ពេលព្រឹកក៏ចូលមកដល់ ពន្លឺថ្ងៃបានចាំងមកប៉ះមុខ ស ភ្លឺរលោងរបស់ លីមីង ទើបធ្វើឲ្យគេភ្ញាក់
«អឹម~» ក្រហឹមតិចៗ នឹង រមូលខ្លួនតាមចរិតរបស់គេ រាងតូចគេមើលភ្នែក ភ្លឹះៗ សម្លឹងមុខនាយ នឹង គិតរឿងយប់មិញ ធ្វើឲ្យគេក្រហមថ្ពាល់ព្រឿងៗ គេយកដៃទៅ ប៉ះ មុខហើតថ្នមៗ នឹង ទៅប៉ះបបូរមាត់ដ៏ទាក់ទាញនោះ នៅពេលប៉ះហើយក៏មាន អារម្មណ៍ ឈឺចាប់នឹង មិនដឹងថាខ្លួនឯងគិតអីលើនាយនោះទេ
«...»ដកដៃចេញពីនាយ ហើយក៏ទាញអាវមកពាក់នឹងទៅរកបន្ទប់ទឹក សម្អាតកាយ
«ហេតុអ្វី បេះដូងខ្ញុំ លោតញាប់ម្ល៉េះពេលនៅក្បែរគេ »យកដៃស្ទាបទ្រូងខាងឆ្វេង នឹង គិតពីអារម្មណ៍ខ្លួនឯងដែលមានពេលនេះ ទាំងដែលគេមិនដែលមានអារម្មណ៍បែបនឹង គេអង្គុយត្រាំទឹក ទាំងអារម្មណ៍មិននឹងថឹង។
«អារម្មណ៍ដែលខ្ញុំមាននេះជាអ្វីឲ្យប្រាកដទៅ!?..ខ្ញុំក៏មិនបានស្អប់គេ ឬខឹងគេ ពេលគេធ្វើរឿងនេះ មកកាន់ខ្ញុំទាំងតែលើកមុននឹងលើកនេះគឺវា2ដងហើយ ខ្ញុំនៅតែមានអារម្មណ៍ល្អជាមួយគេ ទៀត ហឺយស្អីទៅអៃមីងៗអឺយ ឆ្កួតទេដឹងអញ ទៅគិតស្អីបែបនឹង វាមិនអាចទេ មិនអាចដាច់ខាតខ្ញុំមិនលង់គេម្នាក់នឹងទេ...»អង្គុយ ត្អូញត្អែរម្នាក់ឯង ដែលមាត់កំពុងប្រឆាំងអារម្មណ៍ខ្លួនឯង បើស្រលាញ់គេក៏ស្រឡាញ់ទៅមាត់រឹកធ្វើអីប្ដីយើងតើ ។
ងាកមកមើល កម្លោះ រាងក្រាស់ យើងនាយបានភ្លាក់ ហើយទាញកន្សែងយកមករំចង្កេះចុះពីគ្រែ ដើរសំដៅទៅ បន្ទប់ទឹក
«អាយ..»នាយចូលទៅចំពេល លីមីងគេចេញពីបន្ទប់ទឹកល្មមក៏ធ្វើឲ្យអ្នកទាំងពីរ មិនបានមើល ឆ្វេងស្តាំ ក៏បានបុកគ្នា លីមីង បិះនឹង ដួល ផ្ងាក្រោយហើយតែ ត្រូវ ហើតនាយចាប់ទាញចង្កេះ លីមីង ជាប់ ក៏ធ្វើឲ្យលីមីង ទៅ ផ្អឹមនឹង ដើមទ្រូងហាប់ណែនរបស់នាយ
«កើតអីទេ..»នាយអោនមើល រាងតូចច្រលឹងដែលនៅជាប់ទ្រូងគេ មិនលែង
«អឹម..មិនអីទេ សុំទោស» លីមីងបានដឹងនាយស្ដីហើយក៏ ងើបចេញយ៉ាងលឿន នឹង តបគេភ្លាមៗ
