ភាគទី២៨,២៩

Background color
Font
Font size
Line height

សូរីណា៎ យប់នេះអេតមីនអារម្មណ៍អត់សូវល្អ រវល់យំអាណិតឆ្មាពេកទើបមិនងាយបានសរសេរផុស រីករាយអានណា៎..

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៨,២៩

ល្ងាចថ្ងៃដដែលនោះ គ្រប់យ៉ាងត្រូវបានរៀបចំដាក់ឡានប្រភេទជាឡានដឹកទំនិញធម្មតាបែបអ្នករស់នៅតំបន់អាណាធិបតេយ្យនោះ លើកលែងតែអ្នកដែលត្រូវទៅរស់នៅទីនោះប៉ុណ្ណោះដែលជិះឡានទំនើប មិនមែនមកពីនាងចង់នោះទេ តែមកពីបុរសចិត្តមាំដែលអង្គុយក្បែរនាងនោះជាអ្នកបញ្ជាទៅវិញទេ។
"យប់ឡើងបើគ្មានការកុំបើកទ្វារ មនុស្សណាក៏ដោយបើសិនជាវាព្យាយាមធ្វើល្អជាមួយនិងនាង កាន់តែកុំទុកចិត្តវាឲ្យសោះ យើងបញ្ជាបែបនាងត្រូវតែធ្វើបែបនោះ" តាំងពីឡើងឡានមក ពាក្យដែលចេញពីមាត់របស់គេគឺមានតែបញ្ជាប៉ុណ្ណោះ គេបញ្ជានាងសព្វគ្រប់ មិនឲ្យនាងឲ្យលេខទូរសព្ទ័ទៅនរណា មិនឲ្យទុកចិត្តមនុស្សប្រុសណាក្រៅពីអ្នកដែលគេស្គាល់ សម្ដីបង្គាប់បញ្ជាគេក៏លាយឡំទៅដោយភាពព្រួយបារម្ភខ្លះៗមក តែគេក៏មិនបង្ហាញចំៗដាក់នាងដូចជាទម្លាប់ដដែល។
"ចា៎ ខ្ញុំនឹងចងចាំគ្រប់ពាក្យសម្ដីរបស់លោកម្ចាស់ អរគុណណាស់ដែលបានបារម្ភពីខ្ញុំ" មាល៍លីនឆ្លើយតបនិងការទូន្មានរបស់គេ ព្រមទាំងអោនក្បាលគោរពនាយតិចៗក្នុងឋានៈជាលោកឧត្តមសេនីយ៍និងជាស្វាមីដ៏ខ្ពង់ខ្ពស់របស់នាង ជុងហ្គុកងាកបែរក្រសែភ្នែកមើលមកនាង រួចទើបបែរភ្នែកចេញទៅមើលក្រៅកញ្ចក់បន្តិចបែបមិនខ្វល់។
