អេតមីនរវល់ពេកមិនបានធ្វើខូវើទេ ដាក់យកតែម្ដងទៅ..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី០៦
ជំនួបជជែកវែកញែកគ្នារវាងថ្នាក់ដឹកនាំទាំងពីរក៏បន្តទៅយ៉ាងរលូនអស់រយៈពេលប្រមាណជាងកន្លះម៉ោង ជុងហ្គុកនិងលោករដ្ឋមន្ត្រីក៏ជាអ្នកជជែក ចំណែកមាល៍លីននិងហ្វ្រេដក៏ជាអ្នកកត់ត្រារាល់ពាក្យសម្ដីរបស់ពួកគាត់។ មាល៍លីនផ្ចង់គំនិតជាមួយនិងការកត់ត្រានោះខ្លាំងណាស់ ដល់ថ្នាក់មានអ្នកសំឡឹងមើលនាងបែបណាក៏នាងមិនបានយកចិត្តទុកដាក់ដឹង។
«បើសិនជាការតាមចាប់ខ្លួនដំណើរការបែបណាទៀត ខាងខ្ញុំនឹងជម្រាបប្រាប់លោករដ្ឋមន្ត្រីទៀតចុះ» អង្គុយនិយាយសុខៗជុងហ្គុកនិងលោករដ្ឋមន្ត្រីក៏ក្រោកឈរ ដោយជុងហ្គុកជាអ្នកលូកដៃចាប់គារវកិច្ចជាមួយនិងលោករដ្ឋមន្ត្រីមុនទុកជាការផ្ដល់កិត្តិយស មាល៍លីននិងហ្វ្រេដឯណោះក៏ក្រោកឡើងឈរមួយអស់កម្ពស់ដូចគ្នា។
«រីករាយណាស់ដែលបានជួបគ្នាថ្ងៃនេះ អ្នកនាងលីន» ចាស់ទុំចាប់ដៃគ្នាគួរសម ចំណែកអ្នកកត់ត្រាឯណោះក៏មិនរំលងឱកាសដែរ ឆ្លៀតពេលដែលនៅឈរទល់មុខនិងមាល៍លីនស្រាប់ ហ្វ្រេដក៏លូកចាប់ដៃស្វាគមន៍និងលាគ្នាជាមួយនាងតូចយើងដូចគ្នា។
«រីករាយជួបលោកដូចគ្នាណាចាស៎» មាល៍លីនមិនបានគិតប្រកែប្រកាន់អ្វីដែរ នាងលូកចាប់រលាក់ដៃជាមួយហ្វ្រេដ ថែមទាំងញញឹមស្រស់ផូផង់ដាក់គេទៀតផង ការដែលនាងមិនប្រកាន់ខ្លួនជាមួយនិងមនុស្សប្រុសបែបនេះក៏មិនប្រាកដដែរថាអ្នកដែលនៅក្បែរនោះមិនប្រកាន់ដែរនោះ។
«អញ្ចឹងខ្ញុំនិងប្រុសហ្វ្រេដគិតលាលោកម្ចាស់សិនហើយ តោះប្រុសធំ»
«បាទ៎លោកប៉ា! លាសិនហើយណា៎»
«ចាស៎ សុខសប្បាយលោក» ខ្លួនហៀបនិងចេញទៅហើយ តែចិត្តនាយហាក់នៅមិនដាច់អាល័យអ្វីសោះ នៅឆ្លៀតងាកមកបាយៗដាក់មាល៍លីនទៀត ស្រីស្រស់ក៏ញញឹមងក់ក្បាលចាំមើលរហូតដល់គេទៅបាត់ ទើបនាងអោនចុះដើម្បីរៀបសៀវភៅកត់ត្រាមុននោះ។
«នាងហ៊ានណាស់..»
