ភាគ១៧៖លោកគិតថាវាងាយស្រួលណាស់មែនទេ?

Background color
Font
Font size
Line height

      “សាច់ញាតិមិនបាច់តាមទៅ ជើងហោះហើរតែមួយគត់នៃមន្ទីពេទ្យធំក្នុងប្រទេសរុស្ស៊ីនិងមកទទួលអ្នកជំងឺដោយផ្ទាល់តែម្តង!” សម្តីគ្រូពេទ្យប្រុសម្នាក់បាននិយាយធ្វើឱ្យ ថេយ៉ុង ហាក់ឈរស្រឡាំងកាំងចំពោះពាក្យសម្តីរបស់គ្រូពេទ្យម្នាក់នោះទាំងកែវភ្នែកស្លើឡើងសស្គូស។

      “លោកនិយាយថាយ៉ាងម៉េច? ហាមសាច់ញាតិមិនឱ្យតាមទៅ ចុះថ្លៃរ៉ាប់រង់ព្យាបាល?”

      “មន្ទីពេទ្យសប្បុសធម៌!” គ្រូពេទ្យនុះនិយាយប្រាប់បានតែប៉ុណ្ណេះក៏រហ័សបញ្ចូន ជុងហ្គុក ចេញទៅយ៉ាងបន្ទាន់ ប៉ុន្តែ ថេយ៉ុង មិនអាចបណ្តោយឱ្យ ជុងហ្គុក ទៅទីនោះតែម្នាក់ឯងបានទេ ព្រោះគេមានតួនាទីត្រូវតាមមើលថែមនុស្សជាទីស្រលាញ់យ៉ាងយកចិត្តទុកដាក់។

      “អ្នកជំងឺអាចនិងស្លាប់ប្រសិនបើអ្នកប្រុសមិនព្រមស្តាប់តាមសម្តីរបស់គ្រូពេទ្យនោះ?” ថេយ៉ុង ទច់ដំណើរឈប់នឹងធ្មឹង ថែមទាំងស្រក់ទឹកភ្នែកខឹងចំពោះឫកពាគ្រូពេទ្យម្នាក់នោះដែលសំដែងអាកប្បកិរិយាមិនសមរម្យមកលើខ្លួន។

      “លោកគិតថាខ្លួនឯងជាអ្នកណា? គេជាមនុស្សដែលខ្ញុំស្រលាញ់ ហេតុអីខ្ញុំតាមទៅមិនបាន!”

      “ថេយ៍..ថេយ៍ស្ងប់ចិត្តសិនណា..ស្តាប់តាមសម្តីគ្រូពេទ្យណែនាំសិនទៅ!” ឆាងវ៉ុន ឯណេះភ័យខ្លាចតែប្អូនប្រុសខ្លួនជួបគ្រោះអាក្រក់ទេ ទើបគេប្រញាប់រត់តាមមកចាប់ហាមឃាត់ ថេយ៉ុង ដែលឆោឡោស្រែកដាក់គ្រូពេទ្យតឹងសរសៃកនាំឱ្យមុខក្រហមងាំង។

      “អ្នកជំងឺទទួលរង់សម្ពាធឈាមធ្ងន់ធ្ងរណាស់ បើអ្នកប្រុសមិនព្រមធ្វើតាមទេ ត្រៀមទទួលយកសពគេទៅធ្វើបុណ្យទៅ!”

      “អាពេទ្យចង្រៃ!”

      “ប្រញាប់ឡើង!” គ្រូពេទ្យដទៃស្រែកឡើង កាលបើឡានដែលត្រូវដឹកអ្នកជំងឺទៅកាន់ព្រលានយន្តហោះត្រូវតែទៅឱ្យទាន់ពេលជើងហោះហើរចុងក្រោយទាបភ្លឺនេះ។

      “ពេទ្យ..ពេទ្យជួយមើលថែកូនប្រុសមីងផង!”
      អ្នកស្រី ជូគីម យំអង្វរក្រុមគ្រូពេទ្យទាំងទឹកភ្នែកហូរសស្រាក់ ខណៈគ្រូពេទ្យដទៃក៏ងក់ក្បាលនិងរៀបចំលិខិតឆ្លងដែនរួមជាមួយឯកសារមួយចំនួនប្រញាប់បញ្ចូន ជុងហ្គុក ទៅព្យាបាលឱ្យបានទាន់ពេល។

      “បាទ..សូមអ្នកមីងលោកពូកុំបារម្ភអី!”

