បន្ទាប់ពីហ្នឹងមកប៉ុន្មានថ្ងៃក៏បានត្រឡប់ផុតទៅJiyaនាងកំពុងតែរៀបចំផែនការទៀតហើយរៀបចំម្ដងនេះគឺយើងមានគម្រោងធ្វើយ៉ាងណាឲ្យGeminiដេញFourthចេញពីផ្ទះនេះតែម្ដង។
ពេលថ្ងៃត្រង់ប្រហែលជាម៉ោង 3:00 ជាងFourthគេកំពុងតែអង្គុយនិយាយលេងជាមួយនឹងMingនៅខាងក្រៅផ្ទះនិយាយផងនាំពាក្យសើចសប្បាយផង។
ប៉ុន្តែពេលនោះJiyaនាងដើរចូលមកជាមួយនឹងទឹកមួយកែវ។
"មើលទៅថ្ងៃនេះប្រហែលជាថ្ងៃអាក្រក់សម្រាប់ឯងហើយមើលទៅ"Jiyaនាងចូលទៅដល់នាងក៏បាននិយាយឡើង។
"មិនមែនត្រឹមតែថ្ងៃនេះទេគឺរាល់ថ្ងៃអោយតែឃើញមុខនាងគឺជាថ្ងៃអាក្រក់របស់យើងទាំងអស់។"Fourthគេក៏បានក្រោកឈរហើយហ្នឹងនិយាយឡើង
"អញ្ចឹងថ្ងៃនេះប្រហែលជាថ្ងៃដែលអាក្រក់បំផុតសម្រាប់ឯងហើយព្រោះថាយើងនឹងធ្វើឲ្យឯងលែងមានតំណែងអ្វីក្នុងផ្ទះនេះទៀត"Jiyaនាងក៏បាននិយាយឡើង
"យើងប្រាប់នាងទៅចុះណាបើយើងអាចចេញពីទីនេះបានយើងចេញទៅតាំងពីយូរហើយមិនបាច់ឲ្យនាងដេញនោះទេប៉ុន្តែយើងចេញទៅមិនបាន។បើសិនជារឿងអាចធ្វើឱ្យយើងចេញពីទីនេះបានយើងអរគុណនាងខ្លាំងណាស់"Fourthនិយាយទាំងញញឹម
"អញ្ចឹងយើងនៅសម្រេចគោលបំណងរបស់ឯងទៅចុះ"Jiyaនិយាយចប់គេក៏បានងាកភ្នែកទៅឃើញGemini
មានណាតាមផែនការដាក់ក្បាលខ្លួនឯងជាមួយចៅផាំងបែកខ្ចាយឈាមរហាច
ហើយនាងកុំអាស្រែកខ្លាំងមែនទែន។
(និយាយត្រង់គិតទៅតួអង្គនឹងភ្លើខ្លាំងណាស់ ធ្វើអីឈឺតែខ្លួនឯងរហូត)
"Jiya......."Geminiគេក៏បានរត់ទៅរក
ឯFourthនឹងMingនៅពេលដែលឃើញអញ្ចឹងគេចង់សើចបន្តិចអីតិចម៉េចមិនដឹងទេគេមិនយល់ថាហេតុអីចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងហាស៎
"អ្នកប្រុសតូចនាងនេះវាមើលរឿងភាគច្រើនពេកហើយ"Mingលួចខ្សឹបទៅFourthពួកគេទាំងពីរនាក់ទបសើចខ្លាំងមែនទែន។
"ឯងសើចស្អី? ហេតុអីក៏ឯងហ៊ានធ្វើបែបនេះ?"Geminiគេក៏បាននិយាយឡើងFourthគេក៏បានទម្លាក់ទៅមុខចុះ
និយាយទៅគេមិនបានខ្លាចនិងរឿងដែលបានកើតឡើងនោះទេតែនៅពេលដែលGeminiថាឲ្យគេស្ដីឱ្យគេម្ដងៗគេមិនសប្បាយចិត្តសោះតែម្ដង។
