ភាគទី៨១,៨២

Background color
Font
Font size
Line height

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨១+៨២

ជាង៣០ឆ្នាំមុន
ស្ត្រីស្ថិតក្នុងឈុតស្រស់ស្អាតសុីវីល័យ អង្គុយគងអន្ទាក់ខ្លាចិបកាហ្វេ ខណៈភ្នែកមនុស្សសឹងតែមួយហាងសំឡឹងមើលទៅនាង ជាពិេសសគឺបុរសៗដែលកំពុងតែអង្គុយហាងជាមួយឯណោះ។
"ហេតុអីក៏យូរម៉្លេះ? ខាតពេលយើងអស់" កាយវិការទន់ភ្លន់តែមាត់ក៏ពោលឡើងទាំងខឹងក្រោធ នាងធ្វើខ្លួនមកអង្គុយចាំព្រោះតែមានណាត់ជាមួយមនុស្សសំខាន់ម្នាក់ តែចាំបាត់ៗមិនឃើញមកសោះ ជាងកន្លះម៉ោងទៅហើយ។
"ម៉ាដាមត្រូវការកម៉្មង់អីទេ?" ក្រោយឈររេរាអេះអុញអស់ជាយូរ អ្នករត់តុម្នាក់ក៏ប្រញាប់ចូលមកសួរនាំស្ត្រីក្រមុំយើងទាំងទើសទាល់ចិត្តជាទីបំផុត នាងចោលក្រសែភ្នែកស្រទន់សំឡឹងបក មុននិងទាក់ភ្នែកជាមួយអ្នកដែលខ្លួនប៉ងចង់ជួបចូលមកដល់ល្មម។
"អត់ទោស!"
"មាល៍! ត្រង់នៀក៎" ស្រីស្រស់យើងដែលអង្គុយក្រពុលមុខមុននោះក៏លើកដៃខ្វៃៗបក់ហៅអ្នកដែលចូលមកគ្នាពីរនាក់ឯណោះ អ្នកម្ខាងទៀតកាលបើលឺនឹងឃើញនាង ស្រីតូចក៏រត់ចូលមកព្រមជាមួយនិងស្នាមញញឹមរីកស្គុះស្គាយពេញលើផ្ទៃមុខ។
"អឹប! ហ៊ឹម..យើងនឹកឯងណាស់ដេន យើងនឹកឯងសម្លាញ់"
"យើងក៏នឹកឯងដែលមាល៍ នេះយើងទើបតែមកព្រលានក៏ឈៀងមកជួបឯងតែម្ដង"
"យើងត្រេកអរណាស់ យើងត្រេកអរ" អ្នកដែលចូលមកអោបនោះក៏ដកខ្លួនចេញ ស្រីស្រស់យើងឯណេះគ្រាន់តែដកខ្លួនពីការអោប នាងក៏ទាក់ភ្នែកនឹងបុរសដែលឈរពីក្រោយខ្លួនមិត្តសម្លាញ់ឯណោះវិញ គេមានកាយខ្ពស់ ស្លៀកឈុតអាវធំ មើលទៅដូចជាមិនមែនជាជនសាមញ្ញៗដូចជាមាល៍ មិត្តសម្លាញ់នាងទេ។
"នេះអ្នកណាគេហ្នឹងមាល៍? យើងមិនប្រហែលថាគេជាមិត្តនឹងពួកយើងសោះ"