      “អាគីមហា តោះត្រលប់ទៅសម្រាកវិញទៅ ឯងមិនសូវស្រួលខ្លួនផង!”

      “ស្អែកចាំខ្ញុំរៀបចំឯកសារតាមទៅជាមួយប្អូន ម៉ាក់កុំបារម្ភអី!” ឆាងវ៉ុន សន្យាចំពោះម្តាយ ហើយព្យាយាមលួងលោមគាត់មិនឱ្យតក់ស្លុតរហូតដល់ធ្លាក់ខ្លួនឈឺឡើយ។

      “ឯងសន្យានិងម៉ាក់មកអាឆាង!”

      “ខ្ញុំសន្យាណាម៉ាក់..សន្យា..” ជូគីម ក្រសោបមុខកូនប្រុសទាញមកជិត ហើយលើកដៃអង្អែលក្បាលឆាងវ៉ុនដោយមិនភ្លេចអង្អែលឈ្លីផែនខ្នងរបស់គេបន្ថែមដែរ។
     
      ប្រទេសរុស្ស៊ី

      @មន្ទីពេទ្យ

      ការងារដ៏មមាញឹកនៅតែបន្តមិនព្រមបញ្ឈប់ ពីមួយម៉ោងទៅ មួយម៉ោងទៀត បន្ទប់សង្គ្រោះបន្ទាន់ នៅតែបិទទ្វារមិនទាន់បើកចំហដដែល។ ទ្រនិចនាឡិការចេះតែដើរទៅមុខឥតឈប់ឈរ ស្របនឹងពេលដែលការងារដុកទ័រដ៏ស្វិតស្វាញតាមទៅដោយជំនាញជួយសង្គ្រោះយ៉ាងម៉ិតប្រាយផងដែរ។

      “ជោគជ័យហើយ!” កន្លងហួសទៅអស់ពេលជាច្រើនម៉ោងទីបំផុតដុកទ័រដ៏ជំនាញអាចជួយសង្គ្រោះព្យាបាលជំងឺដ៏កាចសាហាវ ជុងហ្គុក បានដោយជោគជ័យយ៉ាងពិតប្រាកដមែន។ ភារកិច្ចទាំងប៉ុន្មានត្រូវបានបញ្ចប់ទៅដោយរលូន បន្ទាប់សម្រាកព្យាបាលធម្មតាក្លាយទៅជាបន្ទប់សួរសុខទុក្ខទូទៅដែលអនុញ្ញាតឱ្យសាច់ញាតិបានចូលទៅមើលអ្នកជំងឺបានដោយសេរី។

      “សួស្តីលោក!”

      “សួស្តី!!!” ដុកទ័រ ដានីល ប្រចាំមន្ទីពេទ្យរុស្ស៊ីបានធ្វើការស្វាគម៍យ៉ាងយកចិត្តទុកដាក់ចំពោះលោក ហ្វីឌ័រ ដែលជាអ្នកបរិច្ចាគប្រាក់ឥណទានសម្រាប់ផ្គត់ផ្គង់ដល់មន្ទីពេទ្យនិងរៀបចំមូលនិធិ ការព្យាបាល សប្បុរសធម៌ ដល់ជនទីទ័លក្រលំបាកបានដោយមិនចាំបាច់គិតសំណង ព្រោះលោក ហ្វីឌ័រ ជាមហាសេដ្ឋីវាល់លានក្នុងប្រទេស ណាមួយរឿងជួយសង្គមពីមួយឆ្នាំទៅមួុយឆ្នាំទៀត គាត់តែងតែចាត់ចែងជួយ ទាំងរដ្ឋនិងឯកជនសឹងតែគ្រប់វិស័យទាំងអស់ក្នុងប្រទេសរុស្ស៊ីនេះអស់ទៅហើយ។

      “ការងារថ្ងៃនេះយ៉ាងម៉េចដែរដានីល?”

      “ពិតជាសំណាងលើសពីសំណាងទៅទៀត កាលពីថ្មីៗនេះមានអ្នកជំងឺត្រូវជួយសង្គ្រោះបន្ទាន់មកពីប្រទេសកូរ៉េ ប្រើពេលជួយសង្គ្រោះព្យាបាលអស់រយៈពេល ១៦ ម៉ោង ទីបំផុតពួកយើងក៏អាចធ្វើទៅបានដោយជោគជ័យ ពិតជាគ្មានបញ្ហាអ្វីកើតឡើងធំដុំទេលោក!”

