ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៤
"ម៉ាដាម!"
"មិនអីទេ.." គ្រាន់តែលឺមាល៍លីនស្រែកសួរឪពុករកផ្តៅភ្លាម នាយជំនិតរបស់ជុងហ្គុកក៏ហាក់ដូចជាដឹងរឿងជាមុន គេប្រញាប់ឧទានហៅមាល៍លីនដោយសព្វនាមដែលសាកសម បំណងចង់ហាមឃាត់នាង តែជុងហ្គុកគេក៏ស្រែកបញ្ជាឃាត់គេមិនឲ្យនិយាយអ្វីបន្តទៀត។
"យ៉ាងមិច? ខ្លាចដល់ថ្នាក់ឲ្យកូនចៅមកហាមឃាត់ជំនួស ព្រោះខ្លាចបាក់មុខមែនទេលោកឧត្តមសេនីយ៍?" មាល៍លីនស៊កសៀតសម្ដីដាក់អ្នកដែលកំពុងតែមកនិយាយសម្របសម្រួលឯណោះ ជុងហ្គុកក្រវីក្បាលបន្តិចរួចក៏បែរមើលមុខនាងចំ លោករេអាន់ឯណោះឃើញស្ថានការណ៍មិនសមទំនង គាត់ក៏មានតែចូលមកហាមឃាត់កូនស្រីដែលចិត្តក្ដៅយ៉ាងកម្រោលបែបនេះ។
"ប៉ាថាកុំដល់ថ្នាក់ហ្នឹងអីកូន!"
"ប៉ាមិនមែនខ្ញុំ ប៉ាច្បាស់ជាមិនយល់ទេ បើប៉ាមិនយកផ្ដៅមកទេ ខ្ញុំទៅដកវាមកដោយខ្លួនឯង" មាល៍លីននិយាយទាំងសំឡេងអួលៗតែក៏ព្យាយាមធ្វើខ្លួនឲ្យរឹងមាំ មិនសូម្បីតែសម្រក់ទឹកភ្នែក នាងតូចបោះជំហានដើរទៅកាន់ចម្ការដែលនៅមិនឆ្ងាយពីទីនោះ លោករេអាន់កាន់តែឆ្លេឆ្លាខ្លាំង កាលបើនាងរកបានវល្លិ៍ផ្ដៅហើយក៏ដកទាញវាយកមក។
"នាយ! បើមិនចង់ស្លាប់ក៏ឆាប់ចេញទៅ" ទោះបីជាចិត្តខឹង តែគាត់ក៏មិនចង់ឃើញនរណាមកសម្រក់ឈាមនៅមុខផ្ទះគាត់ដែរ ជាពិសេសរងគ្រោះដោយសារតែស្នាដៃកូនស្រីគាត់។
"អរគុណលោកប៉ាសម្រាប់ក្ដីមេត្តានិងបំណងល្អ តែខ្ញុំមិនទៅណាឆ្ងាយពីមាល៍លីនទេ" ជុងហ្គុកគេអោនក្បាលគោរពលោករេអាន់បន្តិច រួចគេក៏ដោះអាវដែលមាននៅលើខ្លួនចេញ សល់តែភាពអាក្រាតមួយល្វែងខាងលើ ស្នាមសាក់និងសាច់ដុំហាប់ណែនក៏បង្ហាញច្បាស់ដល់គ្រប់គ្នា ពិសេសអ្នកដែលកំពុងតែកាន់អូសវល្លិ៍ផ្ដៅមកឯណោះ។
"មិនទៅណា គោរពសន្យាល្អណាស់" មាល៍លីនលាន់មាត់ ខណៈដៃកំពុងតែកាបតម្រឹបផ្ដៅដែលរកបាននោះ ជុងហ្គុកមិនបាននិយាយអ្វីតែក៏ទម្លាក់ជង្គង់អុកនិងដី ហាក់រង់ចាំការទទួលពិន័យនោះជាស្រេច មាល៍លីនងក់ក្បាលតិចៗរួចកាន់វាសផ្ដៅនោះលើដីនាំឲ្យគ្រប់គ្នាស្រៀវស្រាញអស់ លើកលែងតែជុងហ្គុក គេនៅអង្គុយស្ងៀមមិនកម្រើកអ្វីសោះ។
ឆ្វាច់! ឆ្វឹប..
"មាល៍កូន.." កុំថាឡើយតែកូនចៅជុងហ្គុក សូម្បីតែលោករេអាន់គាត់ក៏មិនអាចទ្រាំមើលកូនធ្វើបែបនោះដែរ នេះមាល៍លីនវ៉ាត់លើខ្នងគេ២ផ្ដៅប៉ុណ្ណឹងគ្រប់គ្នាក៏មើលទៅដូចជាពិបាកទទួលយកបាត់ទៅហើយ ចុះទម្រាំតែនាងបន្តទៀតនោះ?
ឆ្វាប់!
"ម៉ាដាម!" មួយផ្ដៅទៀតត្រូវវ៉ាត់លើខ្នងនាយ ស្របនឹងជង្គង់កូនចៅទាំងអស់របស់ជុងហ្គុកទម្លាក់ចុះ ឧទានអង្វរចៅហ្វាយស្រីភ្លាម មាល៍លីនដែលលាបំណងចង់វ៉ាត់គេបន្តក៏ទម្លាក់ដៃចុះបន្តិច ភ្នែកនាងងាកមើលទៅគេគ្រប់គ្នា មុននិងភ្នែកឡើងរលីងរលោងបន្តិច។
You are reading the story above: TeenFic.Net