"លោកគិតថាខ្ញុំជាអ្នកធ្វើ!!"Fourthគេក៏បានសួរឡើង
"បើមិនមែនជាឯងតើជាអ្នកណាទៅ"Gemini
"លោកយកអ្នកស្រីសំណព្វចិត្តរបស់លោកទៅរំរបស់ខ្ញុំទៅឈាមអស់ពីខ្លួនបាត់ទៅហើយ។"FourthនិយាយហើយគេនឹងMingក៏នាំគ្នាដើរចេញទៅបាត់ទៅ។
Geminiឃើញបែបហ្នឹងគេឡើងគាំងតែម្ដង។ឱ្យគេក៏បាននាំJiyaទៅរុំរបួសវាគ្មានទៅត្រូវអីធ្ងន់នោះទេគ្រាន់តែឈាមតិចតួច បន្ទាប់មកគេក៏បានចូលទៅរកFourthដល់ក្នុងបន្ទប់តែម្ដង។
"Fourthពីមួយថ្ងៃទៅមួយថ្ងៃឯងកាន់តែហួសហេតុពេកហើយណា"Geminiចូលទៅដល់គឺនិយាយឡើងតែម្ដង។
"ហើយយ៉ាងម៉េច??បងមិនដឹងទេឬថាកាលដែលខ្ញុំមិនបកស្រាយនេះដោយសារតែអ្វីដោយសារតែខ្ញុំដឹងហ្នឹងហើយទោះបីជាខ្ញុំប្រឹងបកស្រាយយ៉ាងណាក៏បងមិនជឿខ្ញុំដែរដូច្នេះហើយបងគិតយ៉ាងម៉េចគឺយ៉ាងហ្នឹង"Fourthគេក៏បាននិយាយឡើង
"គ្មានមួយថ្ងៃណាដែលឯងមិនធ្វើបាបគេនោះទេ ឯងធ្វើបែបហ្នឹងធ្វើអី?!"Geminiនិយាយព្រមទាំងលូកដៃទៅចាប់ដៃFourthប៉ុន្តែក៏ត្រូវបានFourthដកដៃចេញមកមុន
"បងទៅសួរនាងវិញទៅត្រូវរាល់ថ្ងៃនេះធ្វើបែបហ្នឹងដើម្បីអី"Fourth
"យើងទ្រាំនៅចរិតឯងដែលបានហើយណាឆាប់ចេញពីផ្ទះយើងទៅ?!"Geminiនិយាយឡើងខ្លាំងៗ
Fourthទោះបីជាគេចង់ចេញពីផ្ទះនេះក៏ពិតមែនប៉ុន្តែគេមិនចង់ឮពាក្យសំដីអស់ហ្នឹងចេញពីមាត់មនុស្សដែលគេស្រឡាញ់នោះទេ គ្រាន់តែឮហើយទឹកភ្នែកគេស្រក់តែម្ដង។ស្រក់ដែលគ្មានមូលហេតុ
"បងដេញខ្ញុំមែនទេ បងជ្រើសយកគេ"Fourthគេនិយាយបណ្ដើរទឹកភ្នែកហូរមកបណ្ដើរ
"ត្រូវហើយចាប់ពីថ្ងៃនេះទៅយើងទាំងពីរនាក់លែងត្រូវជាអ្វីនឹងគ្នាទៀតហើយ យើងនឹងដោះលែងឯងឲ្យឯងមានសេរីភាព"Geminiគេនិយាយមួយម៉ាត់មួយម៉ាត់ច្បាស់ៗមិនច្រឡំ
"ខ្ញុំសួរបងម្ដងទៀតណាស់បងគិតច្បាស់ហើយមែនទេ?!"Fourthគេក៏បានសួរម្ដងទៀត
