Part 32 ( អូម៉ាយក្រត )

Background color
Font
Font size
Line height

សរសេរដោយ មូនី ( TAE_LY )
អានដោយរីករាយ
ចាំខមិនម្នាក់មួយផងណាចង់ដឹងថាអ្នកណាអានរឿងញុមខ្លះ🤣
__________________
យូមីងរត់ទៅបន្ទប់ម៉ាក់ប៉ាខ្លួនយ៉ាងលឿនចៀសវាងកុំប៉ាម៉ាក់របស់គេថាឲព្រោះនេះមិនមែនជារឿងល្អនោះទេដែរស្ដាប់ចាស់ៗនិយាយគ្នា

< ចូលសាច់រឿងវិញណាអ្នកបង > អ្នកស្រីចនចាប់និយាយសាច់រឿងដែលត្រូវនិយាយតែម្ដង
Taekook scene

ពេលនេះពួកគេបានដើរលេងដល់កន្លែងស្រែចម្ការដែលអ្នកភូមិបានធ្វើដំណាំថ្មីៗដែលទើបតែដាំផ្សេងៗ
ដោយមានទាំងនាងតូចលីយ៉ាទៅទៀតចំណែកនាយមីងក៏ចេះតែចង់ចែរចង់លីយ៉ាព្រោះតែរាងតូចច្រឡឹងមុខតូចខ្យូតគួរឲស្រឡាញ់ចរិកឆ្នាស់ឆ្មើងឆ្មៃ

< នេះជាបឹងដែលជារបស់ពូSongគាត់ចិញ្ចឹមត្រីនឹងបង្កងហើយបងចង់ចាប់ឲលុយគាត់តែ1000វ៉ុនទៅបានហើយចង់ចូលទៅហែរក៏បានដែរតែគាត់មិនឲនោមដាក់ទេព្រោះខ្លាចត្រីនិងបង្កងគាត់ងាប់ >ថេរ

< អរ ចុះបើជុះ > នាយមីង

< បើជុះត្រៀមទៅ > ថេរយ៉ុង

< ត្រៀមអី >

< ដំបងរត់តាមពេញភូមិ >

< ហុឹយ មិនលេងជាមួយទេចុះលេងធម្មតាៗក៏បានដែរ > នាយមីង

< តោះកុំនិយាយច្រើនទៅខាងផ្ទះខ្ញុំវិញទៅល្អជាងតោះមានកសិដ្ឋានស្រួលមានការងារធ្វើទៅតោះទៅទាំងអស់គ្នា > នាងតូចលីយ៉ាបបួលគេទាំងអស់គ្នាទៅមើលកសិដ្ឋានរបស់ប៉ារបស់គេដែលមានចំងាយ200ម៉ែត្រពីផ្ទះនាងនោះ

< តោះៗទៅទាំងអស់គ្នាសប្បាយហើយ > រាងតូចថេរយ៉ុងបន្លឺឡើងរួចនាំគ្នាដើរទៅតែម្ដងចំណែក
នាយមីងវិញដោយតែកៀកលីយ៉ារហូតគូរគេដើរកាន់ដៃគ្នារហូតអត់តែអុីលីងនាយមីងនិងលីយ៉ានោះទេប្រហែលជាខ្ទង់30នាទីក្រោយមកពួកគេបាន
ដើរមកដល់មើលទៅធំណាស់មានអ្នកភូមិមកធ្វើច្រើនព្រោះដោយសារគេធ្វើស្រែចម្ការហើយចឹងអត់ការងារធ្វើដូច្នេះហើយទើបមកធ្វើការនៅកន្លែងនោះ

< មកដល់ហើយៗឃើញហេសស្អាតអត់ > លីយ៉ានិយាយបណ្ដើរហក់លោតបណ្ដើរ

< ទៅមើលអីខាងក្នុងមើលមានអ្វីខ្លះ > ថេរយ៉ុងដើរចូលក្នុងមើលក៏ឃើញថាអ្នកភូមិៗមកធ្វើច្រើនមែមអ្នកខ្លះដាក់ស្មៅគោសេះខ្លះទៀតដាក់ចំណីឲមាន់សុីអ្នកខ្លះលាងជ្រូកខ្លះធ្វើកិច្ចការតាមតួនាទីខ្លួន

< អូហូយល្អណាស់អ្នកភូមិមកធ្វើច្រើនគួរសម > អុីលីងលាន់មាត់សរសើរ

< នឹងហើយអ្នកនាងអុីលីងពេលខ្លះយកទៅលក់បានកម្រៃច្រើនណាស់តែត្រូវចែកអ្នកភូមិសម្រាប់កម្លាំងញើសឈាមដែលពួកគាត់ខិតខំធ្វើការ >

