ភាគ១៥៖ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?

Background color
Font
Font size
Line height

      និយាយគ្មានអ្នកឮ ឈឺគ្មានអ្នកដឹង អារម្មណ៍មួយហ្នឹង ឈឺស្ទើរតែគាំងចង្វាក់បេះដូង តែដ្បិតសេចក្តីស្រលាញ់វាធំធេង ជ្រៀលជ្រៅ មានជម្រៅ គ្មានអ្វីដែលអាចយកមកវាល់វែងបានទើបបានជាគេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីធ្វើរឿងដែលចង់ធ្វើសម្រាប់វិនាទីចុងក្រោយបន្ថែមទៀត មុនពេលដែលអស់សិទ្ធ អស់តួនាទីបាននៅជិតក្បែរមនុស្សដែលខ្លួនស្រលាញ់យ៉ាងពេញលេញម្នាក់នេះ។

      ជុងហ្គុក សម្លឹងឃើញ ថេយ៉ុង ខិតខំធ្វើអ្វីដើម្បីខ្លួនច្រើនណាស់ ព្រឹកនេះគេបានរៀបម្ហូបចំណីចំអាហារសម្លៀកបំពាក់និងសម្ភារៈទុកដាក់បានយ៉ាងមានសណ្តាប់ធ្នាប់ប្រៀបដូចជាភរិយាដ៏ល្អម្នាក់ដែលមមាញឹកចំពោះការងារជំនាញជាមេផ្ទះច្រើនណាស់។

      កាន់តែព្យាយាម គេកាន់តែស្រលាញ់ខ្លាំងឡើងៗដោយមិនដឹងខ្លួន បើនិយាយដល់រឿងកាលពីថ្ងៃមុន ធ្វើឱ្យគេស្នុគស្មាញក្នុងចិត្តហើយ ខឹងផង អត់ផង លាយឡំនិងអារម្មណ៍ពុះកញ្ជ្រោលពេលដែលបានអារសារនោះរួចអារម្មណ៍របស់គេប្រែប្រួលមិនតិចដងនោះទេ។
     
      វឹប!!

      “អឹ..” ថេយ៉ុង ភ្ញាក់ព្រើត កាលបើប្រអប់ដៃមាំទាំស្រវាចាប់ក្រសោបបីកាយស្រឡូនដាក់ឱ្យអង្គុយលើភ្លៅជាប់មិនព្រមលែង។

      “មនុស្សប្រុសដែលផ្ញើសារមកនោះជាអ្នកណា?”
      ជុងហ្គុក ចាប់ផ្តើមសួររកហេតុផលហើយ ថេយ៉ុង ក៏សំដែងទឹកមុខស្លូតបូតឡើងមក ដោយមិនភ្លេចប្រើមាយាទាញថ្ពាល់សង្ហាមកកាន់យ៉ាងថ្នមដៃបន្ថែម។

      “គេជាសង្សាចាស់របស់យើងគេក្បត់យើងទៅលួចទាក់ទងបងស្រីរបស់បង ពួកគេសាហាវណាស់ ឃើញយើងមានក្តីសុខជាមួយឯងមិនបាន កើតចិត្តភ្លើងក្តៅក្រហាយរករឿង បង្កើតរឿងផ្លុំត្រចៀកចង់ឱ្យពួកយើងទាំងពីរឈ្លោះគ្នា!” រៀបរាប់មិនបានទឹកភ្នែកហូរស្រក់ម៉ាត់ៗចុះមករហាមភ្លាម រីឯអ្នកស្តាប់ហាក់ដូចជាជឿលុងស្លុងនិងអាណិតដល់អ្នកខាងណោះស្ទើរតែមិនអាចលើកលែងទោសឱ្យខ្លួនឯងបានឡើយ។

      “ខ្ញុំសូមទោសណា..”