គិតមើលទៅនៅពេលដែលមនុស្សដែលខ្លួនឯងស្រឡាញ់ទិញខ្លួនឯងចេញបែបនេះ។ហើយទៅជ្រើសយកអ្នកផ្សេងតើវាឈឺចាប់បែបណាទៅ ដំបូងដំបូងគេអាចនឹងគិតថាចង់ចេញពីផ្ទះនេះមែន ប៉ុន្តែមិនដឹងហេតុអីនោះទេគ្រាន់តែឮពាក្យសម្ដីGeminiដេញគេបែបនេះគេស្រាប់តែលែងចង់ចេញតែម្ដង។
"មែនហើយឆាប់ចេញទៅ"Geminiនិយាយជាលើកចុងក្រោយ
Fourthគេក៏មិនបាននិយាយអ្វីដែរគេបានត្រឹមតែយំសម្លឹងទៅមើលមុខGeminiតែប៉ុណ្ណោះហើយគេក៏បានដើរចេញពីផ្ទះមួយនោះម្ដងមួយចំហានម្ដងមួយជំហាន រហូតចេញផុតពីរបងផ្ទះមួយនេះចំណែកឯអ្នកទិញគេចេញនោះក៏មិនណយដែរឈឺ.....តែខួរក្បាលគេនៅតែគិតថាFourthអាក្រក់រហូតទោះបីជាគេកំពុងតែស្រឡាញ់Fourthក៏គេនៅតែព្យាយាមប្រកែកថាគេមិនបានស្រឡាញ់រហូត។និយាយទៅកុហកខ្លួនឯងតែម្ដង។បន្ទាប់ពីFourthចេញពីផ្ទះនោះបានបន្តិចទូរសព្ទរបស់Geminiក៏មានអ្នកផ្ញើវីដេអូមកឱ្យគេមើលហើយអ្នកដែលផ្ញើឱ្យគេនោះគឺជាMinលក្ខណៈថាគេមិនទុកចិត្តJiyaគេក៏បានឱ្យមនុស្សមកលួចថតសកម្មភាពរបស់Jiyaគ្រប់សកម្មភាពតែម្ដង Geminiគេក៏បានចុចមើល ហើយគេក៏បានឃើញគ្រប់យ៉ាងតែម្ដង។ឃើញតាំងពីJiyaចូលទៅលួចឯកសាររបស់គេឃើញតាំងពីលួចលុយរបស់គេធ្វើបាបFourthរហូតមុនរហូត
នៅពេលដែលមើលចប់ភ្លាមគេគ្មានគិតអីច្រើននោះទេរត់ចេញទៅរកFourthយ៉ាងលឿនតែមុននឹងរត់ទៅហ្នឹងគេផ្ដាំឱ្យMingចាត់ការជាមួយហ្នឹងJiyaឱ្យគេផងម្ដងនេះគឺបានដៃតែម្ដងMingគេមិនបានចាត់ការដែរម្នាក់ឯងទេគេហៅjulyនឹងCanមកទៀតគឺលក្ខណៈថាបានដៃគ្រប់គ្នាតែម្ដង
Geminiឯណេះវិញគេក៏បានរត់តាមរកFourthទឹកភ្នែកក៏បានស្រក់មកដូចគ្នានឹកឃើញអតីតកាលដែលគេធ្លាប់ធ្វើបាបFourth រាល់សកម្មភាពពាក្យសម្ដី ពេលនេះគឺលេចឡើងពេញខួរក្បាលគេតែម្ដង។
នៅពេលដែលដើររកនោះគេក៏បានឃើញFourthល្មមស្របពេលដែលFourthតើឆ្លងផ្លូវ ដោយមិនបានងាកមើលឆ្វេងស្ដាំក៏មានរថយន្តមួយបើកមកបុកគេឡើងផាំងនូវចំពោះមុខGeminiយើងតែម្ដង
"Fourth......."Geminiស្រែកព្រមទាំងរត់ទៅរកFourthរត់ទៅត្រកងបីបាច់ហើយអ្នកគ្រប់គ្នាដែលនៅទីនោះក៏នាំគ្នាមកមើលតែម្ដង។
