ព្រឹកស្អែក
@អាផាកមីន៍
ទីកន្លែងដែលធ្លាប់រស់នៅដដែល..
ថេយ៉ុង ឈរញញិមញញែមបិទមាត់ពុំជិតសម្លឹងទៅមើលរាងក្រាស់ដែលឈរទឺនុយសម្លៀកបំពាក់ជាបុគ្គលិកបម្រើការងារក្រុមហ៊ុនក្នុងដៃមានកាន់សឺមី CV ហំហ៊ានណាស់ បង្ហាញឱ្យឃើញពីរាងដ៏ខ្ពស់ស្រឡះ ក្នុងទឹកមុខហ្មត់ចត់ គួបផ្សំទៅដោយឫកពាស្វាហាប់មិនឱ្យចាញ់ច្រាបនរណាម្នាក់បាននោះឡើយ។ បន្ទាប់ពីបានកែកន់ខ្លួនហើយរួចស្រេចបាច់អស់ នាយក៏សន្សឹមដើរចូលមកចំពោះមុខភរិយា ហើយញញិមបីដូចជាមានក្តីសង្ឃឹមខ្ពស់ណាស់។
“អូនមានអ្វីជូនពរបងទេ?” ជុងហ្គុក ធ្វើជាសួរដោយយកចុងម្រាមដៃកាន់អង្អែលចុងចង្កា ចាប់ផ្ងើយផ្ទៃមុខដ៏ស្រឡូនឡើងបន្តិច។
“ជូនពរឱ្យលោកប្តីរបស់អូនមានសំណាងល្អៗដាក់ពាក្យជាប់ឆាប់បានចូលធ្វើការនិងអាលបានរកលុយមកចិញ្ចឹមអូនវិញម្តង!” ថេយ៉ុង ស្រវាឱបចង្កេះស្វាមីហើយសើចហែកថ្ពាល់គ្រហាញនិងថើបសើរៗទៅលើបបូរមាត់រាងក្រាស់ បន្ទាប់មកក៏ជញ្ជក់ខាំគ្រញីដាក់គ្នាទាំងលើទាំងក្រោម ហើយបឺតខ្លាំងៗសឹមជញ្ជក់យកៗទាល់តែពណ៌លើមាត់ឡើងស្លេកទើបព្រមបញ្ឈប់រាងខ្លួន។
“បងទៅហើយណា បើយ៉ាងម៉េច យ៉ាងម៉ា បងទាក់ទងមកប្រាប់អូន!”
“អូនដឹងហើយ!” ជុងហ្គុក ចាប់ដើរចេញទៅបាត់។
នៅសល់តែ ថេយ៉ុង ដែលបែរមកដាក់ខ្លួនអង្គុយចុះរំឭកដល់សម្តីម្តាយកាលពីរាត្រីយប់ម្សិល ដំណក់ទឹកភ្នែកក៏ស្រាប់តែទួញស្រក់ហូរចុះមករមៀលកាត់ផែនថ្ពាល់រលោងម៉ដ្ឋខៃតក់ៗឥតទំនប់។
(ឯងចង់សប្បាយ ឯងចង់បានឡានទំនើប ចង់បានជីវិតឯករាជ្យហ៊ឺហារ យើងក៏រីករាយនិងផ្តល់ឱ្យ ឯងដេកស្រួល ស៊ីឆ្ងាញ់ ជីវិតរុងរឿងមកបានប៉ុណ្ណឹងហើយ ឯងរកស្អីទៀត? ធ្លាប់គិតខ្លះទេ ថាយើងជាម៉ែ យើងមិនដែលដេកលក់ឱ្យបានស្កប់ស្កល់ចិត្តមួយសន្លឹមណានោះទេ? គ្មានទេ យើងដេកមិនដែលលក់ ម្ហូបស៊ីចុករាល់ថ្ងៃក៏មិនត្រូវមាត់ ពិបាកលេប តែយើងទ្រាំទំពារចំពោះមុខពួកឯង ខំប្រឹងសំដែងថាជីវិតយើងរាល់ថ្ងៃនេះស្ងប់សុខ ហូបចុក ដេកលក់ស្រួល ទាំងដែលការពិតយើងប្រឹងប្រមូលដង្ហើមមកដកឱ្យស្មើគ្នា សឹងតែមិនដល់ផងពួកឯងសុទ្ធតែជាកូនអាត្មានិយម ជាកូនអត្តញ្ញូ ចង់មានបាន តែមិនខំប្រឹងរក ចង់ប្រកួតប្រជែងគ្នា ខ្វេះខ្វាយ អង្កៀមច្បាមយកទ្រព្យពីញើសឈាមម៉ែឪទៅអួតអាង ចំណេះជំនាញដែលយើងព្យាយាមផ្តល់ឱ្យ ពួកឯងមិនដែលមើលឃើញខ្លះទេ!)
