: បងថាប់ពួកយេីងគួរតែcall ប្រាប់មេថាលោកឆៃយេីងច្រឡំវាយអោយដួលសន្លប់ហេីយ
ថាប់លឺគ្នីគ្នារបស់គេនិយាយប្រាប់បែបនេះគេក៏ស្រាប់តែមានទឹកមុខប្រែប្រួលដូចជាមិនចង់រាយការណ៍ពីរឿងនេះប្រាប់ទៅកាន់មេរបស់គេ ប៉ុន្តែប្រកែកមិនបានគេក៏ងក់ក្បាលតិចៗទៅកាន់គ្នីគ្នារបស់គេអោយ call ទៅកាន់មេនិយាយពីរឿងនេះ
ថាប់ : ធ្វេីអីធ្វេីទៅ
គ្នីគ្នារបស់គេក៏បានស្តាប់តាមថាប់រួចក៏បាន call ទៅកាន់លោកភូនិយាយរៀបរាប់ប្រាប់ពីហេតុការណ៍ទាំងអស់ទាំងទឹកមុខម្នាក់ៗបែកញេីសភ័យគ្រប់គ្នា
: អាឡូមេ!!! លោកឆៃពួកខ្ញុំច្រឡំវាយអោយសន្លប់បាត់ហេីយប៉ុន្តែឥឡូវផែនការដែលមេបានបញ្ជាពួកយេីងធ្វេីបានជោគជ័យអស់ហេីយ
លោកភូ : អូខេ ស្អែកយេីងទៅដល់
លោកភូនិយាយតាមទូរស័ព្ទបានបន្តិចដូចជាមិនពេញចិត្ត
ហេីយក៏ចុចបិទភ្លាមៗ
*ព្រឹកថ្ងៃថ្មីក្នុងមន្ទីពេទ្យ*
ឆៃបន្ទាប់ពីត្រូវបានកូនចៅរបស់លោកភូវាយគេអោយសន្លប់ក៏ត្រូវបានគ្រួសាររបស់លោកភូអ្នកស្រីផ្លយ អុីវ៉ា និងគ្រួសាររបស់ឆៃផ្ទាល់បានបញ្ជូនគេមកមន្ទីរពេទ្យដេីម្បីព្យាបាលរបួសរបស់គេ។ភ្លាមៗឆៃក៏បានភ្ញាក់ឡើងពីការសន្លប់ទាំងស្មារតីនៅវិលៗគេក៏បានក្រោកឡេីងទាំងដៃភ្ជាប់ជាមួយហ្នឹងសេរ៉ូម
ហេីយក៏សម្លឹងមេីលទៅមនុស្សជុំវិញខ្លួនរបស់គេតែមិនបានឃេីញវត្តមាននូនៅទីនោះដែលពេលនោះហេីយឆៃក៏បានដឹងថានូកំពុងតែជួបរឿងមិនស្រួល
ឆៃ : នូ??
សម្លេងស្រែកហៅឈ្មោះរបស់នូក៏បន្លឺឡេីងក្នុងបន្ទប់សម្រាកព្យាបាលទាំងភិតភ័យចេញពីឆៃដូចជាគេត្រូវបានបាត់បង់មនុស្សសំខាន់ក្នុងជីវិតរបស់គេ។ អ្នកស្រីផ្លយនិងអ្នកស្រី
គីមក៏បាននាំគ្នាស្ទុះក្រោកទៅមេីលឆៃដែលកំពុងតែយកដៃរបស់គេព្យាយាមដកសេរ៉ូមចេញពីដៃទាំងតក់ក្រហល់
អ្នកស្រីគីម : ឆៃកេីតអីកូន?? កូនកំពុងធ្វេីអីឆៃ??
អ្នកស្រីគីមក៏បានរត់ទៅទាញដៃបញ្ឈប់សកម្មភាពកូនរបស់នាងទាំងព្រួយបារម្មណ៌
ឆៃ : ម៉ាក់ឈប់បានទេ?
