ភាគទី៥៩

Background color
Font
Font size
Line height

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៩

មួយសប្ដាហ៍កន្លងផុត..
ការតាមចាប់ខ្លួនរបស់ដេនឌ្រីក៍នៅតែបន្ត លើកនេះពួកគេមិនមែនតាមរកតែនាយម្នាក់ឡើយ សូម្បីតែប្អូនស្រីរបស់ជុងហ្គុក ដេនដាលី នាងក៏បាត់ខ្លួនទៅជាមួយមនុស្សប្រុសម្នាក់នោះដែរ។
"មួយអាទិត្យហើយពួកឯងនៅតាមរកវាមិនឃើញទៀតហ្អេស៎? ចុះប្អូនស្រីយើងនោះ ពួកឯងមិនគិតថានាងនឹងមានរឿងអីកើតឡើងទេហ្អេស៎? ចំជាអត់បានការណ៍ពិតមែន ហ៊ឹស" សំឡេងស្រែកគំហកធ្ងន់បន្លឺចេញពីមាត់របស់កាយមាំទាំ គេមានអាការៈនិងចារិកកោងកាចបែបនេះជាថ្មីក្រោយពីជ្រុលធ្វើឲ្យរបូតគូសត្រូវពីដៃម្ដងទៀត តែលើកនេះគេក៏ខាតបង់ទាំងដើមទាំងការ ព្រោះប្អូនស្រីក៏បាត់ទៅជាមួយនាយដេនឌ្រីក៍ម្នាក់ទៀត។
(តែម៉ាដាមបញ្ជាពួកយើងថា-)
"ពួកឯងធ្វើការឲ្យនរណា? យើងរឺក៏មាល៍លីន? ចេញធ្វើការទៀតទៅ..ហ៊ឹស" ការនិយាយទាក់ទងគ្នាក៏មិនបន្តយូរអីដែរ ជុងហ្គុកគេទម្លាក់ទូរសព្ទ័លើតុចុះទាំងកំហុក ដៃមាំលូកចូកក្បាលខ្លួនឯងសឹងតែរបើកព្រោះគាំងសតិគិតអ្វីមិនចេញទាល់តែសោះ។
"បើថ្ងៃនោះមាល៍លីននាងមិនលូកដៃ ម៉្លេះពេលនេះយើងចាប់អាដេនឌ្រីក៍មកដាក់ទោសពៃសមនិងអំពើរបស់វាបាត់ទៅហើយ ហ៊ើយ!" នឹកគិតរឿងនេះឡើង ជុងហ្គុកក៏ក្ដៅចិត្តដូចជាភ្លើង គេនឹងមាល៍លីនត្រូវមកឈ្លោះទាស់ទែងគ្នា មើលមុខគ្នាមិនចំព្រោះតែវត្តមានអាចង្រៃម្នាក់នោះអញ្ចឹងហ្អេស៎? វាចំជាផ្កាយគ្រោះក្នុងជីវិតរបស់គេមែន។
ជុងហ្គុកទាញនាឡិកាដៃពីលើតុ រួចយកវាមកបំពាក់នៅលើកដៃរបស់គេ ដៃម្ខាងក៏ទាញក្រវ៉ាត់ករខ្លួនឯងដែលកំពុងតែគ្មានរបៀបនោះរួចប្រញាប់ចាកចេញទៅយ៉ាងប្រញាប់ជាទីបំផុត។
តឹប!តឹប..
(ម៉ាដាមប្រាកដហើយមែនទេថាបន្តបែបនេះរហូតនោះ? លោកម្ចាស់គាត់ខុសប្លែកពីមុនហើយក៏រំអុកខឹងម៉ាដាមរឿងកូនរហូត ខ្ញុំគិតថាច្បាស់ជាមានរឿងអ្វីមិនប្រក្រតីហើយម៉ាដាម)
(ចុះខ្ញុំអាចធ្វើអីបានទៅលីង? យើងទាស់សម្ដីនាងចាប់តាំងពីមានរឿងកើតឡើងនោះមក រឿងកូននេះខ្ញុំក៏ជាអ្នកខុសព្រោះខ្ញុំគ្មានសមត្ថភាពអាចមានកូនជូនប្ដីបាន)
ជុងហ្គុកបោះជំហានឈានចុះមកដល់ជាន់ខាងក្រោម អ្វីដែលនាយលឺមុនគេបង្អស់នោះគឺការសន្ទនារវាងប្រពន្ធគេនិងអ្នកបម្រើដៃស្ដាំដែលនាងទុកចិត្តបំផុត នាយមិនទាន់ទៅតែក៏នៅអោបដៃចាំស្ដាប់ពួកនាងនិយាយគ្នាបន្ត ពិតមែន! មួយរយៈនេះគេត្រូវចេញទៅខាងក្រៅយប់ៗក៏ព្រោះតែគេទៅឃ្លាំមើលនៅតំបន់សង្ស័យដើម្បីអាចចាប់ដេនឌ្រីក៍បានតាមចិត្តប៉ង តែកំឡុងពេលនៃការចេញឃ្លាំមើលនេះគេក៏នឹងរៀងឆេវឆាវដាក់មាល៍លីន ក៏ព្រោះតែគេមិនចង់ឲ្យនាងមកឆាឆៅការងាររបស់គេទៀត។