      “ថ្ងៃនោះ ពួកគេច្រណែន..ឃើញអ្នកម៉ាក់រៀបចំជីវិតឱ្យយើង បានថ្កុំថ្កើនជាងពួកគេ ទើបពួកគេមិនសុខចិត្ត ខ្លាចយើងមានបានជាង ខ្លាចយើងរស់នៅមានក្តីសុខជាង ម្នាក់ៗតាមមកធ្វើបាបជិះជាន់ ឈ្លេចឈ្លីជីវិតយើងឱ្យកប់ដល់បាតរហូត កន្លងមកយើងរស់នៅពិបាកណាស់ យើងត្រូវតស៊ូចេញមករស់នៅម្នាក់ឯង នៅឯអាផាកមីន៍នេះឯងឃើញទេ? គ្មាននរណាម្នាក់អាចមើលថែយើងបានទេ យើងឯកោណាស់ យើងពិបាកគ្រប់សព្វបែបយ៉ាង ហ៊ឹកៗៗ!!”

      “ហើយចុះរឿងក្មេងដែលត្រូវចិញ្ចឹម?”

      “នរណាប្រាប់ឯង?”

      “ដេណាំ!”

      “កុំជឿគេ..បើគេជាមនុស្សល្អ មិនមែនគេតាមមកនិយាយជាន់បន្ថែម ដើម្បីបំបែកបំបាក់ពួកយើងអ៊ីចឹងទេ ជុងហ្គុក!!” ទឹកភ្នែកនៃភាពភ័យខ្លាចបានសំដែងអាការៈឈឺចាប់ ហើយព្យាយាមលួងលោមចិត្តបុរសវ័យក្មេងឱ្យជឿជាក់មកលើបេះដូងរបស់ខ្លួនម្តងទៀត។

      ជុងហ្គុក គ្រាន់តែញញិមឆ្លើយតប ហើយផ្តិតស្នាមថើបទៅលើបបូរមាត់រាងតូចមួយខ្សឺតនិងបឺតជញ្ជក់សើរៗរហូតដល់ត្របក់ភ្នែកត្រូវបិទបន្តិចម្តងៗ។

      ថេយ៉ុង រំភើបក្នុងចិត្ត លូកដៃទៅឱបស្រោបកញ្ចឹងករាងក្រាស់យ៉ាងជាប់ ព្រមទាំងថើបតបតទៅកាន់នាយដោយឥតរារែកចិត្តនោះឡើយ។

      “អូយ!”

      “កើតអី?” រាងតូចភ្ញាក់ឱ្យព្រើត កាលបើឃើញរាងក្រាស់ស្រាប់តែញោចចលនាស្រែកទ្រហោតាមដោយទឹកមុខស្ញូញឈឺនិងបង្ហាញពីអាការៈមិនប្រក្រតីឡើងមកភ្លាមនោះ។

      “ខ្ញុំមិនសូវស្រួលខ្លួន!”

      “បើថ្ងៃនេះមិនសូវស្រួលខ្លួន មិនបាច់ទៅធ្វើការទេ សម្រាកយកកម្លាំងឱ្យបានច្រើនទៅ!” ជុងហ្គុក បានតែងក់ក្បាលក្រឡេកទៅឃើញស្នាមរបួសលើកែងដៃ ថេយ៉ុង ទើបចាប់ទាញដៃស្រឡូនមកកាន់ថ្នមៗ។

      “ឈឺទេហ្អឺ?”

      “តិចតួច!!” ថេយ៉ុង ប្រាប់រួចឱនមើលកែងដៃដែលឈឺចុកឆៀបៗល្មមធ្វើឱ្យទឹកមុខស្រស់ស្អាតស្ញូញឈឺឡើងមក។

      “សូមទោសណា!”

      “ហ្អឹម!!”
     
      ថ្ងៃបន្ទាប់

      @មន្ទីពេទ្យ

      ដល់ថ្ងៃមកពិនិត្យមើលបញ្ហាសុខភាពហើយ បន្ទាប់ពីបានឆែកមើលអាការៈហើយរួច។ ជុងហ្គុក ក៏ត្រលប់ចូលមកបើកថ្នាំញាំប្រចាំថ្ងៃដូចធម្មតានៅឯផ្នែកឱសថការីម្តងទៀត។ គេអង្គុយរង់ចាំអស់ពេលជាយូរ ទម្រាំបានបើកថ្នាំដោយសារតែមន្ទីពេទ្យថ្ងៃនេះមនុស្សចេញចូលច្រើនគួរសមដែរ។

