ភាគ4(ផ្ទះថ្មី)

Background color
Font
Font size
Line height

បន្ទាប់ពីថ្ងៃហ្នឹងមកFourthគេតែងតែស្ងៀមស្ងាត់ហើយអង្គុយពិបាកចិត្តម្នាក់ឯងជានិច្ច ប៉ុន្តែទោះបីជាគេពិបាកចិត្តយ៉ាងណាក៏គេមិនប្រាប់លោកKongនឹងអ្នកស្រីpimដែលគេសុខចិត្តរងទុក្ខម្នាក់ឯងក៏មិនធ្វើឲ្យអ្នកទាំងពីរពិបាកចិត្តដែរ។
គេដឹងច្បាស់ណាស់បើសិនជាអ្នកស្រីpimនឹងលោកKongដឹងរឿងមួយនេះគាត់ក៏មិនបណ្ដោយឱ្យGeminiធ្វើអីតាមចិត្តបែបនេះដែរ ប៉ុន្តែគេនៅតែមិនព្រមប្រាប់ព្រោះគេគ្រាន់តែចង់សងអ្វីដែរGeminiត្រូវការតែប៉ុណ្ណោះទោះបីជាគេមិនទាន់ដឹងច្បាប់ថារឿងដែលGeminiនិយាយនេះជារឿងពិតឬក៏ជារឿងប្រឌិតក៏ដោយក៏គេនៅតែព្រម
កន្លងផុតទៅប៉ុន្មានថ្ងៃរៀបការក៏បានចូលមកដល់ពិធីរៀបអាពាហ៍ពិពាហ៍មួយនេះរៀបគឺធំខ្លាំងមែនទែនហើយមានភ្ញៀវចូលមកចូលរួមជាច្រើន ដំបូងលោកKongគាត់គិតថានឹងធ្វើបែបធម្មតាៗតែប៉ុណ្ណោះប៉ុន្តែGeminiគេចចេះចង់ធ្វើឲ្យធំឲ្យគេដឹងគ្រប់គ្នាថាចាប់ពីថ្ងៃនេះតទៅFourthជារបស់គេ
ពិធីរៀបអាពាហ៍ពិពាហ៍ក៏បានចាប់ផ្ដើមទៅយ៉ាងរលូនហើយភ្ញៀវកិត្តិយសគ្រប់គ្នាក៏បាននាំគ្នាផឹកស៊ីរាំសប្បាយ នៅក្នុងកម្មវិធីហ្នឹងឯង
នៅខាងក្រៅភ្ញៀវនាំគ្នារាំលេងសប្បាយប៉ុន្តែយើងក្រឡែកទៅនៅក្នុងបន្ទប់វិញ។
Fourthគេកំពុងតែអង្គុយម្នាក់ឯងនៅក្នុងបន្ទប់យ៉ាងស្រមោចស្រងាត់បំផុត ដោយGeminiគេកំពុងតែនៅខាងក្រៅនៅសប្បាយនៅក្នុងកម្មវិធីឯណោះ
"ចាប់ពីថ្ងៃនេះទៅមានរឿងអីកើតឡើងគឺជាកម្មពាររបស់ឯងហើយណាFourthគ្មានអ្នកណាជួយឯងបានទេ"Fourthគេពោលឡើងម្នាក់ឯងតិចៗដោយសម្លឹងទៅខាងក្រៅបង្អួច មើលទៅផ្កាយដែលកំពុងរះយ៉ាងស្អាត
"ហេតុអីក៏ជីវិតរបស់ខ្ញុំមិនស្រស់ស្អាតដូចជាផ្កាយអញ្ចឹង បើសិនជាជីវិតរបស់ខ្ញុំដូចជាផ្កាយមិនដឹងជាល្អយ៉ាងណាទេ"Fourth
មិនយូរប៉ុន្មានកម្មវិធីក៏បានបញ្ចប់ទៅភ្ញៀវគ្រប់គ្នាបាននាំគ្នាត្រឡប់ទៅផ្ទះវិញអស់ហើយ។ហើយកម្មវិធីក៏បានចប់ដូចគ្នា Geminiគេក៏បានឡើងទៅក្នុងបន្ទប់ ហើយក៍បានឃើញFourthអង្គុយមើលទៅក្រោមបង្អួចដោយភាពស្ងៀមស្ងាត់បំផុត។ ទឹកមុខក៏ក្រៀមក្រំនិយាយទៅគឺពិបាកមើលខ្លាំងមែនទែន។
"ថ្ងៃនេះជាថ្ងៃរៀបការហេតុអីកន្លែងមិនសប្បាយចិត្ត?!"Geminiនិយាយព្រមទាំងយកដៃទៅដុះក្រវ៉ាត់ករបស់គេចេញ។
