«នេះ លោកប្រចណ្ឌខ្ញុំនឹងបងសាតាំងហ៎?»លី មីង សើចហើយសម្លឹងភ្នែកនាយ
«ក៏...អឹម ប្រចណ្ឌមិនបានមែនទេ? »នាយតបទាំងងើយលើមើលដំបូលផ្ទះ គេចមុខលី មីង
«នេះ..ធ្លាក់ក្នុង អន្លង់ស្នេហ៍ខ្ញុំហើយ? » លី មីងនិយាយទៅទាំង ព័ទ្ធដៃអង្គុយទល់មុខនាយ
«លី មីង...»នាយហៅឈ្មោះលីមីងយ៉ាងវែងនឹង សម្លឹងគេ
«....»ឃើញនាយធ្វើមុខគួរឲ្យធុញហើយគេក៏មិននិយាយនឹង ធ្វើមុខស្អុយដូចកូនឆ្កែ បែរមុខចេញពីនាយ
«សុំទោស»នាយបានដឹងថា លី មីងគេងរខ្លួនក៏បានក្បែរ លួងលោមគេវិញ ក្មេងខូចបានគេបានចិត្តក៏លេងចរិក ខ្មើតនឹងឆ្មើងឆ្មៃ ដាក់នាយ
«ខ្ញុំមិនត្រូវការពាក្យសុំទោសរបស់លោកទេ ឆើស!»
«ok. ចឹងយើងឲ្យឯងដាក់ទោសចុះចង់ធ្វើអីដាក់យើងក៏ធ្វើមក ទុកថាជាការដែលធ្វើឲ្យ ខឹង»នាយមិនមានអីថា ក៏កអង្គុយនៅស្ងៀមក្បែរលី មីង ហើយលីមីងយើងពេលបានឮនាយថាចឹងហើយក៏ ញញឹមខ្ចឹប បែរមុខមកនាយទាំង សើចរឹបភ្នែក
«និយាយហើយហាម ប្រែពាក្យ »ថាហើយក៏ទាញ់ដៃ ហើតចេញទៅក្រៅ
«ទៅណាទៀតហើយលីមីង..ទើបតែមកដល់ទេណា»នាយព្រមឲ្យលី មីងទាញដៃទៅដោយមិនដឹងថាទៅទីណា
«ដល់ទើបដឹង..!»គេថាហើយក៏ហៅ តាក់ស៊ីមកជិះ
«ឡានយើងមានតើ មកជិះតាក់ស៊ីអីទៀត»នាយទាញដៃគេឈប់នៅពេលតាក់ស៊ីឈប់នៅនឹងមុខ
«ឃើញលោក បើករហូតក៏ចង់នាំគ្នាប្ដូរមកជិះតាក់ស៊ីវិញនឹងមានពេលនិយាយគ្នាច្រើន ឆាប់ឡើង »គេថាហើយក៏រុញនាយឡើងតាក់ស៊ី
«ពូតាក់ស៊ី បើកទៅមហាល័យ »
«បាទ!»ថាហើយពូតាក់ស៊ីក៏បើកចេញទៅយ៉ាង មានទំនុកចិត្ត
«នេះទៅមហាល័យធ្វើអី?»នាយងាកមកសួរ
«ទៅជួបមិត្ដរបស់ខ្ញុំ? គេចង់ជួបលោក»គេតបទាំងញញឹម
«ហើយ ពាក់ព័ន្ធអីនឹងចង់ជួបយើងដែល?»
