុកគេ។
"នេះនាងពិតជាគិតថាយើងជាកូនក្មេងមែនទេ? បានជាមកអង្គុយបញ្ចុកអាហារយើងបែបនេះ?" ភាពភាំងភ្លឹករបស់គេក៏ប្ដូរជំនួសមកជាកាយវិការច្រឡើងខាងរបស់នាយទៅវិញ ជុងហ្គុកលូកដៃកញ្ឆក់ទាញយកស្លានព្រាបបរពីដៃនាងរួចអោនដួសបបរទាំងនោះដាក់ចូលមាត់មិនខ្វល់ថាវារលាករឺមួយក៏អត់ ឃើញបែបនេះមាល៍លីននាងក៏មិនបានសប្បាយចិត្ត ស្រីតូចប្រញាប់ហូតយកក្រដាសជូតមាត់ប៉ុន្មានសន្លឹកយកមករួចលោដៃទៅជូតមាត់ឲ្យគេ តែនាងមិនបានដឹងទេថាការឈោងដៃរបស់នាងគ្រានោះ វាដូចជាផ្ដល់ឱកាសឲ្យអ្នកកាយបបរញ៊ាំដៃនោះលូកចាប់ដៃនាងជាប់ ក្រលាស់រាងកាយនាងឲ្យដួលទៅពូកទាំងមិនបានព្រៀងទុក។
"ល..លោកម្ចាស់ ហ៊ឺម" មាល៍លីនហាមាត់បំណងចង់សួរនាំ តែអ្នកដែលនៅក្បែរខ្លួនហាក់មិនចង់យកសម្ដីមកដោះស្រាយអ្វីសោះ គេមានតែហិង្សា ភាពមានៈ នរណាក៏ដោយឲ្យតែហ៊ានជំទាស់ចិត្តគេ ម្នាក់នោះច្បាស់ជាមានបញ្ហាជាមិនខាននោះឡើយ។
"ឆ្លើយទៅមើល នាងជាប្រពន្ធរបស់អ្នកណា?"
៥០០ រយៈពេល៥០នាទី អេតមីនផុសភាគបន្ត៕
You are reading the story above: TeenFic.Net