ភាគ 2

Background color
Font
Font size
Line height

កាត់មកថ្ងៃថ្មីក្នុងវិទ្យាល័យមួយ នូបានដេីរទៅសាលារៀនជាធម្មតាមកដល់ក្នុងថ្នាក់រៀនតុននិងសាន់ដែលត្រូវជាមិត្តភក្តិរបស់នូក៏បានមកកៀកស្មាគេនិយាយលេងជាមួយគ្នា

តុន : ពួកម៉ាកមកនេះ យេីងមានរឿងចង់សួរឯងវេីយ

នូ : សួរស្អី???

«ផ្លាប់»

តុននិងសាន់ក៏បានទះក្បាលនូម្នាក់មួយដៃព្រមគ្នា

សាន់ : យប់មិញនោះអី ក្រែងយប់មិញឯងនៅក្នុងកម្មវិធីខួបកំណេីតអ្នកនាងអុីវ៉ាហី?

នូ : អេី..ហេីយវាម៉េច?

តុន : សប្បាយហ៎េពួកម៉ាក?

សាន់ : អេីមែនតេី សប្បាយអត់?

«ផ្លាប់...ផ្លាប់»

នូក៏បានយកដៃទះក្បាលពួកគេវិញម្នាក់មួយដៃ

នូ : អាភ្លេី យេីងទៅធ្វេីការមិនមែនទៅសប្បាយទេវេីយ គេប្រេីហ៎ាហេីយយប់មិញបិះមានរឿងធំទៀតមែនទៅផឹកស្រាក្រហមជល់កែវទេ

តុន : អ៎ៅ...ស្មានតែឯងទៅជល់កែវ

នូ : ហុឹមហ៎ាដាក់មួយដៃទៀតឡូវហេីយ

សាន់ : ចុះយប់មិញឯងថាបិះមានរឿងធំអីគេ អានូ?

នូលឺសំណួរនេះពីមិត្តភក្តិរបស់ខ្លួនក៏ចាប់ផ្តេីមនឹកឃេីញពីរឿងយប់មិញដែលកេីតឡេីង នូក៏បានហៅពួកម៉ាករបស់គេអោយមកជិតខ្លួនរួចក៏និយាយពីរឿងដែលកេីតឡេីងយប់មិញប្រាប់ទៅកាន់តុននិងសាន់អោយបានដឹង

នូ : យប់មិញហ្នឹងហ៎ា យេីងធ្វេីអោយស្រាក្រហមកំពប់ប្រឡាក់អាវកូនប្រុសអ្នកមានម្នាក់គេមិនបានរករឿងយេីងទេ

វេីយបែរជាគេមេីលមកយេីងមិនដាក់ភ្នែកទៅវិញសំខាន់មកខ្សឹបដាក់ត្រចៀកហេីយនិយាយថាយេីងស្អាតទៀត ពួកឯងគិតថាចម្លែកទេ?

តុននិងសាន់លឺនូនិយាយប្រាប់ខ្លួនដូច្នោះក៏នាំគ្នាសម្លឹងមេីលមុខគ្នាទៅវិញទៅមករួចក៏និយាយព្រមគ្នា

តុននិងសាន់ : គេចាប់អារម្មណ៍ឯងហ្នឹងហេីយ

«ផ្លាប់..ផ្លាប់» *នូទះក្បាលពួកម៉ាករបស់គេ*

នូ : ហុឺ...ពួកអាឆ្កួត អោយយេីងសួរពួកឯងដូចទៅអោយសួរក្របីចឹង

តុន : ចុះអាហ្នឹងមិនចម្លេីយ អាចមកពីឯងស្អាតដែរយេីងក៏មិនដឹងត្រូវហ៎េអាសាន់

សាន់ងក់ក្បាលយល់ព្រម

សាន់ : អេីមែនតេីអាតុននិយាយត្រូវមេីលមុខអានូយូរៗទៅចង់ស្អាតជាងស្រីទៀតហ៎ាមេីលតែមាត់វាទៅមិនចាំបាច់លាបក្រែមដូចស្រីៗទេឡេីងផ្កាឈូកស៊ីជម្ពូ ចង់តែបឺ...

