ភាគទី៦១

Background color
Font
Font size
Line height

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦១

"អាក្រក់បំផុត ហ៊ឹម" មាល៍លីននិយាយមិនចប់ប្រយោគ បបូរមាត់ក៏ត្រូវអ្នកម្ខាងទៀតទម្លាក់ការថើបញ៉ក់ញីនាងស្ទើរតែថប់ដង្ហើមតែម្ដង គេថែថើបដួសដងរសជាតិនៃការថើបពីមាត់អ្នកដែលគេតែងតែគម្រោះគម្រើយដាក់នោះ អស់មួយសន្ទុះទើបគេដកបបូរមាត់មកវិញ។
មាល៍លីននាងគាំងអណ្ដាតនិយាយអីមិនចេញ បបូរមាត់ក៏មានសភាពសើមសេសសល់ពីការថើបឆ្មក់មុននោះ នាងតូចលើកខ្មងដៃជូតមាត់ខ្លួនឯងរួចបែរចេញទាំងភាពអៀនខ្មាសជាទីបំផុត។
"យ៉ាងមិច? នៅហ៊ានតមាត់ទៀតរឺអត់?" ភ្នែកក៏ឃើញ ត្រចៀកក៏បានស្ដាប់ដំណកដង្ហើមបែបភ័យរបស់មាល៍ តែជុងហ្គុកក៏នៅតែបញ្ជោះនាងរហូតមិនលែងដដែល ស្រីស្រស់មិនបាននិយាយអ្វីទេ នាងនៅតែបន្តបែរខ្នងចេញយ៉ាងស្ងប់ស្ងាត់ ជុងហ្គុកក៏ខិតចូលទៅបំណងចង់អោបក្រសោបនាងម្ដងទៀត តែលើកនេះក៏មានអ្វីម៉្យាងឃាត់ឃាំងគេមិនឲ្យបន្តធ្វើបែបនេះទៀត។ ភ្នែកថ្លាយ៉ង់សំឡឹងមើលឃើញសៀវភៅដែលមានរូបគំនូរក្មេងនៅក្នុងនោះ ការឃើញបែបនេះដូចជាប្រាប់គេដោយប្រយោលថាមាល៍លីននាងកំពុងតែគិតពីរឿងកូន គិតទាំងមិនដឹងខ្លួនថានាងកំពុងតែមានគេនៅក្នុងពោះស្រាប់ទៅហើយ។
"បានហើយ" ជុងហ្គុកសម្រេចថាមិនអោបរំខាននាងទៀតឡើយ ដោយលើកនេះគេក្រោកនាំកាយចេញពីពូក នាយដើរចូលទៅបំណងចង់ទាញថ្នាំក្រអូបបិទព្រោះតែគេទ្រាំហិតមិនបាន តែពេលមើលទៅមាល៍ដែលអង្គុយស្ងៀមអោនក្បាលមិននិយាយអ្វីនោះ គេក៏ប្ដូរចិត្តដោយការចាកចេញពីទីនោះជំនួសវិញ។
ការចាកចេញរបស់គេក៏ធ្វើឲ្យចិត្តអ្នកដែលអង្គុយធ្មឹងនោះលួចងាកបែរមើលមកទាំងធ្ងន់ចិត្តត្រដុក ភាពសោះកក្រោះនិងការត្រឡប់មកជាមនុស្សដែលចិត្តខ្មៅដូចមុននេះធ្វើឲ្យមាល៍លីនខ្វល់គិត។
(នេះយើងធ្វើអីខុសទៅ? រឺមកពីយើងល្អមិនគ្រប់គ្រាន់សម្រាប់លោកម្ចាស់?)