"យើងបិសតែនឹងភ្លេចទៅ នេះគឺខេនស៍ គេជាគូដណ្ដឹងរបស់គ្នាណា៎ បងសម្លាញ់! នេះគឺដេន មិត្តរបស់អូនណា៎"
"រីករាយណាស់ដែលបានជួប អ្នកនាងដេន"
"ដូចគ្នាចាស៎ លោកខេនស៍" នាយសង្ហានិងស្រីស្រស់ចាប់ដៃគ្នាទុកជាការគារវកិច្ច តែការគារវកិច្ចនោះក៏មើលទៅដូចជាមិនមែនជាមួយនិងអារម្មណ៍ដូចជាអ្នកស្គាល់គ្នាធម្មតា ក្រសែភ្នែកពួកគេត្របាញ់រកគ្នា នាយសង្ហាសំឡឹងមើលទៅដេនរហូតដល់នាងទម្លាក់មុខចុះរួចខាំបបូរមាត់ខ្លួនឯងតិចៗ។
"តោះពួកយើងអង្គុយចុះហើយជជែកគ្នាបន្តិចល្អទេ" សំឡេងរបស់មាល៍ក៏នាំឲ្យអ្នកដែលកំពុងតែចាប់ដៃគ្នានោះប្រញាប់ដកចេញវិញ មាល៍ក៏ចូលទៅក្រៀកដៃមិត្តសម្លាញ់រួចចូលទៅអង្គុយលើសាឡុងពូកជាមួយគ្នា។
"បងទៅហៅកាហ្វេនិងខេកសិន អូននិយាយគ្នាជាមួយមិត្តចាស់ចុះ"
"ចាស៎ លោកម្ចាស់" សព្វនាមដែលមាល៍ប្រើទៅលើគូដណ្ដឹងនាំឲ្យអ្នកជាមិត្តនោះខាំសង្គ្រឺតអញ្ចាញតិចៗ នាងតាមសំឡេងមើលផែនខ្នងអ្នកដែលដើរចេញនោះទាំងមានអារម្មណ៍មួយលោតឡើងក្នុងខួរ។
(គេប្រហែលជាអ្នកមានមិនធម្មតាទេ ចុះហេតុអីក៏បានជាមកចាប់ចិត្តនិងអ្នកដែលគ្មានអីសោះដូចជាមាល៍អញ្ចឹង?)

កម្មវិធីជប់លៀងគម្រប់ខួបនៃក្ដីស្រឡាញ់ គួរណាស់តែសប្បាយរីករាយសម្រាប់អ្នកចូលរួមទាំងអស់ តែបែរជាមានរឿងខ្លះកើតឡើង ជារឿងដែលអាក្រក់គ្មាននរណាម្នាក់ចង់ជួបក្នុងមួយឆាកជីវិតនោះ។
"ហ៊ឹកៗ" ទ្វារបន្ទប់បើកឡើងដោយដៃបុរសមាឌមាំម្នាក់ដែលជាមិត្តហើយក៏ជាអ្នកដែលត្រូវមាល៍ពឹងឲ្យជូននាងយកខេកមកកាន់ភូមិគ្រឹះរបស់អនាគតគូដណ្ដឹងជាមួយនាង តែពេលនេះគេក៏បែរជាមានចំណែកក្នុងការចូលរួមឃើញរឿងគ្រប់យ៉ាងដែលគេមិនគួរឃើញសោះ រាងកាយមនុស្សប្រុសស្រីពីរនាក់ដេកអោបគ្នាក្នុងសភាពអាក្រាតនៅលើគ្រែឃីងសាយធំ ជាគ្រែដែលនាងជាអ្នកជ្រើសរើសជាមួយខេនស៍ថាពួកគេនឹងប្រើប្រាស់វាក្រោយពីរៀបការរួច តែពេលនេះគេក៏ប្រើវាជាមួយអ្នកផ្សេងបាត់ទៅហើយ។
"មាល៍.. មាល៍កុំចូលទៅអី" ខណៈភ្នែកសំឡឹងមើលទាំងទ្រូងឈឺពើតរួចមក មាល៍នាងក៏មានបំណងចង់ចូលទៅរកពួកគេ តែបុរសដែលជាមិត្តក៏លូកដៃឃាត់។
"តែរេអាន់..ហ៊ឹក ម្នាក់ជាមិត្ត ម្នាក់ទៀតជាគូដណ្ដឹង ពួកគេនៅលើគ្រែជាមួយគ្នាទាំងដែលពួកគេដឹងលឺថាខ្ញុំស្រឡាញ់ពួកគេខ្លាំងកម្រិតណា៎ ខ្ញុំ..ខ្ញុំដូចជាដើមហេតុនាំពួកគេឲ្យជួបគ្នាអញ្ចឹង ហ៊ឹកៗ ឲ្យខ្ញុំធ្វើយ៉ាងមិចទៅរេអាន់?" មាល៍កាន់តែយំ អ្នកដែលកាន់ដៃនាងជាប់នោះក៏ប្រញាប់ទាញនាងចេញមករួចបិទទ្វារភ្លាមៗ ព្រោះមិនចង់ឲ្យពួកក្បត់ទាំងពីរនាក់នោះក្រោកឡើងមកនឹងបានឃើញនាងយំសោកបែបនោះ។
"មាល៍..ស្ដាប់យើង! យើងមិនចង់ឲ្យឯងរងទុក្ខនិងខូចឈ្មោះព្រោះតែពួកផិតក្បត់នោះទេ ក្រៅពីនាយខេនស៍ក៏មានប្រុសជាច្រើនទៀតរង់ចាំឯង.. កុំចំណាយទឹកភ្នែកនឹងបេះដូងខ្លួនឯងទៅលើមនុស្សប្រុសប្រភេទហ្នឹងអី"

