« ហើយវាយ៉ាងមិចអូននិងហាស? បានចេះតែរករឿងបងរហូតចឹង? » ជេម
« រករឿងហ៌? បងមិនអោយអូនរករឿងបងយ៉ាងមិចហាសបើបងដើរបណ្ដើរគ្នាជាមួយអ្នកណាក៏មិនដឹង បងគិតចង់អោយអូននៅស្ងៀមមែនទេ? » ហ្វូតនិយាយទាំងយកដៃវ៉ៃទ្រូងរបស់ជេមដែរត្រូវជាស្វាមីរបស់ខ្លួនទាំងស្រែកយំ
« អូនកាន់តែហួសហេតុហើយណាស់ហ្វូតបងប្រាប់ហើយថាគេគ្រាន់តែជាដៃគូសហការការងារជាមួយបងប៉ុណ្ណោះគ្មានស្អីលើសពីនិងទេ!! » ជេមនិយាយដោយភាពធុញទ្រាន់ទៅកាន់ហ្វូត
« ហឹស! គ្រាន់តែជាដៃគូហ៌ដៃគូការងារបងដើរបណ្ដើរគ្នាទៅញ៉ាំអីរួចក៏ដើរកៀកដៃគ្នាចឹងមែនទេ »ហ្វូត
«.............»
« បានហើយ!សញ្ញេវាមកអូនលែងចង់រស់នៅជាមួយបងទៀតហើយ » ហ្វូតនិយាយទាំងហុចលិខិតលែងលះមកអោយជេមសញ្ញេវា
« បងមិនសញ្ញេជាដាច់ខាតបងនិងមិនព្រមលែងលះឡើយ!! » ជេមនិយាយស្រែក
« ពួកឯងឆាប់យកអ្នកប្រុសតូចរបស់ពួកឯងទៅបន្ទប់វិញភ្លាម!!! » ជេមក៏បានស្រែកប្រាប់អោយឌីមនិងវីនយកហ្វូតទៅបន្ទប់វិញ
« ចេញទៅ! ប៊ីនជួយយើងផង » ហ្វូតបានស្រែកយំរួចក៏រត់ទៅពីក្រោយខ្នងរបស់ប៊ីនដែរជាអង្គរក្សរបស់គេដើម្បីអោយគេជួយខ្លួន
« សំទោសផងចៅហ្វាយនេះគឺជាបញ្ជាលោកប្រុសធំ » វីននិយាយរួចក៏ទៅចាប់ហ្វូតដើម្បីឡើងទៅលើវិញឯប៊ីនបានត្រឹមតែឈរមើលហើយអាណិតម្ចាស់របស់ខ្លួន
Skip
ហ្វូតបានឃុំខ្លួនឯងនៅក្នុងបន្ទប់មិនព្រមញ៉ាំអាហារអ្វីទាំងអស់គេគិតតែចង់លែងលះនិងរត់ចេញពីផ្ទះនេះអោយបាត់នោងទៅនៅកន្លែងមួយដែរគ្មានអ្នកដឹង
« ចៅហ្វាយតូចបើកទ្វារអោយខ្ញុំបន្ដិចមកខ្ញុំប៊ីនណា » គ្រាន់តែដឹងថាជាប៊ីនភ្លាមគេក៏ស្ទុះពីលើគ្រែដើម្បីទៅបើកទ្វារអោយប៊ីន
« បងប៊ីនបងជួយខ្ញុំផងណាខ្ញុំមិនចង់រស់ដូចជាស្លាប់បែបនេះទេបង » ហ្វូតនិយាយទាំងចាប់ដៃប៊ីនអង្រួនតិចៗសុំអោយគេជួយ
« ចៅហ្វាយតូចកុំយំអីខ្ញុំនិងជួយចៅហ្វាយតូចចេញពីទីនេះតាមដែរអាចធ្វើទៅបាន » ប៊ីននិយាយទាំងអង្អែលក្បាលហ្វូតដើម្បីលួងលោមកុំអោយគេយំនិងបានអោយគេញ៉ាំបាយខ្លះ
Fourth pov
