បន្លំខ្លួនផ្សងស្នេហ៌ ភាគទី18

Background color
Font
Font size
Line height

និពន្ធដោយ មូនី ( ប្រច័ន្ទ ) អានដោយរីករាយ

ម្នាក់ដែលរុញរាងតូចនោះជា Pil liya នាងបានច្រានរាងតូចឲធ្លាក់ចូលទឹកជ្រោះក៏ពេលនេះភិតភ័យខ្លាំងណាស់មិនដឹងថាធ្វើអ្វីឲត្រូវក៏សម្រេចចិត្តទៅហៅជីយ៉ន់ដែលកំពុងនៅក្នុងផ្ទះធ្វើរបាយការណ៌ធ្វើការរបស់គេ
« បងយ៉ន់ៗ » នាងតូចមកដល់ផ្ទះស្រែកហៅបងប្រុសខ្លួនចង់ផ្អើលផ្ទះ
« មានការអីលីយ៉ាហៅនោះហៅ » រាងក្រាស់ធុញនឹងការស្រែកប្អូនគេដែលកំពុងធ្វើរបាយការណ៌
« គឺថេរយ៉ុងគេលង់ទឹកជ្រោះបងយ៉ន់ទៅជួយគេបន្តិចទៅខ្ញុំមិនចេះហែលទឹកទេ »
« ហាស អូខេៗៗបងទៅហើយ » គ្រាន់តែលឺរាងតូចលង់ទឹកភ្លាមជីយ៉ន់ទុករបាយការណ៌នៅមួយកន្តុបសិនរួចរត់ទៅក្រោមតែម្ដងដែលពេលនោះក៏ប្រទះឃើញអ្នកស្រី pil កំពុងអង្គុយមើលទូរទស្សន៌
« មានការអីមែនទេកូនមិចក៏ត្រហេបត្រហបម្ល៉េះ »
« គឺចេះម៉ាក់គឺថេរយ៉ុងគេលង់ទឹកចឹងហើយខ្ញុំទៅជួយគេ «
« កូនទៅចុះប្រយ័ត្នមិនទាន់ចាំម៉ាក់ទៅប្រាប់អ្នកផ្ទះគេណាប្រញាប់ទៅកូន »
« បាទម៉ាក់ » និយាយរួចក៏រត់ពាក់ស្បែកជើងរត់ទៅយ៉ាងលឿននៅទឹកជ្រោះក្បែរភូមិនោះ
ចំណែកអ្នកស្រីPil ក៏ប្រញាប់បឹទទូរទស្សន៌ហើយដើរទៅផ្ទះថេរយ៉ុងដោយមានលីយ៉ាទៅតាមយ៉ាងប្រញាប់តែម្ដងសឹងតែនាងតូចតសមមិនទាន់
« ម៉ាក់នេះម៉ាកដើរឫរត់នៀកខ្ញុំតាមមិនទាន់ទេ » នាងតូចនិយាយទាំងដកដង្ហើមញាប់ដោយហត់ពេកក៏ច្រត់ដៃនឹងជង្គង់សិន
« ហុឹយចឹងម៉ាក់ទៅមុនហើយណា » អ្នកស្រី Pil អើតមើលក្រោយរួចក៏ដើរទៅបន្តទុកឲលីយ៉ាដង្ហក់ក្រោមពន្លឺថ្ងៃដែរទើបតែ3ក្ដៅខ្លាំងគួរសមតែសំណាងហើយដែលនាងពាក់អាវដៃវែងជើងវែង
ទីបំផុតក៏មកដល់ផ្ទះថេរយ៉ុង អ្នកស្រី pil
គោះទ្វារខ្លាំងៗ
Back to taeyeon><
< ថេរយ៉ុង ថេរយ៉ុងអូននៅឯណាថេរយ៉ុង > រាងសង្ហាដើររកថេរយ៉ុងគ្រប់កន្លែងតែមិនឃើញសោះដោយមិនអស់ចិត្តក៏
ប្រូង*
រាងក្រាស់ហក់ទឹកជ្រមុចទឹកដើររករាងតូចតែមិនឃើញ
« ប្រូសហុឹយ ថេរនៅឯណា អឹប »រាងក្រាស់ងើបពីការជ្រមុចទឹកវិញរួចក៏មុចវិញរាងក្រាស់ខំប្រឹងដើររកទាំងជ្រមុចទឹកតែពេលនោះក៏ឃើញថាថេរកំពុងតែបឹទភ្នែកមិនកម្រើកដៃជើងអ្វីសោះ រាងក្រាស់ក៏អោបចង្កេះមួយក្ដាប់អូសឡើងទៅលើវិញ
« អឹស ថេរថេរមានលឺបងហៅទេថេរ » រាងក្រាស់យកដៃទះមុខរាងតូចតិចៗតែមើលចុះគេមិនភ្ញាក់នោះទេបបូរមាត់ស្វាយមិនកម្រើកទាល់តែសោះ រាងក្រាស់ក៏សម្រេចចិត្តបីរាងតូចមកគោកវិញទម្លាក់ខ្លួនដូចសំឡីតិចៗ
