Ss2 ភាគ4

Background color
Font
Font size
Line height

នូ : អុឹ.....អុឹកហុឹស!!!

នូបានត្រឹមតែដេកលេីដីមួយកន្លែងស្រែកថ្ងូរដោយភាពឈឺចាប់ពាសពេញរាងកាយរបស់គេលុះបន្តិចក្រោយមកក៏មានកូនចៅរបស់លោកភូម្នាក់ក៏បានដេីរចូលមកក្នុងបន្ទប់នោះរួចក៏បានស្រាយខ្សែដែលបានចងដៃរបស់នូនិងបងស្រីចេញទាំងសងខាងដេីម្បីងាយស្រួលអោយពួកគេទាំងពីរអ្នកអាចញាំអាហារទាំងនោះបាន

 :សុីទៅស្រាយខ្សែរួចរាល់ហេីយហេីយ

កូនចៅម្នាក់នោះក៏បានដេីរចាកចេញពីបន្ទប់នោះវិញរួចក៏ចាក់សោពីក្រៅយ៉ាងបិទជិត។បន្ទាប់ពីស្រាយខ្សែដែលចងដៃរបស់អ្នកទាំងពីរនោះហេីយភីងក៏ស្ទុះងេីបទៅរកប្អូនប្រុសដែលកំពុងតែដេកដួលលេីដៃយ៉ាងត្រដាបត្រដួស

ភីង : យ៉ាងម៉េចហេីយនូ?? នូលឺបងនិយាយទេ??

បងស្រីរបស់នូក៏បានព្យាយាមយកដៃរបស់ខ្លួនទៅទះថ្ពាល់របស់នូតិចៗអោយនូមានស្មារតីឡេីងវិញ

ភីង : នូ?? លឺបងហៅទេ?? កុំកេីតអីណានូ!!!

នូ : អួ...អួយបងទះថ្ពាល់ខ្ញុំឈឺៗម្ល៉េះខ្ញុំមិនអីទេ!! (និយាយទាំងសេីចតិចៗ)

ភីង : អាប្អូនឆ្កួតជិតងាប់ហេីយនៅសេីចបានទៀត!!ងេីបឡេីងតិចៗមកនូញាំអីសិនទៅ

នូ : បាទបង!

បងស្រីរបស់នូក៏បានជួយគ្រានូតិចៗដេីម្បីអាចអោយគេងេីប អង្គុយបាន

នូ : អុឺស...ហុឺស!! តិចៗបង 

ភីង : ងេីបតិចៗមកនូ ប្រយ័ត្នត្រូវរបួស

នូក៏បានងេីបអង្គុយបានរួចក៏យកអាហារយកមកញាំជាមួយបងស្រីរបស់េទាំងស្រែកឃ្លាន

ភីង : លោកឆៃមិនដឹងជាយ៉ាងណាទេ

នូ : ខ្ញុំបារម្មណ៌ពីគេណាស់បង មិនដឹងគេយ៉ាងម៉េចអីយ៉ាងម៉េចទេក្នុងចិត្តខ្ញុំមិនស្រួលសោះបង

ភីង : មិនអីទេជឿបងទៅមនុស្សដូចអាលោកភូវាមិនសម្លាប់អ្នកមានគ្នាវាទេ

នូក៏បានត្រឹមសម្លឹងមេីលទៅមុខបងស្រីរបស់គេទាំងទឹកមុខ សោកសៅមិនសប្បាយចិត្ត។

កាត់មកឆៃវិញបន្ទាប់ពីដឹងថានរណាបានលួចឯកសាររបស់គេរួចហេីយពេលយប់ប្រហែលម៉ោងប្រាំពីរគេក៏បានបេីកឡានមកដល់កន្លែងស្ងាត់មួយរួចក៏បានឈប់ឡានជិតវិមានរបស់លោកភូចាំសង្កេតមេីលបុរសម្នាក់និះដែកបន្លំធ្វេីជាជាងម៉ាសុីនត្រជាក់កាលពីលេីកមុន។លុះចាំមួយសន្ទុះបុរសម្នាក់នោះក៏បានដេីរចេញមកខាងក្រៅរួចក៏សំដៅដេីរទៅឡានរបស់គេមួយគ្រឿង ឃេីញបែបនេះហេីយមិនបង្អង់យូរឆៃក៏បានបេីកទ្វាឡានរួចក៏ទាញកាំភ្លេីងចេញពីប្រអប់ឡានដេីរតាមបុរសម្នាក់នោះស្ងាត់ៗរួចក៏មកដល់កន្លែងដែលបុរសនោះចតឡាន។បុរសម្នាក់នោះរៀបហ្នឹងបេីកទ្វាឡានចូលទៅខាងក្នុងទៅហេីយក៏ស្រាប់តែ

