ប្រចណ្ឌមែនកូនឆី Ep.5 / 10

Background color
Font
Font size
Line height

ពេលយប់ក៏ចូលមកដល់ ហើតគេបានាំ លីមីង ទៅ ក្លឹប មួយ !

“..សួរស្តីអ្នកប្រុស..!”

កំលោះសង្ហាម្នាក់ក៏ដើរចេញមកទទួលគេនៅខាងក្រៅ

“សួរស្តី លោក Tam..”

ហើតគេក៏គួរសមទៅលោកតាំមវិញយ៉ាងរាក់ទាក់

“បាទ! អញ្ជើញចូល..ហេ៎តែ អ្នកប្រុសម្នាក់នេះ តើជានរណាទៅមិនដែលឃើញ អ្នកប្រុសនាំមកទេនៀក៎!...”

“នេះ លីមីន គូដណ្តឹងយើង ...ហើយនេះតាំម ជាម្ចាស់ក្លឹបនេះ”

“សួរស្តី អ្នកប្រុសតូចមីង” តាំមគេលាដៃអោយមីង ចាប់វាជាការរាក់ទាក់មួយដែលពេញនិយម

“បាទ លោកតាំម រីករាយដែលបានស្គាល់” មីងគេក៏លាដៃទៅចាប់តាំមទាំងស្នាមញញឹម

“នេះគូដណ្ដឹង អ្នកប្រុស គួរឱ្យចាប់អារម្មណ៍ណាស់ ស្អាតឆ្លាតនិងចេះគួរសម” តាំមគេអញ្ជើញហើតចូលក្នុងនឹងនិយាយបណ្ដើរ

“អញ្ចឹងមែនទេ..តើថ្ងៃនេះមាន ដៃគូថ្មីមែនទេ?” ហើតគេក៏ប្ដូររឿងនិយាយនឹងបានដើរមកដល់កៅអីដែលត្រៀមទុកសម្រាប់គេជាពិសេស

“អធ្យាស្រ័យផង អ្នកប្រុសទាំងពីរ ខ្ញុំមិនដឹងថាអ្នកប្រុសហើតយើងមនុស្សផ្ទាល់ខ្លួនមកទើបមិនបានត្រៀមកៅអីឲ្យទេ សូមទោសផង” អ្នកបម្រើនៅក្នុងក្លឹបគេបានចេញមកសូមទោសដោយសារមិនមានកន្លែងដើម្បីឲ្យលីមីងអង្គុយ

“មិនអីទេ..ខ្ញុំមិនបានប្រាប់ខ្លួនឯងមិនបន្ទោសអ្នកនាងទេ”លីមីងក៏បាននិយាយទៅនាងយ៉ាងពិរោះ ដែលសកម្មភាពរបស់ធ្វើឲ្យ តាំមពេញចិត្តជាខ្លាំ

“ចឹងនាងទៅរៀបចំកៅអីអ្នកប្រុសមីងមួយមក”តាំមគេក៏បញ្ជាឲ្យនាងរៀបចំ

“មិនបាច់** គេអង្គុយជាមួយយើងកន្លែងនេះ” ហើតគេសម្លឹងមុខតាំមទាំងមិនពេញចិត្ដនឹងទាញមីងមកអង្គុយលើភ្លៅខ្លួន

“Hello Ja..គ្រប់គ្នាចាំ ing-ingយូរទេ”នាងកំពុងដើរចូលមករកពួកគេពីចម្ងាយ

“នេះហើយដៃគូថ្មីរបស់ពួកយើងអ្នកនាងing-ing” តាំមបាននិយាយឲ្យហើតដឹងនៅពេលនាងដើរមកដល់ពួកគេ

“សួរស្តី លោកតាំម..នេះជាលោកហើតត្រូវទេ បានឮលោកតាំមនិយាយញឹកញាប់” នាងចូលមកដល់ ហិចដៃរាក់ទាក់ បន្ចោលភ្នែកឲ្យហើត

“ហើយខ្ញុំទៅនិយាយប្រាប់នាងពីកាល??”តាំមគេគិតក្នុងចិត្ដដោយឆ្ងល់ព្រោះគេមិនដែលស្រាប់នាងផង

“សួរស្តីអ្នកនាង ing-ing” ហើតគេ ឲ្យមីងចុះពីលើភ្លៅគេ ហើយក៏ ឈរ ស្វាគមន៍នាងគួរសមទៅវិញ

“នេះអ្នកប្រុសស្គាល់ឈ្មោះខ្ញុំដែលមែនទេ” ing-ingនាងរំភើបពេញឮហើតហៅឈ្មោះនាងហើយក៏ចាប់ដៃរាក់ទាក់

លីមីងឈរសម្លឹងពួកគេទាំងពីរយ៉ាងទើសភ្នែកក៏ ចូលទៅចាប់ដៃហើតនឹង ក្រវាត់ដៃ ing-ingចេញ

“សូមទោសណា..នេះគូដណ្ដឹងខ្ញុំ” លីមីង ទាញដៃហើតមកអង្គុយហើយគេក៏ ឈរសម្លឹងមុខគ្នាយ៉ាង ហួងហែងរបស់ផ្ទាល់ខ្លួន

