« ឥឡូវឯងយ៉ាងមិចហើយ? Okay ដែរទេ? » ស៊ុនយ៉ុន
កំពុងតែញ៉ាំអីសុខៗស៊ុនយ៉ុនក៏ងើបមុខមកសួរហ្វូតទាំងទឹកមុខមិនល្អសោះដែរត្រូវធ្វើអោយហ្វូតនេះអត់ឆ្ងល់មិនបានក៏ងើបមុខមកសួរគេទាំងជ្រួញចញ្ចើម មិនអោយឆ្ងល់យ៉ាងមិចបើសុខៗមកសួរគេបែបនេះ
« ឯងចង់និយាយពីអី?? » ហ្វូត
« Aww!! គ្រែងឯងលែងលះមិនចឹងយើងក៏សួរទៅ » យ៉ុន
« ពុទ្ធោ!!អៃយ៉ុនអើយនេះឬសំណួរដែរឯងចង់សួរយើងតាំងពីព្រឹក?? » ហ្វូត
« អឹម!! » ស៊ុនយ៉ុន
« យើងក៏okayវាមិនអីទេ!! » ហ្វូត
« ពិតឬ?? » ស៊ុនយ៉ុន គេសួរបញ្ជាក់ព្រោះមើលទៅមុខរបស់ហ្វូតដូចជាមិនសូវល្អប៉ុន្មានសោះមុខដូចជាស្រពោនដល់ហើយ
« អើ!សុីលឿនទៅអាងបានទៅដើរលេងអញ៌ខានបានមកលេងទីនេះយូរដែរហើយ » ហ្វូត
« អើៗ!សុីលឿនទៅចឹង » ស៊ុនយ៉ុន
បន្ទាប់ពីញ៉ាំអីរួចពួកគេក៏បានដើរលេងតាមសួនយ៉ាងសប្បាយរីករាយ។
« ខានមកតែប៉ុន្មានខែសោះមើលទៅផ្លែកភ្នែកណាស់ »ហ្វូត
« ឯងមិនដែរបានមកទេហី? »
« មិនដែរមកទេតាំងពីពេលនុងមក » ហ្វូត
តាំងពីគេលែងលះមកគេក៏ទៅរស់នៅក្នុងទីក្រុងឈៀងម៉ៃមិនដែរត្រឡប់មកកាន់ទីក្រុងបាងកកវិញឡើយព្រោះគេខ្លាចជួបជាមួយនិងជេមទៀតខ្លាចឃើញគេបណ្ដើរស្រីកាត់មុខគេទៀតហើយក៏តឹតតែខ្លាចថាបេះដូងមួយនេះវាឈឺខ្លាំងជាងនេះទៀត។
Skip
*9pm
នៅក្នុងទីធ្លាបន្ទប់ទទួលភ្ញៀវនៅក្នុងភូមិគ្រឹះជេមក៏ឃើញមានមនុស្សស្រីម្នាក់កំពុងអង្គុយគងពាក់ខ្លាភ្ជាប់ជាមួយនិងទឹកមុខស្មើរធេញមិននិយាយក៏ដឹងថាខឹងខ្លាំងដែរហើយម្នាក់ស្រីនោះក៏មិនមែមជាអ្នកណាឆ្ងាយដែរគឺជាយ៉ាន់នីនិងឯងនាងខឹងបងប្រុសរបស់ខ្លួនសឹងតែស្ទះសរសៃរឈាមស្លាប់ទៅហើយបើថាអាចសម្លាប់គេបានប្រហែលជានាងនិងសម្លាប់ជេមហើយមើល។ កំពុងអង្គុយចាំសុខៗក៏មានសំឡេងឡានបានបើកចូលមកក្នុងទីធ្លាររបស់ភូមិគ្រឹះហើយក៏ពាំយកនូវបរុសវ័យកណ្ដាលម្នាក់ដែរបានដើរចូលមកជាមួយនិងស្រីស្នេហ៍របស់ខ្លួនយ៉ាងឡូយដូចគ្មានជំពាក់អ្នកណាមួយរៀលយ៉ាងចឹង!! "ចុះបើគេអត់មានជំពាក់អ្នកណាពិតមែន:)" ដំណើរដ៏ស្វាហាប់បណ្ដើរគ្នាជាមួយនិងស្រីស្នេហ៍ចូលមកក្នុងភ្លាមក៏ត្រូវបានយ៉ាន់នីជាប្អូនស្រែកឃាត់ភ្លាម
« ភីជេមឈប់ភ្លាម!!!!!! »
យ៉ាន់នីគ្រាន់តែលឺពាក្យនេះចេញពីបបូរមាត់ដ៏គួរអោយចង់ទះរបស់បងខ្លួនហើយមាងសឹងតែសន្លប់ឈរទេ!! នាងខឹងខ្លាំងណាស់!! មើលមុខបងប្រុសរបស់ខ្លួនឥឡូវនេះទៅដូចគ្មានដឹងខ្យល់ស្អីបន្ដិចទេ!!