«ក្រឹក» *សំឡេងកេះកៃកាំភ្លេីង*

ឆៃក៏បានទាញកាំភ្លេីងយកទៅផ្ចុងចំកណ្តាលក្បាលរបស់បុរសម្នាក់នោះ

 : ឈ..ឈប់!!!មានរឿងអ..អ្វីអាចនិយាយគ្នាបានណា និយាយគ្នាបាន (បុរសម្នាក់នោះនិយាយទាំងញ័រមាត់បេះដូងសឹងតែលោតធ្លាយចេញមកខាងក្រៅ)

ឆៃ : ងាកមកនេះ ( ឆៃនិយាយទាំងមុខស្មេីម៉ឹងម៉ាត់)

បុរសម្នាក់នោះក៏ងាកមកមេីលឆៃតាមអ្វីដែលគេនិយាយក៏ស្រាប់តែបុរសម្នាក់នោះភ្ញាក់ផ្អេីលសម្លឹងមេីលមកឆៃទាំង ញាប់ញ័រ

: លោ....លោកឆ..

ឆៃ : អាអត់កំណេីត...(ឆៃជេរទៅកាន់បុរសម្នាក់នោះទាំងទឹកមុខស្មេីរមុតបស់គេ)

មិនចាំយូរឆៃក៏បានយកកៃកាំភ្លេីងទៅវាយក្បាលបុរសម្នាក់នោះអោយសន្លប់ភ្លាមៗនៅកៀនឡានរបស់គេរួចក៏បានទាញ ទូរស័ព្ទចេញពីហោប៉ៅcallទៅកាន់នរណាម្នាក់

ឆៃ : អាឡូ!!! តិចទៀតយេីងទៅដល់កន្លែងហេីយកុំភ្លេចរៀបចំអ្វីដែលយេីងនិយាយ

ឆៃនិយាយរួចក៏បានចុចបិទទូរស័ព្ទហេីយក៏បានអូសបុរសម្នាក់នោះចូលទៅខាងក្នុងឡានរបស់គេរួចក៏បានបេីកឡានចាកចេញទៅ។ ឆៃក៏បានបេីកឡានមកដល់វិមានរបស់គេវិញរួចក៏បេីកសំដៅទៅឃ្លាំងសម្ងាត់នៅខាងក្រោយវិមានរបស់គេ

ដែលនៅទីនោះមានលោកពូយីងនិងមនុស្សរបស់ឆៃ4អ្នកបន្ថែមទៀត មាឌរបស់ពួកគេធំៗមានសាច់ដុំទាំងកង់ៗទាំងក្បាលពោះទាំំងដៃកម្ពស់ខ្ពស់ៗស្រឡះអាចនិយាយបានថាមួយដៃដឹងតែដេកខ្ពោកតែម្តង

ឆៃក៏បានបេីកទ្វាចុះពីលេីឡានជាមួយទឹកមុខដ៏ធុញថប់

ហេីយក៏បានយកដៃចង្អុររបស់គេបក់ហៅលោកពូយីងដែលកំពុងតែឈរចាំនៅខាងមុខទ្វាឃ្លាំងជាមួយអង្គរក្ស4អ្នក

ឆៃ : លោកពូយីង អោយពួកគេមានម្នាក់ទម្លាក់វាចុះហេីយអូសវាចូលទៅខាងក្នុងទៅម្នាក់ទៀតចូលទៅខាងក្នុងនៅសល់ប៉ុន្មានអោយពួកគេនៅខាងក្រៅទៅ លោកពូចាត់ចែងតាមអ្វីដែលខ្ញុំនិយាយទៅ ខ្ញុំចង់ទៅផ្លាស់ប្ដូរអាវរបស់ខ្ញុំបន្តិច

លោកពូយីង : បាទអ្នកប្រុស!! ប៉ុន្តែ...ប៉ុន្តែហេតុអ្វីអ្នកប្រុសតូចចង់ទៅផ្លាស់ប្ដូរអាវធ្វេីអ្វី?(លោកពូយីងសួរទៅកាន់ឆៃទាំងទឹកមុខឆ្ងល់)

ឆៃ : ខ្ញុំមិនចង់អោយមានស្នាមខ្ទាតប្រឡាក់ឈាម

លោកពូយីង : មិនចាំបាច់ទេអ្នកប្រុស!! ខ្ញុំបានរៀបចំហេីយអស់ហេីយ

ឆៃ : ពិតរឺ? ល្អណាស់....អរគុណលោកពូ

ឆៃនិយាយតបទៅកាន់លោកពូយីងទាំងទឹកមុខញញឹមតិចៗរួចក៏បានដេីរចូលទៅក្នុងឃ្លាំងនោះតែម្តង។ ដេីរចូលមកដល់ក្នុងឃ្លាំងឆៃក៏បានទៅប្តូរអាវរបស់គេពាក់ជាមួយហ្នឹងអាវយឺត ពណ៌ខ្មៅចំណែកមនុស្សរបស់ឆៃក៏បាននាំគ្នាយកបុរសម្នាក់នោះដាក់លេីកៅអីរួចក៏បានចងដៃទាំងពីរជាមួយខ្សែភ្ជាប់ជាមួយហ្នឹងកៅអីនោះទាំងសងខាង។ឆៃក៏បានដេីរមកដល់កន្លែងដែលបុរសម្នាក់នោះ

