លង់ប្រពន្ធម៉ាញិបទៅ ហើយឈប់ខ្មើតយល់នៅលោកម្ចាស់?
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥០
(លោកបងមិនចូលចិត្តពួកអាមានអំណាចអស់នោះទេ វាមានលុយ មានអំណាចវាក៏ប្រើតាពាសគ្មានគិតក្បាលនរណាទេ..)
"ចុះត្រង់អាដេនឌ្រីក៍វាដើរស្ពាយកាំភ្លើងក្រវែលអ្នកភូមិនោះ មិចក៏ពួកវាមិនស្អប់ដែរទៅ ហ៊ឹស" មាត់ជេរប្រទិចទៅកាន់អ្នកដែលគេកំពុងតែមើលតាមកាំមេរ៉ាសុវត្ថិភាពបង្កប់ឯណោះ ដៃមាំទាំវាយកូដឆ្លើយឆ្លងទៅប្រាប់ថ្នាក់លើយ៉ាងសម្ងាត់បំផុត ការមករស់នៅទីនេះមិនមែនគ្មានប្រយោជន៍នោះទេ គេស៊ើបបានច្រើនខ្លាំងមែនទែន ដឹងពីកន្លុកកន្លៀតនិងស្ថានភាពរស់នៅរបស់ពួកដេនឌ្រីក៍និងបានដឹងពីទង្វើស្អប់ខ្ពើមដែលពួកវាមានទៅលើរដ្ឋាភិបាលច្បាស់ៗផង។
ជុងហ្គុកពួនសម្ងំចាក់សោរនៅក្នងបន្ទប់នោះ ថតនិងរាយការណ៍រាល់អ្វីដែលពួកនោះបាននិយាយ គេក៏មិនភ្លេចអុកត្រចៀកស្ដាប់មើលសំឡេងនៅខាងក្រៅផងដែរ ព្រោះទម្រាំតែបានពួកវានិយាយចេញមកនោះ មនុស្សស្រីដែលអង្គុយក្នុងហ្វូងជាមួយក៏លះបង់មិនតិច។
ផាំង!ផាំង..
(លោកប្ដី! លោកប្ដីហ្អា៎..)
ការគោះទ្វារគ្រាំងៗមិនបានឲ្យដំណឹងជាមុននោះធ្វើឲ្យជុងហ្គុកភ្ញាក់ក្រញ៉ែងខ្លួន គេប្រញាប់ចុចកុងតាក់បិទគ្រប់ប្រពន្ធទាំងអស់ ទើបគេប្រញាប់ដើរទៅបើកទ្វារបន្ទប់។
"ហេឡូ! ហិហិ" កាលបើទ្វារបើក ក្លិនស្រាក៏ប្រហើរចូលណែនច្រមុះជុងហ្គុកតែម្ដង មុខក្រហមព្រឿងៗលាយឡំនិងថ្ពាល់ក្រហមបង្ហាញច្បាស់ពីមុខគេ មាល៍លីនញញឹមលិបភ្នែកហាក់ប្រាប់គេដោយប្រយោលថានាងទៅលែងរួចហើយ ស្រវឹងមែនទែនហើយ។
"វឹងអៃ ហិហិ! ទៅលែងរួចអៃ.." នាងតូចលើកដៃស្រវ៉ាចូលអោបកាយស្វាមី ធ្វើចារិកដូចជាក្មេងមិនដឹងអីសោះ ជុងហ្គុកឯណោះគេក៏ប្រញាប់ទប់ខ្លួននាងរួចរុញទាញទ្វារបន្ទប់នោះបិទគ្រឹប។
"យើងប្រាប់ហើយប្រាប់ទៀតថាអារឿងចុះទុនស្អីហ្នឹង កុំចុះខ្លាំងពេក ខ្លួនឯងជាស្រីតែបបួលពួកអាដេនឌ្រីក៍ផឹកឡើងជោគខ្លួន.." នាយទាញចង្កេះទប់នាងឲ្យឈរត្រង់ខ្លួនរួចសំឡឹងមើលមុខគេឲ្យចំ។
"តែអូនផឹកឈ្នះពួកហ្នឹងតើ..អឹក" សព្វនាមដែលនាងហៅខ្លួនឯងនាំឲ្យគ្នាដែលជួយគ្រានាងទើបតែដល់មាត់ទ្វារនោះទុចដំណើរបន្តិច គេងាកមើលទៅកូនចៅអាដេនឌ្រីក៍ដែលសន្លប់បាស់ដៃបាស់ជើងគ្រប់គ្នានៅខាងមុខឯណោះ នេះចាត់ទុកថានាងខ្លាំងហើយ ព្រោះចំណោមអ្នកផឹកទាំងអស់ សល់តែនាងម្នាក់ទេដែលនៅមានស្មារតី។
"ជាស្រី តែផឹកជោគខ្លួនបែបនេះ យើងមិនសរសើរទេ"
"មិនសរសើរបាន តែកុំឈប់ស្រឡាញ់ណា៎ អឹក" មាល៍លីនបម្រាស់ខ្លួនពីការជួយគ្រា ប្ដូរមកជាការលើកដៃច្បិចថ្ពាល់ស្វាមីជាប់ទាំងសងខាង ជុងហ្គុកនៅរក្សាទឹកមុខមាំដូចដើម ទោះបីជាភ្នែកកំពុងតែសំឡឹងមើលមុខនឹងថ្ពាល់ក្រហមងាំងរបស់នាងក៏ដោយ។
You are reading the story above: TeenFic.Net