"អ្នកណាថាខ្ញុំមិនសប្បាយនោះ ខ្ញុំសប្បាយចិត្តណាស់ដែលបានរៀបការជាមួយបង"Fourthនិយាយព្រមទាំងងាកទៅមើលមុខGeminiទាំងញញឹម
GeminiនៅពេលដែលឃើញFourthញញឹមបាននេះគេក៏ចង់ចិញ្ចើមឡើងតែម្ដង។
"ឯងកុំគិតថារៀបការជាមួយយើងហើយឯងមានសេចក្តីសុខឲ្យសោះ"Geminiក៏បាននិយាយបន្ថែមទៀត
"ខ្ញុំក៏មិនដែលគិតដែរតែខ្ញុំមានសេចក**ីសុខនោះ តាំងពីដើរមកខ្ញុំក៏មិនដែលមានសេចក**ីសុខហើយ"Fourthគេនិយាយធ្វើដូចហីៗអត់ខ្វល់សោះហ្មង
ទើបធ្វើឲ្យGeminiរបស់យើងនេះឆេះដំតែម្ដង ដើរទៅចាប់មុខរបស់Fourthឡើងលើបន្តិច
"អញ្ចឹងឯងត្រៀមទទួលការឈឺចាប់ឲ្យហើយទៅ"Geminiនិយាយហើយគេក៏បានឱនទៅថើបមាត់របស់Fourthតែម្ដង ថើបបានតែបន្តិចFourthក៏បានរុញគេចេញហើយក្រោកឈរយ៉ាងអស់កម្ពស់

"បងធ្វើស្អី!?ទោះបងចង់ធ្វើបាបខ្ញុំយ៉ាងណាក៏ដោយតែបងមកធ្វើបែបនេះខ្ញុំមិនបាននោះទេ"Fourthនិយាយឡើង
"ហេតុអីក៏យើងធ្វើមិនបានក្រែងយើងជាប្ដីប្រពន្ធនឹងគ្នាហើយមិនចង់យើងធ្វើបានលើសពីហ្នឹងទៅទៀត"Geminiលាហើយគេក៏ចាប់បោះFourthទៅលើគ្រែតែម្ដងហើយគេក៏បានឡើងពីលើFourthព្រមទាំងឱនមុខទៅជិតមុខរបស់Fourthហើយដៃរបស់គេក៏បានអង់អាវមុខFourthទៀតផង
ហើយប្រុងនឹងឱនទៅថើបម្ដងទៀតទៅហើយប៉ុន្តែក៏ត្រូវFourthងាក់មុខចេញ
"បងត្រូវចាំថាការដែលបងរៀបការជាមួយខ្ញុំគឺដើម្បីសងសឹកម្ដាយខ្ញុំតែប៉ុណ្ណោះមិនមែនធ្វើរឿងឆ្កួតៗបែបនេះនោះទេ"Fourthគេនិយាយឡើង
"ឯងយកស្អីមកគិតទៅថាធ្វើបែបនេះវាឆ្កួតនោះរឿងបែបនេះប្ដីប្រពន្ធគេតែងតែធ្វើដាក់គ្នា"Geminiនិយាយហើយគេក៏ទាញមុខFourthឱ្យមើលមកគេវិញហើយគឺថើបតែម្ដង
ថើបសឹងតែធ្វើឲ្យFourthដកដង្ហើមសឹងតែមិនដល់គ្នា។
ហើយGeminiក៏បានបំពានរាងកាយរបស់Fourthបានសម្រេចនៅយប់នឹងទៅ
(ចង់ប្រាប់ថាអត់ដាក់NCទេ🤣)
ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់Fourthគេក៏បានភ្ញាក់ឡើងហើយឃើញថាគេកំពុងតែនៅក្នុងបន្ទប់ម្នាក់ឯងដោយមិនបានឃើញGeminiនៅជាមួយគេនោះទេ ព្រោះថាGeminiទៅធ្វើការបាត់ទៅហើយ។
Fourthគេងើបមកទាំងលំបាក ហើយការឈឺចាប់ប៉ុន្មានក៏បានធ្វើឲ្យទឹកភ្នែកគេហូរតែម្តង
"នេះទើបតែបានមួយថ្ងៃទេយើងក៏ហូរទឹកភ្នែកទៅហើយតើយើងអាចសួរទ្រាំជាមួយគេបានដល់ពេលណាទៅ"Fourthនិយាយបណ្ដើរទឹកភ្នែកក៍ហូរមកបន្តើរ ប៉ុន្តែFourthគេនៅតែអាចស៊ូបាន គេបានយកដៃជូតទឹកភ្នែកចេញហើយក៏បានក្រោកងើបទៅរៀបចំខ្លួនដើម្បីចុះទៅក្រោម។