នូក៏បាននិយាយកាត់សាន់រួចក៏យកដៃរបស់គេទៅខ្ទប់មាត់សាន់មិនអោយនិយាយតទៀត

នូ : បាន...ឈប់ត្រឹមហ្នឹងបេីអាពីរអ្នកឯងនៅតែនិយាយទៀតយេីងនឹងបោចសក់អោយជ្រុះចេញពីក្បាលហ្មង

តុនក៏ទាញនូចេញជួយពួកម៉ាករបស់គេមួយទៀត នូសាន់និងតុនក៏នាំគ្នាប្រឡែងលេងយ៉ាងសប្បាយក្នុងថ្នាក់នោះទៅ

កាត់មកឆៃតួអង្គឯករបស់យេីងវិញកំពុងតែធ្វេីដំណេីរទៅកាន់វិមានរបស់គ្រួសារវ៉ាលីនដេីម្បីធ្វេីរឿងអ្វីមួយ

*ក្នុងវិមានគ្រួសារវ៉ាលីន*

ភីងដែលជាបងស្រីរបស់នូ លោកភូនិងឆៃកំពុងតែអង្គុយនៅក្នុងបន្ទប់មួយជុំគ្នា

ឆៃក៏បានយកលុយរបស់ខ្លួនចេញមកទាំងដុំៗមកដាក់លេីតុរបស់លោកភូដេីម្បីជួយសងបំណុលជំនួសនូទាំងអស់

ឆៃ : អ៊ុំប្រុសនេះលុយទាំងអស់ចំនួន75 មុឺនដុល្លា

លោកភូ : អ៊ុំបាននិយាយគ្នាជាមួយភីងរួចហេីយពីលក្ខខណ្ឌដែលក្មួយបានសរសេរក្នុងឯកសារ ភីងគេបានយល់ព្រមនិងផ្តិតមេដៃរួចហេីយ ក្មួយប្រាកដហេីយមែនទេថាហ្នឹងធ្វេីវា?

ឆៃក៏ទាញយកក្រដាសឯកសារដែលគេយល់ព្រមសងបំណុលទាំងអស់ជំនួសនូនិងលក្ខខណ្ឌដែលគេបានដាក់យកមកមេីលល្អិតល្អន់រួចក៏ផ្តិតមេដៃរបស់គេតែម្តងដែលបញ្ចាក់ថាគេបានយល់ព្រមសងបំណុលទាំងអស់នោះជំនួសនូហេីយ។

ឆៃ : រួចរាល់ហេីយលោកអ៊ុំ ចំណែកអ្នកនាងភីងពេល

ល្ងាចបន្តិចចាំខ្ញុំផ្តល់ឯកសារខ្លះនៅផ្ទះរបស់អ្នកនាងផ្ទាល់ក៏បានដែរ

និយាយគ្នារួចរាល់ពួកគេទាំងអស់គ្នាក៏នាំគ្នាដេីរចាកចេញទៅ

ភីង : អរគុណលោកខ្លាំងណាស់សម្រាប់ការជួយមួយនេះ ខ្ញុំសង្ឃឹមថានូអាចទទួលយកលក្ខខណ្ឌទាំងអស់នេះបាន ព្រោះបេីនូនៅតែបម្រើគ្រួសារនេះអាចហ្នឹងមានគ្រោះថ្នាក់ដល់ជីវិតគេបានជាខ្ញុំយល់ព្រម អរគុណណាស់លោកឆៃ។

ឆៃ : គ្មានបញ្ហាទេ!! ឥឡូវខ្ញុំត្រូវទៅធ្វេីការងារផ្សេងទៀតហេីយ លាសិនហេីយអ្នកនាង

ឆៃក៏បានបេីកឡានជិះចាកចេញទៅ។

*ពេលល្ងាច*

«ត្រឹងៗៗ» *សំឡេងកណ្តឹងសាលារៀន*

ដល់ម៉ោងចេញទៅផ្ទះ នូក៏រៀបចំកាតាបដេីរចាកចេញពីថ្នាក់រៀនជាមួយតុននិងសាន់។ពួកគេដេីរបណ្តេីរនិយាយលេងជាមួយគ្នាបណ្តេីរ

តុន : និយាយចឹងពួកយេីងជិតរៀនចប់ហេីយ អាសាន់ឯងរៀនចប់ធ្វេីអី?

សាន់ : យេីងមែន?? បេីយេីងធំឡេីងចង់ធ្វេីការងារវិស្វករវេីយ

តុន : ធំឡេីងធ្វេីវិសបាក់កមែន?