"រេអាន់! ហ៊ឹក ខ្ញុំគួរធ្វើបែបណារេអាន់? ហ៊ឺ.." មាល៍ទន់ជង្គង់ដួល តែក៏បានរេអាន់ជួយទប់និងដួលអុកជង្គង់ទៅជាមួយនាង គេអោបក្រសោបមិត្តដែលកំពុងតែយំសោក ខណៈទ្រូងគេក៏ចុកអួលណែនមិនស្ទើរ ព្រោះក្នុងចិត្តនាងអាចចាត់ទុកគេជាមិត្តពិតមែន តែគេគិតមកលើនាង វាលើសពីពាក្យថាជាមិត្តទៅទៀត។

ត្រឡប់មកកាន់បច្ចុប្បន្នវិញ
ការនិយាយរៀបរាប់បញ្ចប់ត្រឹមលោករេអាន់លូកទាញយកកូនកន្សែងជូតផ្ដិតទឹកថ្លាដែលហូរស្រក់ពីកន្ទុយភ្នែក ពួកគេទាំងបីនាក់អង្គុយលើគ្រែរនាបក្រោមដើមប៉េសដែលមានម្លប់ត្រឈឹងត្រឈៃ ស្រីតូចដែលមិនចងចាំអ្វីសោះក៏បែរជាស្រក់ទឹកភ្នែក ត្បិតបានលឺរឿងរ៉ាវដែលកើតឡើងលើម្ដាយនាងទាំងអស់។
"ចុះបន្ទាប់ពីនោះមានរឿងអីទៀតទៅប៉ា?"
"ប៉ាមើលថែម៉ាក់របស់កូន រហូតដល់ថ្ងៃដែលប៉ាមានឱកាសបានសារភាពថាស្រឡាញ់នាង ហើយពួកយើងក៏រៀបការនឹងបង្កើតកូនមក.."
"គ្រប់យ៉ាងមើលទៅរលូនណាស់ ចុះហេតុអីក៏ម៉ាក់របស់មាល៍លីនសម្លាប់ខ្លួនទៅវិញ? ខ្ញុំមិនយល់ទេ.." ជុងហ្គុកគេក៏នៅស្ដាប់និងព្យាយាមសួរស្រាយចម្ងល់ទាំងអស់ដែលខ្លួនមានតាំងពីដើមមក ព្រោះបើតាមភាពពិតជាក់ស្តែង ម្ដាយរបស់គេមិនបានដូចជាអ្វីដែលប៉ាមាល៍លីននិយាយទេ។
"ហេតុអីអញ្ចឹងហ្អេស៎? មិចក៏ឯងមិនទៅសួរម្ដាយដ៏សែនល្អរបស់ឯងទៅថាគេបានធ្វើស្អីខ្លះ? នាងដណ្ដើមគូដណ្ដឹងរបស់មិត្ត ព្យាយាមគាស់កកាយជីវិតរបស់មាល៍លីនដោយលាបពណ៌នាងថាជាស្រីចង់បានប្ដីគេ យើងចាំបានណា៎..