< ចុះនាងយ៉ាខំប្រឹងមើលនឹងធំឡើងបានឯងអីហាស> គីយូសួរលេងសើច

< ប្រហែលដែលនាងព្រោះម៉ាក់ប៉ាយើងគាត់និយាយហើយប្រសិនបើគាត់រកបានទិញ2កន្លែងទៀតអានេះយើងហើយ2កន្លែងទៀតបងយ៉ន់និងម៉ាក់ប៉ាយើង >

< ហេតុតែកូនគេណ៎ម៉ែឪគេចែកឲឯងវិញចែកតែអាក្រោម > រាងតូចនិយាយទាំងមើលខាងក្នុងខោខ្លួន ( មួយចង្អាមក្រោមផ្សិតហរ🤣🌚 )

< យីមើលវានិយាយមួយដៃឥឡូវឈ្លើយ > លីយ៉ាលាដៃធ្វើទះមិត្តខ្លួន

< ហ៊ានទៅបងហ្គុកវ៉ៃនាងឯងបាក់ករវិញ > រាងតូចទៅឈរក្រោយក្នុងរាងក្រាស់ទាំងនិយាយអួតថានិហបានរាងក្រាស់ជួយ

< ហុឹយ ស្មានតែយើងខ្លាចអីចាប់យកធ្វើប្ដីលូវនឹង >

< អានឹងទាល់សេះដុះស្នែងត្រីអណ្ដែងដុះស្រការសិនចាំយើងឲ > ( ចុមការថេរស្គាល់ត្រីអណ្ដែងទៀត🌚)

<បានហើយៗឈប់និយាយអីទាំងអស់ល្មមដើរមើលវិញហើយឈ្លោះគ្នាមើលតែក្មេងមុខឡើងកញ្ចាស់ៗអស់ហើយ > គីយូ

<តោះទៅមើលកន្លែងមួយទៀត>លីយ៉ាក៏ដើរទៅកន្លែងមួយទៀតដើររៀបរាប់ពីកន្លែងនឹងដូចguide ចឹង(អ្នកនាំភ្ញៀវ )
ត្រឡប់មកមើលអ្នកនៅផ្ទះវិញដែលកំពុងជជែកគ្នារឿងកូនប្រុសទាំងពីរដែលត្រូវភ្ជាប់ពាក្យជាមួយគ្នានោះជិតបានបញ្ចប់ពេលនេះក៏ឈានចូលដល់
ការសិក្សារបស់គេព្រោះបើសិនជាមិនមានវិជ្ជាជីវៈវាអាចលំបាកនៅថ្ងៃមុខ

< អ្នកបងតើកូនថេររៀនដល់ថ្នាក់ណាហើយ >
អ្នកស្រីចនចាប់ផ្ដើមសន្ទនាសំណួរមក

< កូនថេរចប់ទី12ហើយអ្នកបងខ្ញុំមិនបានបន្តឲគេព្រោះគេមិនហ៊ានទៅក្រុង >

< អរ ចឹងបើសិនមិចម៉ាចេះចុះណាខ្ញុំនឹងយកកូនថេរទៅរៀននៅស៊េអ៊ូតែម្ដងអ្នកបងកុំបារម្ភអី >អ្នកស្រីចនពន្យល់និងសម្រេចចិត្តបែបនឹងតែម្ដង

< ចឹងខ្ញុំក៏លែងតឹងទ្រូងដែរអ្នកស្រី > អ្នកស្រី
គីមញញឹមទាំងយកដៃរឺតទ្រូងតិចៗ

< ឥឡូវនេះក្មេងៗគេទៅណាបាត់ហើយស្ងាត់ឈឹងតែម្ដង > លោកចនបន្លឺប្រយោគគាត់ងាកមើលឆ្វេងស្ដាំតែមិនឃើញសោះ

< ប្រហែលជាទៅដើរលេងតាមភូមិហើយអ្នកស្រី >

< អរ ឥឡូវខ្ញុំក៏ចង់ឃើញដែរអ្នកបងតោះទៅតែម្ដងទៅបានទេ >

< ប្រាកដជាបានហើយអ្នកស្រីខ្ញុំហៅកូនមីងសិន មីង មីងអើយចុះក្រោម > អ្នកស្រីគីមហៅកូនប្រុសខ្លួនឲចុះមកដើម្បីទៅទាំងអស់គ្នា

< បាទម៉ាក់ទៅណាមែនទេ > យូមីងអើតក្បាលពីក្នុងបន្ទប់មក

< ទៅខាងក្រៅទៅទេ >

< ទៅបាទទៅម៉ាក់ចាំមីងមួយភ្លែត > ក្មេងតូចបឹតទ្វារវិញដើម្បីរៀបខោអាវខ្លួនឲស្អាតបាតសិនរួចចុះមកក្រោមយ៉ាងលឿន

