រាងកាយតូចញាប់ញ័រទៅតាមសម្លេងយំខ្សឹបខ្សួល នៅក្នុងបន្ទប់របស់ខ្លួនទាំងគេខំប្រឹងទប់សម្លេងយំមិនឲ្យឮ តែការខំទប់ទឹកភ្នែកមិនឲ្យស្រក់ចុះមកវាបានត្រឹមតែជាការឈឺចាប់ផ្តល់មកអោយបេះដូងវិញតែប៉ុណ្ណោះ ។
« ហេតុអីៗទៅ ធ្វើបែបនេះដាក់ខ្ញុំ ហេតុអ្វីកុហកខ្ញុំ ហេតុអ្វីលោកពូមិនប្រាប់ខ្ញុំមួយម៉ាត់សោះ ព្រះអើយ
ម្ត៉េចមិនសម្លាប់ខ្ញុំតែម្តងទៅ ហឹកៗ... ហេតុអ្វីគេមិនមែនជាលោកពូ ហេតុអ្វីបងមិនប្រាប់ខ្ញុំ ហឹកៗៗ...» បៀវទួញយំសោកដែលរឿងមិនគួរទៅជាបែបនេះទេ ទាំងម៉ាក់ទាំងបៃបល ហេតុអ្វីពួកគេមិនប្រាប់ខ្លួនឲ្យបានដឹងមុន ហេតុអីលាក់បាំងរឿងគ្រប់យ៉ាងពីគេ ទុកឲ្យខ្លួនធ្វើជាមនុស្សល្ងង់ ហេតុអ្វីព្រហ្មលិខិតលេងសើចនឹងជីវិតគេអញ្ចឹង ជាមួយបៃបឺនបៀវត្រូវបង់អស់ចិត្តនឹងភាពបរិសុទ្ធនៃខ្លួនប្រាណឲ្យនាយទៅហើយ តែសម្រាប់បៃបលវិញគឺ ទាំងខ្លួនប្រាណទាំងចិត្តហើយពេលនេះពួកគេមានទាំងកូនប្រុស2នាក់ជាមួយគ្នាទៀត តើឲ្យបៀវត្រូវសម្រេចចិត្តបែបណាទើបល្អ តែក្នុងពេលនេះបៀវពិតជាឈឺចាប់រកអ្វីមកថ្លែងពុំបានទេ បើមិនមែនព្រោះតែការស្រលាញ់លំអៀងរបស់លោកម្ចាស់ទេ ហើយក៏ព្រោះតែការឈ្នានីសប្រគួតប្រជែងពីអ្នកជំនួញដូចគ្នាទេ បៀវនឹងបៃបឺនក៏មិនអាចជួបរឿងឈឺចាប់ដែរ ប៉ុន្តែបៃបលក៏មិនអាចមើលឃើញនូវពិភពលោកដ៏ស្រស់ស្អាតបែបនេះដូចគ្នាដែរ ។
« តុកៗ.....បៀវ បើកទ្វាឲ្យម៉ាក់សិនមក បៀវស្តាប់ម៉ាក់បន្តិចបានទេ កូនកុំធ្វើបែបនឹងអី ម៉ាក់សុំអង្វរណាកូន បើកទ្វារឲ្យម៉ាក់បាននិយាយខ្លះបានទេ បៀវ...» ការឈឺចាប់ដែលបៀវមានវាមិនមែនត្រឹមតែរាងតូចនោះទេ តែសម្រាប់អ្នកជាម្តាយបើឃើញកូនត្រូវឈឺចាប់បែបនេះគាត់ក៏មិនអាចអោបដៃមើលទឹកភ្នែកដែរពោពេញដោយក្តីវេទនាបានដែរ ។
« ហឹកៗ...ម៉ាក់ខ្ញុំៗ..ចង់នៅម្នាក់ឯង » បៀវដោយសម្លេងដាច់ៗញ័រៗ ។
« បៀវ ម៉ាក់ដឹងថាម៉ាក់ខុសដែលមិនប្រាប់ការពិតដល់កូនឲ្យបានដឹង តែកូនកុំបន្ទោសខឹងស្អប់កូនបៃបលអី បៃបលគេមិនដឹងរឿងអ្វីទេ កូនឲ្យម៉ាក់បកស្រាយអ្វីខ្លះបន្តិចទៅណាកូន » ក្នុងចិត្តជាម្តាយខ្វល់ព្រួយបារម្ភមិនចង់
ឃើញកូនៗមកទទួលទូលទុក្ខរឿងដែរកើតឡើងរួចហើយ រឿងដែលកន្លងទៅហួសអស់ទៅហើយ វាមិនអាចបក់ក្រោយឲ្យទៅកែខៃឲ្យល្អបានទៀតទេ ។
« ក្រាក...ម៉ាក់...ហឹកៗៗ...ខ្ញុំឈឺចាប់ណាស់ » ទ្វាបន្ទប់ត្រូវបានបើកដោយដៃតូចរាងកាយញ័រប្រប៉ក់ រាងស្តើងស្រវ៉ាអោបម្តាយទាំងក្នុងខ្លួនគេស្ទើរតែមិនអាចទប់លំនឹងខ្លួនបាន
បៀវយំស្ទើរតែពេញមួយថ្ងៃទៅហើយតាំងតែចេញពីភូមិគ្រឹះ Sumettikul មក បៀវសំងំយំក្នុងបន្ទប់គេដែលជាវិឡាកូនកាត់របស់ម៉ាក់ខ្លួនកាលពីមុន ហើយពេលនេះបៃបលក៏បានឲ្យអ្នកបម្រើរៀបចំឲ្យបានស្អាតសម្រាប់ទទួលស្វាគមន៍ម្ចាស់ផ្ទះចាស់ផងដែរ ។