      “ខ្ញុំមកពិនិត្យមើលសុខភាព..អ្នកគ្រូពេទ្យជួយណាត់លោកដុកទ័រជំនាញដែលខ្ញុំឧស្សាហ៍មកជួបជាញឹកញាប់ឱ្យផង!” ឆាងវ៉ុន បាននិយាយទៅកាន់គិលានុបដ្ឋាយិការួចរាល់ចប់ សឹមត្រលប់បកមកអង្គុយរង់ចាំគាប់ជួនស្រាប់តែងាកមកប្រទះឃើញប្រុសកំលោះដែលអង្គុយឈ្ងោកមុខចុះតែម្នាក់ឯងពុំមានអ្នកណាមកជាមួយគ្នាឡើយ។

      ជុងហ្គុក ក្អកគឃូស ហើយសំដែងអាការៈយ៉ាប់យឺនឡើងស្របនឹងពេលដែលកែវភ្នែកខ្មៅងឹតមួយគូរសម្លឹងមើលចូលមកតាមដោយទឹកមុខក្រៀមក្រំ។

      ឆាងវ៉ុន ដកដង្ហើមធំៗរួចដើរចូលទៅរក ជុងហ្គុក មុននឹងដាក់បង្គុយចុះ ហើយងាកមកសម្លឹងមើលទឹកមុខស្លេកស្លាំងនិងផ្សើមជ្រាបទៅដោយដំណក់ញើស។

      “អាជុង!” ស្នូរដង្ហោយនាំឱ្យផែនមុខសង្ហាត្រូវងាកមកសម្លឹងមើលបុរសក្នុងវ័យ ២៨ ឆ្នាំពេញដោយភាពភ្ញាក់ផ្អើល។

      “បងប្រុស!” ជុងហ្គុក ធ្វើភ្នែកឡិងឡង់ៗ សឹងតែមិនជឿជាក់ផ្ទាល់និងខ្សែភ្នែកខ្លួន។

      “ម៉ាក់មិនជូនឯងមកទេ?”

      “ទេ..ម៉ាក់មិនបាននៅទីក្រុងជាមួយខ្ញុំទេ ហើយចុះបងនោះទៅរស់នៅឯណា ហេតុអីខ្ញុំទាក់ទងទៅរកបងមិនបាន? រៀបការរួចបងមិនដែលទៅលេងផ្ទះនៅឯស្រុកកំណើតសោះ ម៉ាក់ទន្ទឹងរង់ចាំមើលផ្លូវបងរាល់ថ្ងៃ បងដឹងទេ? ម៉ាក់..ម៉ាក់នឹកបងខ្លាំងណាស់!”

      “បងរវល់បំពេញការងារនៅក្នុងទីក្រុងគ្មានពេលឈប់សម្រាក តែរឿងប្រាក់កាក់បងផ្ញើទៅឱ្យម៉ាក់ប៉ារាល់ថ្ងៃទេតើស!”

      “បងរៀបការស្ងាត់ៗ បែបនេះយូរហើយ ខ្ញុំនៅមិនទាន់បានជួបមុខបងថ្លៃទេ ម៉ាក់ប៉ាក៏មិនដែលបានឃើញមុខប្រពន្ធរបស់បងដែរ..ឆ្លងឆ្នាំនេះយើងទៅលេងម៉ាក់ប៉ាជុំគ្នាទៅណា!” ជុងហ្គុក ញញិមញញែមចាប់កាន់ប្រអប់ដៃ ឆាងវ៉ុន បបួលគេឱ្យទៅលេងស្រុកកំណើតជាមួយគ្នា។

      “បងក៏គិតឃើញអ៊ីចឹងដែរ ជំងឺរបស់ឯងយ៉ាងម៉េចហើយ? បានធូរខ្លះទេ?” ឆាងវ៉ុន ធ្វើជាសួរលើកដៃស្ទាបអង្អែលក្បាលប្រុសមើលទៅ ជុងហ្គុក ស្លេកស្លាំងណាស់ ហើយមានអារម្មណ៍ថាគេ កាន់តែពិបាកទៅៗខ្លាំងទៀត។

      ជុងហ្គុក ឮបងប្រុសសួរអ៊ីចឹង គិតក្នុងចិត្តមិនចង់ឱ្យអ្នកណាមកដឹងពីទុក្ខលំបាករបស់ខ្លួនទេ គេក៏ញញិមបន្តិចហើយគ្រវីក្បាលញ័រតតាត់។