< តោះម៉ាក់!! > គេដើរមកកាន់ដៃម៉ាក់របស់គេរួចដើរទៅជាមួយគ្នាទៅដោយជជែកគ្នាពីរឿងនេះនោះ

Back to kooktae

ពេលនេះគេក៏បានមកដល់កន្លែងចម្ការស្វាយខុសរដូវដើម្បីបាញ់ទឹកទៅដើមនោះ

< តោះនេះរបស់លោកជុងហ្គុកនេះរបស់ឯងនាងថេរហើយគីយូឯងទៅយកខាងនោះទៅមាន3-4ទៀត>

< ដឹងហើយៗម៉ោះទៅពីរនាក់ហាន់នី > គីយូកាន់ដៃនាយម៉ៃទៅដើម្បីទៅយកទុុយយោបាញ់ទឹក

< តោះចាប់ផ្ដើមបាញ់ទៅឯងខាងនេះជាមួយលោកជុងហ្គុកទៅថេរ > នាងតូចលើកដៃចង្អុលប្រាប់ទីតាំងដែលត្រូវបាញ់រួចកាន់ដៃជុងហ្គុកទៅតែម្ដងបន្ទាប់ពីបាញ់អស់ជាយូរមករាងតូចចាប់ផ្ដើមនឹកឃើញគំនិតក្បាលខូចរបស់គេគឺយកទុយយោបាញ់ទៅជុងហ្គុក

< នេះនែ៎ហិហិ >

< អូយៗៗថេរកុំបាញ់សើមអាវបងអស់ហើយឃើញទេចាំមើលនេះមិនចេះស្ដាប់ទៀតចាំមើលៗនេះនែ៎ > រាងក្រាស់បាញ់ទឹកទៅវិញធ្វើឲរាងតូចត្រូវហាមាត់បញ្ឈប់ដូចគ្នា

< អ្ហាយៗបងហ្គុកកុំៗហិហិកុំបាញ់តទៀតចាញ់
ហើយៗ > រាងតូចដើរមកមុខចៀសវាងត្រូវតែបញ្ឈប់កុំឲទឹកបាញ់មកបន្តទៀតពេលនោះក៏មកដល់ទល់គ្មាជាមួយរាងក្រាស់តែម្ដង

< ឈប់ៗបានហើយអូនហត់ហើយណាមើលទទឹកខ្ទេចអាវស្ដើងទៀតដល់ហើយ > រាងតូចមើលអាវខ្លួនពេលនេះគឺចេញសាច់ច្បាស់តែម្ដង

< អុស > រាងតូចត្រូវភ្ញាក់ព្រោះជុងហ្គុកទាញកាយខ្លួនមកជិតអិបនិងរបស់សំខាន់ដោយក្រសោបចង្កេះតូចតែដៃម្ខាងនិងម្ខាងទៀតកាន់ទុយយោ

< បងធ្វើអីអុប៎ > រាងតូចនិយាយបានបន្តិចរាងក្រាស់ត្របាក់បបូរមាត់ស្ដើងក្រហមមិនបាច់លាបក្រេមបឺតជញ្ជក់ទាំងដៃកាន់ទុយយោបាញ់ទឹកទៅលើមើលទៅដូចជារោមមេតិចមែនទែនតែម្ដងតែពេលនោះ

< អូម៉ាយក្រត ព្រះអើយព្រះអ្នកណានឹងឈរថើបគ្នាមិនចេះខ្មាសទេឫ > មិនដឹងអ្នកណាមិនដឹងបន្លឺប្រយោគភ្ញាក់ផ្អើលមក

< ទើសអ៊ុំឫ > រាងក្រាស់ដកមាត់ចេញឆ្លើយតបនិងអ្នកបន្លឺប្រយោគអំបាញ់មិញ

< សម្លេងដូចជាប្រហែលកូនហ្គុកមែនទេហាស > តាមពិតទៅជាលោកស្រីចនទេដែលគាត់បានដើរមកដើម្បីមើលទេសភាពប៉ុន្តែបានជួបកូនជើងល្អដើរថើបគ្នាមិនមើលថ្ងៃយប់ដោយពីដំបូងមិនដឹង

< ហាកម៉ាក់ទេសុំទោសម៉ាក់កូនប្រុសម្នាក់នេះទ្រាំមិនបានឲកូនឆុំទោស >

< ហុឹយខ្មាសគេណាស់មកថើបគ្នានៅកណ្ដាលវាលមិនខ្មាសទេអីកូនហ្គុកមើលប្អូនហរឡើងមុខដូចម្ទេសហើយណា >

< មាន..មានឯណាម៉ាក់ហិហិ > រាងតូចខំប្រឹងនិយាយលេសទាំងដែលខ្លួនឯងអៀនមែន-_-

< បានហើយៗតោះនាំគ្នាទៅផ្ទះវិញស្អែកចូលដណ្ដឹងប្រពន្ធឯងឲអីមិនចង់ទេឫ >

< បាទ ព្រះបិតាទៅហើយៗ > រាងក្រាស់និយាយបង្អូសរួចនាំគ្នីគ្នាទៅតែម្ដង។

____________

To be continued 💗🤟
Muah muah 😽
Moony tae LY

You are reading the story above: TeenFic.Net