« បៀវកូនម៉ាក់ ម៉ាក់សុំទោសដែលម៉ាក់មិនបានប្រាប់អ្វីដល់កូន កំហុសគ្រប់យ៉ាងគឺមកពីម៉ាក់ទាំងអស់ ម៉ាក់សុំទោស » អ្នកស្រីភីមស្រវ៉ាអោបកូនប្រុសចូលមកដើមទ្រូងដែលមានទុក្ខសោកមិនចាញ់កូននោះទេ ដៃមនុស្សចាស់អង្អែលក្បាលកូនប្រុសដោយការលួងលោម ។
« អ្នកម៉ាក់ ប្រាប់ខ្ញុំមកថាមានរឿងអ្វីកើតឡើង ហេតុអ្វីខ្ញុំមិនចាំអ្វីទាំងអស់បែបនេះ តែខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់ ខ្ញុំៗ...មានអារម្មណ៍ថាខុសឆ្គងនឹងអ្វីម្យ៉ាង ម៉ាក់ជួយប្រាប់ខ្ញុំមក » កែវភ្នែកដក់ដាមជាប់ដោយទឹកភ្នែកពោរពេញដោយក្តីឈឺចាប់បំផុត ។
« កូនស្តាប់ម៉ាក់ណា កូនសន្យាថាមិនត្រូវខឹងនឹងស្អប់បៃបលទេ » អ្នកស្រី
ភីមតបដោយក្រសោបស្មាកូនប្រុសនឹងនិយាយដោយមុតមាំសម្លឹងមើលកូនប្រុសឲ្យច្បាស់ បៀវបានត្រឹមតែងក់ក្បាលផ្ងក់ៗទាំងគេនៅយំសសឹកនូវឡើយ ទើបម៉ាក់នាំរាងកាយតូចទៅអង្គុយនៅចុងគ្រែខ្លួន ។
ទឹងៗ.... សម្លេងសារត្រូវបានបន្លឺឡើងនៅលើតុធ្វើការរបស់អ្នកស្រីភីម ស្របពេលនេះគាត់កំពុងតែមានការតប់ប្រមល់ជាខ្លាំងព្រោះក្រុមហ៊ុនដែលស្វាមីខិតខំប្រឹងប្រែមើលថែរក្សាជាយូមកហើយ ត្រូវមករលាយក្រោមដៃរបស់ខ្លួនដោយសារតែការទុកចិត្តលើមនុស្សខុស ព្រមទាំងជាមនុស្សក្រពើសម្លឹងមើលឃើញតែទ្រព្យអ្នកដ៏ទៃ ។ អ្នកស្រីសម្លឹងមើលទៅទូរស័ព្ទខ្លួនទើបលើកយកមកមើលទាំងក្នុងចិត្តគិតច្បាស់ណាស់ថាជាអ្នកកាសែតឬក៏ម្ចាស់បំណុលជាក់ជាមិនខាន់ ។
« ព្រះជាម្ចាស់😯 កូនបៀវ...» ស្ទើរតែមិនជឿនឹងភ្នែកនោះទេ រឿងដែលគាត់ខ្លាចជាងការបាត់បង់ក្រុមហ៊ុនពេលនេះត្រូវធ្លាក់មកលើកូនប្រុសគាត់ទៅវិញ ។
« ខ្ញុំដឹងថា អ្នកស្រីកំពុងតែត្រូវការជំនួយ វាអាចជាការដោះដូររវាងពួកយើងនៅពេលនេះ ខ្ញុំនឹងជួយអ្នកស្រីប្រសិនបើអ្នកស្រីយល់ព្រមឱ្យពួកយើងស្រលាញ់គ្នា ខ្ញុំសន្យាថាខ្ញុំនឹងឱ្យចាស់ទុំភ្ជាប់ពាក្យបៀវជាមុន ទំម្រាំអូនប្រពន្ធខ្ញុំគ្រប់អាយុរៀបការ តើអ្នកស្រីយល់យ៉ាងណាដែរ » ក្នុងសារដែលមានអត្ថន័យស្ទើរតែអាចសម្លាប់លោកស្រីបាន មិននឹកស្មានថារឿងអាក្រក់ៗវាកើតឡើងមកផ្ទួន់ៗបែបនេះមកលើគាត់នោះទេ ។
« បើអ្នកស្រីគិតថាមិនសម ខ្ញុំក៏មិនថាអ្វីនោះដែរ តែពួកយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ ខ្ញុំធ្វើនេះព្រោះខ្ញុំចាប់អារម្មណ៍នឹងស្រលាញ់កូនប្រុសរបស់អ្នកស្រីហើយខ្ញុំក៏ឱ្យតំម្លៃគេដូចគ្នា បើអ្នកស្រីគិតថាមិនសម ខ្ញុំក៏ Ok » សារដែលលោតមកជាបន្តបន្ទាប់ក្នុងន័យបំភ័យផងជួយផងក្នុងគ្រាដែលខ្លួនកំពុងជួបទុកលំបាក់ អ្នកស្រីភីមមិនបានតបអ្វីត្រឹមគិតមួយស្របក់ ទាំងគំនិតវិលវល់អស់ហើយ តែបើគាត់យល់ព្រមពេលនេះក្រុមហ៊ុនក៏បានមកវិញ កូនប្រុសក៏មិនត្រូវខាត់បង់ដោយឥសារនោះទេ ។