«សួរច្រើនខ្ចិលឆ្លើយ» និយាយចប់ តាស៊ីក៏មកដល់
«ហា៌នេះលុុយ អរគុណ»លី មីងទាន់លុយឲ្យតាក់ស៊ីហើយក៏ដឹកដៃហើតទៅជាមួយ
«Hello man»លី មីងនិយាយទៅកាន់មិត្ដគ្រប់គ្នា ដែលកំពុងញ៉ាំអី
«អា លី មីង ឯងមកពីដើរលេងហើយ?នឹកណាស់វើយ» ណៃ ណាវ..បានរត់ទៅអោបគេព្រមគ្នា
«អើ..មើលកុំអោបតឹងមើល..ដាច់ខ្យល់វើយ»ថាហើយក៏លែង
«អែ៎..នេះភីហើត ត្រូវទេ លី មីង»ណាវក្រោយពីអោបហើយក៏ងាកឃើញ ហើត
«នេះឯងនាំ ភីមកទីនេះមានអីអត់ហា៎..កុំថានាំមកវ៉ៃយើងណា៎?»ណៃ និយាយហើយក៏រត់ទៅក្រោយខ្នងណាវ
«ស្អីរបស់ឯង បើយើងចង់វ៉ៃឯងមិនចាំបាច់ឲ្យគាត់មកជួយទេ យើងចាត់ការខ្លួនឯងបាន»គេនិយាយក៏ទាញហើតចូលអង្គុយក្បែរនឹង ធ្វើឲ្យនាយឆ្ងល់នឹងមើលពួកគេមិនដាក់ភ្នែកទាំង មុចមាំ
«បើចឹងនាំភីមកទីនេះមានរឿងអី ដូចជាមានអីលាក់ពួកយើងម្ល៉េះ។»
«ភី ហើតនេះមិត្តខ្ញុំ ណាវ ណៃ...»លី មីង ណែនាំមិត្តឲ្យ លី មីងស្គាល់
«អើ..ហើយមកប្រាប់យើងធ្វើអី?»នាយឆ្ងល់ក៏មើលមុខមិត្ដៗរបស់លី មីង
«អើហើយឯងនាំគាត់មកជួបពួកយើងមានអី?»ឌឿន
«ក្រែងឯងចង់ដឹងមែនទេថាយើងនិងគាត់ជាអីនឹងគ្នា?»
«អើ..ក្រែងឯងថា ជាកូនមិត្តរបស់ប៉ាឯងមិនចឹងហី»ឌឿន
«អឹម..តែនៅមានរឿងមួយទៀត យើងមិនបានប្រាប់»
«រឿងអី..ក៏ គូដណ្ដឹង»
«ហាស់?»មិត្ដគេនាំគ្នាភ្ងាក់ផ្អើល នឹងមើលមុខគ្នាទៅមក ហើយក៏ធ្វើធម្មតា
«....» សម្ដីលី មីងធ្វើឲ្យ ហើតគាំងនិយាយអីមិនចេញ
«នេះពួកឯង មិនរំភើបទេហី? យើងជាគូដណ្តឹងនឹងគ្នាណា»លី មីងនៅពេល ឃើញមិត្តហាស់?ហើយក៏ស្ងាត់ធ្វើដូចជាអ្វីអីភ្ងាក់ផ្អើលខ្លាំងអីផង
«អឹម..យើងក៏ភ្ងាក់ផ្អើលពេលបានដឹងដំបូងមកម្លេះ តែពេលនេះធម្មតា»ណាវ
«ពួកឯងនឹង?» គេសួរទាំងចងចិញ្ចើម
«..អឹម..»ពួកគេង៉ក់ក្បាលនឹងញឹមៗ
«ពេលណា..ដឹងមកពីណា ព្រោះយើងមិនដែលប្រាប់ទេ» លី មីងបើកភ្នែកធំៗនឹងច្រត់ដៃសួរទៀត
«ក៏ មួយរយៈហើយពេលឯងនិងគាត់ទៅ Dãteនៅឈៀង ម៉ៃ អ្នកប្រាប់យើងក៏ជាអ្នកនៅឈៀងម៉ៃ គេជាមិត្តយើងពីក្មេង»ណាវគេក៏បសនរៀបរាប់ឲ្យលីមីង ស្ដាប់ ធ្វើឲ្យលី មីងរៀងខ្មាសមិត្តនឹង ហើតបន្ដិចខំ មកប្រាប់គេតែចំពេលគេដឹងមុនបាត់ បាក់មុខសាហាវ
«អើ..ថាពួក៉ងដឹងហើយក៏ យើងក៏ ធូរចិត្ត ព្រោះមិនចង់ឲ្យពួកខឹងយើងដែលមិនប្រាប់»លី មីង ញឹមៗមិនសមតែក៏ខំធ្វើជាមិនតាមការពិតចង់ ជ្រេកដីចុះក្រោយហើយ