      “ប្រសើរណាស់ តែប៉ុណ្ណេះមន្ទីពេទ្យក្នុងប្រទេសយើងមានគោលជំហររឹងមាំបានច្រើនជាងមុនហើយ លោកត្រូវតែខិងខំបន្ថែមទៀត!”

      “បាទលោក ពិតជាអរគុណដល់ទឹកចិត្តរបស់លោកច្រើនណាស់ ដែលបានបំពេញតម្រូវការគ្រប់យ៉ាងទាំងអស់សម្រាប់ជួយផ្គត់ផ្គង់ដល់មន្ទីពេទ្យ បើមិនបានលោកទេ មន្ទីពេទ្យនេះក៏មិនអាចសម្ភារៈនិងឧបករណ៍ទំនើបៗសម្រាប់ប្រើប្រាស់បានដែរ!”

      “ហាហា មិនថ្វីទេលោកឱ្យតែអាចជួយសង្គ្រោះជីវិតរបស់មនុស្សបានគ្រប់យ៉ាងគ្មានបញ្ហានោះទេ ហ្អឹម..កាលនៅលំបាកខ្ញុំគ្មានលទ្ធភាព ព្យាបាលភរិយានិងកូនប្រុសច្បងរបស់ខ្ញុំឱ្យរួចផុតពីសេចក្តីស្លាប់បានឡើយ រហូតមកទល់និងពេលនេះទោះមានលទ្ធភាពហើយ តែក៏មិនអាចជួយសង្គ្រោះពួកគេមកវិញបានដែរ!” ហ្វីឌ័រ និយាយរំឭកដល់មរណៈភាពប្រពន្ធហើយនិងកូនប្រុសដែលបានស្លាប់ទៅក៏ដោយសារតែជំងឺឈឺថ្កាត់រាំរៃ បច្ចុប្បន្នក៏នៅសេសសល់កូនស្រីពៅម្នាក់ទៀតដែលមានជំងឺ មិនសូវជាប្រក្រតីអ្វីប៉ុន្មានដែរ មានតែទ្រព្យសម្បត្តិ តែគ្មានក្តីសុខទាល់តែសោះ។

      “ខ្ញុំសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងមួយនេះខ្លាំងណាស់ បើសិនជាអាចលោកត្រូវប្រើជីវិតរស់នៅក្នុងពេលបច្ចុប្បន្នឱ្យបានល្អបំផុត!”

      “ពិតណាស់!!!” ហ្វីឌ័រ ងក់ក្បាលព្រមទាំងញញិម។

      “លោកប៉ា!” អ៊ីលីយ៉ា ស្រីតូចច្រម៉ក់អាយុជាង ១៥ ឆ្នាំម្នាក់រត់តាំងៗ ចូលមកឈរក្បែរឪពុក កាត់ចង្វាក់សំណេះសំណាលរវាងមនុស្សចាស់ទាំងពីរតាមដោយស្នាមញញិមស្រស់បស់ប៉ប្រិម។

      “អ៊ីលីយ៉ា កុំសូវរត់លេងឆ្វាចឆ្វាញពេកកូន ក្នុងមន្ទីពេទ្យត្រូវតែថែរក្សាសណ្តាប់ធ្នាប់ ស្ងៀមស្ងាត់កុំឡូឡា!!”

      “ចាស!!!” នាងតូចថាចប់ងក់ក្បាលដើរទៅអើតមើលទ្វារបន្ទប់អ្នកជំងឺដែលត្រូវសម្រាក នាងឈរយ៉ាងយូរសម្លឹងមើលអ្នកជំងឺដែលដេកលុងលក់ស្តូកស្តឹងលើគ្រែ ព្រមទាំងរលីងរលោងយំយែកអណ្តឺតអណ្តក់ នាំឱ្យឪពុកដែលឈរត្រង់នុះជ្រួញចិញ្ចើមឡើងឆ្ងល់មួយរំពេច។

