ភាគទី១១

Background color
Font
Font size
Line height

មួយសន្ទុះក្រោយពួកគេក៏បានទៅដល់ទីតាំងដែលពួកគេបានកក់នឹងកន្លែងសម្រាក សម្រាប់ពួកគេ

« យប់នឹងយេីងដេកបន្ទប់ណា..?? » ជេននី ក៏នឹកឃេីញសួរលីសារកកន្លែងដែលខ្លួនត្រូវសម្រាក

« គឺ..ថា..យេីងកក់បានតែបន្ទប់ពីរទេចឹងហេីយមានតែចែកគ្នាម្នាក់មួយគូរតែប៉ុណ្ណោះបានយេីងគេងគ្រាន់ព្រោះអីបន្ទប់ផ្សេងទៀតគេកក់អស់ហេីយ » លីសានាងក៏បានប្រាប់ទៅជេនីទាំងញញឹមមិនសូវសមព្រោះអីនាងនឹងមិនបានគេងជាមួយជេននីទេ

« ចឹងយេីងគេងជាមួយឯងយ៉ាងមិចដែល..» ជេននីក៏ញញឹមព្រោះនាងនឹងដេកជាមួយលីសាហេីយអោយប្រុសៗពីរអ្នកនោះគេងជាមួយគ្នា

« មិនបានទេប្រពន្ធខ្ញុំត្រូវតែគេងជាមួយខ្ញុំ.. » ជុងហ្គុកក៏បានលឺពួកគេនិយាយគ្នាដែលហេីយក៏បានលឺគ្រប់យ៉ាងដែលជេននីចង់ដណ្តេីមប្រពន្ធគេទៅឆ្ងាយគេក៏ចូលលូកមាត់តវ៉ាមិនចង់អោយទៅទេរបស់គេតែម្នាក់ទេចង់យកទៅយ៉ាងមិច

« ចុះមិត្តលោកអោយគេងណាបេីលោកយកប្រពន្ធចូលហេីយ.. »

« ក៏គេងជាមួយអូននឹងហេីយ..អូនសម្លាញ់ » ថេយ៉ុងក៏បានលូកមាត់ចូលដែលថែមទាំងធ្វេីមាត់ស្រួចដាក់នាងទៀតឃេីញហេីយព្រឺរពីក្បាលដល់ចុងជេីង

« អូនក្បាលហែង..ខ្ញុំមិនដេកជាមួយអាស្វានេះទេដូរទៅ » ជេននីក៏ឈរអោបដៃសម្លក់ទៅថេយ៉ុងហេីយនឹងលីសាដែលមិនព្រមដេកជាមួយនាងទេបានប្តីទៅតាមប្តីដឹងចឹងអោយនៅ single បាច់យកប្តីស្អីទេមិនគួរណាពេលនុងនាងគិតខុសសោះ

[ ឱអូនជេនអេីយអូនជេនបងយំឡូវហេីយ😂 ]

« ស្វាៗពេញមាត់នឹងប្រយ័ត្នចាប់បោះចូលទន្លេ » ថេយ៉ុង ក៏បានសម្លក់ទៅនាងវិញនាងនឹងកេីតអីចេះតែហៅគេស្វាគេដូចស្វាត្រង់ណាបេីគេស្វាមែន មិនមែនស្រីមួយផែនដីតាមគេរហូតទេ

« ចុះបេីដូចស្វាមែនរាល់ថ្ងៃនឹងមានកាន់កញ្ចក់ឆ្លុះមុខខ្លួនឯងអត់នឹង..? »

« ខ្ញុំមិនមែនទំនេរកាន់កញ្ចក់ឆ្លុះមេីលមុខខ្លួនឯងដូចអ្នកខ្លះទេដែលក្នុងឡានក៏កាន់ដែលនោះ » ថេយ៉ុងក៏បាននិយាយតបទៅវិញថាអោយនាងក្នុងឡានកាន់កញ្ចក់គ្រប់ពេលដូចខ្លាចរលុបម្សៅអស់ចឹង