"Fourth....ឆាប់ដឹងខ្លួនឡើងមកឯងកុំគេងបែបនេះអី កុំគេងឆាប់ញាក់មកយើងសន្យាថានឹងធ្វើល្អជាមួយឯងអត់បានច្រើន"Geminiនិយាយផុសទឹកភ្នែកស្រុកហូរផងពេលនោះFourthគេក៏បានបញ្ជូនទើបមន្ទីរពេទ្យ Fourthគេប៉ុន្មានត្រូវអីធ្ងន់ធ្ងរនោះទេគ្រូពេទ្យក៏បានព្យាបាយគេហើយដាក់ដាក់សេរ៉ូមឲ្យគេមកគេងនៅក្នុងបន្ទប់ធម្មតាព្រោះថាវាមិនបានប៉ះពាល់អីនោះទេ។
Geminiគេក៏បាននៅទីនោះហើយគេក៏បាននៅទីនោះរង់ចាំឱ្យFourthដឹងខ្លួន និយាយទៅFourthគេក៏មិនត្រូវរបួសអីធ្ងន់ធ្ងរដូច្នេះហើយគេងតែបន្តិចគេក៏បានដឹងខ្លួនមកវិញ គ្រាន់ថាគេរៀងអស់កម្លាំងបន្តិច
"Fourthឯងដឹងខ្លួនហើយហ្អ៎!?"Geminiគេក៏បានដើរទៅរកFourth
ចំណែកFourthវិញនៅពេលដែលឃើញGeminiគេក៏មិនបាននិយាយជាមួយGeminiដែល Geminiនៅពេលឃើញបែបហ្នឹងគេក៏បាននិយាយបន្ត។
"ឯងកុំគិតថាយើងមកតាមឯងឯងបានចិត្តមិននិយាយជាមួយយើងឱ្យសោះទោះបីជាយ៉ាងណាក៏ម៉ាក់ឯងនៅតែជាមនុស្សដែលធ្វើឲ្យម៉ាក់យើងចេញពីយើងដែរ"Geminiនិយាយព្រមទាំងចាប់កដៃFourthតែមិនខ្វល់ទេថាពេលនេះFourthគេកំពុងតែឈឺ
ស្របពេលនោះដែរលោកKongនឹងអ្នកស្រីpimក៏បានចូលមកដល់ហើយក៏បានឮផងដែរ។លោកKongចូលទៅគាត់ក៏បានវ៉ៃGeminiមួយកំផ្លៀងតែម្ដង
"ហេតុអីក៏ឯងធ្វើបែបនេះ??ឯងមិនដឹងនោះទេកាលនោះឯងនៅក្មេងខ្លាំងណាស់ តាមពិតទៅPimមិនមែនជាអ្នកធ្វើឲ្យម្ដាយរបស់ឯងទៅចោលឯងនោះទេ។ប៉ុន្តែម្ដាយឯងនោះទេតែទៅចោលពួកយើងពេលនោះបើមិនដែលបានPimជួយខ្ញុំទេ ពួកយើងមិនដឹងថាទៅជាយ៉ាងណានោះទេ"លោកKongគាត់និយាយតែទឹកភ្នែករលីងរលោង
"មនុស្សស្មានថាឯងយកកូនប្រុសរបស់យើងទៅធ្វើបាបយ៉ាងនេះសោះ"អ្នកស្រីpimនិយាយព្រមទាំងអោបកូនប្រុសរបស់គាត់។
"Fourthម៉ាក់សុំទោសណាដែលម៉ាក់មិននៅសុខទុក្ខកូន"អ្នកស្រីpim
"មិនអីទេម៉ាក់មិនមែនជាកំហុសរបស់ម៉ាក់នោះទេ"Fourthគេក៏បាននិយាយទៅកាន់អ្នកជាម្ដាយ
