សេចក្តីបញ្ចប់នៃអ្វីៗEp19+20end

Background color
Font
Font size
Line height

3 ឆ្មាំ ក្រោយ ហើតនឹងលីមីងពួកគេទាំងពីក៏បានរៀបការជាមួយគ្នារួចហើយ ម្យ៉ាងទៀត ពួកគេក៏ធ្វើការជាមួយគ្នា ប្ដីជាCEO ប្រពន្ធជា លេខា

“ ហើតល្ងាចនឹងបងមាន party ណា៎ ” លីមីង អង្គុយលើផ្លូវហើតក្នុង office

“ពិតមែនហ៎..អូនទៅទេ”នាយអោបចង្កេះលី មីងហើយក៏សួរព្រមជាមួយទឹកមុខកូនឆ្កែ

“អឹម..បើអូនទៅតើមាននរណាមើលថែអូនMeeនោះហាស៎”លី មីង ព័ទ្ធក.ហើតហើយក៏និយាយ ទាំងទឹកមុខ គួរឱ្យខ្នាញ់

“ទុកឲ្យម៉ែដោះមើលទៅ ណា ពួកយើងទៅ partyម្ដងណា ខានយូរហើយតែងតែមានអូនmeeចូលមក”នាយថាហើយក៏ធ្វើទឹកមុខឲ្យគេអាណិត

“ប៉ុន្ដែ បងក៏ដឹងកូនយើងយ៉ាងមិច ខូច យំច្រើន ម៉ែដោះមើលតែពេលព្រឹកសឹងតែមិនកើតផង ចុះទម្រាំយប់នោះ” លី មីង គេនិយាយមកទាំងមុខស្អុយចោលកូនពូជមិនបាន

“អោណា៎..បើម៉ែដោះមើលមិនឈ្នះទេយកអាក្បាលខូចហ្នឹងទៅដែលទៅណ៎”នាយខំ បញ្ចបញ្ចូលទាល់តែ លី មីងបដិសេធមិនបាន

“អា៎...ទៅក៏ទៅតែ បងអ្នកបី កូនណា ”ថាហើយក៏ញញឹម។

កាត់មកផ្ទះ របស់ពួកគេ

“អ្នកប្រុសតូចអើយអ្នកប្រុសតូច ខូចម្ល៉េះ យំមិនបាត់សោះ អា៎អា៎..កុំយំណាក្មេងឆ្លាតរបស់ម៉ែដោះអើអើ..កុំយំ...”ម៉ែដោះនាងព្យាយាមលួង បំពេរ ក្មេងតូចដែលយំឲ្យបាត់យំ ប៉ុន្តែមិនបាត់សោះ

“ម៉ែដោះកូនmeeកើតអីបានយំមិនឈប់បែនេះ” li ming គេមកពីធ្វើការវិញក៏ទាញបីកូនពីដៃម៉ែដោះមក បីបំពេរម្ដង គ្រាន់តែលីមីងលើកបីកូនក្បាលខូចក៏បានយំនឹងសើច ក្អឹកៗដាក់ម៉ាមីគេ

“ខូចណាស់កូន..ឆ្លាតណាឈប់យំណាកូនណា mamaមកហើយណាអូនmee”លី មីងក៏ប្រលែងលេងជាមួយកូនយ៉ាងរីករាយនឹង មានស្នាមញញឹមពេញផ្ទះ

“កាលmamaគេនៅរៀនក៏ខូចដែលឥឡូវបានកូនមកខូចដូចគ្នា ម៉ែដោះគិតដូចខ្ញុំទេ” heart គេសម្លឹងមើល ម៉ាក់កូនគេប្រលែងគ្នាយ៉ាងមានក្ដីសុខ

“ពិតមែនហើយ..ខូចឌឺ យកតែចិត្តខ្លួនឯង មិនស្ដាប់សម្ដីចាស់សោះ តែក៏ត្រូវបុរសចិត្ដត្រជាក់ មុខមិនញញឹម សម្ដីសោះកក្រោះ ម្នាក់នេះមកលង់ស្នេហ៍ងើបមិនរួច រហូតបានកូន១បែបនេះ”ម៉ែដោះក៏និយាយចំៗកណ្ដាលមុខនាយធ្វើសើចលេងសម។

“ម៉ោះ ឲ្យកូនមកបងមោកហើយអូនទៅងូតទឹកទៅ”នាយក៏គេចមុខពីម៉ែដោះមកយកកូនពីលីមីង។

[Party]

“hey..heart limingខាងនេះ”satangគេក៏បានលើកដៃហៅ

“សួរស្ដី P'satang P'winny ខានជួបគ្នាយូហើយ”ហើតគេក៏បានដើរចូលមកអង្គុយ

“អើសួរស្ដី នេះមកទាំងកូនទៀតណ៎”ស្ទាំងគេសើចហើយក៏លើកក្មួយមកបី

“កូនបានប៉ុន្មានឆ្នាំហើយ លី មីង មានប្រលឹងណាស់ គួរឲ្យខ្នាញ់”winnyគេចាប់ថ្បិតថ្ពាល់កូនលីមីងហើយក៏ប្រលែង

