ep: 5 [ ពួកឯង ត្រូវតែងាប់😈 ]
+ក្នុងបន្ទប់ទឹក
" ហឺយ~~~ អាថេយ៍ អើយ ធ្វើរឿងឆ្កួតៗនេះទៅ កើតឯងជាមនុស្ស ត្រេកកាមតាំងពីពេលណា " ថេយ៉ុង និយាយហួសចិត្ត នឹងខ្លួនឯង មិនគួរណាធ្វើរឿងបែបនេះសេាះ ។
កាយតូចអាក្រាតក៏ចាប់ផ្តើម ងូតទឹក ដុះសម្អាតខ្លួន យ៉ាងវេតនា ព្រេាះនៅឈឺផ្នែកខាងក្រោម ។រាងតូចក៏ទម្លាក់ខ្លួនគេងត្រាំនៅក្នុងទឹកក្តៅដើម្បីបំបាត់ភាពឈឺចាប់ នៅក្នុងអាង ។
មិនដល់40នាទីផង ថេយ៉ុងក៏ចេញពីបន្ទប់ទឹកវិញ សភាពរាងតូចពេលនេះក៏គ្រាន់បើជាងមុន ភាពឈឺចាប់មានតិចតួចតែប៉ុណ្ណេាះ។
ក្រាក~~~(សម្លេងបើកទ្វារ)
ថេយ៉ុងចេញពីបន្ទប់ទឹកដែលស្លៀកពាក់រួច ( ជាសិស្សសាលា ) រាងកាយស្រឡូនក៏ដើរហួសទៅសិតសក់នៅមុខកញ្ចក់ រៀបចំខ្លួនរួចរាល់ក៏ដើរទៅជិតគ្រែវិញ ។
" ជុងគុក ជុងគុក លោកភ្ញាក់រឺនៅ? "
ពស់តូចមិននិយាយតប បានវាមករកថេយ៉ុង ថេយ៉ុងក៏ទម្លាក់ដៃភ្ជាប់ជាមួយពូក ដើម្បីអោយគេវាឡើងតាមដៃខ្លួន
" ខ្ញុំភ្ញាក់ហើយ ថេយ៉ុងត្រូវទៅសាលាទៀតមែនទេ? "
" មែនហើយ ជុងគុកនៅផ្ទះ កុំចេញពីបន្ទប់នេះ "
" ខ្ញុំសុំទៅសាលាជាមួយថេយ៉ុងបានទេ ខ្ញុំមិនចង់នៅទីនេះឡើយ " ជុងគុកព្យាយាមអង្វរក
" តែ.........." ថេយ៉ុងនិយាយរារែក
" ណា យកខ្ញុំទៅជាមួយផង ខ្ញុំនឹងមិនធ្វើអោយថេយ៍ពិបាកឡើយ "
" ហឹមក៏បាន ... ជុងគុកអាចនៅក្នុងកាតាបបានទេ? " ថេយ៉ុងយល់ព្រម
" អោយតែបានទៅជាមួយ ថេយ៍ខ្ញុំព្រមទាំងអស់ "
សំដីព្រានចេញពី ពស់តូចធ្វើអោយ រាងតូចចេញចំហាយក្តៅៗ ភាយ ថ្ពាល់ក្រហម មិនដឹងយ៉ាងមិចអៀនរឹងខ្លួនអស់ហើយ ។
ថេយ៉ុងដើរទៅយកកាតាបក៏បុកនឹងទូរ
ផូស~~~
" អូយ~~~~ " ថេយ៍ស្រែក
" ថេយ៍យ៉ាងមិចហើយ ? " ជុងគុកសួរដោយក្តីបារម្ភ
" ហិ អត់អីទេ "
រាងតូចឈ្លីថ្ងាស់ខ្លួនឯង តិចៗមុននឹងយកកាតាបទៅដាក់លើគ្រែ ហើយរូត....
" ជុងគុកចូលក្នុងនេះមក "
" បាទ "
និយាយហើយជុងគុកក៏វា ចូលទៅក្នុងកាតាបនេាះ ថេយ៉ុងក៏រូតបិទវិញតែក៏ទុកប្រឡេាះមួយអាចអោយជុងគុក វាចេញមកបាន ( ចន្លេាះនៅរូតកណ្តាលកាតាប) ។
ដំណើរហ្វាហាប់ រាងតូចស្ពាយកាតាបដើរចុះទៅខាងក្រោម ដើរតាំជំណើរ ដល់មាត់ទ្វារវិមាន
" ថ្ងៃនេះឯង មិនចូលរួចតុអាហារទេ? "
សម្លេងលោកគីម កំពុងតែអង្គុយនៅតុទទួលទានអាហារជាមួយអ្នកស្រីចន ឃើញថេយ៉ុងបម្រុងដើរចេញក៏និយាយ
" ខ្ញុំមិនញុាំឡើយ "
និយាយដោយសម្លេងមាំ ហើយរាងតូចដើរចេញទៅ
ដោយមិនខ្វល់ពីកាប្បកិរិយាមុននេាះឡើយ ។
" កូននេះយូរៗទៅកាន់តែប្រហើន ឡើងហើយត្រូវតែប្រដៅទើបបាន " លោកគីមនិយាយ
" បងកូនគេ នៅក្មេងចឹងហើយ បងទៅខ្វល់ធ្វើអី? " អ្នកស្រី គីម និយាយរួចក៏ដួស ម្ហូបញុាំ
" កូននេះបណ្តោយ មិនបានទេ "
ក្រឡេកមកមើល រាងតូចវិញ បានបើកឡានមកដល់សាលា ។
+ សាលារៀន