«ផ្លាប់» *សាន់ទះក្បាលតុនមួយដៃ*

សាន់ : វិសបាក់កម៉ែឯង វិស្វករវេីយវិស្វករ

តុន : យេីងធ្វេីលេងតេីដៃទះក្បាលលឿននោះលឿន អេីហេីយចុះអានូវិញរៀនចប់ចង់ធ្វេីអី?

នូលឺពួកម៉ាករបស់ខ្លួនសួរបែបនោះក៏ឈរគាំងមួយសន្ទុះ

សិនហេីយក៏ឆ្លេីយជាមួយពួកគេទាំងទឹកមុខស្រពោន

នូ : យេីងចង់បេីកភោជនីយដ្ឋានមួយវេីយប៉ុន្តែយេីងមិនដឹងទេថាយេីងអាចសម្រេចវាបានក៏អត់ព្រោះរាល់ថ្ងៃយេីងគិតតែពីសងបំណុលគេបណ្តេីរជួយធ្វេីការងារគេបណ្តេីរអោយអស់ទេីបយេីងអាចធ្វេីអ្វីដែលយេីងចង់ធ្វេីបាន។

សាន់ : អ៎ៅ...មែនតេីអាតុនសួរចេញមកភ្លេីហ្មង

តុនក៏បានកៀកស្មានូហេីយនិយាយលេីកទឹកចិត្តនូកុំអោយពិបាកចិត្តនិងបោះបង់ក្តីស្រម៉ៃរបស់គេចោល

តុន : អេី យេីងដឹងថាឯងពិបាកចិត្ត ហត់អស់កម្លាំងប៉ុន្តែក្នុងនាមយេីងជាពួកម៉ាកឯងយេីងជឿជាក់ថាឯងអាចសម្រេចវាបាននៅថ្ងៃណាមួយវេីយ។

សាន់ : មែន!! អាតុនលេីកនេះនិយាយត្រូវអានូវាពូកែណាស់យេីងមិនជឿទេថាវាមិនអាចសម្រេចបាន

នូក៏ចាប់ផ្តេីមរលីងរលោងទឹកភ្នែកពេលដែលលឺពួកម៉ាករបស់ខ្លួននិយាយបែបនោះមកកាន់ខ្លួន

នូ : ពួកឯងនិយាយចឹងយេីងយំឡូវហេីយ កុំនិយាយ

នូក៏យកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់របស់គេសាន់និងតុនឃេីញមិត្តរបស់ពួកគេកំពុងតែរលីងរលោងទឹកភ្នែករកយំក៏នាំគ្នាអោបនូជាការលេីកទឹកចិត្ត។កាត់មកផ្ទះនូវិញនូក៏បាន

ដេីរមកដល់ផ្ទះរបស់គេក៏ឃេីញមានឡានទំនេីបពីរគ្រឿងចតនៅមុខផ្ទះ

នូ : យី...ឡានមកពីណាចតអីកណ្តាលផ្ទះខ្ញុំហ្នឹងអ្នកចតអត់របៀបម្ល៉េះ

នូបន្ទាប់ពីដៀលអ្នកចតឡានហេីយក៏ដេីរចូលទៅក្នុងផ្ទះក៏

ឃេីញបងស្រីរបស់គេកំពុងតែអង្គុយនិយាយគ្នាជាមួយបុរសពីរអ្នក

ភីង : នូ មកអង្គុយមកអូន

បុរសទាំងពីរនោះក៏ងាកមកមេីលនូដែលកំពុងតែឈរធ្មឹង

នូ : លោកឆៃ??

ភីង : ត្រូវហេីយគាត់ជាលោកឆៃ អូនស្គាល់លោកឆៃដែរហ៎?

នូក៏ឈរគាំងមិនបានតបទៅកាន់បងស្រីរបស់គេទេលោកឆៃឃេីញនូឈរគាំងធ្មឹងមួយកន្លែងក៏ហៅនូអោយមកអង្គុយនិយាយគ្នា

ឆៃ : មកអង្គុយសិនមកយេីងមានរឿងត្រូវនិយាយគ្នា

នូក៏បានដេីរទៅអង្គុយជិតបងស្រីរបស់គេ

ភីង : គឺថាលោកឆៃគាត់បានជួយសងបំណុលយេីងទាំងអស់ដែលជំពាក់គ្រួសារវ៉ាលីនអស់ហេីយដោយមានលក្ខខណ្ឌ2-3 ប៉ុន្តែបងដឹងថានូអាចទទួលយកវាបានទេីបបងព្រមផ្តិតមេដៃទទួលយកសំណេីរមួយនេះ។

នូ : អ៎ៅ...មានលក្ខខណ្ឌ លក្ខខណ្ឌអីវិញទៅ?