«សុំទោសធ្វើអី មិនមែនកំហុសឯងអីណា...នេះជារឿងចៃដន្យ ទេ »នាយសម្លឹងមុខលីមីង ទាំង អស់សំណើច
«សើចស្អីលោកនឹង..បើគ្មានស្អីទេ ជៀសផ្លូវ» លីមីង ធ្វើមុខម៉ូវពេលនាយមកសើចគេ
«បាទ..អញ្ជើញអ្នកប្រុសតូច»នាយនៅតែសើច ក្អឹកៗដាក់រាងតូច
«ឆ្កួតទេហ៎..អាយ»រាងតូចនិយាយបានបន្ដិចក៏ត្រូវ ហើត បីត្រកងក្នុងដៃ
«ដាក់ខ្ញុំចុះ អាចដើរខ្លួនឯងបាន មិនបាច់បីទេ»
«កុំឌឺ..បើនិយាយច្រើនទៀត យើងទម្លាក់ចុះឲ្យបែកគូទតើជឿទេ?»នាយប្ដូរទឹកមុខមកមុខស្មើ ដើរទៅកាន់គ្រែ នឹង ទម្លាក់ខ្លួនមីងថ្នមៗលើពូក រួចនាយក៏មិននិយាយអីដែល ក៏ដើរបន្ទប់ទឹកវិញ។
«មនុស្ស អារម្មណ៍ក៏ប្ដូរលឿនម្លេះ តាមមិនទាន់ទេ»រាងតូច សម្លឹងនាយ រហូតនាយចូលក្នុងបាត់
.....។
[អាហារពេលព្រឹក]
«អឺយ ខាំកែវ ណែ មកយក អាហារ ឲ្យ ចៅហ្វាយ ផងវើយ»
«ចាស៎ ម៉ែ កែវ ទៅហឺយ..»នាងក៏មើលយកអាហារដែលម្តាយរៀបចំឲ្យយកទៅ ផ្ទះលំហែ
«អើ..យកទូវហើយ ប្រញាប់មកវិញណា យើងមានរឿងចាក់ឲ្យ ឯងជួយ ណា ខាំកែវ»
«អាត្មាដឹងហើយណាម៉ែ...»នាងក៏លើអាហារទៅ
«ចៅហ្វាយៗ នៅខាងក្នុងឬអត់អែង..កែវយកអាហារមកហីណាចៅហ្វាយ»នាងឡើងលើផ្ទះទុកអាហារតុខាងមុខ ចំទេសភាពដ៏ស្រស់ស្អាត អាចមើលឃើញ ទន្លេភ្នំ នឹងផ្កាចម្រុះ។ល។
«អរគុណហើយ..ទុកលើនឹងបានហើយ»លីមីង ដោយឮសម្លេងនាងហៅឮឮពេកក៏ចេញមក
«អឺយ..ឯងនរណានឹងមក នៅកន្លែងចៅហ្វាយបានយ៉ាងមិច»
«ចុះនាងជានរណា..បានមកសួរខ្ញុំ ហើយរឿងអីខ្ញុំត្រូវតបនាង» លីមីងដើរមកអង្គុយតុ សម្លឹង មុខនាងទាំង ញញឹម ឌឺ
«យើង ប្រាប់ឯងចុះ យើង ខាំកែវជាកូនអ្នក ថែទាំទីនេះ ហើយក៏ក្លាយជាអនាគតប្រពន្ធម្ចាស់ ទីនេះ ផងក៏មិនដឹង»នាងនិយាយទាំង មាន អំនួតធ្វើឲ្យ លីមីង ចង់តែសើចឲ្យបែកផ្ទះទេ ស្រមៃមិនមើល ខ្លួន