នៅទីធ្លាសាលាដ៏ធំ ការតុបតែ ហេដ្ឋារចនាសម្ព័នយ៉ាងប្រណិត សមជាសាលាសម្រាប់អ្នកអភិជន ។
កម្លេាះតូចកំពុងតែដើរនៅទីធ្លា សាលា ដើរទៅថ្នាក់របស់ខ្លួន កូនពស់បានលូនចេញពីកាតាមចេញក្បាលបន្តិចមកនិយាយជាមួយរាងតូច
" សាលា របស់ថេយ៉ុងស្អាត ដល់ហើយ "
" វាស្អាតណាស់ សម្រាប់អ្នកនៅខាងក្រៅ និង អ្នកមានអំណាច តែបើសម្រាប់អ្នកដែលទទួលបាននៅការធ្វើបាប សាលានេះប្រៀបដូចជា ឋាននរក សម្រាប់ពួកគេ "
ថេយ៉ុងញញឹម មិនសម ក្នុងចិត្តគិតពីរឿងអយុត្តិធម៌ចំពេាះសាលានេះ ។
" ហេតុអីក៏វាបែបនេះ? "
" នៅពេលដែលជុងគុកយល់នូវ សង្គមមួយនេះ ជុងគុកនឹងយល់ថាវា សាហាវប៉ុណ្ណា "
ផឹប~~~~
ការនិយាយបណ្តើរដើរបណ្តើររបស់ថេយ៉ុងក៏ជិតមកដល់ថ្នាក់ទៅហើយ ដើរដល់នៅកន្លែងរៀងស្ងាត់មួយកាយតូចបានដើរប៉ះ នឹងមនុស្សប្រុសដែលជាជើងកាង បងធំ នៅក្នុងសាលានេះ ។
" នេះជាកូន លោកគីមតើ " បងធំ ញញឹមចុងមាត់ចាប់ដៃថេយ៉ុងម្ខាងខ្លាំងៗ
" លែង "
" ដើរបុកយើងហើយ ចង់រួចខ្លួនមែនទេ "
" លោកបង គេជាកូនលោកគីម បើយើងរករឿងគេមិនល្អឡើយ " កូនចៅបងធំម្នាក់និយាយឡើង
" ជាកូនដែលមិនខ្វល់នឹងមែនទេ ទេាះយើងធ្វើអីគេក៏ត្រកូលគីម នេាះមិនខ្វល់ឡើយ " បងធំញញឹមចុងមាត់និងបន្ថែម កម្លាំងចាប់ដៃថេយ៉ុង
" អូយ! លែងយើង ~~~ "
" ដើរបុកយើងហើយ ចង់រួចខ្លួនងាយៗមែនទេ តែថាមុខស្អាតៗបែបនេះបើបាន ច*យ មិនដឹងស្រួលប៉ុណ្ណាទេ " បងធំនិយាយដោយគំនិតអាក្រក់
" បងធំ ចែកខ្ញុំផង " កូនចៅដែលនៅជិតបងធំ 4នាក់ និយាយទាំងលិតមាត់
" ពួកឯងចង់ធ្វើអី យើងអាចង្រៃ "
ដឹប~~~
ថេយ៉ុងត្រូរ បងធំដាក់មួយដៃចំ ពេាះធ្វើអោយឆ្អល់ ដួលទៅលើស្មៅ ដៃក្តោបពស់ដោយឈឺចាប់ ។
" ដល់ពេលចាត់ការហើយ "
បងធំរូតខោ ដើរទៅជិតកាយតូចតែកំពុងដេកដួលនៅលើដី
" យើងមិន លើកលែងអោយពួកឯងឡើយ អឹក ~~'
និយាយបានត្រឹមតែប៉ុនេះ ថេយ៉ុងសន្លប់ឈឹង
កូនពស់ដែលព្យាយាមទប់កំហឹង ភ្នែកឡើងក្រហម បានវាពីកាតាបរាងតូចទៅជិត បងធំម្នាក់នេាះ នឹងប្រែខ្លួនអោយទៅជាធំ យ៉ាងខ្លាំង ។
" អឹស~~~ " ក្រុមបងធំ ញ័រមាត់តតាត់ ដួលទៅលើដី ពេលឃើញ ពស់ដ៏ធំកំពុងតែនៅនឹងមុខ
" យើងមិនអោយពួកឯងប៉ះពាល់ថេយ៍របស់យើងឡើយ "
" លើកលែង អោយពួកខ្ញុំផង ហ្ហឹកៗ~~"
បងធំ សំពះពស់ ខ្លួនញើសស្រស្រាក់ភ័យចង់លិចនោម
" ពួកឯង ត្រូវតែងាប់ "
វាប់~~~~
" អាយ~~~~~~~~~"
ជុងគុកវា ហកទៅសុី ក្រុមបងធំនេាះ ទាំងមូលលេបទៅក្នុងពស់អស់ ។
" យើងនឹងការពារថេយ៍មិនអោយ អ្នកណាមកធ្វើបាបថេយ៍ឡើយ ថេយ៍ជារបស់យើងតែម្នាក់គត់ "
ជុងគុក ដែលស្ថិតនៅក្នុងរូបរាងពស់ដ៏ធំ មហិមា និយាយទាំងភ្នែក ក្រហមងាំង ចងអាឃាត អ្នកដែលចង់ប៉ះពាល់ថេយ៍របស់នាយ ។
____________________________________
សូមរង់ចាំភាគបន្ត..........
You are reading the story above: TeenFic.Net