      “ហ៊ឹកៗបងរ៉ូឌីន!!!” អ្នកជំងឺម្នាក់នោះមិនមែនជា រ៉ូឌីន បងប្រុសរបស់នាងឡើយ តែបុរសម្នាក់នោះជា ជុងហ្គុក ដែលជាអ្នកជំងឺត្រូវបានជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់បានរយៈពេលប៉ុន្មានម៉ោងមុននេះបន្តិច។

      “អ៊ីលីយ៉ា កើតអីទេកូន?” លោក ហ្វីឌ័រ ព្រួយបារម្ភចំពោះកូនស្រីខ្លាំងពេក រត់ស្ទុះវឹងចូលទៅចាប់ស្មាញ័រចំប្រប់នាងតូចភ្លាម។

       នាងមានជំងឺសរសៃប្រសាទរើឡើងម្តងៗ បន្ទាប់ពីបាត់បង់ម្តាយហើយនិងបងប្រុសទៅអស់រយៈពេលជាយូរឆ្នាំ នាងរស់នៅជាមួយឪពុក គ្មានម្តាយ គ្មានបងប្រុស សូម្បីតែសាច់ញាតិ ដែលជាទីប្រឹក្សាម្នាក់ក៏គ្មានដែរ។

      តែពេលដែលនាងបានប្រទះឃើញ ជុងហ្គុក នាងបានហៅគេថា រ៉ូឌីន ដែលសំដៅទៅលើបងប្រុសច្បងរបស់នាងជាទីនឹករំឭករហូតដល់ធ្វើឱ្យទឹកភ្នែករបស់នាងហូរស្រក់ចុះមកបានដោយក្តីឈឺចាប់ទៀតផង។

      “បងប្រុស រ៉ូឌីន!!!” នាងតូចស្ទុះរត់ចូលទៅចាប់ឱបក្រសោបរាងកាយក្តៅគគុកព្រមទាំងយំទ្រហោដាក់ឪពុកយ៉ាងកម្សត់។

      “អ៊ីលីយ៉ា ស្ងប់ចិត្តសិនណាកូន!” ហ្វីឌ័រ តាមទៅចាប់ក្រសោបកូនស្រីមកឱបជាប់ដើមទ្រូង ហើយលើកដៃស្ទាបអង្អែលក្បាលនាង កាលបើដឹងថានាងប៉ះទង្គិចសតិអារម្មណ៍ធ្ងន់ធ្ងរទៅហើយនោះ។

      “ប៉ាប៉ា..បងប្រុស រ៉ូឌីន កំពុងឈឺ..ប៉ាប៉ាឱ្យគ្រូពេទ្យមកពិនិត្យមើលអាការៈបងប្រុសបន្តិចទៀតទៅហ៊ឹកៗ!!”

      “គេមិនមែនជាបងប្រុសរ៉ូឌីនរបស់កូនទេ អ៊ីលីយ៉ា ច្រឡំមនុស្សហើយ កុំយំអីណាកូន..គេគ្រាន់តែមានរូបរាងប្រហាក់ប្រហែលទៅនឹងបងប្រុសរបស់កូនតែប៉ុណ្ណោះ!”

      “ហ៊ឹកៗអត់ទេ..គាត់ជាបងប្រុសរ៉ូឌីនរបស់កូន ប៉ាប៉ាកុហក..” នាងស្រែកយំឮៗហើយលើកដៃវាយប្រតាយប្រតប់ដើមទ្រូងឪពុកយំរហាមដាបទឹកភ្នែកកាន់តែខ្លាំងលើសដើម។

      “ហ៊ើយ..ពិបាកណាស់!” ហ្វីឌ័រ លាន់មាត់និយាយទាំងតឹងចិត្តណែនណាន់ មិនដឹងថាត្រូវមានដំណោះស្រាយអ្វីសម្រាប់ព្យាបាលជំងឺកូនស្រីបានឡើយ។
     
      ៥ ថ្ងៃបន្ទាប់

      បន្ទាប់ពីបានសម្រាកព្យាបាល អស់រយៈពេល ៥ ថ្ងៃមកហើយជាតិថ្នាំដែលចូលទៅផ្សាំក្នុងសរសៃឈាមក៏បានធ្វើការយ៉ាងល្អទៅក្នុងប្រព័ន្ធគ្រប់ផ្នែកនៃរាងកាយ ដើម្បីបង្កើតការការពារដល់អង់ទីគ័រ។