ពេលចុះទៅដល់ខាងក្រោមក៏មិនបានឃើញប៉ាម៉ាក់របស់គេនៅខាងក្រោមដែរ
"អ្នកប្រុសតូច"អ្នកបម្រើស្រីម្នាក់ក៏បានដើរមករកគេ
"ប៉ាម៉ាក់ទៅណាបាត់ហើយ"Fourthគេក៏បានសួរទៅអ្នកបម្រើស្រីនោះវិញ
"លោកប្រុសលោកស្រីទើបតែចេញទៅមុននេះទេអ្នកប្រុស នេះអាហារពេលព្រឹកពួកគាត់ឲ្យខ្ញុំរៀបចំឲ្យអ្នកប្រុស"អ្នកបម្រើស្រីម្នាក់នោះក៏បាននិយាយឡើងព្រមទាំងទាញតុដើម្បីឲ្យFourthចូល
Fourthគេក៏បានដើរចូលទៅតុអង្គុយទាំងឆ្ងល់ៗព្រោះគេមិនដឹងថានារីម្នាក់នេះមកពីណានោះទេសុខៗមកហៅគេអ្នកប្រុសបែបនេះ
នារីម្នាក់នោះនៅពេលដែលឃើញFourthធ្វើមុខឆ្ងល់ឆ្ងល់បែបនេះនាងក៏បាននិយាយឡើង។
"ខ្ញុំឈ្មោះ Ming គេជាអ្នកបម្រើថ្មីដែលលោកប្រុសនិងលោកស្រីឱ្យខ្ញុំមកបម្រើអ្នកប្រុស"Ming
"អរ៎..."Fourth
"អ្នកប្រុសឆាប់បរិភោគឲ្យហើយលឿនទៅ អាងរៀបចំអីវ៉ាន់"Ming
"រៀបចំអីវ៉ាន់ធ្វើអី?!"Fourthនិយាយទាំងឆ្ងល់
"ពួកយើងត្រូវតែនៅផ្ទះថ្មីដែលជាផ្ទះដែរអ្នកប្រុសGemរៀបចំ"Ming
"នេះយើងត្រូវទៅនៅជាមួយគេតែពីរនាក់ហ៎!,"Fourth
"មែនហើយអ្នកប្រុសនៅបរិភោគអាហារចុះខ្ញុំនឹងទៅរៀបចំអីវ៉ាន់ឲ្យ"Mingនិយាយហើយនាងក៏បានឡើងទៅខាងលើដើម្បីរៀបចំអីវ៉ាន់ឲ្យFourth
បន្តិចក្រោយមកនាងក៏បានចុះមកវិញហើយFourthគេក៏បានញ៉ាំអាហាររួចរាល់ផងដែរ។
"អ្នកប្រុសតូចញ៉ាំអាហារហើយមែនទេ??"Ming
"មែនហើយ"Fourth
"អញ្ចឹងពួកយើងឆាប់ចេញដំណើរតែម្ដងទៅអ្នកប្រុសតូច"Mingនិយាយព្រមទាំងលើកអីវ៉ាន់ដើរចេញទៅមុនFourth Fourthគេក្រឡែកមើលជុំវិញផ្ទះជាមុនសិនមុននឹងគេដើរចេញទៅខាងក្រៅ។
បន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាធ្វើដំណើរទៅផ្ទះថ្មីនោះផ្ទះថ្មីនោះនៅឆ្ងាយពីផ្ទះចាស់របស់គេខ្លាំងណាស់ធ្វើដំណើររហូតទៅដល់ 2 ម៉ោងជាងឯណោះទើបតែដល់ ហើយណាមួយមានផ្ទះចរាចរណ៍ទៀតដូច្នេះហើយការធ្វើដំណើរកាន់តែយូរ
ការធ្វើដំណើរជាយូរទីបំផុតពួកគេទាំងពីរនាក់ក៏បានមកដល់ផ្ទះមួយនោះផ្ទះថ្មីនេះស្ងប់ស្ងាត់ហើយម្ដុំនេះក៏មិនសូវមានមនុស្សរស់នៅទៀត
"ទីនេះមែនទេដែលយើងត្រូវមកនៅ?!"FourthគេងាកទៅសួរMing
"ប្រហែលជានៅហើយអ្នកប្រុសតូច"Mingគេក៏បានឆ្លើយទៅវិញព្រោះថាគេក៏មិនធ្លាប់មកដែរទេមិនមែនអ្នកដឹងទៅ