“ខ្ញុំមិនគួររស់នៅក្លាយទៅជាបន្ទុករបស់ម៉ាក់រហូតនោះទេ តទៅនេះខ្ញុំនិងចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យបានល្អប្រសើរមិនឱ្យម៉ាក់មកលំបាកដោយសារតែខ្ញុំទៀតទេ!” ថេយ៉ុង ជូតទឹកភ្នែកទាំងទឹកមុខស្រពោន រួចបែរទៅសម្លឹងមើលស៊ុមរូបថតអាពាហ៍ពិពាហ៍ដែលដាក់ព្យួរជាប់ទៅនឹងជញ្ជាំងទាំងស្នាមញញិមខ្សោះៗអស់កម្លាំងមួយឡើង។ ថ្ងៃរៀបការមួយនោះពិតជាពិសេសខ្លាំងណាស់ គ្រប់ការចងចាំទាំងអស់ធ្វើឱ្យគេមិនអាចបំភ្លេចឡើយ។
លោកស្រី ហ្គូហ្សិន តែងតែផ្តល់ជីវិតឱ្យគេ រស់នៅយ៉ាងមានក្តីសុខ មិនថារឿងលុយកាក់ សម្ភារៈនិយម ទំនើបៗ ព្រមជាមួយនឹងអាផាកមីន៍ថ្លៃៗ ដែលគាត់តែងតែផ្តល់ឱ្យគេទៅ ពីរមួយខែទៅមួយខែវាមានចំនួនច្រើនលើសលប់ទោះបីពេលខ្លះគេមិនអាចមើលឃើញពីទុក្ខលំបាក ដែលម្តាយបានជួបប្រទះប្រចាំថ្ងៃ ប៉ុន្តែថ្ងៃនោះ ថ្ងៃដែលគាត់យំរៀបរាប់ រឿងក្នុងចិត្ត សឱ្យដឹងថាគាត់ឈឺចាប់ខ្លាំងដល់កម្រិតណានោះដែរ។
(ស្អាតណាស់កូន!) គាត់ឆ្លើយ ហើយសើចស្រស់ ព្រមទាំងលូកដៃចូលទៅចាប់ច្បិចចុងចង្កាកូនប្រុសថ្នមៗ ធ្វើឱ្យ ថេយ៉ុង អាចមើលឃើញពីដំណក់ទឹកភ្នែករបស់ម្តាយហូរស្រក់ចុះមកយ៉ាងច្បាស់ៗ។
(ម៉ាក់យំមែនទេ?) ថេយ៉ុង ប្រញាប់សួរគាត់ ហើយចាប់អង្រួនដើមដៃម្តាយឆ្លេឆ្លាសួរខ្លាចថាខ្លួនបានធ្វើអ្វីឱ្យគាត់ទាស់ចិត្ត។
(ម៉ាក់យំមកពីឃើញកូនស្អាតពេកនិងណាថេយ៍!)
(ខ្ញុំស្អាតដល់ថ្នាក់ធ្វើឱ្យម៉ាក់យំយ៉ាងនេះ?) ថេយ៉ុង សើចប្រញាប់ឱបម្តាយ ហើយក៏ចង់អរគុណដល់គាត់ដែលបានជួយបំពេញគ្រប់ចន្លោះខ្វះខាតក្នុងជីវិតឱ្យគេកន្លងមក។
(សូមឱ្យមានក្តីសុខណាកូន!!)
(អរគុណច្រើនណាស់ម៉ាក់!!!)