      ជុងហ្គុក រើបម្រៈរាងកាយដែលឈឺខ្សោះអស់កម្លាំងគ្មានសេសសល់ព្រមទាំងបើកត្របក់ភ្នែកធ្ងន់កណ្តុកបីដូចជាត្រូវថ្មបាក់សង្កត់ ឈឺក្បាលខ្ទោកៗ ព្រមទាំងហេវហត់ឃ្លានអស់កម្លាំងខ្លាំង ភ្នែកស្រវាំង រាងកាយឈឺស្រាំបីដូចជាត្រូវគេវាយតំជ្រាំធាក់យ៉ាងតំណំថែមទៀត។

      “មន្ទីពេទ្យ?” នាយឧទានតាមដោយសំឡេងស្អកស្អា កែវភ្នែកងើយមើលឃើញតែពិដានសក្បុស សភាពក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ជ្រងុំហាក់គ្មាននរណានៅត្រង់នេះម្នាក់សោះ។

      “ជុងហ្គុក!!!”

      “បងប្រុស!!” ឆាងវ៉ុន ទើបតែមកដល់ ថ្ងៃនេះក៏តាមមកមើលប្អូនប្រុសម្តងទៀត ពេលដឹងថា ជុងហ្គុក ដឹងខ្លួននាយពិតជាសប្បាយចិត្តណាស់ ហើយប្រញាប់ស្ទុះស្ទាជួយគ្រាហ៍រាងកាយដែលទ្រុឌទ្រោមឱ្យអង្គុយឡើងផ្អែកខ្នងពិតជាប់និងក្បាលគ្រែនោះដែរ។

      “ខ្ញុំចាំអីមិនបានសោះ!” សម្តីមួយប្រយោគនេះហាក់បានដូចជាធ្វើឱ្យ ឆាងវ៉ុន ងឿងឆ្ងល់ជាខ្លាំង។

      “ខ្ញុំមកសម្រាកក្នុងមន្ទីពេទ្យបានយ៉ាងម៉េច? ក្រែងមុននេះ ខ្ញុំនៅជួយម៉ាក់លើកធុងត្រីទេតើស!” ឆាងវ៉ុន កាន់តែធ្វើមុខឆ្ងល់ខ្លាំងឡើងៗ ហើយស្ទុះចូលទៅចាប់ស្មា ជុងហ្គុក។

      “ទីនេះជាមន្ទីពេទ្យ ស្ថិតនៅក្នុងប្រទេសរុស្ស៊ី!” ជុងហ្គុក បានត្រឹមតែធ្វើមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្យាយាមគិតសឹងតែបែកធ្លាយខួរក្បាល ប៉ុន្តែបែរជានឹកមិនឃើញ ហើយថែមទាំងចុកចាប់ពេញខ្លួនទាំងអស់។

      “ខ្ញុំឈឺអីធ្ងន់ធ្ងរមែនទេបង ហេតុអីចាំបាច់ត្រូវបញ្ចូនខ្ញុំមកកាន់ទីនេះ?”

      “គឺ..”

      “លោក!” ដុកទ័រ ដានីល ស្រាប់តែដើរស្ទុះចូលមកហើយហាក់ដូចជាហាមឃាត់សម្តី ឆាងវ៉ុន មិនឱ្យនិយាយអ្វីចេញមកទៀតឡើយ។

      “លោកអញ្ជើញមកតាមខ្ញុំមួយភ្លែត!”

      “បន្តិចទៀតបងមកវិញ!” ជុងហ្គុក មិនមាត់កអ្វី បិទភ្នែកសំងំអង្គុយដកដង្ហើមទាំងតឹងណែនក្នុងចិត្ត ចង់រកនឹករឿងដែលទើបតែកើតឡើងកាលពីថ្មីៗនេះ ប៉ុន្តែបែរជាគិតមិនឃើញស្អីសោះ។

      “លោកមានការអីចង់និយាយជាមួយខ្ញុំ?” ឆាងវ៉ុន សួរភ្លាមសម្លឹងមើលមុខដុកទ័រ ដានីល។

      “អ្នកជំងឺមានបញ្ហាប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ ត្រូវវះកាត់ ដូច្នេះការចងចាំអាចនិងបាត់បង់ទៅអស់មួយចំនួនធំ សូមលោកព្យាយាមយល់ហើយខិតខំរកនឹកនិយាយតែរឿងដែលគេចងចាំបានតែប៉ុណ្ណោះ!”