"ហ៊ើយ!"
កុំថាឡើយតែមាល៍លីនដែលកំពុងតែគិត សូម្បីអ្នកដែលចាកចេញមុននោះ គេក៏កំពុងតែគិតដូចគ្នាដែរ គេជ្រើសរើសការចាកចេញពីបន្ទប់ ព្រោះចង់ទុកឲ្យនាងលំហែអារម្មណ៍និងអ្វីដែលអាចឲ្យនាងបានសប្បាយចិត្តខ្លះ បើនាងចូលចិត្តក្លិនក្រូចនោះ តែគេទ្រាំហិតមិនបាន គេក៏អាចចេញមកក្រៅបាន តែសម្រាប់នាង..ក្រៅពីក្នុងផ្ទះនិងបន្ទប់នាងមិនដែលចេញទៅណាទេ។
ជុងហ្គុកឈរជ្រែងហោប៉ៅមួយកន្លែងអស់មួយស្រប៉ក់ទើបគេបោះជំហាននាំខ្លួនទៅឈរនៅក្បែរសួនបន្លែផ្លែឈើដែលអាចឲ្យគេអាចមើលឃើញបន្ទប់មាល៍លីនកំពុងសម្រាកពីទីនោះ ភ្លើងក្នុងបន្ទប់នៅបន្តបើកប្រមាណជាង១៥វិនាទីវាក៏បិទចុះ កាយមាំព្រលែងខ្យល់ដង្ហើមធ្ងន់ស្របនឹងអារម្មណ៍មួយភ្ញោចឡើងក្នុងខ្លួនគេ។
"អ៊ួក!" សុខៗនាយក៏ស្រាប់តែមានអារម្មណ៍រអើចង់ក្អួត ភ្នែកងាកបែរសំឡឹងមើលជុំវិញខ្លួន រួចក៏ឈប់កាលបើឃើញនឹងដឹងថាអ្វីដែលធ្វើឲ្យគេចង់ក្អួតនោះវាជាក្លិនសាដែលចេញពីដើមនិងផ្លែក្រូចនៅពីក្រោយខ្នងគេនេះឯង ជុងហ្គុកសង្គ្រឺតធ្មេញខ្លួនឯងតិចៗរួចវាសដៃកាច់មែកវាអស់មិនតិច។
"អ៊ួក! អឹស..ចង្រៃមែន" កាន់តែកាច់ វាក៏កាន់តែសាយភាយក្លិនឈួលមកលើសដើម ជុងហ្គុកទម្លាក់មែកដែលកាច់ចោលមួយកន្លែងមុននិងក្រឡេកភ្នែកឃើញកាំបិតផ្គាក់ដែលនៅបញ្ឈរចោលក្បែរដើមនោះ នាយឈោងទាញវាយកមកកាន់រួចសំឡឹងមើលដើមក្រូចដូចជាចងអាឃាត។

ថ្ងៃថ្មីឈានចូលមកដល់..
សម្រឹបជើងស្រាលបោះទម្ងន់នាំរាងកាយទន់ភ្លន់ចូលមកកាន់ផ្ទះបាយក្នងភូមិគ្រឹះក្រោយទទួលទានអាហារថ្ងៃត្រង់បានមួយស្រប៉ក់មក មាល៍លីននាងច្បូញមាត់ព្រោះចេះតែឃ្លានរហូតមិនឈប់ ជាពិសេសនោះគឺឃ្លានរបស់ណាដែលមានរសជាតិមុតជ្រះនេះតែម្ដង។
"ម៉ាដាមចង់បានអីអាចប្រាប់លីងបានតើ មិនចាំបាច់មកដោយខ្លួនឯងទេណា៎" កាលដែលចៅហ្វាយនាយស្រីមកដល់ក៏នាំឲ្យនាងតូចដែលកំពុងតែអង្គុយស្រោចកូនផ្កាក្រោយផ្ទះបាយប្រញាប់ទុកកូនកាតូទឹករួចបោសដៃចូលមករកចៅហ្វាយស្រីភ្លាម។
"ថ្ងៃនេះខ្ញុំគិតចង់ធ្វើអ្វីជូរៗម្ដង ចេះតែឃ្លានចង់ញ៊ាំរហូត.. ចាំជួយទៅបេះក្រូចឆ្មាពីសួនខាងក្រោយឲ្យខ្ញុំផង" មាល៍លីនក៏មិនខុសពីទម្លាប់ នាងមិនចូលចិត្តប្រើនរណាឲ្យធ្វើអ្វីដែលកំបុិកកំប៉ុកសម្រាប់នាងទេ ដូចជាពេលនេះ នាងមិនបញ្ជាហ្វាន៍លីង តែនាងក៏មួលដៃអាវខ្លួនឯងបំណងចង់ធ្វើអ្វីញ៊ាំវិញ។
"ផ្ទះយើងមិនមានក្រូចឆ្មាទៀតទេម៉ាដាម"