“ខ្ញុំគួរតែធ្វើរឿងខ្លះ ដើម្បីឱ្យម៉ាក់មានមោទនភាពមកលើខ្ញុំ មិនមែនរឿងដណ្តើម កេរ្តិ៍អាករទាំងអស់នេះទេ ខ្ញុំសូមទោសម៉ាក់!” ប្រអប់ស្រឡូនលូកចូលទៅអង្អែលរូបថតស្ត្រីចំណាស់ដែលខ្លួនបានដាក់តាំងលើតុក្នុងបន្ទប់គេងព្រមជាមួយនឹងទឹកភ្នែកដែលហូរស្រោចស្រពផែនថ្ពាល់ជោកជាថ្មីម្តងទៀត។
ទឺត!! ទឺត!!
ថេយ៉ុង ដកខ្លួនចេញពីទិដ្ឋភាពដ៏សោកសៅ ប្រញាប់ងាកមកស្រវាចាប់យកទូរស័ព្ទមកកាន់ចុចមើលលេខដែលខលចូលមក..
“ហេឡូលោកប្តី..” សំឡេងស្រួយវាចាយ៉ាងផ្អែមល្ហែម។
(បងនៅឯក្រុមហ៊ុន ផលិតសម្លៀកបំពាក់..មនុស្សមកដាក់ពាក្យសុំចូលធ្វើការមានចំនួនច្រើននាក់ណាស់អូន!)
“ចុះបងមានសង្ឃឹមទេ?” ថេយ៉ុង ដាក់បង្គុយចុះភ័យខ្លាចតែស្វាមីដាក់ពាក្យស្នើសុំធ្វើការមិនជាប់។
(មកដល់ភ្លាម ប៉ាធម៌ក៏ដើរចេញមកទទួលបង ប្រុងលើកបងឱ្យធ្វើជាប្រធាន ប៉ុន្តែបងបដិសេចមិនព្រមធ្វើមនុស្សប្រុសសង្ហាៗដូចជាបងនេះ មិនងាយស្រួលទាក់ទាញចិត្តបានទេ!)
“ហឹះៗបានធ្វើប្រធានហើយប្រកែកតវ៉ាទៀត បងនេះចំមែន?” ថេយ៉ុង សើចទាល់តែរឹងពោះ ទៅដល់កន្លែងសម្ភាសប្រវិត្តរូបហើយ នៅឆ្លៀតខលមកនិយាយកំប្លុកកំប្លែង ឱ្យគេសើចទាល់តែរឹងពោះទៀត។
(ប្រពន្ធសំឡាញ់!)
“ហ្អឹម??”
(បងស្រលាញ់អូន..ស្រលាញ់អូនៗៗៗ!!)
“មើលនៅឡិរឡក់ហ្នឹងហើយ..ប្រយ័ត្នតែសម្ភាសមិនជាប់ជាបុគ្គលិក ទៅជាប់ជាប្រធានក្រុមហ៊ុនស៊យធំហើយ!”
(ចុះបើបងជាប់ជាបុគ្គលិកអូនឱ្យរង្វាន់អីមកបង?)
“ហើយបងចង់បានអី?” ថេយ៉ុង ជ្រួញចិញ្ចើម ហាក់ឆ្ងល់ពីសម្តីដែលស្វាមីនិយាយបីដូចជាមានបំណងអ្វីមួយបង្កប់ទុកក្នុងចិត្ត។
(បងចង់ជប់កូនតូចៗក្នុងពោះអូន)
“ឆ្កួត!!!” ថ្ពាល់ផ្សើមទឹកភ្នែកអម្បាញ់មិញប្រែជាឡើងពណ៌ស៊ីជម្ពូអៀនចង់ប្រកាច់ធ្លាក់ពីលើកៅអីទៅហើយ។
(អូហ៍..គេហៅបងទៅសម្ភាសហើយ ប៉ុណ្ណឹងបានហើយណាល្ងាចនេះជួបគ្នា..ប្រពន្ធសំឡាញ់!)