ឆៃបន្ទាប់ពីនិយាយពាក្យប៉ុន្មានម៉ាត់នេះហេីយគេក៏បានយកដៃទាញដកសេរ៉ូមចេញពីដៃទាំងមិនញញេីតសូម្បីតែបន្តិច សេរ៉ូមនោះក៏បានដកបានសម្រេចរីឯឈាមដែលភ្ជាប់ជាមួយសេរ៉ូមនោះក៏ចាប់ផ្តេីមហូរស្រក់តក់ៗចេញពីដៃរបស់ឆៃ។ អុីវ៉ាឃេីញទង្វើរបស់ឆៃផ្ទាល់ភ្នែករបស់នាងបែបនេះនាងក៏បានក្រោកឈរនិយាយទៅកាន់ឆៃទាំងទឹកមុខមិនពេញចិត្ត
អុីវ៉ា : ស្រឡាញ់នូខ្លាំងណាស់មែនទេ?
ភ្លាមៗឆៃគ្រាន់តែលឺអុីវ៉ាសួរសំណួរគេបែបនេះគេក៏បានងាកក្រឡេកមេីលទៅកាន់មុខរបស់អុីវ៉ាទាំងទឹកមុខស្មេី
ឆៃ : ម្តេចក៏នាងដឹង??
អុីវ៉ា : គ្រាន់តែឆ្លេីយសំណួររបស់ខ្ញុំ បងស្រឡាញ់នូណាស់មែនទេ?
ឆៃ : រឿងផ្ទាល់ខ្លួនរបស់ខ្ញុំត្រូវប្រាប់នាងអោយដឹងដែរមែនទេ?
ឆៃតបទៅកាន់អុីវ៉ាតែប៉ុន្មានម៉ាត់នេះធ្វេីអោយនាងទម្លាក់ទឹកមុខមួយទំហឹងដៃរបស់នាងក៏ក្តាប់ចូលគ្នាបញ្ចាក់ថានាងកំពុងតែមានកំហឹងឆេះឆួលក្នុងចិត្តដោយឆៃជាមនុស្សដែលនាងស្រឡាញ់មិនបានខ្វល់ខ្វាយបែរជាប្រេីពាក្យសម្តីតបមកកាន់នាងយ៉ាងគំរោះគំរើយដែលធ្វេីអោយអុីវ៉ានាងពិបាកទទួលយកការពិតជាខ្លាំង។រីឯឆៃវិញក៏មិនបានខ្វល់ពីអុីវ៉ាដែលកំពុងតែឈរសម្លឹងមេីលមកគេទាំងកំហឹងឆេះឆួល
ឆៃ : ម៉ាក់កូនមិនអីទេកូនមានរឿងច្រេីនកូនត្រូវដោះស្រាយ
ឆៃក៏បានទាញយកទូរស័ព្ទនៅលេីតុរួចក៏រត់ចាកចេញពីមន្ទីពេទ្យដេីរសំដៅទៅកាន់ឡានតាក់ស៊ីមួយដែរនៅខាងមុខពេទ្យហេីយក៏ឡេីងចូលទៅក្នុងឡានជិះចាកចេញពីមន្ទីពេទ្យទៅ។កាត់មកនូវិញត្រូវបានពួកចាប់ជំរិតប៉ុន្មានអ្នកនោះបានជូនគេហ្នឹងបងស្រីមកដល់កន្លែងថ្មីមួយ មាត់របស់នូត្រូវបានគេយកស្កុតមករុំបិតមិនអាចនិយាយអ្វីបាន ភ្នែករបស់នូត្រូវបានគេយកកន្សែងមកបិតមិនអោយមេីលឃេីញអ្វីទាំងអស់
ថាប់ : ដល់កន្លែងហេីយស្រាយកន្សែងទាញស្កុតអីចេញពី
មាត់ហេីយភ្នែករបស់វាអោយអស់ទៅ
គ្នីគ្នារបស់គេប៉ុន្មានអ្នកនៅក្នុងឡានក៏បាននាំគ្នាស្រាយកន្សែងទាញស្កុតតាមការបញ្ជារបស់ថាប់ដែលបានអោយពួកគេធ្វេី។ពេលនោះនូក៏បានចាប់ផ្តេីមភ្ញាក់ខ្លួនបន្តិចម្តងៗ នូក៏បានបេីកភ្នែករបស់គេតិចៗសន្សឹមៗរួចក៏ក្រឡេកមេីលអ្វីដែលនៅជុំវិញខ្លួនរបស់គេទាំងភ្នែកមិនទាន់មេីលឃេីញច្បាស់ស្រវាំងព្រិលៗដូចទេីបតែងេីបពីសន្លប់
នូ : ខ្ញុំ....ខ្ញុំនៅឯណា? ឆៃ......ឆៃយ៉ាងម៉េចហេីយ??