"មិនបានបារម្ភ តែមកពីខ្លាចនាងធ្វើឲ្យបែកការណ៍អស់ ប៉ុណ្ណឹងឯង" ជុងហ្គុកនៅតែដដែល គេមិនបានសារភាពថាគេខ្វល់ខ្វាយពីនាង គេសម្ដែងធ្វើដូចជាគេនិយាយទាំងនោះព្រោះការងារ មិនមែនព្រោះតែគិតបារម្ភពីនាងនោះទេ ទាំងដែលកាលពីគ្រានាងគ្រោះថ្នាក់ គេជិះឡានពីជាយក្រុងមកយ៉ាងសស្រាក់សស្រាំ មិនខ្លាចស្លាប់រស់ខ្លួនឯងទាល់តែសោះ។
ងឹក..
(ដល់កន្លែងចំណតហើយទាន៎)
ការនិយាយប្រាស្រ័យទាក់ទងគ្នាត្រូវបានបញ្ចប់ ព្រោះតៃកុងឡានខាងមុខងាកបែរមកជម្រាបពួកគេទាំងពីរថាដល់ចំណតដែលមាល៍លីនត្រូវចុះហើយ។ ស្រីតូចយើងក៏ប្រញាប់ទាញកូនកាតាបតូចយកមកស្ពាយ ភ្នែកក៏មិនភ្លេចងាកមើលទៅលោកម្ចាស់ដែលអង្គុយបែរមុខចេញនោះដែរ នាងតូចសំឡឹងមើលគេមួយស្រប៉ក់ ទើបនាងនឹកឃើញអ្វីម៉្យាងក្នុងចិត្ត ដៃស្រឡូនលើកឡើងដោះបូរពីក្បាលរួចលូកទាញដៃជុងហ្គុកមក។
"ចង់ធ្វើស្អី?" កាលបើនាងលូកចាប់ដៃគេទាំងមិនប្រាប់បែបនេះ អ្នកដែលអង្គុយស្ងៀមបែរចេញនោះក៏ងាកមកចាប់អារម្មណ៍ហើយបង្ហាញភាពខឹងសម្បារខុសទំនងដាក់នាងទៀត។
"ខ្ញុំចង់ឲ្យលោកម្ចាស់រក្សាវាទុក ចាត់ទុកថាមាល៍លីននឹងនៅក្បែរលោកម្ចាស់គ្រប់ពេល ដរាបណារបស់នេះមិនទាន់បាត់មាល៍លីននឹងត្រឡប់មករកលោកម្ចាស់វិញណា៎"
"អត់បានការ! ហ៊ឹស" មិនចាំដល់មាល៍លីនដាក់កូនបូរចងសក់នោះក្នុងដៃនាងស្រួលបួល ជុងហ្គុកក៏លើកដៃគ្រវាសវាមួយទំហឹងដូចជាគ្មានស្ដាយស្រណោះអ្វីសោះ មាល៍លីននាងក៏តាមសំឡឹងមើលបូរចងសក់នោះ រួចងើបសំឡឹងឆ្លាស់ទៅលោកម្ចាស់បន្តិច ស្រីតូចក្ដាប់មាត់បៀមជាប់នូវអារម្មណ៍អាក់អន់ចិត្តបន្តិច តែនាងក៏មិនអោនរើសបូរចងសក់នោះដដែល។
"ខ្ញុំលាសិនហើយ លោកម្ចាស់! ថែខ្លួនផង" ស្រីតូចបើកទ្វារចុះពីឡាន នាងក៏មិនភ្លេចងាកបែរមកផ្ដាំផ្ញើជុងហ្គុកផង តែនាយក៏ធ្វើមិនខ្វល់ដូចដើម មិនតែប៉ុណ្ណឹងគេមិនទាំងងាកមើលមុខនាងទៀត។