      “ខ្ញុំមិនអីទេបង..ខ្ញុំចាំបើកថ្នាំយកទៅលេបហើយ!” អ្នកជាបងញញិមនិងដកហូតកាតចេញពីកាបូបហុចទៅឱ្យប្អូនប្រុស។

      “នេះជានាមប័ណ្ណរបស់បង ចង់ទាក់ទងទៅរកបងពេលណាក៏បានណា..ហើយយកលុយនេះទៅចាយខ្លះទៅ បើចង់រៀនមហាវិទ្យាល័យបន្តប្រាប់បងឮទេ?”

      “បាទ!!” ជុងហ្គុក ញញិមទទួលយកតែនាមប័ណ្ណពីដៃបងប្រុសមកកាន់ជាប់។

      “មិនយកលុយចាយទេឬ?”

      “ខ្ញុំធំហើយបង ខ្ញុំចេះរកលុយចាយដោយខ្លួនឯងហើយ ខ្ញុំមិនយកលុយបងទេ!” ជុងហ្គុក ប្រកែកបានប៉ុណ្ណឹងពេទ្យក៏ហៅឈ្មោះគេឱ្យឡើងទៅបើកថ្នាំ។

      ឆាងវ៉ុន ឯណេះញញិមឃើញប្អូនធំពេញរូបរាងសង្ហាណាស់ ខុសប្លែកកាលពីនៅក្មេងដែល ចូលចិត្តតែទាមសុំលុយបងប្រុសចាយគ្មានលុះពេល ប៉ុន្តែពេលនេះគេមានម្ចាស់ការលើខ្លួនឯងដែរ លែងដូចពីមុនទៀតហើយ។

      “ខ្ញុំលាបងសិនហើយ..ថ្ងៃក្រោយជួបគ្នា!” ថាបានប៉ុណ្ណឹងគេក៏ចេញទៅបាត់ ចំណែកឯ ឆាងវ៉ុន បានត្រឹមធ្វើមុខស្ងួតកាលបើឃើញឡានទំនើបរបស់ ថេយ៉ុង ស្រាប់តែបរមកឈប់ចតខាងមុខមន្ទីពេទ្យ។

      “ឯងមកមន្ទីពេទ្យម្តេចមិនប្រាប់យើងឱ្យជូនមក?” ថេយ៉ុង ចុះចេញមកឈរជម្រិតសួរប្រុសក្មេងបណ្តូលចិត្តស្ទុះមកចាប់ដៃនាយឱបបីដូចជាស្និទ្ធស្នាលនិងគ្នាណាស់។

      “ខ្ញុំជិះតាក់ស៊ីមកបាន ផ្តាសាយតិចតួចមិនចង់រំខានអ្នកប្រុសទេ!”

      “តោះ!!” ថេយ៉ុង អូសចាប់ទាញដៃនាយដើរចូលទៅអង្គុយខាងក្នុងឡាន ហើយក៏មិនភ្លេចឱនផ្អឹបបបូរមាត់ថើបថ្ពាល់នាយបីដូចជាស្រលាញ់ណាស់ សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ ហើយហាក់ធ្វើឱ្យអ្នកសម្លឹងឃើញលួចញញិមញញែមផងដែរ។
     
      យប់ដ៏សែនស្ងាត់មួយនេះ

      សំឡេងក្អកគឃូសបន្លឺមិនដាច់សូរសោះ រាងកាយដែលធ្លាប់តែរឹងមាំ ប្រែក្លាយឡើងជាដង្ហក់មិនព្រមឈប់ទន្ទឹមនិងអាកាសធាតុចុះត្រជាក់ទៀត រឹតតែធ្វើឱ្យអ្នកកំលោះតឹងណែនដើមទ្រូង សឹងតែថប់ដង្ហើមស្លាប់ក៏មានដែរ។

      ថេយ៉ុង ក្រោកតាមការឮសំឡេងក្អកប្របក្បែរត្រចៀក មុននឹងស្ទុះឡើងទៅអង្គុយជិតក្បែរអ្នកដែលអង្គុយផ្អែកខ្នងទល់ក្បាលជង្គង់ក្អកសឹងតែដាច់សួត ជួយលើកដៃអង្អែលឈ្លីរឹតដើមទ្រូងមាំសើរៗបន្ថែម។

      “ឈឺផ្តាសាយធំក្អកខ្លាំងសម្បើមណាស់ ថ្ងៃនេះមានលេបថ្នាំមុនពេលចូលគេងទេ?”