«យើងរវល់ជួបរដ្ឋមន្ត្រីតែមួយភ្លែត នាងក៏លួចឲ្យភ្នែកកូនគាត់អញ្ចឹងហ្អេស៎?» អាចថាដូចជាអ្វីដែលស្មានទុក គ្រាន់តែភ្ញៀវចេញទៅផុត លោកម្ចាស់ដែលស្រគត់ស្រគំនិងម៉ឺងម៉ាត់មុននោះក៏ស្រាប់តែលូកចាប់ដៃនាង កន្ត្រាក់ខ្លាំងយកតែមែនទែន ធ្វើដូចជានាងធ្វើអីខុសអញ្ចឹង គ្រាន់តែនិយាយរាក់ទាក់ជាមួយភ្ញៀវគេសោះ
«គេញញឹមដាក់ខ្ញុំ ខ្ញុំក៏ញញឹមតប កុំឲ្យគេនិយាយថាពូជគ្រួសារឧត្តមសេនីយ៍ជាពូជគ្មានសុជីវធម៌» មាល៍លីនមិនព្រមឲ្យគេស្ដីថាឲ្យខ្លួនសោះទើបនាងប្រញាប់ឆ្លើយយកត្រូវសម្រាប់ខ្លួនឯង សម្ដីនាងនាំជាកំហឹងពុះកញ្ជ្រោលដាក់អ្នកដែលចាប់ដៃនាងនោះ គេយារដៃឡើងបំណងចង់ចាត់ការនាងទៅហើយ តែមិនដឹងថាមានហេតុផលអ្វីឡើយទើបនាយទម្លាក់ដៃចុះវិញទាំងកំហ៊ុក។
«ខ្លាំងសិនចុះ ថ្ងៃណាយើងទ្រាំលែងបាននាងច្បាស់ជាត្រូវទ្រោមជាមិនខានទេ» គេនិយាយតែប៉ុណ្ណឹងក៏ដើរចេញទៅបាត់ សល់តែមាល៍លីនដែលនៅឈរទ្រឹងទាំងឆ្ងល់ជាទីបំផុត។
«ថ្ងៃណាទៅលោក? ខ្ញុំចង់ដឹងណាស់..» ចិត្តខ្លាចគេពិតមែន តែមាត់នាងក៏ចេះតែចង់និយាយបញ្ជោះគេមិនឈប់ ស្រីតូចក៏តាមមើលគេរួចញញឹមបន្តិច មុននេះទោះជានាងជាប់កត់ត្រាពិតមែន តែនាងក៏ដៀងមើលគេរហូត មើលពីរបៀបរបរដែលគេនិយាយស្ដី គេធ្វើការងារជាមួយអ្នកដទៃ។
«ពេលរវល់និយាយការងារក៏មើលទៅសង្ហាដូចជាគេឯងដែរ គ្រាន់តែពេលខ្លះចម្លែកដូចខ្លាឡើងករ» ស្រីតូចរអ៊ូបន្តិចរួចបោះជំហានចេញពីទីនោះ។ នាងបោះជំហានឡើងទៅកាន់ជាន់បន្ទប់នៅខាងលើ ជំហានបោះសម្ដៅបំណងចង់ទៅកាន់បន្ទប់ខ្លួនវិញ តែក៏មានសំឡេងអ្វីមិនដឹងចូលមករំខានត្រចៀកនាង។
(ពេលណាបងចាត់ការបញ្ចប់ជាមួយវា? នេះបងស្រឡាញ់វាហើយរឺយ៉ាងមិច?)
(បងកុំភ្លេចឲ្យសោះថាបងមានអូន..)
សំឡេងដូចជាសំឡេងមនុស្សស្រី តែជាសំឡេងដែលចេញពីឧបករណ៍សំឡេង មិនមែនមនុស្សនិយាយផ្ទាល់នោះទេ ការសន្ទនាដែលទាក់ទាញនាងតូចឲ្យបោះជំហានបំណងចង់ចូលទៅកាន់ទីនោះ ដៃតូចស្រឡូនលូកចូលបំណងចង់បើកទ្វារ តែជារឿងចៃដន្យអ្នកបម្រើម្នាក់ក៏មកឃាត់នាង។
«ចូលមិនបានទេអ្នកនាង..គ្មានមនុស្សទេ»
«ហេតុអី? ខ្ញុំលឺសំឡេងមនុស្សស្រីមុននោះ»
«បើអ្នកនាងមិនចង់មានរឿងកុំចូល វាជាបញ្ជាលោកម្ចាស់»