ខ្ញុំនិងជេមគឺជាប្ដីប្រពន្ធនិងគ្នាជិត3ឆ្នាំហើយគ្រួសាររបស់ពួកយើងមិនដែរមានភាពរកាំរកោះអីនោះទេគេតែងតែយកចិត្តទុកដាក់លើខ្ញុំ...គេមិនដែរស្រែកដាក់ខ្ញុំគេថ្នមខ្ញុំណាស់គេមិនដែរទុកខ្ញុំចោលទេ ខ្ញុំសប្បាយចិត្តណាស់ពេលដែររស់នៅជាមួយគេ តែ...ប៉ុន្មានខែមកនេះគេមិនដូចមុនទៀតទេគេតាំងតែប្រងើយកន្ដើយដាក់ខ្ញុំគេតែងតែស្រែកដាក់ខ្ញុំ ដល់ថ្នាក់ពេលខ្លះគេធ្វើការមិនមកផ្ទះវិញក៏មានខ្ញុំក៏សម្រេចចិត្តថាតាមទៅមើលគេអ្វីដែរខ្ញុំឃើញនោះគឺគេបានបណ្ដើរនារីម្នាក់នាងស្អាតណាស់ ហើយខ្ញុំបានឃើញជេមយកចិត្តទុកដាក់ជាមួយនាងណាស់ពួកគេថតរូបជាមួយគ្នានិយាយជាមួយគ្នាយ៉ាងសប្បាយខុសពីខ្ញុំដែរកំពុងសម្លឹងមកគេទាំងទឹកភ្នែកដាបជាប់ថ្ពាល់...គេធ្លាប់និយាយថាមិនចង់ឃើញខ្ញុំឈឺចាប់ទេចឹងគេក៏បិទភ្នែកធ្វើមិនដឹងធ្វើមិនលឺនៅពេលដែរខ្ញុំយំបែបនេះឬ..???។
______________________
_អង្គុយធ្វើការសុខៗក៏ស្រាប់តែមានអ្មកចូលមកក្នុងបន្ទប់គេដោយមិនបានគោះទ្វារធ្វើអោយគេក៏រាងម៉ួម៉ៅបន្ដិចតែគ្រាន់តែឃើញមុខអ្នកដើរចូលមកគេក៏ញញឹមឡើង
« ជេម! បងទំនេរទេថ្ងៃនេះ? » សាយយ៉ានាងក៏ដើរមកអង្គុយនៅលើភ្លៅជេមយ៉ាងប្រហើនដោយមិនសុំការអនុញ្ញាតពីជេមសោះតែចម្លែកត្រង់ថាជេមគេមិននិយាយអីថែមទាំងយកដៃខ្លួនទៅកាន់ចង្កេះនាងទៀត
« ទំនេរតើមានការអីមែនទេ? » ជេម
« ខ្ញុំចង់បបួលបងទៅញ៉ាំបាយនៅថ្ងៃនេះ » សាយយ៉ានិយាយទាំងអង្អែលទ្រូងរបស់ជេមចុះឡើងៗហើយក៏ឱនទៅថើបករបស់ជេមស្រាប់តែពេលនោះក៏ស្រាប់តែលឺសំឡេងធ្លាក់អ្វីម្យ៉ាងនៅមាត់ទ្វារនាងក៏បែរទៅមើលជាមួយជេម
« ហ្វូត!!!មកទីនេះធ្វើអីហើយហេតុអីក៏មិនគោះទ្វារចឹងហាស?? » ជេមនិយាយទាំងខឹង
« ឥឡូវទាល់តែគោះទ្វារមែនទេទើបបងអោយអូនចូល?? » ហ្វូត
« ខ្ញុំគ្មានបំណងមកកាត់ចង្វាក់អ្នកទាំងពីរទេសុំទោសផងខ្ញុំគ្រាន់តែមកយកឯកសារដែរបងភ្លេចនៅផ្ទះតែប៉ុណ្ណោះ » ហ្វូតនិយាយទាំងឱនរើសឯកសារដែរជ្រុះមុននេះយកទៅដាក់នៅលើតុជេមហើយក៏ដើរចេញទៅបាត់ទាំងទឹកភ្នែកជាប់ថ្ពាល់បើនិយាយពីសាយយ៉ាវិញម៉ួម៉ៅនិងហ្វូតឡើងចង់លើសឈាមហើយ