      “ហើយចុះពេលណាទើបគេអាចចងចាំបានវិញទៅលោកដុកទ័រ?”

      “ត្រូវប្រើពេលយូរគួរសម រឿងទាំងនេះគឺត្រូវរង់ចាំរហូតដល់ពេលដែលសុខភាពរបស់អ្នកជំងឺវិលត្រលប់មករកសភាពដើមវិញ!”

      “បាទ!!”

      “បងប្រុសរ៉ូឌីន!!!” ក្មេងស្រី អ៊ីលីយ៉ា ដដែលរត់ទ្រុយចូលទៅខាងក្នុងបន្ទប់សម្រាកព្យាបាលដើម្បីទៅមើល ជុងហ្គុក ម្តងទៀត នាងហៅគេថា រ៉ូឌីន ហើយរត់វឹងចូលទៅឱបដៃនាយយ៉ាងស្និទ្ធស្នាលធ្វើឱ្យខ្សែភ្នែករបស់គេចាប់ផ្តើមចោទសម្លឹងមុខនាងទាំងអារម្មណ៍ខុសប្លែក។

      “នាងជាកូនស្រីរបស់លោក ហ្វីឌ័រ ដែលជាអ្នករៀបចំរឿងជួយសង្គ្រោះអ្នកជំងឺក្នុងមន្ទីពេទ្យទាំងមូល នាងត្រូវបានបាត់បង់បងប្រុសជាទីស្រលាញ់រួមទាំងម្តាយ ហើយមានជំងឺសរសៃប្រសាទនិងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដូច្នេះហើយទើបនាងយល់ច្រឡំគិតថាលោកខាងណេះជាបងប្រុសរបស់នាង!”

      ជុងហ្គុក ស្តាប់សម្តីលោកដុកទ័រ ដានីល ថ្លែងរៀបរាប់ចប់ទើបឱនឈ្ងោកសម្លឹងមុខនាងតូចច្រម៉ក់ ឪពុករបស់នាងបានជួយសង្គ្រោះជីវិតរបស់គេឱ្យរួចផុតពីសេចក្តីស្លាប់ បានន័យថាគេជាប់ជំពាក់គុណលោក ហ្វីឌ័រ ធំធេងខ្លាំងណាស់។

      “បង រ៉ូឌីន អ៊ីលីយ៉ា រំអុកប៉ាឱ្យទិញអាហារយកមកផ្ញើបងដែរ បងឆាប់ញាំទៅ!” នាងតូចចេះណាស់ យួរថង់អាហារដើរតត្រុកទៅដាក់ខាងលើតុក្បែរនុះ សឹមត្រលប់មកឈរពិតក្បែរ ជុងហ្គុក ញញិមយ៉ាងស្រស់ដាក់នាយថែមទៀត។

      “មើលទៅនាងពិតជាចូលចិត្តក្មួយណាស់!” ហ្វីឌ័រ សំដែងទឹកមុខក្រៀមក្រំឡើងតម្រូវឱ្យអ្នកកំលោះហាក់ធ្វើមុខអាណិតមកកាន់គាត់តាមដោយអារម្មណ៍សោកស្តាយ។

      “អរគុណ អ៊ីលីយ៉ា ណា!” ជុងហ្គុក និយាយមកកាន់នាងតូចហើយ លើកដៃប៉ះទៅលើក្បាលនាងតូច។

      “ឆាប់ជាណាទៅនៅផ្ទះយើងវិញ អ៊ីលីយ៉ា បានប្រាប់ឱ្យមីង អេនណា រៀបចំបន្ទប់សម្រាកឱ្យបងរួចហើយ!” នាងតូចសន្ទនាជាមួយ ជុងហ្គុក បីដូចជាស្និទ្ធស្នាលណាស់ រហូតដល់ធ្វើឱ្យឪពុកខាងណោះ ហាក់គ្មានពាក្យថ្លែងរៀបរាប់ មានតែចិត្តដែលកួចអាណិតកូនស្រីជាខ្លាំងពន់ពេក។

      “ខ្ញុំគិតថា ការព្យាបាលជំងឺរបស់កូនស្រីលោកគឺមានតែមួយវិធីនេះតែប៉ុណ្ណោះ!” សម្តីដុកទ័រ ដានីល នាំឱ្យទឹកមុខលោក ហ្វីឌ័រ និង ឆាងវ៉ុន ហាក់យល់ពីន័យ ដែលគេចង់និយាយវាចេញមក។

      “រឿងនេះត្រូវសុំការពិភាក្សាពីលោកក្មួយខាងណោះដែរ!”