«សម្លាញ់គ្នាមិនដែលគិតចឹងទេ ទោះអញមិនប្រាប់ក៏ដោយវា ជាសិទ្ធិឯង ពួកយើងគ្មានសិទ្ធិទៅជ្រាលជ្រេកនោះទេ យើងគ្រាន់តែជាមិត្តមិនមែន ម៉ែឯងទេវើយ ម្យ៉ាងទៀតយើងដឹង ដឹងថាអញមិន ចង់លាក់បាំងយើងទេ គ្រាន់តែឯងមិនទាន់ទទួលស្គាល់ការពិតនឹង ព្រមប្រាប់យើង មិនអីទេ យើងរំភើបនៅពេលឯងហ៊ាននិយាយត្រង់ៗប្រាប់យើង យើងសប្បាយនៅពេលឮពាក្យនឹងចេញពីមាត់ឯងជាងអ្នកដទៃ..យើងទេតែខុសលើឯង គឺទៅចង់ដឹងចង់ឃើញ នឹងរវល់នឹងរឿង៉ងមិនចេះធុញ ព្រោះនិស្ស័យរបស់ពួកមិនបានដឹងរឿងមិត្ដម្នាក់ ដេកមិនលក់ បក់មិនរហើយ បាយមិននឹកទឹកមិនស្រែក sorry fri ធ្វើឲ្យឯងមក surprise ពួកក្លាយជា អាសាបង់ សុំទោសពិតៗណាវើយ លី មីង តោះពួកយើងទៅមើលboy boyហាត់កីឡា» ណៃគេក៏និយាយមកទាំងកំសត់ មិនសមនឹងទឹកមុខសោះ និយាយៗក៏ទាញ ណាវ ឌឿទៅបាត់ ទុកឲ្យ លី មីងគេ ចូលតួសេដម្នាក់ឯង
«ok ភឿន..មានប្រុសក៏រត់ចោលគ្នា ចាំមើល»លី មីង មុនដំបូលរៀងទន់ចិត្ដសេដតាមដែលតែដល់ ពាក្យដែលជិតចប់ក៏ទម្លាក់ទឹកមុខ ហួសចិត្ត
«លី មីង»ហើតនាយហៅលីមីង ដោយផ្អែម
«អឹម»
«អរគុណណា..ដែលណែនាំឲ្យមិត្ដៗស្គាល់ក្នុងនាមជាគូដណ្ដឹង»នាយនិយាយទាំងសប្បាយចិត្ដរំភើបបិតមាត់មិនជិត
«ក៏ ខ្ញុំមិនចង់ឲ្យលោក ទេ មិនចង់ឲ្យបង មកប្រចណ្ឌខ្ញុំ ដែលមិនទាន់ទទួលស្គាល់នាមគូដណ្ដឹង តែពេលនេះ ខ្ញុំបើកខ្លួនឲ្យហើយ ប្រចណ្ឌបានទំហឹងណាចាស៎»លី មីង និយាយទាំងញញឹម នឹងញាក់ភ្នែកឲ្យនាយ ធ្វើឲ្យនាយសើច ហឹស ហេស
«នេះ ជាគូដណ្ដឹងហើយត្រូវទេ?»នាយសួរទាំងសើចមើលមុខមីង
«អឹម..សើចអីកុំសើចមើល»លី មីងធ្វើមិនស្អុយវាយនាយមួយដៃ
«បងស្រឡាញ់អូននៅពេល អូនឆ្នាស់នឹងក្បាលខូចឌឺបែបនេះ»នាយនៅតែសើចនឹង លើកដៃអង្អែលក្បាល លីមីងថ្នមៗ
«នេះ គិតថាអូនឌឺហ៎? មិនឃើញឌឹត្រង់ណាផង យល់ព្រមគ្រប់មិនថា ថើប នឹងមានអីអីនឹងគ្នា អូនមិនដែលបដិសេធបងម្នាក់ណាទេ ហេតុអ្វីមកចោទថាគេឌឺ បងទេតើដែលឌឺ ហាមមិនឈប់»លី មីងតបវិញទាំងធ្វើមាត់ ស្រួច
«ក៏ ត្រង់ នេះ អែង» នាយយកដៃទៅប៉ះមាត់លី មីង ដែលថាមាត់ឌឺ
«អឹម..ហឹស»លី មីង ក្រវាសដៃនាយចេញមិនមើលមុខនាយ
«ហេតុអីក្មេងគួរឲ្យស្រឡាញ់ម្លេះ»នាយសើចហើយទាញមុខលី មីងមកវិញ
គួរឲ្យស្រឡាញ់ឬអត់ ម៉ែៗ គិតមិច?
«អូនមិនមែនក្មេងទេណា ចូល18ឆ្នាំហើយ ឈប់ហៅគេក្មេងបានហើយគេពេញកម្លោះហើយ»លី មីងមុខជូនឹង ចង់រកពេប
«ហឹស18?..ok កូនក្មេងរបស់បង ឈប់ញ៉ោះហើយ តោះទៅផ្ទះ ថ្ងៃនេះសម្រាក់មួយថ្ងៃទៅ»នាយហុចដៃឲ្យលីមីងកាន់។
_____________
You are reading the story above: TeenFic.Net