“ហ្អឹម!!!” ថេយ៉ុង ចុចបិទទូរស័ព្ទយ៉ាងរហ័ស មុននឹងបែរទៅទាញយកកាបូបមកឆែកមើលក៏ឃើញថាមានតែកាតដែលប្រើជិតអស់ប្រាក់ទៅហើយ មិនដឹងថាក្នុងខែនេះគេចាយវាយបានដល់ដាច់ខែឬអត់ទេ ទោះគ្មានមួយកាក់មួយសេនក្នុងខ្លួនណាក៏គេមិនលាដៃសុំលុយម្តាយចាយទៀតដែរ។
Clothing Company
អ្នកប្រុសរ៉ូឌីន!!
“អីនយូ..សុច!!” ជុងហ្គុក លើកដៃផ្អឹបលើបបូរមាត់ឃាត់ អីនយូ ដែលជាកូនចៅរបស់ប៉ាធម៌ខ្លួន ហាមមិនឱ្យនាងស្រែកហៅគេឡូឡាសំដែងបីដូចជាស្គាល់គ្នាច្បាស់ ព្រោះគេមិនចង់ឱ្យអ្នកដទៃដឹង ណាមួយគេចង់មកទីនេះ ដាក់ពាក្យក្នុងនាមជាបុគ្គលិកតូចតាចម្នាក់តែប៉ុណ្ណោះ។
“ខ្ញុំមកសម្ភាសការងារ!”
“អ្នកប្រុសមកសម្ភាសក្នុងនាមជាប្រធានក្រុមហ៊ុនមែនទេ?”
“មិនមែនទេ..ខ្ញុំមកដាក់ពាក្យក្នុងនាមជាបុគ្គលិកហ្វឹកហាត់ការងារដំបូង!” អីនយូ ស្រាប់តែជ្រួញចិញ្ចើម ឋានៈគេធំជាងអ្នកដទៃនៅក្នុងក្រុមហ៊ុននេះទៀត ប្រសិនបើលោក ហ្វីឌ័រ បានដឹងថានាងទទួលយកសំណើររបស់គេឱ្យចូលធ្វើការជាអ្នកហ្វឹកហាត់ការងារនោះ ច្បាស់ជាធ្ងន់កនាងស្លាប់ជាមិនខានទេ។
“ប៉ុន្តែ..អ្នកប្រុស..”
“គ្មានតែ គ្មានស្ករអី្វទាំងអស់..ធ្វើតាមតួនាទីរបស់នាងឱ្យបានល្អទៅខ្ញុំទៅត្រៀមខ្លួនហើយ!”
“អ្នក..អ្នកប្រុស រ៉ូឌីន..ម្តេចនិងអាចទៅរួច ខ្ញុំមិនទាន់សម្រេចចិត្តបាននៅឡើយទេ!” អីនយូ និយាយទាំងញ័រមាត់រន្ថើនហើយព្យាយាមរត់យ៉ាងត្របាញ់ជើងស្លន់ទៅតាមហៅ ជុងហ្គុក ដែលចូលទៅអង្គុយខាងក្នុងបន្ទប់សម្ភាសធ្វើខ្លួនបីដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។
“ឆាប់ចាប់ផ្តើមទៅ..”
“អ្នកប្រុស ជុងហ្គុក ធ្វើបែបនេះមិនបានទេ..ខ្ញុំខ្លាចលោកប្រធានដឹង..និង..”
“ទុកឱ្យខ្ញុំជាអ្នកដោះស្រាយនាងស្តាប់យល់ទេ?”
ជុងហ្គុក និយាយទៅកាន់នាង អីនយូ ទាំងទឹកមុខរាបស្មើ ហើយរក្សាគោលជំហរ ឥតរារែកចិត្តដកថយមួយជំហ៊ានណានោះឡើយ។
អីនយូ លែងសុញគំនិតយូរទើបព្យាយាមប្រឹងប្រែងធ្វើតាមតួនាទីរបស់ខ្លួនឱ្យបានល្អបំផុត បន្ទាប់មកទើបចាប់ផ្តើមសម្ភាសសង្ខេបយកប្រវិត្តរូបរបស់នាយ មិនយូរប៉ុន្មាននាងក៏បានចាត់ចែងការងារដំបូងឱ្យនាយសាកធ្វើ។
“ខ្ញុំពិតជាសូមទោស..តែការងារជាអ្នកជូតឥដ្ឋនេះ លោកប្រធានសុទ្ធតែយក វិធីទាំងនេះមកសាកល្បងសមត្ថភាពបុគ្គលិកដែលចាប់ផ្តើមចូលធ្វើការថ្ងៃដំបូងទាំងអស់ សូមអ្នកប្រុសកុំខឹងនិងខ្ញុំអី!”