« ហ្វូត!បងសំទោសណា៌!!! » ជេមក្រោយពីឃើញសភាពហ្វូតហើយគេក៏និយាយសំទោសតែសំទោសក្នុងចិត្តមិនអោយអ្នកណាលឺទាំងអស់
_មុនពេលដែរមានរឿងនេះឡើង
ហ្វូតញ៉ាំបាយឆ្អែតក៏ដើរទៅអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវរៀបនិងចុចបើកទូរទស្សន៍មើលហើយក៏ក្រឡែកភ្នែកទៅឃើញឯកសារនៅលើតុហើយក៏យកមកមើលក៏ឃើញថាជាឯកសាររបស់ជេមគេក៏បានរៀបចំខ្លួនដើម្បីយកវាមកអោយជេមមកដល់ក្រុងក្រុមហ៊ុនគេក៏ដើរទៅបន្ទប់របស់ជេមអ្វីដែរចម្លែកគេឃើញបន្ទប់បិទទ្វារមិនជិតនោះទេទើបគេមិនគោះហើយរាល់ដងក៏គេមិនដែរគោះដែរព្រោះជេមមិនអោយគេគោះនោះទេ ពេលដែរប្រុសនិងហា៌មាត់និយាយគេក៏ឃើញរាល់សកម្មភាពរបស់ពួកគេទាំងពីរនាក់ទើបបានជាភ្លឹករហូតដល់ធ្លាក់ឯកសារពីដៃបង្កជាសំឡេងដល់ពួកគេទាំងពីរ
Skip
Fourth pov
ហេតុអី?ហេតុអីបានជាបងធ្វើបែបនេះដាក់អូនចឹងជេមក្រែងបងថាគ្រាន់តែជាមិត្តរួមការងារមិនចឹងហីមិត្តរួមការងាររបស់បងនេះពិតជាអស្ចារ្យពេកហើយណាជេម...ខ្ញុំឈឺណាស់ខំទប់ទឹកភ្នែកណាស់ព្រោះខ្លាចគេឃើញថាខ្ញុំទន់ខ្សោយខ្ញុំមិនចង់អោយគេឃើញថាខ្ញុំយំ ចាប់ពីពេលនេះទៅខ្ញុំនិងធ្វើខ្លួនអោយរឹងមាំមិនអោយខ្លួនឯងធ្លាក់មកដល់ចំណុចនេះទេ។
_______
+ពេលយប់ក៏បានមកដល់ជេមក៏បានចេញពីធ្វើរការដូចគ្នាពេលកំពុងជិះឡានត្រឡប់មកផ្ទះវិញគេក៏បាននឹកឃើញទៅដល់ហ្វូតកាលពីព្រឹក
« តើគេនិងយំទេ? ហើយតើគេនិងអន់ចិត្តនិងខ្ញុំទេ » ជេមនិយាយគិតក្នុងចិត្តស្រាប់តែលឺសំឡេងកំពូលកូនចៅខ្លួននិយាយដើមខ្លួននិងប្រពន្ធខ្លួនតែពួកគេនិយាយតិចៗ
« ហេ៌! ហែងគិតមើលថាចៅហ្វាយតូចយើងយំទេ? » ឌីមបានសួរទៅកាន់វីនដែរនៅអង្គុយខាងមុខជិតខ្លួន
By : Viya_Nattawat
To be continue 🙏✨💖
សំទោសរាល់កំហុសខុសឆ្គងណាមួយជួយcmtប្រាប់សាច់រឿងផងណាព្រោះទឹមតែរៀនសរសេរទេ☺️✨
You are reading the story above: TeenFic.Net