      “ខ្ញុំលេបរួចហើយ..” ជុងហ្គុក ឆ្លើយបណ្តើរក្អកបណ្តើរ ហើយធ្វើមុខស្ញូញ ដ្បិតឈឺខ្ទាំស្រាំក្នុងខ្លួនចាប់ខ្ទោកៗដូចមានអ្វីមកវាយតំជ្រាំធាក់សង្កន់សង្កិនរាងកាយដែលចុកចាប់ហាក់ថ្លែងរៀបរាប់មិនចេញ។

      “ត្រូវទឹកភ្លៀងកាលពីថ្ងៃមុនអ៊ីចឹងហើយ ទើបបានជាឈឺធ្ងន់ ញាំទឹកក្តៅឧណ្ហៗទៅណាក្រែងអាចជួយបានខ្លះ!” មិនចាំយូររាងតូចស្ទុះឡើងបើកភ្លើង ដាំទឹកក្តៅនៅឯផ្ទះបាយភ្លាម។

      ជុងហ្គុក ឯណេះប្រឹងក្អកមួយទំហឹងរហូតដល់ហូរឈាម មុននឹងស្ទុះរត់វឹងទៅផ្លាស់ឈុតនោះចេញរហ័សរហួនលាងមុខមាត់ ងូតទឹកសម្អាតក្លិនឆ្អាបឱ្យបានស្អាត តែឫកពារបស់គេក៏អត់ធ្វើឱ្យរាងតូចមិនឆ្ងល់មិនបានដែរ។

      “កើតអី?” ថេយ៉ុង បែរជាធ្មឹងឃើញគេបោកគក់ខោអាវទាំងយប់។

      “មិនអីទេ..ខ្ញុំក្អកខ្លាំងពេកធ្វើឱ្យដោលកម្អួតប្រឡាក់អាវ!”

      “ទៅពេទ្យល្អទេ? ឯងក្អកខ្លាំងៗណាស់ យើងមិនស្រួលចិត្តសោះ!!” រាងតូចដាក់ទឹកក្តៅទៅលើតុរួចដើរចូលទៅជួយចាប់អាវប្រឡាក់នោះបម្រុងនិងហាលជួសរាងក្រាស់ តែនាយមិនព្រមហើយក្រោកដើរលឿនស្លេវយកខោអាវសើមទៅដាក់ហាលបានមុន។

      “ទៅពេទ្យណា!!”

      “ខ្ញុំមិនអីទេ ទៅពេទ្យអីយប់ជ្រៅណាស់ហើយ មិនបាច់ទេ ញាំទឹកក្តៅ សំងំសម្រាកតែបន្តិចលែងអីហើយ!”

      “ឯងប្រាកដចិត្តទេ?” ថេយ៉ុង ដើរចូលទៅចាប់ទាញមុខនាយមកកាន់ថ្នមៗ ព្រមទាំងសម្លឹងមើលបបូរមាត់ក្រៀមផ្អេះគួរឱ្យបារម្ភ។

     “ខ្ញុំមិនអីពិតមែន!” ជុងហ្គុក តាំងចិត្តនិយាយបន្លប់រួចដើរបង្ហួសឡើងទៅរកគ្រែដេក ធ្វើជាសំងំមិនព្រមទៅពេទ្យ មិនដល់ពេលប៉ុន្មាននាទីផងគេក៏គេងលក់បាត់ស្ងាត់មាត់ឈឹងទៅ។

     ថេយ៉ុង ក៏មិនសួរដេញដោលច្រើន ទើបដើរចូលទៅចាប់ទាញភួយ យកមកដណ្តប់គ្របជិតស្មាក្រាស់ មុននឹងដាក់ខ្លួនគេងតាមដោយយកក្បាលផ្អឹបជាប់និងគល់កញ្ចឹងកនាយ។ 

     “សឺត!!!” បបូរមាត់ទន់ល្មើយផ្អឹបជាប់ថ្ងាស់សម៉ដ្ឋរលោង ថេយ៉ុង ថើប ជុងហ្គុក ម្តងទៀតមុនពេលគេង ហើយអាចធ្វើឱ្យគេគេងលក់ស្រួលប្រសិនបើដឹងថាក្មេងម្នាក់នេះមានសុខភាពល្អដែរ។
    

     ព្រឹកថ្ងៃថ្មី

     មេឃភ្លឺចែស..