“អ្នកណាថាខឹងនាង ការងារកំប៉ិកកំប៉ុកប៉ុណ្ណឹងខ្ញុំអាចធ្វើបាន!” ជុងហ្គុក អួតខ្លួនក្អេងក្អាងដាក់ អីនយូ គ្រាន់តែការងារជូតឥដ្ឋប៉ុណ្ណឹងគេមិនរារែកចិត្តនឹងធ្វើទេ ព្រោះកាលពីនៅកោះរកស៊ីលក់ដូរជួញត្រីគេសម្អាតឥដ្ឋក្នុងតូបនៅឯផ្សារបានស្អាតៗរហូតទោះលំបាកលំបិនយ៉ាងណាតែគេសន្យាហើយនិងព្យាយាមធ្វើវាឱ្យបានល្អបំផុត។
ឈូរ!!!
នាងក្រមុំឈរស្ញូញមុខសម្លឹងមើល នាយកំលោះដែលស្ថិតក្នុងឈុតសម្លៀកបំពាក់ជាអ្នកបោសជូតសម្អាត ធ្វើការយ៉ាងសកម្មស្វាហាប់ ថែមទាំងជូតឥដ្ឋបានស្អាតណាស់ទៀត។
ជុងហ្គុក រុញដងក្រណាត់ជូតឥដ្ឋ ពីមួយកន្លែង ទៅមួយកន្លែងទៀត បន្ទាប់មកទើប បូមធូលីដី ប្រមូលសំរាម យកទៅចោល ថែមទាំងជូតតុទូរ រួចដើរបង្ហួសទៅជូតសម្អាតទូរកញ្ចក់និងជូតសម្អាតថូរដាក់ផ្កាលម្អក្នុងហាងបានយ៉ាងមានរបៀបរៀបរយថែមទៀតផង។
“អ្នកប្រុស រ៉ូឌីន ចំណាប់ណាស់តើ!” ដោយសារតែនាងទម្លាប់ហៅនាយថា រ៉ូឌីន ជាប់មាត់ទើបមិនអាចកែទម្លាប់បានបើទោះបីជានាងដឹងថាគេមានឈ្មោះពិត ចន ជុងហ្គុក ក៏ហើយក្តីតែនាងពុំខ្វល់ខ្វាយច្រើនពីឈ្មោះកំណើតរបស់គេឡើយ។ នាងញញិមសម្លឹងមើលឃើញកូនធម៌ចៅហ្វាយនាយធ្វើការបានយ៉ាងល្អ ចិត្តមួយសប្បាយចិត្ត ឯចិត្តមួយទៀតព្រួយខ្លាចលោកចៅហ្វាយធំបន្ទោសខ្លាំងណាស់។
យប់ដដែល
អាផាកមីន៍
ក្រាក!!!!
សូរទ្វារបន្លឺឡើងកៀកប្របទៅនឹងត្រចៀករាងតូច។
ថេយ៉ុង ងាកខ្សែភ្នែកត្រលប់មកសម្លឹងមើលម្ចាស់រាងកាយមាំទាំតាមដោយស្នាមញញិមស្រស់ប៉ប្រិមមុននឹងក្រោកស្ទុះស្ទាចូលទៅជួយយួរកាបូបធ្វើការពីដៃស្វាមីមកកាន់ជាប់។
“ការងារថ្ងៃដំបូងយ៉ាងម៉េចដែរបង?”
“ហត់គួរសមតែមិនពិបាកនឹងធ្វើទេ!”
