ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៣
មាល៍លីនខ្ទប់មុខស្រែកចាច៎ទាំងអៀនខ្មាស ខណៈអ្នកដែលបង្ករឿងនឹងក្លែមពាក្យសម្ដីនោះក៏នៅអង្គុយអោបដៃសើចយ៉ាងពេញចិត្ត គេមិនដឹងទេថាគេនឹងធ្វើចិត្តទទួលយកអត្តចារិតរបស់មាល៍លីននាបែបនេះបានយូរប៉ុណ្ណា? គ្រាន់តែថាពេលនេះនាងធ្វើឲ្យគេកាន់តែខ្នក់ខ្នាញ់ហើយ។
"បងថ្លៃ!"
"យើងមិនដឹងឡើយថាហេតុអីបានជាកាលនោះយើងយល់ព្រមធ្វើជាប្រពន្ធរបស់ឯងនោះ ហ៊ឹស" មាល៍លីនក្ដាប់ដៃទម្លាក់លើពូកមួយទំហឹង ស្របនឹងវត្តមានរបស់ដេនដាលីចូលមកដល់ល្មម នាងតូចឈរទ្រឹងកាន់ទ្វារបន្ទប់ ភន្ត័ភាំងកាលបើលឺសំនួនភាសាដែលមាល៍ប្រើទៅលើបងប្រុសនាង មាល៍លីននាងក៏ងាកភ្នែកមួយឆ្វាច់មុននិងបានឃើញវត្តមានរបស់ស្រីចម្លែកមុខម្នាក់នៅក្បែរទ្វារឯណោះ។
"អុ៎! អ្នកណាគេហ្នឹង?" ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខរបស់នាងភ្លាម នាងបង្ហាញអាកប្បកិរិយាសប្បាយចិត្តដែលបានឃើញដេនដាលីមក ទាំងដែលតាំងពីដឹងខ្លួនមកនាងនិងដេនដាលីក៏មិនបានជួបគ្នាសូម្បីតែម្ដងសោះ។
"នេះ..បងថ្លៃមិនចាំខ្ញុំទេមែនទេ?" ឃើញមាល៍លីនបញ្ចេញអាការៈបែបនេះដេនដាលីក៏ប្រញាប់ចូលមកចាប់កាន់ក្រសោបដៃបងថ្លៃស្រីជាប់ គ្រាន់តែត្រូវគេកាន់ដៃភ្លាម មាល៍លីនក៏ស្រាប់តែនៅស្ងៀម ថ្ពាល់ទាំងសងខាងក៏ក្រហមទែងហាក់បីដូចជាអៀនប្រៀន គ្រាន់តែគេកាន់ដៃនាងសោះ។
"បង..បងថ្លៃ? អញ្ចឹងបានន័យថានាងជាប្អូនអាគាត់នេះហ្អេស៎?" ពេលមាល៍លីនចង្អុលទៅជុងហ្គុក ដេនដាលីក៏ប្រញាប់ងក់ក្បាលឆ្លើយតបតែដៃក៏នៅតែកាន់មាល៍លីនជាប់ដដែល អ្នកដែលសួរនឹងដឹងចម្លើយពីមាត់ដេនដាលីឯណោះក៏ទម្លាក់ទឹកមុខបន្តិច នាងងក់ក្បាលរួចងាកបែរចេញទៅម្ខាង មិនសួរនាំអ្វីទៀត។
"មិចក៏នៅស្ងៀម?"
"បងប្រុស! វាមិនមែនជាពេលដែលសួរដេញដោលគាត់នោះទេ បងថ្លៃទើបតែក្រោកគាត់អាចនឹងមានអារម្មណ៍មិននឹងនរបែបនេះវាជារឿងធម្មតា តែយ៉ាងណាខ្ញុំក៏សប្បាយចិត្តដែលបងថ្លៃគាត់មិនបានកើតអីបែបនេះ" ដេនដាលីនាងក៏នៅតែធ្វើតាមទម្លាក់ និយាយរៀបរាប់ចប់ នាងក៏ចូលទៅអោបបងថ្លៃជាប់ មាល៍លីនឯណោះនាងក៏មិនរើបម្រាស់ហើយលូកដៃគោះស្មារបស់អ្នកមិនស្គាល់នោះទាំងញញឹមស្ងួត ភាពផ្លាស់ប្ដូររបស់នាងក៏នាំឲ្យបុរសជាស្វាមីមានការកត់សម្គាល់មកលើនាងភ្លាម ជុងហ្គុកក៏ជ្រើសរើសនៅស្ងៀមមិននិយាយអ្វីសិន ក៏ព្រោះតែគេមិនចង់រំខានពេលវេលាបងប្អូនថ្លៃទាំងពីរនាក់នេះ។
កន្លងទៅអស់ប្រហែលជាមួយម៉ោងសម្រាប់ការសួរសុខទុក្ខរបស់ដេនដាលី នាងនៅមើលថែ ជូតដៃជើងឲ្យមាល៍លីន នាងធ្វើឲ្យប្រាកដថាបងស្រីថ្លៃមិនមានអ្វីគួរឲ្យបារម្ភទើបនាងត្រឡប់ទៅផ្ទះវិញសម្រាក។
ការចាកចេញរបស់ដេនដាលីក៏ធ្វើឲ្យមាល៍លីននាងមានការផ្លាស់ប្ដូរបន្តិច នាងអង្គុយស្ងៀមមិននិយាយអ្វីសោះ ភ្នែកក៏គិតតែពីសំឡឹងមើលទៅខាងក្រៅជាប់ បាយទឹកក៏មិនសូវជាអើពើដូចជាកាលពីមុន។
"បើលែងចង់បបរ ក៏លេបថ្នាំ យើងនឹងអាលបានទៅដេកយកកម្លាំងខ្លះ"
You are reading the story above: TeenFic.Net