ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៩៣,៩៤
ក្រឡេកមើលទៅមាល៍លីនឯណោះ ក្រោយពីបែកខ្ញែកផ្លូវគ្នាជាមួយបងប្អូនស្រីប្រុសពីរនាក់នោះរួចមក នាងក៏មានតែបោះជំហានចូលមកក្នុងផ្ទះ ឡើងហួសទៅកាន់បន្ទប់ដេកដែលនៅជាន់ខាងលើឯណោះវិញ។ ដៃស្រឡូនព្យាយាមទាញបិទទ្វារបន្ទប់ដោយកម្លាំងដៃស្រាលបំផុត ត្បិតនាងខ្លាចរំខានដល់លោកប៉ាដែលនៅសម្រាកនៅបន្ទប់ជាន់ខាងក្រោមឯណោះ មាល៍លីនទម្លាក់ខ្លួនដេកនៅលើពូក តែក៏មិនទម្លាក់រឿងដែលចាក់ស្រេះក្នុងខួរក្បាលចោលសោះ គ្រាដែលនាងផ្ដេកក្បាលដាក់ដល់ពូក រូបភាពនិងទង្វើរវាងជុងហ្គុកនិងស្រីម្នាក់នោះក៏បង្ហាញច្បាស់ ក្នុងការចងចាំនាងអាចនឹងមិនមានរូបគេ ក៏ប៉ុន្តែទ្រូងខាងឆ្វេងនាងហាក់ដូចជាខុសដាច់ពីគ្នាឆ្ងាយ ពេលដែលស្រីម្នាក់នោះស្និតស្នាលរឺក៏ជុងហ្គុកនិយាយថាគេចង់ចេញឆ្ងាយពីនាង បេះដូងនាងក៏បែរជាចាប់ឈឺអូចៗដូចជាមិនចង់ឲ្យរឿងទាំងនោះកើតឡើងទាល់តែសោះ។
"ឯងមិនគិតថាខ្លួនឯងល្ងង់ពេកទេហ្អេស៎នាងមាល៍?" នាងបែរក្បាល កិលខ្លួនទៅជិតក្បាលគ្រែ មុននិងឈោងដៃទាញយកសៀវភៅកំណត់ហេតុមួយក្បាលចេញមករួចទម្លាក់វាអោបជាប់ទ្រូង ទឹកភ្នែកប៉ុន្មានតំណក់ក៏ហូរស្រក់មកកាត់ផែនថ្ពាល់នាងដោយឯកឯង ហាក់បីដូចជាមានអ្វីមកធ្វើឲ្យនាងឈឺចុកចាប់។
"យើងអានសៀវភៅមួយនេះហើយ យើងអាណិតឯងណាស់នាងមាល៍.. ឯងស្រឡាញ់អ្នកដែលវាយដំច្រំធាក់ឯង មើលងាយម្ដាយឯងគ្រប់សព្វបែបយ៉ាង សុខចិត្តប្រថុយប្រថានជីវិតឲ្យតែបានជួយគេ ហ៊ឹក.." មាត់និយាយ ទឹកភ្នែកក៏ហូរស្រក់ មាល៍លីនបែរខ្ទប់មុខនឹងពូករួចយំសោកចេញមកមិនលាក់ទុកបន្តទៅទៀត បើសិនជានាងនៅតែបន្តបែបនេះ នាងខ្លួនឯងទេដែលជាអ្នកឈឺចាប់ដូចជាស្លាប់ទាំងរស់នោះ តាំងពីនាងស្គាល់គេ បានជួបជាមួយគេនិងធ្លាក់ខ្លួនស្រឡាញ់គេមក នាងដូចជារស់នៅក្នុងទ្រុងមួយដែលគេបានធ្វើទុក ទ្រុងស្នេហ៍ដែលឃុំចិត្តនាងមិនឲ្យមានឲ្យនាងទៀតក្រៅពីគេនោះ។
ដៃមាល៍កាន់សៀវភៅកំណត់ហេតុពិតប្រាកដ ខណៈដៃមនុស្សម្នាក់ទៀតកំពុងតែកាន់ច្បាប់ចម្លងកូពីដែលប្អូនស្រីបានប្រគល់ឲ្យខ្លួនមុននេះ។ ជុងហ្គុកទម្លាក់រាងកាយអង្គុយផ្អែកនឹងដើមផ្លែប៉េសដែលនៅមិនឆ្ងាយពីផ្ទះ គេរូតរះបើកក្រដាសទាំងនោះអានមិនចាំយូរ ដើមទំព័រដំបូងគេក៏ឃើញមានស្នាមប្រតាកដែលបណ្ដាលឲ្យវាឡើងខ្មៅពេលដែលយកមកកូពី គេមិនបានគិតអីច្រើនក៏ចាប់អានសេចក្ដីទាំងនោះ។