« តើខ្ញុំអាចជឿលោកបានដោយរបៀបណា? » មិនមែនថាអ្នកស្រីចិត្តលោភលន់ចង់តែបានមិនគិតពីកូនប្រុសនោះទេ តែយ៉ាងណាក៏ត្រូវតែដឹងច្បាស់ជាងនេះបន្តិចដែរ ។
« ជញ្ជៀនអ្នកស្នងSumettikul
ខ្ញុំបានបញ្ចាំចិត្តកូនប្រុសអ្នកស្រីរួចហើយ ហើយបន្តិចទៀតក្រុមហ៊ុនអ្នកស្រីក៏លែងមានបញ្ហាផងដែរ តែខ្ញុំជាមនុស្សនិយាយម៉ាតណាយកម៉ាតនឹង ថ្ងៃស្អែកខ្ញុំនិងទៅផ្ទះអ្នកស្រីម្តងទៀតដើម្បីបញ្ជាក់ការពិតថាខ្ញុំធ្វើតាមសន្យា លាហើយអ្នកម៉ាក់ក្មេក » ស្នាមញញឹមប្រកបដោយក្តីរីករាយដែលខ្លួនជាអ្នកឈ្នះគ្រប់យ៉ាង ។
កន្លងទៅជាច្រើនថ្ងៃចូលខែដែលមិនមានដំណឹងពីរាងក្រាស់ចំណែកបៀវគេក៏ហាក់ដូចជាធម្មតាតែក្នុងចិត្តព្រួយបារម្ភដែលនាយសន្យាហើយតែមិនឃើញធ្វើតាមសន្យាពួកគេ រាងតូចចាប់ផ្តើមក្រៀមក្រំមុខឡើងស្រពោនឯអ្នកស្រីភីមចេះតែលួចមើលកូនប្រុសដោយក្តីកង្វល់មិនចាញ់គ្នា រហូតដល់ថ្ងៃមួយដែលបៀវចាប់ផ្តើមមានអាការះក្អួតឆ្អោរចាញ់ក្លិនអាហារ ញាំអ្វីមិនបាន ចេះតែជូរចត់មាត់ ហើយឃ្លានតែរបស់ដែលជូរៗទៀតផង ។
ថ្ងៃមួយដែរនាយដនបានមកផ្ទះអ្នកស្រីភីមនិយាយរឿងគ្រប់យ៉ាងជម្រាបដល់អ្នកស្រីព្រោះនាយដនដឹងថាបំណងចុងក្រោយរបស់បៃបឺន គឺការចង់ទទួលខុសត្រូវគ្រប់យ៉ាងចំពោះបៀវ តែចាប់ពីរពេលនេះតទៅគេលែងបានធ្វើអ្វីឲ្យបៀវបន្តទៀតហើយ ហើយរឿងទាំងអស់បៀវក៏បានស្តាប់ឮផងដែរ ក្នុងរាងតូចសែនក្តុងកក្តួលជាខ្លាំងក្រោយទទួលដំណឹងពីមនុស្សជាទីស្រលាញ់ខ្លួនចាក់ចេញទៅដោយមិនវិលត្រឡប់មកវិញជារៀងរហូត ។ បៀវយំស្រែកជាខ្លាំងក្រោយទទួលយកការពិតមិនបានធ្វើឲ្យរាងកាយតូចត្រូវបាត់បង់ជំហរអស់ពីរខ្លួនទើបបណ្តាលឲ្យបៀវធ្លាក់ពី កាំជណ្តើរជាច្រើនកាំ ធ្វើឲ្យគ្រប់់គ្នានៅក្នុងផ្ទះមានការភិតភ័យជាខ្លាំងជាពិសេសគឺអ្នកស្រីភីមដែលមុននេះខ្លួនក៏ទទួលយកការពិតមួយនេះមិនបានផង ។ រាងកាយតូចស្តើងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យដែលមានក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះបៀវជាបន្ទាន់តែម្តង ។
« អ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយ តែទារកក្នុងផ្ទៃ ពួកយើងបានខំប្រឹងអស់ពីសមត្ថភាពហើយដោយសារតែទារកមានអាយុនៅតិចពេកគេទើបតែបានជាង2សប្តាហ៍តែប៉ុណ្ណោះ ឲ្យពួកយើងសុំទោសផង » លោកដុកទ័រក៏បានមកប្រាប់អ្នកស្រីភីមឲ្យដឹងពីអាការះរបស់អ្នកជំងឺពេលនេះ ហើយរឿងគាត់សង្ស័យនោះវាក៏ជាការពិតដែរ បៀវពិតជាមានទម្ងន់ពិតមែនតែសោកស្តាយណាស់ដែរគេមិនអាចនៅជាមួយបៀវ ។ ហើយនូវរឿងមួយទៀត អ្នកជំងឺមានការប៉ះទង្គិចផ្នែកក្បាលខ្លាំងស្របពេលដែលដឹងខ្លួនគេអាចនឹងភ្លេចរឿងមួយចំនួនក្នុងរយះពេលខ្លះឬក៏ភ្លេចទាំងស្រុងតែមិនមែនមានន័យថាគាត់ភ្លេចអ្នកនៅជុំវិញខ្លួនទាំងអស់នោះទេ » លោកដុកទ័របានបន្ថែមពត៌មានខ្លះៗទៀតដែលពាក់ព័ន្ធបៀវក្រោយគេដឹងខ្លួន ។