«អ៎..ចឹងឬ ហឹសហឹស..»រាងតូចតប ទាំងសើច ក្អឹកៗ ចង់បានប្ដីគេអត់មើលមុខប្រពន្ធគេនៅនឹងមុខសោះ
«នេះឯងមិនជឿយើងហ៎..ហឺយសើចស្អីឯង» នាងខឹងពេល គេមិនជឿ
«រឿងនាងជាកូនអ្នកថែទាំងនោះគឺខ្ញុំជឿ តែរឿងនាង ចង់ក្លាយជាអនាគតប្រពន្ធម្ចាស់ទីនេះខ្ញុំគិតថា ឈប់ស្រមើស្រមៃទៅនាង គេមានគូដណ្តឹងហើយ ហឹសហឹស»លីមីង អង្គុយ គងពាក់ខ្លាពទ័្ធដៃ ចូលគ្នានិយាយមក ឡើង អឿ នឹង អស់សំណើចសើចនាយ មិនឈប់
«នេះឯង ហ៊ាន សើចចម្អកយើងផងហ៎ ចង់ត្រូវ ហេ៎»នាយ រៀបនឹងយាដៃទៅទះ លីមីងតែត្រូវ ហើតមកចាប់ដៃនាងទាន់នឹង ក្រវែងដៃនាង ចង់ ផ្ងារក្រោយ។
«នាងចង់ធ្វើស្អី..លែងចង់រស់ហើយ..»តួប្រុសនិយាយយ៉ាងខ្លាំងនឹង ខឹងនាងសម្លឹងមិនដាក់ភ្នែកថែមទាំង មុខម៉ូវ
«ចៅហ្វាយ មកពីគេ មក សើចចម្អកខ្ញុំមុន ខ្ញុំគ្រាន់តែចង់ ប្រមានគេប៉ុណ្ណោះ»នាង តូចក៏បញ្ចេញចរិតមាយា ដាក់រាងក្រាស់
«...»លី មីងគេ ក្រោកឈរ សម្លក់នាងទាំងមិនពេញចិត្ដ
«តែនាងក៏មិនអាច លើកដៃទះមកវ៉ៃ គេបានទេ គេសើចនាង បែបនេះក៏ត្រូវដែល នាងនិយាយមក មិនពិតហើយក៏មិនអាចទៅរួច..ឈប់ស្រមើស្រមៃទៅ ខ្ញុំមិនស្រឡាញ់ស្រីដូចជានាងទេ » ហើត ស្ដីឲ្យ នាងយ៉ាងខ្លាំងៗ ធ្វើឲ្យនាងតូចយើងហូរទឹកភ្នែកមក តត់ៗ
«ចៅហ្វាយ..ហិហិហិ» នាងយំមកគួរឲ្យអាណិតដើម្បីឲ្យនាយ អាណិត។
«កុំមកយំ រហេមរហាមនៅមុខយើង បែបនេះ..»នាយតបប៉ុន្មានមាត់ នាងតូចក៏ធ្លាក់ថ្លើម ឌុក
«ហើយនាងដឹងតេថា អ្នកដែលនាងចង់ទះនឹងគេជានរណា»នាយនិយាយតមកទៀត
«ហឹហឹហឹ..ហើយគេជាអីនឹង ចៅហ្វាយ»នាងសួរមកទាំង យំ អន្ដើកៗ
«គូដណ្តឹងយើង ជាអនាគតម្ចាស់ទីនេះ យល់តេ»នាយនិយាយមក ទាំងមុខស្មើ តែធ្វើឲ្យ លីមីង គេភ្ញាក់ផ្អើលនឹងសម្ដីនាយ។
«មិនពិតតេ ហិហិហិ »នាងក៏យំកាន់តែខ្លាំង ហើយរត់ចេញពីនឹងទៅបាត់។
អានហើយកុំភ្លេច vote ឲ្យផង
You are reading the story above: TeenFic.Net