ឆៃក៏បានធ្វេីសញ្ញាដាក់អ្នកចាត់ការរបស់គេដែលជាលោកពូយីងអោយយកឯកសារចេញមក

ឆៃ : លោកពូជួយយកឯកសារទាំងប៉ុន្មានចេញមកទាំងអស់ហេីយអានលក្ខខណ្ឌមួយៗអោយគេបានដឹងផង

លោកពូយីង : លក្ខខណ្ឌទាំងអស់មានចំនួន3 លក្ខខណ្ឌទី1 នូដែលជាប្អូនប្រុសរបស់អ្នកនាងភីងត្រូវតែស្តាប់រាល់ការ បញ្ជាពីលោកប្រុសនីរ៉ាត់-ឆៃគ្រប់ពេលហាមជំទាស់ឯទី2វិញនូអាចទៅរៀនធម្មតាបានដោយមិនចាំបាច់បង់លុយថ្លៃសាលារៀនទេព្រោះលោកឆៃជាអ្នកជួយរ៉ាប់រងទាំងអស់ ចំណែកឯលក្ខខណ្ឌទី3ចុងក្រោយគេ នូអាចមានសិទ្ធិចាកចេញបាននៅពេលដែលកិច្ចសន្យារវាងអ្នកទាំងពីរត្រូវដល់ពេលកំណត់រីឯពេលកំណត់ដែលលោកប្រុសឆៃបានដាក់អោយគឺរយៈពេល3ឆ្នាំ4ខែ។

នូគ្រាន់តែលឺលក្ខខណ្ឌទាំងអស់នោះហេីយក៏ចាប់ផ្តេីមមិននិយាយអ្វីទាំងអស់បានត្រឹមអង្គុយគាំងធ្មឹងមេីលទៅមុខបងស្រីរបស់គេ

នូ : បងភីង....

ភីង : នូ បងគិតថាលក្ខខណ្ឌប៉ុណ្ណឹងនូមិនមានបញ្ហាទេក្រែងអូនក៏ចង់រួចចេញពីគ្រួសារនោះមិនចឹង?

នូលឺបងស្រីរបស់គេនិយាយដូច្នោះក៏ងក់ក្បាលតិចៗយល់ព្រមទៅតាមបងស្រីរបស់គេ

ឆៃ : ឥឡូវពួកយេីងនិយាយគ្នាចប់ហេីយ អ្នកនាងភីងអាចសម្រាកបានហេីយ នូចេញមកខាងក្រៅមកខ្ញុំត្រូវការនិយាយជាមួយឯងតែពីរអ្នក លោកពូយីងទៅមុនខ្ញុំទៅ

លោកពូយីង : បាទអ្នកប្រុសឆៃ

លោកពូយីងក៏ដេីរទៅកាន់ឡានរួចក៏បេីកចាកចេញទៅទុកឆៃនិងនូនៅតែពីរអ្នក។ឆៃក៏បានងាកទៅសម្លឹងមេីលមុខនូទាំងទឹកមុខស្មេី

ឆៃ : លក្ខខណ្ឌប៉ុណ្ណឹងឯងទទួលយកបានទេ?

នូ : អ៎ៅ..មេីលសួរទោះមិនបានក៏ត្រូវតែបានដែរ ហេីយលោកជួយសងបំណុលអោយខ្ញុំធ្វេីអី?? វាមិនមែនជារឿងរបស់លោកដែលត្រូវខ្វល់ទេ

ឆៃក៏បានដេីរទៅជិតនូរួចក៏ឱនខ្សឹបប្រាប់នូតិចៗ

ឆៃ : មនុស្សមានប្រយោជន៍ដូចជាឯងទោះយេីងសងបំណុលអស់រាប់លានដុល្លាទៀតក៏មិនខាត ត្រូវទេ? អោយឆាតនិងលេខទូរសព្ទ័ឯងមកយេីងងាយស្រួលទាក់ទង

នូ : យកអាហ្នឹងធ្វេីអី?

ឆៃ : ចុះបេីមិនអោយយក អោយយេីងទាក់ទងឯងតាមណា?