"ចាំស្អីទៀត ឆាប់ចេញឡានទៅ!" ជុងហ្គុកស្រែកគំហកដាក់កូនចៅ មាល៍លីនឯណោះក៏មិននៅអែអង់ នាងទាញទ្វារឡានបិទរួចឈរសំឡឹងមើលឡាននោះបង្វិលកង់ចាកចេញ ស្រីតូចតាមមើលស្មាអ្នកអង្គុយក្នុងឡាននោះព្រមជាមួយនិងភ្នែករលីងរលោងចង់យំ តែនាងក៏បានតែលើកដៃម្ខាងជូតវាសភ្នែកខ្លយនឯងរួចស្ពាយកាតាបទៅកាន់កន្លែងរស់នៅឯណោះវិញ។

ការចាកចេញរបស់នាងក៏មិនមែនគ្មានអ្នកខ្វល់នោះដែរ អ្នកដែលនាងលបមើលនោះ ចេញផុតបន្តិចគេក៏ងាកមើលមកនាងបន្តិច គេឃើញនាងរត់ចូលទៅចន្លោះផ្លូវតូច ផ្លូវដែលស្ងាត់បំផុតនៅទីនោះ ហើយពេលនេះវាក៏ងងឹតស្លុបបន្តិចដែរ។
"លោកម្ចាស់មិនគួរសម្ដីអាក្រក់ដាក់ម៉ាដាមពេកទេ ទោះជាម៉ាដាមមិននិយាយខ្ញុំក៏ដឹងថាម៉ាដាមអាក់អន់ចិត្តដែរទាន៎" ឡានបង្វិលកង់ចេញកាន់តែឆ្ងាយ អារម្មណ៍ដែលពោរពាសទៅដោយក្ដីសុខរបស់គេក៏ចាប់ផ្ដើមប្រែប្រួលបន្តិច មេឃកាន់តែងងឹតខ្លាំងជាងមុន តែមិនមានពន្លឺភ្លើងមួយណានៅតំបន់បរិវេណនោះបើកសោះ ជុងហ្គុកក៏ងាកមើលគ្រប់ផ្លូវទាំងអស់។
"នេះជិះចង់មួយគីឡូដ៍ដីទៅហើយមិចក៏នៅតែអត់ភ្លើង?"
"អរ៎! នៅតំបន់នេះគ្មានអគ្គិសនីមកដល់ទេទាន៎ រដ្ឋាភិបាលក៏មិនបានផ្គត់ផ្គង់មកដែរ គ្រប់គ្នាប្រើប្រាស់តែភ្លើងចង្កៀងរឺក៏ទៀនប៉ុណ្ណោះ"
"ចង្រៃយ៎!" ជុងហ្គុកកាន់តែពុះកញ្ជ្រោលឡើងក៏ព្រោះគ្មាននរណាម្នាក់ប្រាប់គេពីរឿងមួយនេះទេ នេះគេអាចបណ្ដោយនាងឲ្យដើរដោយខ្លួនឯងរបៀបមិច? បើទីនេះសូម្បីតែភ្លើងក៏គ្មានផង នាយទម្លាក់ជើងមុននិងជើងជាន់ប៉ះនឹងរបស់ដែលគេទើបតែគ្រវាសមុននោះ ដៃមាំលូករើសវាយកមក កាន់ហើយមើលនិងគិតដល់សម្ដីមាល៍លីនមុននោះ។
(ខ្ញុំចង់ឲ្យលោកម្ចាស់រក្សាវាទុក ចាត់ទុកថាមាល៍លីននឹងនៅក្បែរលោកម្ចាស់គ្រប់ពេល ដរាបណារបស់នេះមិនទាន់បាត់មាល៍លីននឹងត្រឡប់មករកលោកម្ចាស់វិញណា៎)
"បកឡាន!.."
"បា..បាទទាន?!"
"យើងប្រាប់ថាឲ្យបកឡានទៅវិញ!!!!" ជុងហ្គុកស្រែកមួយអស់សំឡេងដល់ថ្នាក់កូនចៅងក់ក្បាលញាប់ រួចបត់ឡានទាំងញ័រពោះតែម្ដង ជុងហ្គុកអង្គុយលែងនឹង ដៃមាំកាន់បូរចងសក់នោះរួចក្ដាប់វាជាប់ណែនជាទីបំផុត។
(ចាំយើង! យើងនឹងទៅជូនដំណើរនាងដោយភាពត្រឹមត្រូវបំផុត..ចាំយើងមាល៍លីន)

ងាកត្រឡប់ទៅមើលមាល៍លីនឯណោះវិញ ក្រោយបែកផ្លូវជាមួយស្វាមី នាងក៏ប្រញាប់រត់ស្ពាយកាតាបចូលមកតាមកន្លែងផ្លូវកាត់វិញ។ នាងរត់លឿនគួរសមតែព្យាយាមមិនទម្លាក់ទម្ងន់ជើងខ្លាំង ព្រោះខ្លាចថានឹងមាននរណាលឺហើយមកតាមនាង បើសួរថានាងខ្លាចទេ? នាងច្បាស់ជាឆ្លលយថាខ្លាច.. នាងជាមនុស្សខ្លាចគ្រប់យ៉ាង ងងឹត ស្ងាត់ កន្លែងចង្អៀត តែនាងក៏មិនអាចយកវាមកជាលេសមិនបំពេញការងារនេះទេ ព្រោះនាងបានតាំងចិត្តរួចអស់ហើយ។
តុប! តុប..
អារម្មណ៍ភ័យខ្លាចនាងក៏កាន់តែកើនឡើងជាលំដាប់ កាលបើកំពុងតែភ័យស្រាប់តែមានសំឡេងសម្រឹបជើងនរណាមិនដឹងបន្លឺពីក្រោយខ្នង ស្រីតូចក្ដាប់ខ្សែកាតាបរួចព្យាយាមរត់កាន់តែលឿនជាងមុន។