« ម៉ាក់ៗ..ថាយ៉ាងម៉េច ខ្ញុំមានទម្ងន់ជាមួយលោកពូមែនទេ? » បៀវស្ទើរតែសន្លប់ឈរទៅហើយ នេះខ្លួនមានកូនរបស់បៃបឺនពិតមែនឬ ?
« ហឹកៗ...ពិតមែនហើយ ក្រោយកូនដឹងខ្លួនកូនក៏ភ្លេចរឿងដែលពាក់ព័ន្ធនឹងបៃបឺន ទើបម៉ាក់សម្រេចថានឹងលាក់បាំងរឿងទាំងអស់នេះតែម្តង ហើយពេលដែលបៃបលមកជួបកូនម៉ាក់ក៏ស្ទើរតែមិនជឿថាជាពួកគេកូនភ្លោះនឹងគ្នាដែរ ម៉ាក់ចង់ឲ្យបៃបល
និយាយរឿងទាំងអស់ប្រាប់កូន តែគេមិនចង់បំផ្លាញ់ក្តីសុខរបស់កូនទេ
បៃបលចង់ឲ្យកូនមានក្តីសុខនឹងស្នាមញញឹមបានច្រើនជាងនេះ តែម៉ាក់ជឿថាគេពិតជាស្រលាញ់កូនមិនចាញ់បងប្រុសគេនោះទេ បៀវស្តាប់ម៉ាក់ណាបៃបឺនគេលែងនៅលើកពិភពលោកនេះទៀតហើយ ពេលនេះកូននឹង
បៃបលត្រូវតែសាងអនាគតថ្មីជាមួយគ្នា ម៉ាក់មិនចង់ឲ្យកូននៅរែងពុនរឿងដ៏ឈឺចាប់បែបនេះទៀតទេ » ក្នុងនាមជាម្តាយជាអ្នកដែលស្រលាញ់កូនជាងអ្នកណាៗទាំងអស់មិនដែលចង់ឃើញកូនរបស់ខ្លួនទទួលរង់នៅការឈឺចាប់ទោះតិចឬច្រើនក៏ដោយ យូឬឆាប់ទេ អ្នកស្រីភីមបាននិយាយប្រាប់ដល់កូនប្រុសខ្លួនឱ្យបានដឹងផងដែរថា ទាំង2នាក់បងប្អូនគេមិនមានអ្នកណាដែលថាមិនស្រលាញ់នឹងចង់មើលថែបៀវនោះទេ ប៉ុន្តែសម្រាប់បៃបលគេពិតជាហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយបៀវឲ្យទាល់តែបាន ។
« ចៅហ្វាយ ពេលនេះលោកម្ចាស់បានចាត់កូនចៅច្រើនណាស់តាមមើលចៅហ្វាយ តើពួកយើងគួរធ្វើបែបណាទើបល្អ » នាយហាន ដែរជាជំនិតរបស់រាងក្រាស់ពេលនេះគេត្រូវបានលោកតាចាប់យកមកឃុំខ្លួននៅបន្ទប់សំងាត់មួយត្រៀមខ្លួនសម្រាប់ធ្វើពិធីស្នងដំណែងអ្នកគ្រប់គ្រង់បើទោះពេលនេះបៃបលមិនទាន់បានរៀបការជាមួយនារីណាក៏ដោយតែនាយមានកូនប្រុសដល់តែ2នាក់ហើយនេះស.បញ្ជាក់បានថានាយមានអ្នកស្នងតំណែងនារពេលអនាគត់ដូចគ្នា ចំណែកនាយហានបានត្រឹមតែសរសេរអក្សរប្រាប់ដល់ចៅហ្វាយតែប៉ុណ្ណោះ ព្រោះតែខ្លាចមានគេឮ ឬក៏មានឧបករណ៍ស្រូបសម្លេង ។
« ទៅរក នាយដន ប្រាប់រឿងទាំងអស់ឲ្យគេដឹង យើងជឿថាគេនឹងយល់ពីគំនិតយើង » បៃបល តបដោយសរសេរអក្សរទៅវិញ ហានយល់ក៏លានាយចេញដោយដាំនៅកាន់ថាសអាហារទាំងចៅហ្វាយខ្លួនមិនព្រមញាំអ្វីនោះទេ នេះអស់រយះពេល2ថ្ងៃមកហើយនាយធ្វើបែបនេះបង្អតអាហារខ្លួនឯងហាក់ដូចចង់ឲ្យលោកតាដឹងថាគេមិនព្រមចុះចាញ់នឹងលោកតានោះទេ ។