"មែនហើយម៉ាក់ក៏បានយកខ្សែដៃមកឲ្យកូនផងដែរ នៅពេលដែលម៉ាក់រើសបន្ទប់របស់កូនម៉ាក់ឃើញវាជ្រុះទើបម៉ាក់រើសទុកឱ្យកូន"អ្នកស្រីpimយកមកពាក់អោយFourth
Geminiនៅពេលដែលឃើញខ្សែដោយមួយនោះគេក៏បាននឹកឃើញការនៅពីក្មេងនៅពេលដែលក្មេងប្រុសម្នាក់យកខ្សែដៃមួយមកឱ្យគេពាក់នោះគឺជាខ្សែដៃហ្នឹងឯងគេក៏បានទាញឱ្យគេបន្តិចដើម្បីមើលខ្សែដៃនោះគឺវាដូចគ្នាបេះបិទតែម្ដង។
"Fourth....តាមពិតគឺជាឯងឯងជាអ្នកឱ្យវាមកយើង"Geminiនិយាយព្រមទាំងលើកខ្សែដៃនោះឲ្យFourthមើលFourthនៅពេលឃើញបែបនេះគេក៏សឹងតែមិនជឿដែរថាក្មេងប្រុសដែលគេជួបកាលពីមុនគឺជាGemini
ប៉ុន្តែគេនៅធ្វើតែធម្មតា
"រឿងកាលពីមុនចាប់ទុកថាវាគ្រាន់តែជាសុបិនអាក្រក់មួយទៅចុះ ខ្សែរដៃមួយនេះវាមិនសំខាន់សម្រាប់ខ្ញុំនោះទេ"Fourthនិយាយហើយគេក៏បានគប់ខ្សែដៃនោះចោលតែម្ដង។
"Fourthបងពិតជាសុំទោសឯងពិតមែនហើយលើកលែងទោសឱ្យបងទៅណាមកសុំអង្វរ។"Geminiនិយាយព្រមទាំងលុតជង្គង់ចុះ។
"អញ្ចឹងខ្ញុំសុំបងរឿងមួយបានទេ?!"Fourth
"បាន មិនថារឿងអីនោះទេបងឱ្យឯងបានគ្រប់យ៉ាង"Gemini
"ពួកយើងលែងលះគ្នាទៅ"Fourthគេនិយាយប៉ុន្មានម៉ាត់នេះដូចជាយកកាំបិតចាក់ចុមបេះដូងGeminiអញ្ចឹង
"អត់ទេបងអង្វរឯណារឿងអីក៏បងធ្វើឲ្យឯងបានដែរតែសុំកុំឱ្យពួកយើងលែងគ្នាអី"Geminiគេនៅតែអង្វរដូចដើម
"វាលែងមានប្រយោជន៍ហើយ ខ្ញុំមិនត្រូវការបងទៀតនោះទេចេញទៅ"Fourthគេនិយាយទាំងទឹកភ្នែករបស់គេក៏បានហូរចុះមកដូចគ្នា។
"Fourth........"Gemini
"ខ្ញុំប្រាប់ឱ្យបងចេញទៅ"Fourth
Geminiគេក៏លែងមានសង្ឃឹមបន្ទាប់មកគេក៏បានក្រោកឈរឡើង។
"បើបងចេញទៅអាចធ្វើអោយឯងសប្បាយចិត្តបងចេញក៏បានដែរ"Geminiនិយាយហើយគេក៏បានដើរចេញទៅទាំងឈឺចាប់ គេសោកស្ដាយខ្លះមែនទែនរាល់ទង្វើដែលគេធ្វើកន្លងមក បើអាចត្រឡប់ក្រោយបានគេនឹងមិនធ្វើរឿងឆ្កួតឆ្កួតបែបនេះនោះទេ
កន្លងផុតទៅប្រហែលជាពីរបីថ្ងៃFourthគេក៏បានចេញពីមន្ទីរពេទ្យឱ្យគេក៏បានត្រៀមខ្លួនសម្រាប់ការហោះហើរទៅនៅបរទេសផងដែរ។