នូក៏មិនបាននិយាយច្រេីនរួចក៏ទាញយកទូរស័ព្ទរបស់គេចេញមក

នូ : នេះលេខទូរស័ព្ទ

ឆៃ : Okay បានហេីយឥឡូវខ្ញុំត្រូវទៅវិញហេីយ លាសិនហេីយ

ឆៃក៏បានដេីរចាកចេញពីនូសំដៅទៅឡានរបស់គេរួចក៏បេីកទ្វាចូលឡាន

«តឹងៗៗ» *សំឡេងរោទ៍ទូរស័ព្ទ*

នូ : អ្នកណាគេ call មកហ្នឹង

នូក៏បានបេីកមេីលទូរស័ព្ទក៏ឃេីញលេខរបស់ឆៃ call មក

ឆៃ : អាឡូនូ ឯងចូលមកក្នុងឡានរបស់យេីងបានទេ

នូ : គ្មានការងារអីដែលខ្ញុំត្រូវចូលឡានរបស់លោកទេ

ឆៃ : ឯងមិនចាំអ្វីដែលយេីងបាននិយាយគ្នាអម្បាញ់មិញទេហ៎?

ឆៃនិយាយរួចក៏សម្លឹងមេីលនូពីក្នុងឡានរួចក៏បានចុចគន្លឹះទ្វាឡានអោយនូចូលមកអង្គុយជាមួយគេ នូក៏បានបិទ callភ្លាមៗហេីយក៏ដេីរទៅកាន់ទ្វាឡានរបស់ឆៃរួចក៏គោះទ្វាកញ្ចក់ឡានទាំងទឹកមុខក្រញូវ ឆៃក៏ចុចបេីកបង្អួចកញ្ចក់ឡាន

នូ : ខ្ញុំអត់ចង់អង្គុយខាងមុខទេជួយបេីកទ្វាឡានខាងក្រោយអោយខ្ញុំផង

ឆៃបានសម្លឹងមេីលទៅមុខនូទាំងញញឹមតិចៗ

ឆៃ : មកអង្គុយខាងមុខជាមួយយេីងមក វាជាបញ្ជាត្រូវទេនូ?

នូមិនអាចបដិសេធការបញ្ជារបស់ឆៃបានក៏ដេីរចូលទៅក្នុងឡានអង្គុយខាងមុខជាមួយឆៃទាំងមុខក្រញូវ។ ឆៃក៏បានជិះឡានបេីកចាកចេញពីផ្ទះរបស់នូទៅ។

*នៅក្នុងឡាន*

នូ : ឆៃលោកជួយបន្ថយម៉ាសុីនត្រជាក់បន្តិចបានទេខ្ញុំ

រងារណាស់

ឆៃលឺនូប្រាប់ខ្លួនថាត្រជាក់គេក៏ចុចបន្ថយម៉ាសុីនត្រជាក់អោយនូភ្លាមៗ

ឆៃ : ត្រជាក់ហ៎?

ឆៃក៏ងាកទៅមេីលនូដែលកំពុងអង្គុយនៅជិតខ្លួនក៏ឃេីញថានូពាក់អាវសាលាមិនបានពាក់អាវក្រៅមកជាមួយទេ

ឆៃ : អាវក្រៅរបស់ខ្ញុំនៅខាងក្រោយយកមកពាក់មក

នូលឺឆៃអោយខ្លួនយកអាវក្រៅរបស់គេមកពាក់ក៏ងាកទៅមេីលឆៃដែលកំពុងតែបេីកឡាន

នូ : មិនអីទេ ខ្ញុំទ្រាំបាន

ឆៃមិនបានតបអ្វីទៅកាន់នូទេបែរជាឈប់ឡានភ្លាមៗរួចក៏សម្លឹងមេីលទៅមុខនូមិនឈប់បន្ទាប់មកគេក៏ឱនមុខទៅជិតនូបន្តិចរួចនិយាយទៅកាន់នូជាមួយទឹកមុខដ៏មុតរបស់គេ

ឆៃ : យប់នេះឯងត្រូវនៅជាមួយខ្ញុំ

នូគ្រាន់តែលឺឆៃនិយាយបែបនេះក៏ស្រឡាំងកាំងព្រោះឥឡូវពួកគេទាំងពីរកំពុងតែនៅក្នុងឡានជាមួយគ្នាតែពីរអ្នក គេក៏បានងាកមុខចេញពីឆៃយ៉ាងលឿន


You are reading the story above: TeenFic.Net

#bl #romance