"រឺក៏លោកម្ចាស់ត្រឡប់ទៅមានស្នេហាជាមួយអ្នកនាងណាន់..ណាន់ស្អីគេនោះទៀត?" ការសួរនាំរបស់ហ្វាន៍លីងមិនបានជួយឲ្យស្ថានភាពធូរស្រាលទេ មានតែធ្វើឲ្យមាល៍លីនស្រពាប់ស្រពោនមុខទៀត ឃើញបែបនេះហ្វាន៍លីងនាងក៏មិនបាននិយាយអី តែក៏លូកដៃចាប់ស្មាចៅហ្វាយស្រីថ្នមៗ មាល៍លីនក៏ញញឹមរួចទម្លាក់ដៃកាន់នាងវិញ។
"ម៉ាដាមមិនប្រចណ្ឌ័នឹងលោកម្ចាស់ទេហ្អេស៎?"
"ហ៊ឹម! អត់ទេ.."

(ប្រាកដរឺអត់ថានាងមិនខឹងប្រចណ្ឌនោះ?)
សំនួរមួយប្រយោគនេះដក់ជាប់ក្នុងខួរក្បាលម៉ាដាមវ័យក្មេងដែលនៅអង្គុយចាក់កន្សែងឯណោះ សំនួរដែលចាក់ស្រេះក្នុងបេះដូងរៀងរាល់ពេលដែលនាងជួបមុខលោកម្ចាស់ម្ដងៗ ជាពិសេសមួយរយៈចុងក្រោយនៃការឈ្លោះទាស់ទែងគ្នានោះ។
(សាយណ្ណ័សួស្ដីលោកម្ចាស់ជុង)
សំនួនភាសាហាឡើងស្រុះគ្នារបស់បាវបម្រើទាំងនោះហាក់ដាស់ស្មារតីម៉ាដាមមាល៍លីនឲ្យទម្លាក់ខ្នារចាក់កន្សែងនោះចុះ ហ្វាន៍លីងឯណោះក៏អោនមុខ តែក៏ចាប់ភ្លឹកដឹងដល់ដៃម្ខាងរបស់ចៅហ្វាយស្រីលើកជូតផ្តិតទឹកភ្នែកដែលនៅដក់ជាប់និងភ្នែកនោះរួចបោះជំហានក្រោកឡើង ប្រញាប់ប្រញាល់ឡើងទៅបំណងចង់ទៅជួយចងក្រវ៉ាត់អាវស្វាមី។
"លោកម្ចាស់គិតទៅណាហ្នឹង?" នាងក៏លាន់មាត់នៅពីមុខស្វាមីតែម្ដង ព្រោះតែនាងឃើញគេមិនបានស្លៀកពាក់អាវធំសម្រាប់ទៅការិយាល័យទេ តែជាអាវចំហករអាវបែបសុីវីល័យជំនួសវិញ។
"ឆ្ងល់ស្អី? ធ្វើដូចជាមិនដឹងថាថ្មើរនេះយើងចេញទៅរកអ្វីសប្បាយនៅខាងក្រៅ" ស្ដាប់តែសម្ដី បូកផ្សំនិងមុខមាំរបស់នាយ មាល៍លីសអាចដឹងហើយថាគេធុញនិងនាងដល់កម្រិត តែនាងទទួលងារជាភរិយាស្របច្បាប់របស់គេ នាងក៏មានតួនាទីឈឺឆ្អាលនិងចេះដឹងបែបនេះ។
"លោកម្ចាស់អាចមិនចេញក្រៅម្ដងបានទេ?" នាងនិយាយដោយមុខស្ងួត និយាយទាំងចេញពីចិត្ត តែអ្នកស្ដាប់ក៏បែរជាអស់សំណើចរួចប្រើដៃម្ខាងរុញនាងចេញសឹងតែដួលលើសាឡុងនៅនិងមុខ។