« បៀវ តើអូនយ៉ាងម៉េចហើយ អូនពិតជាស្អប់បងខ្លាំងណាស់មែន បើបងមិនមែនជាបងប្រុសតើអូនមិនស្រលាញ់បងពិតឬ? បងនឹកអូនខ្លាំងបៀវ ...» ដៃធំក្តោបណែនគុកដើមទ្រូងខ្លួនឯងខ្លាំងៗដោយសារតែវាឈឺចាប់ពេក ក្រោយដឹងរឿងបងប្រុសខ្លួនស្លាប់ទាំងអយុត្តិធម៌ហើយពេលនេះមកឈឺចាប់ដោយសារតែបៀវស្អប់មិនចង់ជួបមុខព្រមទាំងចោទប្រកាន់ខ្លួនជាដើមហេតុធ្វើឲ្យស្នេហាដំបូងគេលាទៅគ្មានថ្ងៃត្រឡប់ តែការពិតអ្នកដែលឈឺចាប់ជាងគេគឺជាបៃបលតែម្នាក់ បាត់បង់បងប្រុសជាទីស្រលាញ់ហើយត្រូវមនុស្សដែលខ្លួនស្រកាញ់ខឹងស្អប់ទៀត តើនេះមិនមែនជាទណ្ឌកម្មដែរទេវតាដាក់ទោសគេទេឬ ។
« តើឲ្យខ្ញុំធ្វើម្តេចទៅ តើខ្ញុំអាចអត់ទោសឲ្យគាត់បានទេ ខ្ញុំគិតមិនយល់ទេ អារម្មណ៍ខ្ញុំឈឺចាប់ខ្លាំងយ៉ាងនេះ តើខ្ញុំនៅស្រលាញ់លោកពូទៀតទេ តើបៃបលគេពិតជាស្រលាញ់ខ្ញុំព្រោះជាខ្ញុំឬព្រោះចង់ជំនួសលោកពូទៅ ហេតុអីក៏ខ្ញុំមកត្រូវជួបរឿងបែបនេះទៅវិញ តើពួកយើងសាងកម្មអ្វីនឹងគ្នាពីជាតិមុន ហឹកៗ...បៃបលអូននឹកបងណាស់ អូនមិនចង់ធ្វើបែបនេះទេ តែអូនៗ...មិនអាចទទួលយកការពិតមួយនេះបានទេ ...» រាងកាយតូចសំងំតែក្នុងបន្ទប់យំរៀបរាប់រឿងទុក្ខសោកបាយទឹកក៏មិននឹកនារ បៀវគ្រាំគ្រាស្ទើរតែឆ្កួតចិត្តទៅហើយ គិតនឹកឃើញហើយតែក៏បានត្រឹមតែគិតព្រោះខ្លួនក៏មិនអាចវិលទៅរកនាយបានដូចគ្នា ច្បាប់នៃគ្រួសារ Sumettikul តាំងតែពីដើមមកគឺបែបនេះទៅហើយ.ចំណែកលោកតាធ្វើក៏ព្រោះនាយតែម្នាក់ តែអ្នកណាទៅដឹងថាពួកគេជាកូនភ្លោះមានចំណងស្នេហាជាមនុស្សប្រុសដូចគ្នានោះ ។
« អ្នកប្រុសកុំចូលទៅអី លោកម្ចាស់
« លោកឲ្យខ្ញុំចូលទៅ ខ្ញុំគ្រាន់តែចង់និយាយរឿងខ្លះឲ្យដាច់ស្រាច់នឹង អ្នកប្រុសរបស់លោកទេ » រាងកាយតូចតបដោយសម្លេងស្មើរៗ ។
« ពួកយើងមិនចង់ឲ្យលោកម្ចាស់មានការខឹងសម្បារខ្លាំងជាងនេះទៀតទេ សុំអ្នកប្រុសយោគយល់ដល់មនុស្សចាស់ដូចជាខ្ញុំផង » មិនថា
បៀវនិយាយបែបណាក៏សុក្រានៅតែប្រកាន់គោលជំហរដូចដើម ។
« លោកគិតថា អ្នកប្រុសលោកនឹងយល់ព្រមធ្វើតាមលោកម្ចាស់មែនទេ បើលោកអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយនឹងលោកបៃបលពេលនេះរឿងនៅថ្ងៃស្អែកវានឹងល្អជាងនេះក៏ថាបាន លោកស្គាល់ចរិករបស់លោកបៃបឺនច្បាស់ តែលោកបៃបលបើគាត់និយាយបែបណាហើយក៏គ្មានអ្វីមករារាំងគេបានដែរ » ម្តងនេះបៀវយកខអាងដ៏ធំដែលគិតមានតែខ្លួនតែម្នាក់ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ជូលរាងក្រាស់ឲ្យយល់ព្រមធ្វើតាមប្រមុខដឹកនាំនៃមហាអំណាច Sumettikulបាន បុរសវ័យចំណាស់មើលទៅរាងតូចលាយឡំក្នុងការគិតជាច្រើន មិនដឹងថាតើសម្តីបៀវនិយាយពេលនេះតើអាច
យកជាការបានដែរឬអត់ ។