« អាយយយ៎..អាស្វាឯងថាអោយយេីងផងហេស.. » ជេននីបានស្រែកមួយរួចក៏ហក់ទៅលេីខ្នងរបស់គេវៃយកៗគ្រឺតណាស់អញអាមនុស្សចឹងៗថាអោយនាងខ្លាចអស់ម្សៅសុំទោសផងម្សៅនាងមិនមែនថោកៗទេដែលលាបឆាប់រលុបវិញនោះគ្រឿងផាត់មុខនាងមួយណាក៏ថ្លៃតម្លៃកប់ពពកដែលកុំមកមេីលងាយ

« អួយយ.អួយយ..នែនាងចុះ..ឈឺណាស់ចុះទៅ » ថេយ៉ុងនោះវិញដេីរប្រសេទប្រសាតពេញនឹងដោយសារនាងវៃខ្លាំងៗពរកស្រីស្អីកម្លាំងដូចអ្នកវៃប្រដាល

« តោះទៅក្នុងទុកអោយពួកគេវៃគ្នាបន្តទៅ » ចំណែកពីរអ្នកនោះវិញបានឃេីញហេីយសែនហួសចិត្តនឹងអ្នកទាំងពីរដែលមកឈ្លោះគ្នាវៃគ្នាបែបនេះ ជុងហ្គុកក៏បានាំលីសាទៅខាងក្នុងទុកអោយអ្នកទាំងពីរបន្តវៃគ្នាម្នាក់ៗគ្មានអ្នកចាញ់គ្មានអ្នកឈ្នះសោះគឺស្មេីគ្នាតែម្តង

« នែ..នែលែងទៅ ពុទ្ធោះ អេីយឈឺណាស់វេីយ..ចុះ..អាគុក..អាគុក..ជួយយេីង..អាមិត្តទូរទស្សន៍ ទៅណា..អួយយយួយ ឈឺចាំមេីលណា» ថេយ៉ុងស្រែកហៅជុងហ្គុកដេីម្បីមកជួយខ្លួនទាំងជេននីកំពុងវៃតប់គេសឹងតែសន្លប់ មនុស្សស្រីស្អីធ្ងន់ក៏ធ្ងន់វៃមួយដៃៗចង់ធ្លាក់សួត

« ចង់អោយចុះទាល់តែ អាស្វាឯងសុំទោសយេីងសិន...បេីមិនចឹងទេយេីងសម្លាប់ឯងត្រង់នេះហេីយ »

« អត់..អួយយយ..ឈឺចុះទៅ..ឈឺណាស់ » ថេយ៉ុងកាន់តែរេីបម្រះខ្លួននឹងជេននីពេលណាក៏ត្រូវនាងវៃផងទះផងខ្លាចតែវៃហេីយខូចសម្រស់គេទេខំថែមកពីណាពីណីត្រូវនាងល្អិតនេះវៃខូចមុខអស់ហេីយ

« សុំទោស..មួយមាត់ទៅខ្ញុំចុះភ្លាម »

« រឿងអីដែលខ្ញុំត្រូវសុំទោស » ថេយ៉ុងប្រកែកដាច់ខាតមិនចង់សុំទោសនាងដាច់ខាត ព្រោះគេមិនដឹងថាខ្លួនឯងខុសអីផងអោយសុំទោសគ្មានហេតុផលបែបនេះទោះវៃទាល់ងាប់ទៀតក៏មិនសុំទោសដែល

[ អោយចឹងឡេីងប្រូថេ💪 ]

« ចឹងចាំតែស្លាប់ទៅចឹង...ប្រយ័ត្នរកដីកប់មិនឃេីញ »

« អាយយ..អួយយ..ឈឺនាងឈឺ.. » ថេយ៉ុង នៅតែស្រែកឈឺនឹងហេីយមិនសុំទោសនាងទេគិតតែពីរឿងហេតុផលហេតុអីនឹងឃេីញទេប្រយ័ត្នអស់មុខមាត់ទៅ