"បើនាងមានសមត្ថភាពបម្រើចំណង់យើងគ្រប់គ្រាន់ យើងក៏នឹងអាចគិតពិចារណារឿងនេះ តែនាងស្អីក៏គ្មានដែរ ភាពទាក់ទាញ ភាពស្រស់ស្អាត សូម្បីតែសមត្ថភាពបង្កើតកូនក៏គ្មាន ការជាមួយនាងដូចជាការជាមួយទីងម៉ោងចំប៉ើងយកមកទុកក្នុងភូមិគ្រឹះអ៊ីចឹង" សម្ដីនេះសូម្បីតែហ្វាន៍លីងអ្នកដែលមិនមែនជាសមីខ្លួននាងស្ដាប់ទៅក៏ឈឺចាប់ឈឺទ្រូងជំនួសចៅហ្វាយស្រីខ្លួន ចុះទម្រាំតែម៉ាដាមនាងដែលឈរស្ដាប់យ៉ាងស្ងៀមស្ងាត់នោះ មិនដឹងថាគាត់ឈឺប៉ុណ្ណា។
"យកដៃចេញពីអាវយើង..អឹស អឹប"
"ទឹកក្រូចឆ្មាលោកម្ចាស់.." ខណៈកំពុងតែនិយាយគ្នាស្រាប់តែអ្នកបម្រើម្នាក់លើកទឹកក្រូចឆ្មាមក តែក៏ចម្លែកព្រោះគ្រាន់តែទឹកក្រូចឆ្មាមកដល់ ជុងហ្គុកក៏ខ្ជឹបមាត់លែងនិយាយអ្វីទាំងអស់ គេងាកភ្នែកមើលមុខមាល៍លីនរួចនាំខ្លួនដើរចេញទៅទាំងមិននិយាយអីទាំងអស់ មាល៍លីននិងហ្វាន៍លីងក៏តាមមើលនិងចងចិញ្ចើមទាំងមិនយល់សោះ។

"ចៅហ្វាយ! ចៅហ្វាយចាំផង ហូយ៎! នេះតិចបុកទ្វារឡានទៅទាន៎" ខណៈអ្នកខាងក្នុងងឿងឆ្ងល់ពីការចាកចេញនិងគិតថានាយអាចនឹងខឹងខ្លាំងដល់ថ្នាក់ដើរចេញ តែគ្រប់យ៉ាងមិនដូចការគិតនោះទេ ជុងហ្គុកគេប្រញាប់រត់ចូលមកក្នុងឡាន។
គ្រឹប!
"អួក៎.." គ្រាន់តែទ្វារឡានទាញបិទភ្លាម ជុងហ្គុកក៏ទាញយកធុងតូចល្មមដែលមានជាស្រេចនៅទីនោះដូចជាមានការរៀបចំរួចជាស្រេច រឿងមួយនេះប្រហែលជាមិនមែនទើបតែកើតឡើងម្ដងនោះទេ។
"តែក្រូចឆ្មាស្អីក៏ឈួលម៉្លេះ? យើងទប់ចង់ដាច់ក្រឡើតទៅហើយ អួក៎!" ខណៈមាល៍លីននាងនៅយ៉ាងសុខស្រួលគ្មានដឹងខ្លួន លោកម្ចាស់ឯណោះក៏ពួនសម្ងំក្អួតតែឯងដូចជាស្ត្រីដែលមានផ្ទៃពោះ។
-
បាបកម្មសំឡុតប្រពន្ធពេក ខិខិ

៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀតជូន៕


You are reading the story above: TeenFic.Net

#jk #yxmin