«កូនក្រមុំសម្អប់? ខ្ញុំតែងតែគិតថាការដែលយកមនុស្សម្នាក់មករៀបការទាំងចិត្តខឹងស្អប់ វាប្រហែលជាមានតែនៅក្នុងរឿងនិទានតែប៉ុណ្ណោះ បើសិនជាខ្ញុំ..ខ្ញុំប្រហែលជាមិនអាចទ្រាំរស់នៅនិងឃើញមុខរបស់មនុស្សដែលខ្លួនឯងស្អប់បានទេ។ តែក្រោយពីខ្ញុំបានជួបគេ ឃើញក្រសែភ្នែកមនុស្សប្រុសដែលគិតថាជាគូអនាគតនេះរួចមក ខ្ញុំក៏យល់ហើយថាកាលណាដែលយកមនុស្សដែលយើងស្អប់មកជិត វាដូចជាភាពជោគជ័យមួយក្នុងចំណោមរឿងសងសឹកទាំងប៉ុន្មាននៅក្នុងចិត្តគេ ខ្ញុំមិនដឹងថាគេជាមនុស្សបែបណាទេ តែខ្ញុំគិតថាគេក៏ប្រហែលជាមានហេតុផលន៎»
គ្រាន់តែសន្លឹកដំបូង វាក៏ធ្វើឲ្យជុងហ្គុកមានអារម្មណ៍ខុសធ្ងន់ជាមួយនិងនាងបាត់ទៅហើយ គ្រានោះទាំងសម្ដី ទាំងទង្វើដែលគេធ្វើលើនាងវាហួសនិងការដែលលុបលាងដោយពាក្យសុំទោសទៅទៀត។
«ថ្ងៃនេះគេចេញទៅក្រៅប្រទេសហើយ គេមិនបានបង់ករកន្សែងរបស់ខ្ញុំធ្វើឲ្យ ហើយក៏ថែមទាំងខលមកឲ្យខ្ញុំស្ដាប់ថាគេកំពុងតែសោយសុខជាមួយមនុស្សស្រីទៀត..» អានមកដល់ចំណុចមួយនេះ ជុងហ្គុកក៏ភ្ញាក់ខ្លួនក្រញ៉ាង គ្រានោះបើតាមដែលគេចាំបាន នាងដូចជាមិនបង្ហាញប្រតិកម្មអ្វីខ្លាំងក្លាជាមួយការដែលគេខលទៅនោះសោះ តែកាលនោះនាងគ្រាន់តែសម្ដែងទេមែនទេ?
«ខ្ញុំមិនយល់ខ្លួនឯងដែរ មាត់និយាយដូចជាមិនខឹងសម្បារអ្វីជាមួយគេទេ តែហេតុអីក៏ទ្រូងនេះបែរជាចុកចាប់ឆីបៗបែបនេះ? ប្រហែលមកពីខ្ញុំឈឺក្នុងនាមជាប្រពន្ធទេដឹង? រឺក៏ព្រោះតែខ្ញុំច្រណែន...មិនអាចទេ»
«ថ្ងៃនេះខ្ញុំបានលឺការខលចូលពីថ្នាក់លើរបស់គេ គេនិយាយដាច់អហង្ការថាបើសិនជាការងារលើកនេះមិនជោគជ័យ គេច្បាស់ជាត្រូវទម្លាក់ចេញពីតំណែង បើទោះបីជាគេអាក្រក់ដាក់ខ្ញុំមែន តែខ្ញុំមិចនឹងអាចអោបដៃមើលការងារដែលគេប្រឹងប្រែងរបូតទៅដោយងាយបែបនេះ? ទោះបីជាគេមើលទៅមិនម៉ត់ហ្មងជាមួយនិងរឿងផ្ទាល់ខ្លួន តែរឿងការងារគេចំណាប់ខ្លាំងណាស់»
"នេះចេះលួចសរសើរប្ដីទៀតហ្អេស៎នាងច្រម៉ក់» អានបានតែត្រឹមណេះ ទឹកភ្នែកជុងហ្គុកក៏រកជ្រាបចេញមកបាត់ទៅហើយ គេបើកអានខ្លឹមសារដែលនាងកត់ត្រាបន្តៗជារឿយៗ ពេលនេះគេយល់ហើយថាមូលហេតុអីបានជានាងខ្នះខ្នែងនឹងជួយប្ដីចោរម្សៀតម្នាក់នេះ រាល់ការយកចិត្តទុកដាក់ ទាំងសុវត្ថិភាព ទាំងការហូបចុកសុទ្ធសឹងតែកើតចេញពីការស្រឡាញ់ មិនមែនត្រឹមតែក្នុងនាមជាប្រពន្ធ នាងស្រឡាញ់គេជាយូរមកហើយ ចាប់តាំងពីគេនៅជាមនុស្សអាក្រក់យង់ឃ្នងដាក់នាងនោះ។
1ខេសម្រាប់ភាគក្រោយណា៎ អរគុណឆើនៗ
You are reading the story above: TeenFic.Net