ពេលនោះក៏មាន មនុស្សប្រុសម្នាក់ដែលពាក់ឈុតខ្មៅដើរមករកពួកគេទាំងពីរនាក់។
"អ្នកប្រុសតូចដល់ហើយមែនទេអញ្ចឹងចូលទៅខាងក្នុងទៅ ចៅហ្វាយមិនទាន់ត្រឡប់មកវិញនៅទេគាត់កំពុងតែនៅធ្វើការនៅក្រុមហ៊ុន"បុរសឈុតខ្មៅម្នាក់នោះក៏បាននិយាយឡើង
Fourthគេក៏មិនបាននិយាយដែរគេបានត្រឹមតែញញឹមហើយបានដើរចូលទៅខាងក្នុងតែប៉ុណ្ណោះ
ផ្ទះមួយនេះក៏មិនអន់ដែរផ្ទះធំហើយថែមទាំងមានអ្នកបម្រើទៀតផង គ្រាន់តែដើរចូលទៅក្នុងភ្លាមមានអ្នកបម្រើទីបីនាក់ឲ្យគោរពគេភ្លាមតែម្ដង។
"នេះតើគេរៀបការជាមួយខ្ញុំដើម្បីធ្វើបាបឬក៏ដើម្បីឲ្យមកសើយសុខទៅ?"Fourthគេពោលម្នាក់ឯងតិចៗ
"អ្នកប្រុសតូចអញ្ជើញមកតាមខ្ញុំ"មេការស្រីនៅក្នុងផ្ទះក៏បាននិយាយឡើងហើយក៏បានដើរទៅមុខFourthនឹងMingក៏បានដើរតាំងពីក្រោយខ្នង
នៅពេលទៅដល់បន្ទប់មួយមេការស្រីម្នាក់នោះក៏បានឈប់។
"នេះគឺជាបន្ទប់របស់អ្នកប្រុសអ្នកប្រុសអាចចូលទៅពិនិត្យបាន"មេកាស្រីម្នាក់នោះនិយាយហើយក៏បានដើរទៅបាត់
Mingនាងក៏បានបើកទ្វាមើលទៅខាងក្នុង
"អូហូ...អ្នកប្រុសតូចពិតជាស្អាតខ្លាំងណាស់"Mingនិយាយព្រមយ៉ាងណាចូលទៅខាងក្នុងFourthគេងញញឹមបន្តិចហើយក៏បានដើរទៅខាងក្នុងដូចគ្នា
Mingគេក៏បានយកសម្ភារៈនិងអីវ៉ាន់របស់Fourthទៅរៀបចំទុកដាក់ឲ្យ
"អ្នកប្រុសតូចមើលទៅអ្នកប្រុសGemពិតជាស្រឡាញ់អ្នកប្រុសតូចខ្លាំងណាស់ហើយបានជារៀបចំឲ្យអ្នកប្រុសតូចដល់ថ្នាក់នេះ"Ming
Fourthគេក៏មិនបានតបដែរគេក៏ញញឹមតបទៅវិញ
"មិនដូចជានាងគិតនោះទេ"Fourthគេនិយាយម្នាក់ឯងនៅក្នុងចិត្ត បន្ទាប់ពីរៀបចំរួចរាល់ហើយMingនាងក៏បានលាFourthដើម្បីចុះទៅខាងក្រោមជួយរៀបចំគេឯង នៅពេលដែលMingចេញទៅបាត់Fourthគេក៍បានដើរទៅមុខបង្អួចស្រូបយកខ្យល់ឱកាសដ៏បរិសុទ្ធហើយស្នាមញញឹមក៏បានលេចឡើងលើមុខរបស់គេ ដោយគេមិនដឹងទេថាមានមនុស្សដែលតាមចាប់សកម្មភាពរបស់គេពីក្រុមហ៊ុនមក។
"ឱ្យឯងសប្បាយចិត្តសិនចុះតិចទៀតឯងនឹងដឹងហើយ"Geminiនិយាយព្រមទាំងញញឹមបន្តិច
ឯFourthគេនៅឈរញញឹមមិនដឹងថាមានកាមេរ៉ាសុវត្ថិភាពតាមចាប់សកម្មភាពរបស់គេនោះទេ។
ដោយសារតែទីនេះអាកាសធាតុល្អផងនោះគេក៏មិនបានចាប់អារម្មណ៍អីច្រើនដែរ។

Thank you for reading 💗😊 please waiting for next Episode 🙏


You are reading the story above: TeenFic.Net