ថ្ងៃដែលម៉ាក់របស់កូនលីនត្រឡប់ពីធ្វើការមកទាំងសក់ក្បាលមានសុទ្ធតែកម្ទេចស៊ុតមាន់ មុខមាត់ក៏មានស្នាមជាំព្រោះតែគេធ្វើបាបនិងចោទនាងថាជាស្រីលួចលាក់របស់នាយឧត្តមសេនីយ៍ខេនស៍.. បើសិនជាកាលនោះអាខេនស៍វាមិនមកតាមសុំអង្វរជានាគ្នាជាមួយមាល៍ វាក៏គ្មានរឿងទាំងនោះកើតឡើង មាល៍នាងក៏មិនចាំបាច់ពាំនាំភាពអាម៉ាស់និងការឈឺចាប់ទៅជាមួយការស្លាប់របស់នាងដែរ" កាន់តែនិយាយ ទឹកភ្នែកលោករេអាន់កាន់តែហូរស្រក់ មើលតែប៉ុណ្ណេះក៏ដឹងហើយថាលោកស្រឡាញ់ម៉ាក់របស់មាល៍លីនដល់កម្រិតណានោះ។
"មាល៍ចំណាយពេលជាង១០ឆ្នាំទម្រាំតែអាចកាត់ចិត្តបានពីឪពុករបស់ឯង ខណៈពេលដែលឯងនិងម្ដាយឯងកំពុងតែរស់នៅសោយសុខលើនាមជាម៉ាដាម ដែលគួរណាស់តែជារបស់មាល៍សោះ នេះឯងនៅមានមុខមកសួរយើងថាហេតុអ្វីទៀតមែនទេ?" លោករេអាន់និយាយសម្លុតជុងហ្គុកដល់ថ្នាក់គេនិយាយអ្វីមិនចេញសោះ មាល៍លីនលើកដៃជូតទឹកភ្នែករួចទាញរូបថតមួយសន្លឹកដែលនាងរើសកាលពីនៅលើយន្តហោះនោះចេញមក នាយបើកវាបង្ហាញទៅជុងហ្គុកទាំងទឹកភ្នែកស្រក់។
"នេះជារូបថតម៉ាក់ពួកយើងជាមួយគ្នាមែនទេ? លោកក៏ដឹងថាម៉ាក់ពួកយើងធ្លាប់ជាមិត្តនិងគ្នាដែរមែនទេជុង?" មាល៍លីនសួរត្រូវចំចំណុចដល់ថ្នាក់ជុងហ្គុកមិននិយាយអ្វី តែក៏លូកដៃកាន់ក្រសោបនាងទាំងញ័រមាត់។
"យើង..យើងដឹងណាមាល៍! យើងទើបតែដឹងវាមួយរយៈពេលមុននេះទេ មាល៍..ពួកយើងនិយាយគ្នាសិនទៅណា៎" ជុងហ្គុកទាញដៃនាងឡើងមកថើប ក្រសោបជាប់ណែនតែមាល៍លីនក៏ដកដៃចេញវិញ រួចជូតទឹកភ្នែកខ្លួនឯង។
"លោកដឹង! តែលោកមិននិយាយ ទុកឲ្យខ្ញុំគុំនិងស្អប់ម្ដាយខ្លួនឯងមកជាយូរ..ហ៊ឹស លោកមិនគិតថាសាហាវពេកទេហ្អេស៎ជុងហ្គុក?"

រាត្រីសួស្ដី..


You are reading the story above: TeenFic.Net

#jk #yxmin