« ខ្ញុំមិនសង្ឃឹមច្រើនក្នុងរឿងនេះទេ តែខ្ញុំយល់ដល់អ្នកប្រុសធំ ដែលធ្វើទោសដាក់ខ្លួនឯង ខ្ញុំអនុញ្ញាតឲ្យអ្នកប្រុសចូលទៅចុះ តែមិនយូនោះទេ ត្រឹម20នាទីតែប៉ុណ្ណោះ បន្តិចទៀតលោកម្ចាស់នឹងត្រឡប់មកវិញហើយ ឆាប់ចូលទៅ » បន្ទាប់ពីនិយាយរួចសុក្រា ងាកមើលឆ្វេងស្តាំ ដោយខ្លាចថាក្រែងមានកូនចៅផ្សេងដឹងថាគាត់ល្មើសបញ្ជារបស់លោកម្ចាស់ ចប់ប្រយោគរបស់សុក្រាហើយរាងតូចក៏ដើរចូលទៅទាំងជើងគេញាប់ញ័របោះ
ជំហ៊ានស្ទើរតែពុំរួច ។ រាងកាយក្រាស់អង្គុយនៅលើកៅអីបង្អែកស្ថិតក្នុង
សភាពស្ងាប់ស្ងាត់ជាទីងងឹតមើលអ្វីមិនឃើញទាំងនេះគឺនៅពេលថ្ងៃនៅឡើយ ។
« ចេញទៅ យើងមិនត្រូវការអ្វីទាំងអស់ ចេញទៅ...» សម្លេងរាជសីហ៍បន្លឺយ៉ាងខ្ទរខ្ទារស្ទើរតែបែកបន្ទប់ទៅហើយ ក្រោយសម្រឹបជើងដើរចូលមកកាន់តែប្រកៀននឹងខ្លួនគេ បៃបលងាកមើលទៅអ្នកដែរថ្លើមធំមិនញញើតនូវសម្តីគេបន្តិចសោះ ។
« ប..បៀវ...អូន..អឹម..» បើទោះស្ថិតនៅទីងងឹតបែបណា រាងកាយតូចស្តើងមានត្រឹមតែស្រមោលស្ទុងៗក៏
បៃបលនៅចាំបានដែរថានេះគឺជាមនុស្សតែម្នាក់ដែលនាយនឹកគិតរាល់ថ្ងៃ ត្រឹមតែ2ថ្ងៃសោះនាយនឹកបៀវស្ទើរដាច់ខ្យល់ទៅហើយ រង្វង់ដៃមាំ
ស្រវ៉ាអោបរាងកាយដែលគេតែងតែស្រមៃថាបានអោបស្រង់ស្រូបក្លិនខ្លួននាយអោបបៀវយ៉ាងណែនបញ្ជាក់បានថាគេនឹក គឺនឹកខ្លាំងណាស់ ចង់អោបឲ្យរាងកាយពួកគេរលាយចូលគ្នាជាល្បាយតែមួយតែម្តង ។
« លែងខ្ញុំសិនទៅ....ហេតុអ្វីមិនបើកភ្លើងបែបនេះ » ដៃតូចប្រឹងចាប់ដើមដៃធំឲ្យលែងរាងកាយខ្លួន ក្រោយរំដោះខ្លួនរួចហើយបៀវដើរទៅបើកភ្លើងឲ្យភ្លឺពេញបន្ទប់ ទើបដឹងថាបុរសដែលធ្លាប់មានរាងកាយមាំមួន ស្វាហាប់អង់អាច ផ្ទៃមុខមានសំណើម តែក្នុងពេលនេះគេមិនខុសអីពីជន់អនាថាដើរត្រាចចរណ៍នោះទេ ផ្ទៃមុខនាយពោរពេញទៅដោយពុកមាត់ស្រមោម ថែមទាំងផតបញ្ចេញនៅឆ្អឹងថ្ពាល់ទៀតផងធ្វើឲ្យមើលទៅនាយគឺមានវ័យកាន់តែចាស់ជាងមុនឆ្ងាយណាស់ ។
« បៀវ អូនៗ..អូនឈប់ខឹងនឹងបងហើយឬ អូនស្តាប់បងនិយាយសិនណា វាមិនបានដូចអ្វីដែរអូនគិតនោះទេ បងប្រាប់អូនឲ្យបានណា បង...» ប្រអប់ដៃធំស្រវ៉ាចាប់ដៃរាងតូចដោយអាការះភ័យខ្លាចញាប់ញ័រស្លន់ស្លរ គឺខ្លាច
បៀវនៅតែគិតថាខ្លួនគឺជាដើមហេតុធ្វើឱ្យបងប្រុសខ្លួនស្លាប់ឬជាមនុស្សជាទីស្រលាញ់របស់បៀវស្លាប់ ។
« បៃបល លែងដៃខ្ញុំសិនទៅ ខ្ញុំមកនេះគឺមកចង់ប្រាប់លោកថា ខ្ញុំមិនបានខឹងឬស្អប់ចោទប្រកាន់លោកនោះទេ ព្រោះពេលនោះខ្ញុំទទួលយកការពិតមិនទាន់ បាន តែពេលនេះខ្ញុំគិតច្បាស់ហើយថាវាមិនមែនជាកំហុសរបស់លោកនោះទេ » បៀវចាប់ដៃរាងក្រាស់ដែរត្រជាក់ស្រេបហាក់ដូចជាគេមិនស្រួលក្នុងខ្លួន ។
« អូនៗ...និយាយអី ហេតុអ្វីអូន...»
