យប់មកលឿន ហើយក៏មិនមកដៃទទេដែរ...
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី០៩
"ហ៊ឹម" មិនដឹងជាលើកទីប៉ុន្មានសិបដងហើយនោះទេដែលម្ចាស់រាងកាយតូចស្រឡូនអង្គុយតម្អូញម្នាក់ឯងមិនឈប់ តាំងពីស្វាមីកំណាចនាងចាកចេញទៅផុត។ មាល៍លីនទម្លាក់ក្បាលកើយនិងសាឡុងពូករួចសំឡឹងមើលទៅអំពូលចឹងពព្រាយនៅលើក្បាលនាង។
"មិនដឹងជាគេបានពិសារអាហាររឺនៅទេ?បើរវល់តែគិតពីរឿងស្មុគស្មាញអស់នោះ" នៅជាមួយគ្នាតែប៉ុន្មានថ្ងៃ មាល៍លីននាងក៏ប្រែការគិតទៅលើនាយ ដោយគ្រាន់តែអង្គុយមើលមុខគិតច្រើនទាក់ទងនិងការងាររបស់គេ នាងដឹងថាគេជាមនុស្សផ្ដាច់ការ គិតតែខ្លួនឯងជាធំ តែបើទាក់ទងនិងការងារគេមើលទៅក៏ចំណាប់ហើយផ្ដោតអារម្មណ៍ខ្លាំងណាស់។
"លោកម្ចាស់គាត់ម៉ត់ហ្មងនិងរបបអាហារខ្លាំងណាស់ម៉ាដាម លោកមិនដែលរំលងអាហារសូម្បីតែមួយពេលណាទេ ហើយលោកក៏តែងតែឆ្លៀតពេលធ្វើលំហាត់ប្រាណថែមទៀតផង លោកជាអ្នកដែលនៅជួរទ័ពស្រាប់ដូច្នេះខ្ញុំគិតថាម៉ាដាមមិនចាំបាច់បារម្ភអីច្រើននោះទេ" អ្នកបម្រើដែលនៅទីនោះយូរជាងនាងក៏បកស្រាយប្រាប់តាមការចង់បានរបស់នាង មាល៍លីនក៏នៅអង្គុយស្ងៀម ដូចជាអ្វីដែលអ្នកបម្រើនិយាយពិតមែន នាងគួរតែកត់ចំណាំទុក ព្រោះពេលនេះនាងក៏មានឈ្មោះជាប្រពន្ធគេទៅហើយដែរ។
"និយាយអ៊ីចឹង ខ្ញុំអាចពឹងបងមួយបានទេ?"
"មានប្រសាសន៍មកម៉ាដាម នាងខ្ញុំនឹងបម្រើម៉ាដាមគ្រប់បែបយ៉ាងតែម្ដងណា៎" គ្រាន់តែចៅហ្វាយស្រីពោលថាចង់ពឹងភ្លាម នាងក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋរួចសំឡឹងមើលមាល៍លីនទាំងញញឹម ស្រីតូចយើងក៏ញញឹមរួចលូកកាន់ដៃអ្នកបម្រើម្នាក់នោះជាប់ ភ្នែកក៏ងាកមើលទៅឈ្មោះដែលមានលើឯកសណ្ឋានអ្នកបម្រើរបស់នាងស្រាល។
"ហ្វាន៍លីង! អេ៎...ឈ្មោះនាងខុសតែបន្តិចលីនដូចជាខ្ញុំបាត់ ហិហិ"
"ឈ្មោះម៉ាដាមមានតម្លៃណាស់ ឈ្មោះនាងខ្ញុំមិចនឹងអាចប្រៀបបាននោះ?"
"ហេតុអីថាមិនបាននោះ? យើងជាមនុស្សដូចគ្នា មានសិទ្ធិស្មើគ្នា អញ្ចឹងពួកយើងក៏មានតម្លៃដូចគ្នា" អាកប្បកិរិយារបស់មាល៍លីននាំឲ្យក្មេងស្រីម្នាក់នោះញញឹមរួចងក់ក្បាលតិចៗ ពួកនាងមានអាយុស្របាលៗគ្នាដែរ គ្រាន់តែជីវភាពរស់នៅពួកនាងខុសគ្នាបន្តិច តែវាមិនជាបញ្ហាអីនោះទេ ម៉្យាងមាល៍លីននាងក៏មិនមែនជាមនុស្សរើសអើងអីនោះដែរ។
"និយាយចឹង ខ្ញុំចង់ពឹងបង..."
"ហៅថាលីងៗទៅបានហើយម៉ាដាម ខ្ញុំមិនមានអាយុច្រើនជាងម៉ាដាមទេ ម៉្យាងហើយបែបនេះវាមើលទៅស្និតស្នាលជាងហិហិ"
500likeរយៈពេល50នាទី អេតមីនផុសមួយភាគទៀតជូន៕
You are reading the story above: TeenFic.Net