ឆៃ : យកទឹកមកនេះមក

: បាទអ្នកប្រុស

ឆៃក៏បានយកទឹកពីដៃអង្គរក្សរបស់គេយកមកជះទៅលេីបុរសម្នាក់នោះធ្វេីអោយគេឈ្លក់ទឹកភ្ញាក់ពីសន្លប់ភ្លាមៗរីឯខ្លួនក៏ត្រូវជោកពាសពេញរាងកាយ

 : អុឹក.....ហុឹស....មានរឿងអ្វ....អ្វី...??

ឆៃ : ភ្ញាក់ហេីយមែនទេអាចោរម្សៀត?

 : មានរឿងអ្វីទៅ?

ឆៃ : ឯងមិនដឹងរឺក៏ធ្វេីមិនដឹង?

 : ខ្ញុំមិនដឹងអីទេហេតុអ្វីយកខ្ញំុមកទីនេះ?

ឆៃ : មិនដឹង?? មិនដឹងមែនទេ?

ឆៃក៏បានស្ទុះទៅវាយម៉ាត់បុរសម្នាក់នោះចំកណ្តាលមុខមួយទំហឹងកម្លាំងដៃធ្វេីអោយគេដេកខ្ពោកដួលដេកទៅលេីដីទាំងមនុស្សទាំងកៅអីព្រមគ្នា។ឆៃមិនទាន់អស់ចិត្តក៏បានទៅចាប់ក្របួចកអាវបុរសម្នាក់នោះទាំងកម្រោលដែលកំពុងតែហូរឈាមតាមមាត់និងច្រមុះ

ឆៃ : អាចង្រៃប្រាប់យេីងមកនូនៅឯណា? ប្រាប់មក!!!

 : ខ....ខ្ញ..ខ្ញុំមិនដឹងទេ

ឆៃ : ហុឺយ!!!!!

ឆៃក៏បានក្តាប់ដៃរបស់គេម្ខាងរួចក៏បានដាល់ចំកណ្តាលមាត់បុរសម្នាក់នោះម្តងទៀតប៉ុន្តែលេីកនេះមិនមែនដាល់តែម្តងទេឆៃក៏បានដាល់បុរសម្នាក់នោះយកមួយទំហឹងមិនដកដៃបណ្តាលអោយគេបែកមាត់ហូរឈាមទាំងដាប

ឆៃ : យកវាដាក់លេីកៅអី

លោកពូយីង : បានហេីយអ្នកប្រុសតូចប៉ុណ្ណឹងបានហេីយ

ឆៃ : ឈប់យ៉ាងម៉េច? កុំឃាត់ខ្ញុំពួកវាបានប៉ះពាល់មនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំមិនទុកជីវិតអោយពួកវាទេសូម្បីតែម្នាក់។ យេីងទុកពេលអោយឯង 2 នាទីបកស្រាយពីរឿងនេះបេីហួសតែបន្តិចយេីងហ្នឹងបាញ់កម្ទេចក្បាលរបស់ឯងចោលតែម្តង កំណត់នាទីទៅ

: អត់ទេ!!! ខ្ញុំមិនដឹងទេ!!

បុរសម្នាក់នោះនៅតែមិនព្រមប្រាប់ពីរឿងនេះទៅកាន់ឆៃធ្វេីអោយនាទីក៏ចាប់ផ្តេីមដេីរបន្តិចម្តងៗ

ឆៃ : សល់10 វិនាទីចុងក្រោយ 10.....9......8......7......6

ឆៃរាប់លេខបណ្តេីរដៃរបស់គេក៏បានទាញកាំភ្លេីងដកចេញបណ្តេីររួចក៏បានយកទៅផ្ចុងចំកណ្តាលក្បាលបុរសម្នាក់នោះទាំងមិនខ្លាចញញេីតសូម្បីតែបន្តិច

ឆៃ : 5....4

 : គឺ...គឺ....គឺថារឿងនេះពាក់ព័ន្ធជាមួយហ្នឹងលោកភូ

ឆៃគ្រាន់តែលឺចម្លេីយនេះភ្លាមគេក៏បានទម្លាក់កាំភ្លេីងចុះទាំងទឹកមុខមិនគួរអោយជឿ

ឆៃ : ច្បាស់ណាស់ការសង្ស័យរបស់យេីងគឺមិនខុសទេ!!! !


You are reading the story above: TeenFic.Net

#bl #romance