(នូនិយាយទាំងរវេីយរវាយ)
ថាប់ : ងេីបហេីយមែនទេ? ចុះមក ចុះពីលេីឡានមក
នូគ្រាន់តែភ្ញាក់ពីការសន្លប់ភ្លាមថាប់ក៏បានបេីកទ្វាឡានរួចក៏
ទាញដៃរបស់នូមួយទំហឹងអោយចុះពីលេីឡានទាំងដែលសភាពនូពេលនោះមិនទាន់មានកម្លាំងពេញអាចទប់ខ្លួនរបស់គេរួចទេបណ្តាលអោយនូដួលដេកទៅលេីដីយ៉ាងគួរអោយអាណិត
នូ : ខ្ញុំឈឺ....
ថាប់មិនបានបញ្ឈប់សកម្មភាពទង្វេីដ៏សាហាវរបស់គេទេក៏បានទាញនូអោយងេីបឡេីងរួចក៏ត្រៀមហ្នឹងអូសនូក្រោកពីដីឡេីង
«តឹងៗ» *សំឡេងទូរស័ព្ទរោទ៍
ថាប់រៀបហ្នឹងវាយនូទៅហេីយក៏ស្រាប់តែមានគេ call មកកាន់ថាប់បង្អាក់សកម្មភាពរបស់គេពេលនោះទៅ
ថាប់ : អាឡូមេ!!
លោកភូ : អាឡូ!!! បន្តិចយេីងទៅដល់នាំគ្នាទៅយកអានូហេីយបងស្រីរបស់វាទៅបន្ទប់មុនសិនទៅហេីយពួកឯងត្រូវមកឃ្លាំងទាំងអស់គ្នា
ថាប់ : បាទមេ!!
ថាប់ក៏បានចុចបិទទូរស័ព្ទទៅ
ថាប់ : ពួកឯងយកបងស្រីវាហេីយវាទៅដាក់ក្នុងបន្ទប់សិនទៅហេីយទៅក្នុងឃ្លាំងទាំងអស់គ្នា
: បាទបងថាប់!!
គ្នីគ្នារបស់គេក៏បាននាំគ្នាលេីកនូហ្នឹងបងស្រីរបស់នូយកទៅក្នុងបន្ទប់មួយចងដៃរបស់គេភ្ជាប់គ្នាជាមួយបងស្រីរបស់គេរួចក៏បានចាក់សោពីខាងក្រៅហេីយក៏នាំដេីរសំដៅទៅកាន់ឃ្លាំងដែលនៅជិតនោះ។
មកដល់ឃ្លាំងថាប់ក៏បានបេីកទ្វាចូលទៅខាងក្នុងក៏ឃេីញលោកភូកំពុងតែរងចាំពួកគេនៅខាងក្នុងឃ្លាំងនោះ ថាប់ក៏បានចាប់អារម្មណ៍ទៅកាន់ទឹកមុខរបស់លោកភូដែលកំពុងតែឈរទាំងទឹកមុខស្មេីដូចកំពុងតែខឹងរឿងអ្វីមួយ លោកភូក៏បានងាកសម្លឹងទៅមុខរបស់ពួកគេដែលកំពុងតែដេីរមកតិចៗមួយៗ
លោកភូ : ពួកឯងមកនេះទាំងអស់គ្នាមក
ថាប់ : បាទមេ!!
លោកភូ : យេីងមានបានបញ្ជាអោយពួកឯងទៅទាត់ធាក់វាយដំលោកឆៃទេ?
ថាប់ : អត់ទេមេ!!
You are reading the story above: TeenFic.Net