បៃបលគេស្ទើរតែមិននឹងត្រចៀកខ្លួនឯងនៅពេលនេះដែលមកស្តាប់ឮ បៀវ ប្រសប់ឈ្មោះខ្លួនឱ្យរក្សាគម្លាតគ្នាទៅវិញ ។
« មែនហើយ ពួកយើងគួរតែនិយាយគ្នាឲ្យច្បាស់ជាងនេះ នេះគឺជាលិខិតលែងលះរបស់លោក ខ្ញុំបានសាញ៉េរួចហើយគឺនៅតែរបស់លោកតែប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅពួកយើងលែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយ » បៀវយក
ក្រដាស់2សន្លឹងដែលមានលាយលាក់ជាអក្សររៀបរាប់ក្នុងនោះច្បាស់ៗយកមកដាក់លើតុបង្ហាញឲ្យនាយបានមើលកាន់តែច្បាស់ជាងមុន ធ្វើឱ្យ
បៃបលបាក់ជំហរដួលទៅអង្គុយលើកកៅអីទាំងមិនជឿថាបៀវអាចធ្វើរឿងនេះបាន គេមិនជឿទេថាបៀវដាច់ចិត្តពីគេ នេះមានន័យថាបៀវនៅតែខឹងនឹងខ្លួនពិតមែន តើបៀវពិតជាស្រលាញ់បងប្រុសខ្លួនដល់ថ្នាក់នេះ ឬបៀវមិនគិតសូម្បីតែពេលនេះពួកគេមានកូនជាមួយគ្នាហើយក៏ដោយ បៃបលមើលទៅបៀវទាំងក្តីឈឺចាប់ដែរនាយមិនធ្លាក់ឈឺចាប់ដូចពេលនេះទេ ។
« បៀវ...អូនខឹងឬស្អប់បង អូនអាចជេរស្តីវ៉ៃបងបានតាមចិត្តអូនខឹង តែបងសុំ សុំអូនកុំធ្វើបែបនេះអីបងពិតមិនអាចរស់គ្មានអូនបានទេ បៀវបងសុំអង្វរអូនណាកុំចិត្តដាច់ដាក់បងអី ឬអូនខឹងរឿងកន្លងដែលបងធ្វើមិនល្អដាក់ អូនអាចធ្វើអ្វីបងក៏បានណាឬអូនចង់សម្លាប់បង អូនក៏សម្លាប់បងបាន តែកុំសម្លាប់បងដោយវិធីនេះអី បៀវ...» ពាក្យចាស់មួយពោលថា មនុស្សប្រុសសូ៊ស្រក់ឈាម តែមិនស្រក់ទឹកភ្នែក តែបៃបលមិនត្រឹមតែស្រក់ទឹកភ្នែកនោះទេនាយថែមទាំងលត់ជង្គង់សុំអង្វរ សុំក្តីមេត្តាពីរាងតូច សុំត្រឹមតែកុំកាត់ផ្តាច់និស្ស័យពីគ្នាដោយវិធីនេះអី ។
« ពេលនេះលោកដឹងហើយមែនទេថាអារម្មណ៍ឈឺចាប់ អារម្មណ៍ដែលត្រូវគេបោះបង់វាបែបណា អារម្មណ៍ដែលព្រាត់ប្រាស់ពីមនុស្សដែលខ្លួនស្រលាញ់វាបែបណា ខ្ញុំរង់ថ្ងៃនេះមកយូហើយ ខ្ញុំរង់ចាំមើលលោកឈឺចាប់ដូចពេលដែរលោកមកបំបែកបំបាក់ខ្ញុំនឹងកូនយូមកហើយ លើលោកនេះគ្មាននរណាគេចង់រស់នៅជាមួយនឹងមនុស្សដែលមិនឲ្យតម្លៃយើងនោះទេ លោកគិតថាសុខៗខ្ញុំព្រមលើកលែងទោសឲ្យដោយងាយៗមែនទេ ទីបំផុតមនុស្សឆ្លាតដូចលោកក៏មានថ្ងៃនេះដែរ បានហើយខ្ញុំមិននិយាយច្រើនទៀតទេ លោកឆាប់សាញ៉េវាទៅ ចាប់ពីពេលនេះទៅខ្ញុំនឹងមានសេរីភាពហើយ » រាងកាយតូចឈរអោបដៃចូលគ្នានិយាយទៅកាន់រាងក្រាស់ទាំងទឹកមុខញញឹមស្រស់ឌឺដងមកកាន់រាងក្រាស់ ចំណែកបៃបលក្រោយស្តាប់រាងតូចនិយាយហើយនាយកាន់តែស្លុតចិត្តជាងមុនទៅទៀត នេះឬជាបៀវ ជាមនុស្សដែរនាយស្រលាញ់ នេះឬជាមនុស្សដែលគេគិតថានឹងប្រើជីវិតចុងក្រោយជាមួយ តែហេតុអ្វីទៅ ជាអញ្ចឹង បែកគ្នាតែ2ថ្ងៃសោះហេតុអ្វី