« យ៉ា!!!!! នេះបងឆ្កួតហើយហេសខ្ញុំមិននៅផ្ទះ6-7ខែបងក៏ឆ្កួតនិងស្រាឆ្កួតនិងស្រីភ្លេចដល់ថ្នាក់លែងលះជាមួយប្រពន្ធបែបនេះហេស??!!!! » និយាយរួចនាងក៏ងើបពីលើសាឡុងទៅរុញស្មាជេមខ្លាំងៗឯជេមក៏មិនបានតដៃអីនោះទេគេគិតថាប្អូនគេខឹងតែចឹងឯង
« បងមិនមែនជាអ្នកខុសទេ! ហេតុអីក៏ត្រូវបន្ទោសបងបែបនេះ?? » ??
« បងនិយាយស្អីមានដឹងទេឆាប់យកភីហ្វូតត្រឡប់មកវិញមក!! »
« គេអ្នកចង់លែងលះដោយខ្លួនឯងតើ!! »
« ផាច់!!!! ក៏មកពីចរិកដ៏គួរអោយស្អប់ខ្ពើមរបស់បងនេះហើយទើបបានជាគាត់សុំលែងលះ!!! បងចាំណាក្រៅពីភីហ្វូតកុំសង្ឃឹមថាខ្ញុំនិងព្រមទទួលយកស្រីធ្មប់អស់នោះធ្វើបងថ្លៃអោយសោះ!!! » និយាយរួចនាងក៏បានដើរចេញទៅមុននិងទៅក៏ឈ្លៀតសម្លក់មុខរបស់មនុស្សស្រីម្នាក់នោះដូចគ្នា
« ហ៊ឺយ..!!!! » ជេមបានស្រែកឡើងយ៉ាងខ្លាំងនៅពេលដែរយ៉ាន់នីនាងទះគេហើយក៏ដើរចេញទៅយ៉ាងធម្មតាអីបែបនេះ
« អឹម..បងជេមយើងមិនបន្តវាទៀតទេហេស? »
« ចេញទៅ!!! »
« តែ- »
« ចេញទៅមិនលឺយើងនិយាយទេហេសចង់អោយយើងបាញ់បំបើកក្បាលរបស់នាង!! »
« អ..អត់ទេខ្ញុំទៅហើយ »
___________________
« ភីហ្វូតចា៌!! ស្អែកអូនត្រឡប់ទៅថៃវិញហើយណាកុំភ្លេចមកទទួលអូននៅព្រលានផងណា៌ »
« បាទចាំបងទៅទទួលអូនតែថាម៉ោងប៉ុន្មានទៅទើបអូនមកដល់?? »
« តើស្មានេះបងកំពុងធ្វើអី?ញ៉ាំបាយឬនៅ? ងូតទឹកឬនៅ?មាននឹកដល់អូនខ្លះទេ?អូនវិញនឹកបងខ្លាំងណាស់នឹកស្ទើរឆ្កួតទៅហើយ:( »
< KIMINOTO 👉👈 >
ភ្លាវញ៉ាក់🙂🗿
By : Viya_Nattawat
Be to continue 🙏✨💖
Thanks for reading ✨❤️
You are reading the story above: TeenFic.Net