“ចុះគេចាត់ចែងឱ្យបងធ្វើផ្នែកអី?” ជុងហ្គុក ទច់ដំណើរ ថេយ៉ុង ក៏សំដែងទឹកមុខឆ្ងល់ហើយសម្លឹងមើលមុខរាងក្រាស់តាមដោយខ្សែភ្នែកមានចម្ងល់មួយឡើង។
“ប្រាប់មកអូនចង់ដឹង!” គេចាប់ផ្តើមសួរជីកឫសជីកគល់ម្តងទៀតហើយសម្លឹងមើលទៅកាន់ទឹកមុខស្ងួតរបស់រាងក្រាស់។
“បងជាអ្នក..” ជុងហ្គុក មិនចង់បកស្រាយជម្រះមន្ទិលគ្រប់យ៉ាងឱ្យ ថេយ៉ុង បានដឹងទាល់តែសោះ ព្រោះតែគេខ្លាចថាភរិយាទទួលយកមុខងារទាំងនោះមិនបាន។
“ជាអី?” ថេយ៉ុង បន្ទាន់សំណួរម្តងទៀត ហើយហាក់យល់ថាស្វាមីព្យាយាមលាក់បាំងអ្វីម្យ៉ាងពីខ្លួន។
“បងជាប្រធានក្រុមហ៊ុន!”
“ឃើញទេ..អូនគិតហើយ ថាប៉ាធម៌របស់បងច្បាស់ជាមិនឱ្យបងធ្វើជាបុគ្គលិកតូចតាចទេ!!” ថេយ៉ុង ញញិមយ៉ាងស្រស់ខុសប្លែកពីទឹកមុខ ជុងហ្គុក ដែលស្ងួតគ្មានសំណើម តាមពិតរឿងនេះលោក ហ្វីឌ័រ នៅមិនទាន់បានដឹងនៅឡើយទេ ហើយក៏បានប្រាប់ឱ្យ អីនយូ លាក់ទុករឿងអស់នេះជាការសម្ងាត់មិនឱ្យបែកធ្លាយចេញទៅខាងក្រៅដែរ។
“បងនឹកអូនណាស់ សឺត..បែកគ្នាតែមួយថ្ងៃសោះ នឹកអូនខ្លាំងណាស់!” នាយថាចប់ស្រវាចាប់ទាញកាយតូចមកថើបថ្ពាល់មួយខ្សឺត ញញិមសម្លឹងមើលផែនមុខស្រឡូន ញ៉ាំងឱ្យកែវភ្នែកភូតភរកុហកហាក់ចង់លាក់បាំង ស្ថានភាពគ្រប់យ៉ាងដែលគេជួបនៅថ្ងៃនេះមិនចង់ឱ្យ ថេយ៉ុង បានដឹងនាំតែអន់ចិត្តចំពោះខ្លួន។
“ឃ្លានទេ? អូនកម្តៅម្ហូបចាំបងរួចហើយ មកញាំមក!”
“បងទៅងូតទឹកសិនណា!”
“ក៏បាន..” ថេយ៉ុង ដើរបង្ហួសយួរកាបូបស្វាមីទៅទុកដាក់លើតុ សឹមងាកមកចាត់ចែងរឿងបាយទឹករៀបចំដួសរំលែកដាក់ចានឱ្យមានរបៀបរៀបរយ សឹមត្រលប់ខ្លួនមកអង្គុយរង់ចាំស្វាមីដើម្បីបានញាំបាយជាមួយគ្នា។
៧ នាទីក្រោយមក..
“តោះញាំបាយ!!!” ជុងហ្គុក ដាក់បង្គុយចុះ លូកដៃទៅប៉ះភ្លៅតូចស្រឡូន ដាស់ញាណរាងតូចដែលអង្គុយឱនឈ្ងោកចុចទូរស័ព្ទទាល់តែភ្លឹកស្មារតី។
“ការងារហត់ពេកឬ? ថ្ងៃនេះអូនឃើញបងមិនសូវសប្បាយចិត្តសោះ!”
“បងអូខេគ្រប់យ៉ាង អូនកុំបារម្ភពេកអី..” ថេយ៉ុង ពុំសូវមានអារម្មណ៍ល្អ ចាប់តាំងពីព្រឹកព្រលឹមមក ហើយគេក៏មិនសូវជាសប្បាយចិត្ត ដ្បិតបញ្ហាគ្រួសារ ធ្វើឱ្យគេស្មុគស្មាញស្ទើរឆ្កួតចិត្តឯនោះទៀត។
“បងច្បាស់ទេ..”
“ហ្អឹមច្បាស់!!!!”
You are reading the story above: TeenFic.Net