      ក្រឡេកទៅសម្លឹងមើលឫកពាជាមួយ ជុងហ្គុក និង អ៊ីលីយ៉ា ឯណោះវិញ នាងតូចមើលទៅទំនងជាមានក្តីសុខខ្លាំងណាស់ ហើយហាក់ដូចជាសប្បាយចិត្តបានច្រើនជាងមុនទៀតផង។

      “ទុកឱ្យខ្ញុំជាអ្នកទៅពិភាក្សាជាមួយនិងគ្រួសាររបស់ខ្ញុំ រឿងនេះគ្រួសាររបស់ខ្ញុំមានសិទ្ធជាអ្នកសម្រេច!” ឆាងវ៉ុន មិនអាចអូសរំលងរឿងទាំងនេះចោលទៀតឡើយ ព្រោះតែភាពប្រងើយកន្តើយរបស់គេកន្លងមកទើបបានជាធ្វើឱ្យសភាពរបស់ ជុងហ្គុក ធ្លាក់ចុះដុនដាបដល់សភាពមួយនេះ។

      +++

      “បើសិនជាគេបាត់បង់ការចងចាំ ហើយចុះខ្ញុំនោះ?” ថេយ៉ុង ស្រែកខ្លាំងៗដាក់ ឆាងវ៉ុន ព្រោះនៅត្រៀមចិត្តមិនទាន់បានទេ ឱ្យគេគួរធ្វើបែបណាទើបល្អទៅ គេមិនចង់ទទួលបានអារម្មណ៍ឈឺចាប់យ៉ាងនេះបន្តទៀតឡើយ។

      អ្នកដែលត្រូវគេស្រែកដាក់ទាំងចរឹករឹងមានះនោះ បានត្រឹមតែសំដែងទឹកមុខនឿយហត់ឡើងមក គ្រប់ពេល ថេយ៉ុង តែងតែធ្វើបែបនេះចំពោះ ឆាងវ៉ុន ជានិច្ចមិនថាពេលខុសឬមួយក៏ត្រូវ គេពុំដែលស្តាប់ហេតុផលអ្វីឱ្យចប់ចុងចប់ដើមសិនឡើយ។

      “យ៉ាងណាក៏ត្រូវស្តាប់តាមគ្រូពេទ្យណែនាំសិនដែរ ថេយ៍ កុំមានៈពេកអី ចាត់ទុកថាខ្ញុំសុំចិត្តអត្ថាធិប្បាយលើកនេះឱ្យចប់សេចក្តីម្តងចុះ ដុកទ័រប្រាប់ថាគេប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ មិនអាចចងចាំបានវិញភ្លាមៗទេ ប៉ុន្តែ ថេយ៍ អាចចាប់ផ្ដើមជាមួយគេម្តងទៀតបានតើស!”

      “លោកគិតថាវាងាយស្រួលណាស់មែនទេ? លោកគិតថាការចាប់ផ្តើមម្តងទៀតនេះ ជារឿងធម្មតាដែលនរណាៗក៏អាចធ្វើទៅបានអ៊ីចឹងដែរមែនទេ?” ថេយ៉ុង គំហកខ្លាំងៗ លើកដៃវាយស្មាកំលោះមាឌក្រអាញទាំងទឹកភ្នែកហូរស្រក់ជន់លិចថ្ពាល់ស្ទើរលុងខ្លួនក្នុងពេលនេះ។

      “ថេយ៍ ធ្វើខ្លួនជាមនុស្សធំខ្លះទៅ..ជុងហ្គុក ត្រូវការប្រើពេលព្យាបាលយូរទៀតណាស់ បើថេយ៍ចង់បានអ្វីតាមតែចិត្តចង់បាន ថ្ងៃក្រោយទៅ ជុងហ្គុក អាចនិងគ្មានវិធីព្យាបាលឱ្យល្អប្រសើរជាងនេះបានទៀតនោះទេ..”

      “ហ៊ឹកៗ!!!”






















     
     
     
     
     
     
     


You are reading the story above: TeenFic.Net