បៀវប្រែប្រួលលឿនបែបនេះ គេស្ទើរតែមិនជឿនឹងភ្នែកត្រចៀកគេទេ ។
« បៀវ កុំលេងសើចនឹងបងអីណា វាមិនសប្បាយទេ » រាងក្រាស់នូវតែបន្លឺសម្លេងអង្វរក.រាងតូចដើម ។
« ហ៉ឹម...លេងសើចឬ ចុះត្រង់លោកលេងសើចផ្លូវចិត្តនឹងខ្លួនប្រាណខ្ញុំ លោកគិតថាខ្ញុំសប្បាយឬ បានហើយខ្ញុំមិននិយាយច្រើនជាមួយលោកទៀតទេ ទោះលោកចង់លែងឬមិនលែងវាជារឿងរបស់លោក តែសម្រាប់ខ្ញុំគឺគិតច្បាស់ហើយ ហើយក៏ឈប់មកតាមរំខានខ្ញុំទៀត លោកចាំណាថាខ្ញុំស្អប់លោកបំផុតមួយជីវិតនេះ » ចប់ប្រយោគបៀវបើកទ្វារចេញមកដោយមិនចាំស្តាប់ឬយកលិខិតលែងលះនោះឡើយ គេទុកឲ្យរាងក្រាស់ឈរមើលផែនខ្នងតូចដើរចេញទៅទាំងមិនងាកក្រោយទាំងមិនអាល័យអ្វីបន្តិសោះ ។ បេះដូងដែលធ្លាប់នឹកនារគ្នាគ្មានថ្ងៃលោះ នឹកគ្រាដែលធ្លាប់ថ្នាក់ថ្នម នឹករឿងដែលសាងមករួមគ្នាមិនថាអាក្រក់ល្អ នឹងរឿងជាច្រើនទៀតវាត្រូវបានរលាយអស់គ្មានសល់ វារលាយអស់ពីចិត្តនឹងបេះដូងបៀវអស់ហើយ តាមទឹកមុខសម្លេងកាយវិការបៀវគឺបញ្ជាក់ច្បាស់ៗណាស់ថាបៀវគេពិតមិនមានចិត្តអ្វីនោះសេះសល់ឲ្យនាយឡើយ ។ អ្វីៗគ្រប់យ៉ាងត្រូវរលាយនឹងចប់ត្រឹមនេះហើយ លែងមានអ្វីជារូបរាងជាក្តីសង្ឃឹមសម្រាប់បៃបលឲ្យដើរទៅមុខហើយ បងប្រុសក៏ស្លាប់ទាំងអយុត្តិធម៌ ខ្លួនក៏ត្រូវមកជួបរឿងឈឺចាប់ទៀត នឹកឡើងមកបានត្រឹមតែស្តាយស្រណោះគ្រាកន្លងតែប៉ុណ្ណោះ ។ បៃបលសំងំយំម្នាក់ឯងនៅក្នុងបន្ទប់ទាំងមិនដឹងថាគួរធ្វើអ្វីបន្ត មិនដឹងថាតើជីវិតថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេ តើថ្ងៃស្អែកគេអាចធ្វើរឿងអ្វីបានទៀតបើពេលនេះកម្លាំងកាយនឹងកម្លាំងចិត្តវាអស់រលិងពីខ្លួនទៅហើយ សូម្បីតែបន្តិបត្រឹម 0.01%ក៏វាលែងមានទៅហើយ ឬនាយគួរតែបញ្ចាប់ជីវិតត្រឹមនេះទើបល្អទើបមិនឈឺចាប់បន្តទៀតធ្វើឲ្យរឿងគ្រប់យ៉ាងចប់ទៅតាមនាយនឹងបងប្រុសតែម្តងទៅ ។
You are reading the story above: TeenFic.Net