+នៅព្រលានយន្តហោះ
"ឯងទៅនៅទីនោះកុំភ្លេចនឹកយើងផងណា៎"julyនិយាយឡើង
"យើងមិនពេញពួកឯងនោះទេខ្លាចតែពួកឯងនោះទេភ្លេចយើងនោះ"Fourth
"អ្នកប្រុសតូចទៅនៅបរទេសកុំភ្លេចថែរក្សាសុខភាពផងណា"Ming
"ខ្ញុំអរគុណជាច្រើនហើយដែលបានបារម្ភពីខ្ញុំ"Ming
បន្ទាប់ពីពួកគេនិយាយរួចពួកគេក៏បាននាំគ្នាងាកទៅមើលមុខCanព្រោះថាមិនឮCanនិយាយអីសោះ
Canគេស្លាប់តែស្រែកយំដូចកូនក្មេងនៅកន្លែងហ្នឹងតែម្ដង។
"យើងនឹកឯងស្លាប់ហើយ"Canនិយាយហើយគេក៏បានដើរទៅឱបFourth
ដែលធ្វើឱ្យអ្នកនៅទីនោះនាំគ្នាសើចតែម្ដងដោយសារតែគេធ្វើដូចកូនក្មេងអញ្ចឹង។
"យើងក៏នឹកឯងដូចគ្នា"Fourth
"ប៉ាម៉ាក់កូនទៅសិនហើយណា"Fourthគេក៏បានដែរមកនិយាយជាមួយប៉ាម៉ាក់របស់គេ។
"សូមឱ្យកូនធ្វើដំណើរដោយសុវត្ថិភាពណា"អ្នកស្រីpimនិយាយហើយគាត់ក៏បានឱបFourth
"ពេលឯងទៅដល់ខលមកប្រាប់បានម៉ាក់ផងណា"លោកKongគាត់ក៏បាននិយាយឡើង
"បាទខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយ"Fourthនិយាយហើយគេក៏បានដើរឡើងទៅលើយន្តហោះបាត់ទៅ។
បន្ទាប់មកយន្តហោះក៏បានចេញដំណើរនៅពេលដែលអង្គុយនៅក្នុងយន្តហោះហ្នឹងFourthគេក៏បានមើលទៅខ្សែដៃដែលគេពាក់នៅករដៃដែលខ្សែដៃដែលគេបោះចោលនោះគេក៏បានរើសយកមកពាក់វិញ។ដោយគេមើលទៅខ្សែដៃទាំងទឹកមុខក្រៀមក្រំខ្លាំងមែនទែន។
ចំណែកឯអ្នកនៅផ្ទះហើយនេះវិញក៍កំពុងតែអង្គុយមើលខ្សែដៃទាំងទឹកមុខពិបាកមើលដូចគ្នាតែម្ដង
"យើងសង្ឃឹមថាឯងនឹងសុខសប្បាយ កុំភ្លេចថាយើងនឹកឯងណា៎"Geminiគេក៏បានអង្គុយនិយាយដាក់ខ្សែដៃមួយនោះ។
ចាប់ពីថ្ងៃនោះមកFourthគេក៏បានទៅរស់នៅបរទេសហើយGeminiគេក៏នៅប្រទេសថៃធ្វើការងារធម្មតាទៅ។
ហើយរឿងយើងក៏បានកាត់ចប់ត្រឹមហ្នឹង ចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងនេះភ្លាវខ្លាំងមែនទែនតែមិនថ្វីទេក៏អរគុណអ្នកទាំងអស់គ្នាដែលបានអាងរឿងនេះរហូតដល់ចប់ណា។
Thank you for support my story🙏