ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគ៦៧
"យើងគិតទៅសិនហើយ"
"ចាស៎! សូមលោកទាំងពីរសំណាងល្អ" មាល៍លីនឈរសារ៉េកអាវឯកសណ្ឋានលោកម្ចាស់រួចក៏មិនភ្លេចផ្ញើពាក្យជូនពរទៅកាន់ស្វាមីនិងកម្លោះដែលរួមដំណើរទៅជាគ្នានោះដែរ ជុងហ្គុកគេបញ្ចេញស្នាមញញឹមតិចៗរួចលើកដៃអង្អែលក្បាលភរិយាថ្នមៗមុននិងនាំខ្លួនដើរទៅមុនហ្វ្រេដថែមទៀត។
ជុងហ្គុកនឹងហ្វ្រេដឡើងឡានតែមួយជាមួយគ្នាដោយហ្វ្រេដជាអ្នកបញ្ជាចង្កូត ចំណែកលោកម្ចាស់ជុងហ្គុកក៏នៅអង្គុយបាំងក្បែរដៃគេហ្នឹងឯង ប្រុសៗទាំងពីរនាក់កំពុងតែរៀបរៀងចារិករឹកពាររបស់ខ្លួន ខណៈក្រសែភ្នែកស្រទន់របស់មនុស្សស្រីពីរនាក់សំឡឹងមើលមកពួកនាយព្រមគ្នា ម្នាក់សំឡឹងមើលហើយក៏ញញឹមពព្រាយមានមោទនភាពក្នុងនាមជាភរិយា ខណៈពេលដែលម្នាក់ទៀតមើលប្រុសម្នាក់នោះត្រឹមតែក្រសែភ្នែកលាក់លៀមប៉ុណ្ណោះ នាងបានតែលួចមើលគេតែក៏មិនមានសិទ្ធលួចគិតប៉ង..ព្រោះគេគ្មានថ្ងៃអាចមើលឃើញមនុស្សឋានៈតូចដូចជានាងទេ។
"ហ្វាន៍លីង! អាចជួយរៀបចំអាហារពេលល្ងាចជំនួសខ្ញុំបានទេ?" ការសំឡឹងមើលរបស់នាងក៏ត្រូវបញ្ឈប់ជាប្រញាប់កាលបើចៅហ្វាយស្រីស្រាប់តែនិយាយរកនាង ហ្វាន៍លីងក៏អោនក្បាលបន្តិចរួចទើបងើបប្រឈមមុខនឹងចៅហ្វាយស្រីវិញ។
"ប្រាកដជាបានណាម៉ាដាម តែថាម៉ាដាមមិនស្រួលខ្លួនមែនទេ? រឺក៏មានការអី?"
"ខ្ញុំមិនបានកើតអីទេ គ្រាន់តែចង់ទៅផ្សាររកទិញអំណោយជូនលោកម្ចាស់បន្តិច ជិតដល់ថ្ងៃលោកជួបជុំឡើងសក្ដិហើយ" ហ្វាន៍លីងកាលបើលឺចៅហ្វាយស្រីនិយាយបកស្រាយច្បាស់ៗគ្មានសង្ស័យទើបនាងបញ្ចេញស្នាមញញឹមទុកចិត្ត នាងស្រឡាញ់មាល៍លីនណាស់ អ៊ីចឹងមានរឿងអីទាក់ទងនឹងម៉ាដាមនាងត្រូវតែដឹងឲ្យច្បាស់លាស់ ព្រោះមានតែបែបនេះទើបនាងអាចការពារចៅហ្វាយស្រីម្នាក់នេះបាន។
...
(ឆាប់ត្រឡប់មកវិញ អូនចាំ)
ចាប់តាំងពីឡើងឡានរហូតមកដល់ពាក់កណ្ដាលផ្លូវទៅបន្ទាយ ជុងហ្គុកគេមិននិយាយអ្វីទាំងអស់ ខួរក្បាលក៏មិនបានបើកគិតអ្វីក្រៅពីពាក្យផ្ដែផ្ដាំរបស់ភរិយាជាទីស្រឡាញ់ដែលបានផ្ដែផ្ដាំមុននិងគេចេញមកនោះ មាល៍លីននាងជាមនុស្សស្ងប់ស្ងាត់មិនងាយបញ្ចេញអារម្មណ៍អ្វីផ្ដេសផ្ដាសទេ តែថ្ងៃនេះនាងក៏ធ្វើឲ្យគេភ្លឺភ្នែក យល់ច្បាស់ថានាងក៏ជាមនុស្សស្រីម្នាក់ដែលចេះផ្អែមល្ហែមដែរ គ្រាន់តែថាមុននិងនាងបញ្ចេញអារម្មណ៍ទាំងនេះមក ទាល់តែមនុស្សម្នាក់ផ្ដល់ភាពទុកចិត្តនិងកក់ក្ដៅឲ្យនាងជាមុនសិន។
"លោកម្ចាស់នឹងមាល៍លីនដូចជាផ្អែមល្ហែមដល់ហើយណ៎" ដោយសារតែស្ថានភាពក្នុងឡានមើលទៅស្ងាត់ជ្រងំពេកទើបបានជាហ្វ្រេដទីគ៍សម្រេចចិត្តលើកប្រធានបទខ្លះមកនិយាយ ជុងហ្គុកដែលកំពុងតែញញឹមជាប់មាត់នោះក៏ងាកភ្នែកមើលទៅអ្នកអង្គុយក្បែរខ្លួនបន្តិច ទឹកមុខញញឹមក៏ប្ដូរមកជាស្មើភ្លាមៗនាំឲ្យអ្នកជ្រុលមាត់សួរនាយលេបទឹកមាត់តឹងបំពង់ករព្រោះខ្លាចគេខឹង។
"សុំទោសបើខ្ញុំសួរដូចជាចេះដឹង"
"យើងមិនខឹងទេ យើងសប្បាយចិត្តទៅវិញ ព្រោះយ៉ាងហោចណាស់ក៏ឯងមើលមកឃើញថាពួកយើងស្និតស្នាលគ្នាពិត មិនមែនសម្ដែង" ជុងហ្គុកក៏ផ្អែកក្បាលនិងពូកឡាន ដៃម្ខាងទាញថេបលេតយកមកឆែកមើលដំណើរការតាមរកដេនឌ្រីក៍និងប្អូនស្រីរបស់គេឯណោះ ពួកគេបាត់ទៅជាមួយគ្នាយ៉ាងយូរ រកតម្រុយអ្វីក៏មិនឃើញសោះ ដំបូងនាយគិតថាដេនឌ្រីក៍អាចនឹងរត់គេចព្រោះមានការជួយពីប្អូនគេ តែពេលកន្លងយូរបែបនេះគេមិនគិតថានាងជួយគេទៀតនោះទេ។
"វាច្បាស់ជាចាប់ជម្រិតដេនដាលីជាមិនខានទេ ចាំមើលណា បើចាប់បានយើងនឹងមិនលើកលែងឲ្យវាជាដាច់ខាត វាហ៊ានណាស់ អាដេនឌ្រីក៍" ជុងហ្គុកបង្ហាញភាពខឹងសម្បារមិនត្រឹមតែលើទឹកមុខ តែសំឡេងក៏មើលទៅដូចជាខឹងនឹងនាយម្នាក់នោះខ្លាំងមិនធម្មតាដែរ ហ្វ្រេដទីគ៍ក៏ងាកមើលទៅជុងហ្គុករួចលើកដៃម្ខាងអេះក្បាលខ្លួនឯងថ្នមៗ។
៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀតណា៎៕
You are reading the story above: TeenFic.Net