« ថេរ ថេរអូនកុំទៅណា » រាងក្រាស់ចាប់ផ្ដើមសង្កត់ទ្រូងថេរយ៉ុងទាំងទឹកមុខភ័យព្រោះគេស្រឡាញ់រាងតូចដូចប្អូនប្រុសម្នាក់ចឹងតាមពិតទៅកាលមុនជីយ៉ន់ក៏ស្រឡាញ់ថេរយ៉ុងលើសពីបងប្អូនតែរាងតូចប្រាប់ថាកុំល្អជាងព្រោះខ្លាចស្រឡាញ់តែមួយឆាវអាចពេលបែកគ្នាមើលមុខគ្នាមិនចំទើបបែបនឹងវិញ,ដោយសង្កត់អស់រយៈពេលយូរល្មមមិនឃើញកម្រើកពេលនោះរាងក្រាស់សម្រេចបញ្ចូលខ្យល់ដង្ហើមតាមមាត់តែម្ដងចំពេលនោះ
« ថេរយ៉ុង » ជុងហ្គុកមកដល់ក៏ស្លុងនឹងរឿងនោះធ្វើឲគេមានអារម្មណ៌មួយថាមិនចង់ឲគេប៉ះបបូរមាត់និងរិតតែមិនចង់ឲគេប៉ះពាល់ខ្លួនរាងតូចទៀត
« យ៉ាងមិចហើយកូនថេរយ៉ុង »
« មិនទាន់ដឹងខ្លួនទេម៉ាក់ខ្ញុំបញ្ចូលខ្យល់ម្ដងទៀតសិន»
« ឈប់!! មិនបាច់ទេចាំខ្ញុំជាអ្នកធ្វើ » ជីយ៉ន់រៀបនឹងបញ្ចូលខ្យល់ឲរាងតូចហើយតែរាងក្រាស់បញ្ឈប់
« លោកជាអ្នកណា »
« គេជាអ្នកផ្ទះជាមួយថេរយ៉ុងដែរកូនរស់នៅយូរដែរហើយ »
« អរ »
« មកលោកចេញទៅខ្ញុំជាអ្នកបញ្ចូលខ្យល់វិញ » និយាយរួចរាងក្រាស់ដើរទៅជិតរួចរុញគេចេញបន្តិចហើយបញ្ចូលខ្យល់ដង្ហើមឲរាងតូចប្រហែលជា2-3ដងរាងតូចចាប់ផ្ដើមដឹងខ្លួនវិញ
« ខឹកខឹកៗៗ » រាងតូចឈ្លក់ខឹកៗចេញទឹកមកយ៉ាងច្រើន
« ថេរយ៉ុង អស់អីហើយមែនទេ »
« គឺអស់ហើយបងយ៉ន់ បងយ៉ន់អ្នកជួយខ្ញុំមែនទេអរគុណបងណាស់ » រាងតូចនិយាយរួចក៏អោបជីយ៉ន់តែគេមិនបានមើលអ្នកបញ្ចូលខ្យល់ដង្ហើមឲគេទឹកមុខមាំលាយលំនឹងភាពអន់ចិត្តទៀតក៏ក្រោកចេញទៅ
« មីងសុីង!! » រាងតូចប្រលែងនឹងការឱបរួចបែរមើលទៅរកមីងសុីង(ជុងហ្គុក) ស្រែកហៅ
« យ៉ាងមិចមានអីមែនទេ »
« គឺអរគុណលោកដែលបញ្ចូលខ្យល់ឲខ្ញុំ»
« កុំអរគុណខ្ញុំអរគុណប្រុសម្នាក់នោះទើបត្រូវ » និយាយរួចក៏ដើរចេញទៅ
« នេះគាត់ជួយខ្ញុំដែរទេបងយ៉ន់ »
« ជួយមិនជឿសួរម៉ាក់បងទៅ »
« មែនអីអ្នកមីង »
« ចាស ក្មួយគេខំបញ្ចូលខ្យល់ឲក្មួយយូរដែរហើយបានក្មួយដឹងខ្លួន »
« អរ ចុះមិចក៏គេថាអត់មានបានជួយ »
« ប្រហែលជាមានរឿងមួយហើយ »
« រឿងអីបងយ៉ន់ »
« គេប្រច័ន្ទឯងដែលឯងមិននិយាយអរគុណគេមុនបងហើយគេប្រច័ន្ទដែលបងបឺតបញ្ចូលខ្យល់ឲឯងនឹងក្មួយល្ងើរ » រាងក្រាស់និយាយរួចយកចង្អុលដៃរុញក្បាលរាងតូចតិចៗ
« ប្រច័ន្ទ »
__________________
សំទោសម្សិលមិញអត់បានចេញព្រោះរវល់ប្រឡងនឹង Stream butter 🧈 😝💜 បានតែតិចទេ សំទោស 😔💜
#Sakurak

You are reading the story above: TeenFic.Net