     សុខភាពថ្ងៃនេះមានសភាពយ៉ាប់យឺន មិនខុសប្លែកកាលពីម្សិលមិញ។ ងាកបែរទៅមើលកាលបរិច្ឆេទជិតដល់ថ្ងៃទៅឆែកសុខភាពទៀតហើយ មួយអាទិត្យយ៉ាងតិចណាស់ក៏ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យឱ្យបានពីដងជាកំហិតដែរ។

     ព្រោះតែជំងឺ កកដុំឈាមក្នុងខួរក្បាលនិងខូចសេរីរាង្គចិញ្ចឹម បញ្ហាសុខភាពរំលាយអាហារក្នុងក្រពះ ក្នុងរាងកាយនេះ មានផលវិបាកហើយ បើមិនឧស្សាហ៍ប្រើពេលសម្រាប់ព្យាបាលទេ ប្រាកដជាជួបផលវិបាកទៅថ្ងៃមុខទៀតជាក់ជាមិនខានឡើយ។

     (កុំបរិភោគអាហារដែលមានជាងម្សៅ ដូចជាមី អាហារដែលមានជាតិហិរ និងអាហារផ្ទុកដូចជាគ្រឿងកំប៉ុង ត្រូវផ្លាស់ប្តូរមកញាំអាហារសុខភាព ឧស្សាហ៍ញាំទឹកឱ្យបានច្រើនតាមការណែនាំរបស់គ្រូពេទ្យ!)

     “ព្រឹកនេះចង់ញាំអី?” ថេយ៉ុង ដាក់ដៃប៉ះទៅលើស្មាមាំហើយចោលសំណួរទៅកាន់ប្រុសកំលោះ។

     “ចង់ញាំមី!!”

     “តែយប់មិញឯងក្អកចេញកម្អួត ក្តៅខ្លួនកុំញាំមីអី មកញាំបបរគ្រឿងវិញណា ធានាថាឆ្ងាញ់ជាប់ចិត្ត!” រាងតូចមិនអែអង់យូរប្រញាប់ប្រញាល់ទាញអាវអៀមមកពាក់ជាប់ខ្លួនរួចស្ទុះស្ទាចូលទៅក្នុងផ្ទះបាយត្រៀមដាំបបរចម្អិនផ្គាប់ចិត្តប្រុសក្មេងឱ្យញាំចម្អែកក្រពះទាំងព្រលឹម។

     ជុងហ្គុក ងាកតាមមកសម្លឹងមើល ថេយ៉ុង មិនដាច់ពីខ្សែភ្នែក មុននឹងដើរចូលទៅហើយលូកដៃចាប់ឱបចង្កេះអង្រ្កងពីខាងក្រោយជាប់យ៉ាងណែន។

     “រង់ចាំសិនណាបន្តិចទៀតឆ្អិនបានញាំហើយ!”

     “ហ្អឹម!”

     “ចង់ញាំទឹកដោះគោបន្ថែមទេ?”

     “អីក៏បាន!”

     “អ៊ីចឹងញាំទឹកដោះរស់ជាតិចេកដែលឯងចូលចិត្តចុះ ទៅងូតទឹកចេញទៅ ពេលឆ្អិនសឹមយើងហៅមកញាំ!”

     ថេយ៉ុង ញញិមយ៉ាងផ្អែម តែធ្វើឱ្យទឹកមុខអ្នកម្ខាងទៀតបែរជាក្រៀមក្រំ ហេតុអ្វីបានគេល្អចំពោះខ្លួនខ្លាំងយ៉ាងនេះ កាន់តែគិតរឹតតែពិបាកធ្វើចិត្តណាស់។
    
    
    
     
     
     
     
    
     
    


You are reading the story above: TeenFic.Net