“កូនប្រុសខ្ញុំទើបតែ2 ខួបទេណាបង”លីមីងក៏តាមការគួ

“ហើយ លោកប្អូន heartមានកម្រោង យកកូនទៀតទេហាស់”គេក៏ទៅញ៉ោះហើតវិញ

“អត់ទេបង មានអាល្អិតនេះមួយមើលមិនឈ្នះទេបើមានទៀតគឺគ្មានពេលដេកហើយមកជួបជុំបែបនេះទេ . ហើយគិតតែបងវិញមិននាំsatanមកទេហី”heartនាយក៏សួរវិញ

“បងហើយស្ទាំងយកទៅផ្ងើរម៉ាក់ហើយ មិនបានយកមកទេ ព្រោះមក honeymoon”វីនីគេក៏តបបែបឲ្យអ្នកកូនខ្ចីសម្លឹងមុខគ្នាដូចត្រូវបំបាក់មុខចឹង។

“បានហើយនាំគ្នាផឹកទៅ ម៉ោះ”ស្ទាំងគេក៏កាត់សម្ដីលើកពែងជល់ផឹកស្រា។

ពួកគេក៏ផឹកបណ្ដើរនិយាយបណ្ដើរ ប្រលែងកូនបណ្តើរ។

ម៉ោង8 :00 ពួកគេក៏មកវិញ ព្រោះកូនដេកលក់ហើយ យកកូនមកឲ្យដេកត្រឹមត្រូវឲ្យស្រួល រួចក៏ អង្គុយសម្លឹងមុខកូន ធ្មឹងៗ ហើយមើលមុខគ្នា

“យប់នេះ អូនសុំដេកពេញភ្នែកម្ដងណា បងកុំភ្លេចមើលកូនផង បើភ្ញាក់ឆុងទឹកដោះគោឲ្យទៅ  ”លី មីងគេក៏បានផ្ដាំប្ដីឲ្យដេកចាំមើលកូន

“ក៏បានអូនដេកទៅ កូនទុកបងអ្នកមើលម្ដង”នាយថាហើយក៏ដេក


កណ្តាលអាធ្រាត្រ

អូនMeeគេក៏ភ្ញាក់ស្រែកយំ យ៉ៃៗ..ធ្វើឲ្យ heartនាយភ្ងាក់ទាំងភ្នែកបើកសឹងតែមិនរួច

“អា៎...កូនប៉ា ចាំប៉ា ឆុងគោៗឲ្យ ណាកុំយំឮៗmamaដេកណាកូន”នាយកក៏ទាញកំប៉ុងឆុងទឹកដោះគោឲ្យកូន

Morningពេលព្រឹកក៏បានមកដល់ លីមីងគេបានងើបមុនប្ដីហើយក៏បីកូនទៅងូតទឹករួចក៏យកមកហា៎ថ្ងៃនៅចម្ការតែនឹងផ្កា ខាងក្រោយ..។

“ហេតុអីមិនដាស់បងផង”នាយមកពីក្រោយក៏អោបលី មីង នឹងកូន

“ដោសារយប់មិចបងប្រហែលជាល្វើយហើយព្រោះកូនយើងគេកូរណាស់ពេលយប់ ”លីមីងក៏តបទៅវិញទាំងញញឹមហើយបែរមុខមករក នាយ

“មោក..ឲ្យកូនមកបងបីវិញ មើលកូនយើងទៅកាន់តែធំកាន់តែខូច ធំឡើងដូចអូនអញ្ចឹងក្បាលរឹងហើយរឿងច្រើន”នាយបីកូនហើយបែបមកថាឲ្យលីមីង

“នែ៎..នេះបងចង់ថាឲ្យអូន បង្រៀនកូនឲ្យខូចតាមដែលមែន អូនក៏មិនមែនខូចយ៉ាងនឹងដែលកុំចេះតែថា”លី មីងខ្នាញ់សម្ដីប្ដីក៏វាយស្មាមួយដៃ ផាច់

“ក៏ កាត់តាមអូននឹងហើយនាំកូនខូច កូនមើលទៅmama វ៉ៃpapaហ៎ ឌឺណាស់mamaកូនសមតែចាប់វាយគូទទេ!”នាយនិយាយប្រលែងកូនឲ្យសើច ក្អឹកៗទាំងខ្លួនឯង

“កុំជឿpapaណាកូនpapaកូនក៏មិនល្អជាងmamaដែល ចាស់ហើយសម្ដីអាក្រក់ចិត្តកំណាញ់ អាក្រក់ជាងmamaទៀតហ៎..”

“នេះថាបងអាក្រក់ផងហ៎ នែ៎ កូនមើលទៅmama ឈ្លើយប៉ុណ្ណា ពួកយើងទៅដេញទាត់mamaទៅតោះ”នាយថាហើយក៏ ពរកូនដេញតាមទាត់mamaជុំវិញ ចម្ការតែ នឹងសួរផ្កា នាំគ្នាដេញចុះឡើងពោពេញប្រកបដោយសេចក្ដីសុខនឹងមានសុភមង្គល

រឿងលួចស្នេហ៍អ្នកប្រុសតូចក៏ បានមកដល់ទីបញ្ចប់នៃភាគហើយ អរគុណសម្រាប់ការតាមដាននឹងអរគុណសម្រាប់ការរងចាំតាំងពីភាគ១ដល់ភាគបញ្ចប់

រឿងយើងខ្ញុំសន្មតថាចប់ដោយបូរិបូរណ៍

See you soon


You are reading the story above: TeenFic.Net