(ព្រះអើយ! ហ៊ឹក..ម៉ាក់ជួយកូនផង)
"ហ្អាយ៎!!!" ទីបំផុតមនុស្សម្នាក់នោះក៏ចាប់ដៃនាង មាល៍លីនលាន់មាត់ស្រែកចាច៎ តែក៏ត្រូវគេខ្ទប់មាត់ជាប់ដោយដៃម្ខាងដែលមានកម្លាំងពេញប្រៀប។
"ល..លោក-ម្ចាស់!" សំនួនពាក្យសម្ដីស្រទន់លាន់បន្លឺកាលបើនាងទទួលដឹងក្លិនទឹកអប់បែបបុរសលើខ្លួនបុរសម្នាក់ដែលសង្កត់កាយនាង រុញទ្រប់នឹងកេសដែលដាក់ចោល ព្រោះចង់គេចពីពួកដែលដេញតាមនាងនោះ មាល៍លីនចង់ឲ្យប្រាកដចិត្ត ទើបនាងប្រញាប់លូកដៃចាប់បើកស្រោមមុខខ្មៅរបស់គេ។
"ហ៊ឺម! ហ៊ឺ.." គ្រាន់តែនាងបកស្រោមមុខគេភ្លាម បបូរមាត់ក្រាស់ទម្លាក់អុកថើបមាត់នាង ថើបយកថើបយកដូចជាព្យាយាមក្រសោបយកការថើបមួយនោះ មួយសន្ទុះទើបនាយដកមុខ ដកទាំងមុខអ្នកក្រោមកាយនោះក្រហមមុខងាំង។
"លោកម្ចាស់ថើបខ្ញុំ?"
"បើពួកវាចាប់នាងបាន យ៉ាងហោចក៏ស្នាមថើបដំបូងរបស់នាងជារបស់យើង" ជុងហ្គុកពោលកាន់តែធ្វើឲ្យនាងស្រពិចស្រពិលលើសដើម នាងបើកភ្នែកម៉ក់ៗមើលទៅគេរួចទើបហាមាត់សួរ។
"លោកម្ចាស់មកវិញធ្វើអីទៅ?"
"យើងមកធ្វើរឿងដែលត្រឹមត្រូវ.. កុំហាមយើង" ជុងហ្គុកបញ្ចប់ប្រយោគដោយការទម្លាក់បបូរមាត់ថើបនាង មាល៍លីនក៏កាន់តែភាំង ដៃសងខាងកម្រើកមិនកើតព្រោះតែគេរុញផ្ទប់នឹងកេសជាប់ ការថើបនោះពង្វក់នាងតូចដែលគ្មានបទពិសោធន៍ឲ្យលង់លក់ទៅតាមគេ លោកម្ចាស់ថើបមិនដាក់មាត់តែម្ដង ថើបដល់ថ្នាក់មាល៍លីនឡើងដង្ហក់ថប់ខ្យល់ ទើបគេព្រមដកមាត់មកវិញ ដកទាំងអារម្មណ៍គេមិនទាន់ឆ្អែតឆ្អន់។
"លោកម្ចាស់!"
"ចាំយើងជូននាងទៅផ្ទះ..បើប្រកែក ដល់ផ្ទះយើងនឹងយកមួយទឹកជំនួស"
"លោកម្ចាស់បបួលខ្ញុំលេងបៀរហ្អេស៎? ផូស៎!"
"ឆ្កួតបំផុត"
-
មាល៍លីនដូចអត់ដឹងអីហ្មងកូន ហិហិ


You are reading the story above: TeenFic.Net

#jk #yxmin