“អើ អ្នកនាងing-ing អញ្ជើញអង្គុយមក ឈរយូរប្រយ័ត្នរោយជើង អ្នកប្រុសmingក៏ដូចគ្នា នាំគ្នាអង្គុយទៅ” តាំមឃើញ បរិយាកាសមិនសូវល្អក៏បំបែកពួកគេ

មីងនៅពេល  បានឮហើយក៏ទៅឈរក្បែរ ហើត !ហើតគេងាកទៅមើលទឹកមុខមីងទាំង លួចសើចក្នុងចិត្ត រួចក៏ទាញគេមកអង្គុយលើខ្លួន

“ហេ៎..ស្អីនឹង អត់កៅអីមែនឬ..បានជាអង្គុយលើអ្នកប្រុសហើត” នាងរៀបនឹងងើបទៅទាញមីងចេញហើយតែត្រូវតាំមទាញដៃនាងជាប់

“កៅអីមានច្រើន ...តែអង្គុយលើ ភ្លៅរបស់អ្នកប្រុសហើត វា ស្រួលហើយទន់ជាង អង្គុយលើកៅអី ហែ៎..ណាមួយខ្ញុំខ្លាចមានគេដដើមកន្លែងរបស់ខ្ញុំទៀតផង អ្នកនាងគិតថាខ្ញុំនិយាយត្រូវទេ” លីមីងគេនិយាយទាំងធ្វើមុខឌឺដាក់នាង ទាំង ញញឹមស្រស់

នេះឯង៎...

“បានហើយនិយាយរឿងការងារវិញ ”ហើតគេក៏កាត់ចង្វាក់អ្នកទាំង2

នៅពេលនិយាយការងារហើយ ពួកគេក៏បានផឹកស្រា ជល់កែវគ្នាយ៉ាងសប្បាយ

“ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លេត”មីងគេឡើងចេញពីហើតទៅបន្ទប់ទឹក

“ខ្ញុំយកស្រាមកថែមទៀតពួកលោកនាំគ្នាផឹកមុនទៅ” នាងមានឱកាសល្អក៏ដើរទៅយកស្រាមួយដប់នឹង មាន កែវដែលមានស្រាក្រហមមួយទៀតដោយនាងបានដាក់ថ្នាំ សម្រើប ក្នុងនោះ នាងការដប់ស្រានឹងកែវស្រាក្រហមនោះទៅតុ នាងដាក់ដប់ដែលមានស្រាចុះហើយ លើក កែវស្រាដែលមានថ្នាំនោះឲ្យហើតផឹក

“ស្រាក្រហមមួយពែងនេះជាស្រាល្បីប្រចាំទីនេះ ខ្ញុំឲ្យលោកមួយពែងទុកជាការស្គាល់គ្នា”នាងបានហិចស្រានោះឲ្យហើតដោយស្រខ្សែភ្នែក sexy និងញញឹមផ្អែម

“ល្អ..ខ្ញុំទទួលស្រាមួយនេះចុះ  ដើម្បីទុកជាការស្គាល់គ្នា”ហើតគេក៏ទទួលស្រពីនាង មកជល់ជាមួយគ្នា

ing-ingនាងបានផឹកស្រារបស់នាងដាច់អស់ក៏សម្លឹងមើលហើតផឹកម្ដងទាំងមានសង្ឃឹម

“ខ្ញុំផឹកអស់ហើយដល់វេនលោកហើយ”នាងបាននិយាយទៅគេទាំងញញឹម

ហើយហើតគេក៏បានលើកស្រាដែលមានថ្នាំនោះផឹកអស់ គ្មានសល់

“អស់ហើយ..ពេញចិត្ដអ្នកនាងហើុយឬនៅ”

“ល្អ..ចឹងពួកយើងបីនាក់ផឹកប្រណាំងគ្នាមើលទៅតើនរណា អស់មុន”នាងបានចាក់ស្រាថែមនឹង បញ្ច្រក ឲ្យ ពួកគេផឹក ស្រវឹងជោកជាំគ្រប់គ្នារួមទាំងខ្លួននាង

លីមីងគេក៏ចេញពីបន្ទប់ទឹកវិញក៏ឃើញសភាពពួកគេស្រវឹងជោកជាំ នឹងរញ៉េរញ៉ៃពេញនឹងក៏ចូលទៅគ្រា ហើត ចេញ នាំគេឡើងឡាន

“ហឿយ..នេះខ្ញុំត្រូវមកលំបាកស្អីដែលនឹង ណែ៎ លោក..ភ្ញាក់មើល” មីងគេបានដាស់ឲ្យហើតភ្ញាក់នឹងឲ្យគេបើកចេញទៅផ្ទះ

“បើកទៅ Condo យើង...ហេតុអីក្ដៅម្ល៉េះ ”ហើតគេក្ដៅខ្លួនរោលរាលខ្លាំងក៏ទាញ ក្រវាត់កអាវ ចេញ

“ហេៗ..លោក កំុដោះ  ដល់ Condoឥឡូវហើយ បន្ថែមល្បឿនលឿនទៅ”

មកដល់Condo

ចាំត ឲ្យ មួយភាគទៀត យប់ មិនដឹងម៉ោងមាណទេ។


You are reading the story above: TeenFic.Net