"ហេតុអី?" មាល៍លីននាងក៏រៀងឆ្ងល់ដែរ ព្រោះតាមដែលខ្លួនចាំ នៅខាងក្រោយផ្ទះមានដាំដើមក្រូចឆ្មាមិនតិចដើមទេ បើសិនជានិយាយថាញ៊ាំអស់ វាដូចជាមិនសមហេតុផលដែរ។
"លឺអុំថែសួនថាលោកម្ចាស់ឡើងឆ្ការដើមក្រូចឆ្មាចោលអស់តាំងពីយប់មិញម៉្លេះ!" មាល៍លីននាងទម្លាក់ស្លាបព្រាទឹកស្ករចុះរួចងាកមើលមកហ្វាន៍លីងបន្តិច នេះយប់មិញនាងខំគិតថាលោកម្ចាស់ខឹងហើយទៅសម្រាកនៅបន្ទប់ផ្សេងបាត់ទៅហើយតើ នេះគេឡើងមកកាប់ឆ្ការដើមឈើបែបនេះទៅវិញហ្អេស៎?
"បើអ៊ីចឹងទៅយកផ្លែសេសសល់ពីការឆ្ការនោះមក"
"លោកម្ចាស់បញ្ជាគេឲ្យប្រមូលលក់អស់ហើយម៉ាដាម" កាន់តែស្ដាប់នាងក៏កាន់តែយល់ថាផ្ដេសផ្ដាស នេះហ្វាន៍លីងមិនបានកុហកនាងទេហ្អេស៎? លោកម្ចាស់មិចក៏បែរជាស្អប់ក្រូចអីដល់ថ្នាក់នេះ គិតកាន់តែយូរនាងក៏នឹកឃើញដល់រឿងកាលពីយប់មិញ សូម្បីតែក្លិនក្រូចដែលនៅក្នុងបន្ទប់ក៏លោកម្ចាស់ទាមទារឲ្យបិទចោលដែរ។
"ខ្ញុំនឹងទៅសួរលោកឲ្យបានច្បាស់ លោកម្ចាស់នៅឯណា?" មាល៍លីនក៏ចោទសំនួរសួរហ្វាន៍លីង តែភ្នែកនាងក៏រហ័ស ក្រឡេកឃើញគេកំពុងតែអង្គុយនៅកញ្ចុះខាងក្រៅផ្ទះឯណោះ មិនបង្អង់នាងក៏ប្រញាប់បោះជំហានចេញទៅតែម្ដង។
"ម៉ាដាម! ម៉ាដាមប្រយត្ន័ផង ខាងក្រៅមេឃកំពុងតែភ្លៀងណា៎" ហ្វាន៍លីងនាងឆ្លេឆ្លាប្រញាប់រត់ទៅតាមមាល៍លីន នាងរត់ផងស្រែកហៅម៉ាដាមផងនាំឲ្យវាលាន់លឺដល់ត្រចៀកអ្នកនៅខាងក្រៅ។
ជុងហ្គុកចោលភ្នែកងាកមើល ហើយក៏បើកភ្នែកធំៗកាលបើឃើញមាល៍លីននាងដើរញាប់ដំណើរចេញមកកាត់ភ្លៀងរលឹមស្រិចៗ ដៃដែលកាន់ឯកសារនិយាយគ្នាជាមួយហ្វ្រេដក៏ទម្លាក់ចុះ នាយរត់ចេញទៅទាំងមិននិយាយអីសោះ ដល់ថ្នាក់ហ្វ្រេដក្រឡេកតាមសឹងតែបាក់ករព្រោះមិនយល់ការ។
"ម៉ាដាម.."
"ឈប់ត្រង់ហ្នឹងហើយ!" ការឃាត់របស់ហ្វាន៍លីងក៏មិនមានប្រសិទ្ធិភាពដូចសំឡេងគ្រលរធំដែលឃាត់នោះ មាល៍លីនឈប់ទ្រឹងក្រោមភ្លៀងរលឹម ភ្នែកសំឡឹងមើលទៅស្វាមីដែលកំពុងតែឈរមើលមកនាងទាំងភ្លៀងដែលនោះ។
"ខ្ញុំមកចង់សួរ ព្រោះលោកម្ចាស់ធ្វើខ្លួនចម្លែកណាស់ លោកម្ចាស់មិនចង់ហិតខ្លួនណាឈួល ឧស្សាហ៍ចង់ក្អួត នេះលោកម្ចាស់កើតអីឲ្យប្រាកដ?"
"យើងស្រឡាញ់នាង!" សំនួរផ្សេងចម្លើយផ្សឹង ដល់ថ្នាក់អ្នកដែលសួរនោះគាំងគ្រលាស់អណ្ដាតនិយាយសឹងមិនចេញ មាល៍លីនមើលទៅគេទាំងនាងខ្លួនឯងធ្វើខ្លួនមិនត្រូវសោះ។
"តែនេះមិនជាសំនួរដែលខ្ញុំចង់-"
"ចុះចម្លើយអីដែលមានន័យសម្រាប់នាងជាងពាក្យថាយើងស្រឡាញ់នាងនោះ?"
-
ហ្អាយ៎! លោកម្ចាស់ឆ្កួត ហិហិ
៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀតជូន៕


You are reading the story above: TeenFic.Net

#jk #yxmin