Skip

កាត់មកមេីលកញ្ញាផាក ឆេយ៉ុង វិញនាងក៏បានមកដល់ អូស្ត្រាលី រួចក៏បានដេីរលេងដេីម្បីកាត់ភាពស្មុកស្មាញដែលខ្លួនទទួលបាន តរួចក៏ទៅ Apartment ដែលខ្លួនបានកក់រួច

« ហុឹម..មានអារម្មណ៍ថាអត់សូវស្រួលខ្លួនសោះ » ឆេយ៉ុង បានដាក់ខ្លួនលេីពូកទាំងអារម្មណ៍មួយមិនសូវស្រួលបែកញីសពេញខ្លួន

ទឺង ទឺង

សម្លេងទូរស័ព្ទរបស់ឆេយ៉ុងបានរោទ៍ឡេីងនាងក៏បានលេីកវាយកមេិលមករួចក៏លេីកទូរស័ព្ទ

« អាឡូ..ឯងមានការអី » ឆេយ៉ុង នាងមានអារម្មណ៍ថាខ្លួនឯងដូចជានិយាយគំហកដាក់លីសាចេងសម្លេងតិចមែនតែមានអារម្មណ៍ដូចស្រែកដាក់នាងចឹងនាងក៏អត់ដឹងខ្លួនដែលពេលចឹង

( ឯងសុខសប្បាយទេ.. )

« សុខធម្មតាទេ...បានហេីយគ្នាងងុយហេីយបាយ.. » និយាយរួចឆេយ៉ុងក៏ប្រញាប់ចុចបិទវិញខ្លាចនិយាយយូរទៅនាងជ្រុលមាត់

  ឆេយ៉ុងនាងក៏ងេីបទៅបន្ទប់នឹងដេីម្បីសម្អាតខ្លួនប្រាណខ្លួនឯង

“ អក៎..អាស៎..អឺស.. “ សម្លេងថ្ងួចថ្ងូរបន្លឺឡេីងពេញត្រជៀករបស់ឆេយ៉ុងនៅពេលដែលនាងបិទភ្នែកគេងក្នុងអាងទាំងអារម្មណ៍ដែលមិនដឹងដល់ណាទេីបលឺសម្លេងដ៏អាម៉ាសមួយនេះ លឺហេីយនាងឈឺចាប់ស្ទេីរតែប្រេះខ្លួននាងមានភាពអាម៉ាសពេញខ្លួននៅពេលដែលបាត់បងរបស់សំខាន់ដែលនាងខំថែវាជាយូរថែរក្សាវាផ្តល់វាអោយទៅមនុស្សដំបូងដែលនាងស្រឡាញ់ទុកចិត្តគេតែប៉ុណ្ណោះតែពេលនេះនាងបានបាត់បង់ទៅហេីយវាមិនអាចត្រឡប់ក្រោយគិតរឿងនេះសារថ្មីនោះទេ ទឹកភ្នែករាប់រយដំណក់ហូរចុះមកទាំងភាពឈឺចាប់នាងឈឺពេញទាំងខ្លួននហេតុអីបាជានាងមិនអាចបំភ្លេចរាត្រីនោះបានហេតុអីបានជាចិត្តរបស់នាងតែងតែនឹកឃេីញវាគ្រប់ពេលបែបនេះ

« ហឹកៗ..ហឹក..ខ្ញុំស្អប់លោកខ្លាំងណាស់..ខ្ញុំមិនចង់ជួបមុខលោកទេ..ហឹក..ហឹក.. » នាងបានយំខ្សឺតខ្សួលតែម្នាក់ឯងនៅពេលដែលនឹកឃេីញរឿងមួយនេះហេីយនាងចង់បញ្ឈប់ពេលវេលាណាស់នាងចង់នៅតែម្នាក់ឯងនាងមិនចង់ជួបមុខគេទៀតទេ


You are reading the story above: TeenFic.Net